ⓘ Free online encyclopedia. Did you know? page 13




                                               

ប្រាសាទនគរបាជ័យ

ប្រាសាទនគរបាជ័យមានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ចាមចម្ងាយ២គ.ម ពីទីរួមខេត្តកំពង់ចាម និងមានចម្ងាយសរុប១២២គ.ម ពីរាជធានីភ្នំពេញ។ ប្រាសាទនេះមានទីតាំងស្ថិតនៅក្នុងឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ប្រាសាទនេះស្ថាបនាដោយព្រះមហាវីរក្ស័ត្រព្រះបាទជ័យវរ្ម័នទី៧ ...

                                               

ប្រាសាទនរាយ

ប្រាសាទនរាយ ជាប្រាសាទបុរាណខ្មែរ​ដែលត្រូវបានស្ថាបនាឡើង​ក្នុងពេលជាមួយនឹងប្រាសាទសំបូរព្រៃគុក ក្នុងសតវត្សទី៧។ ប្រាសាទនេះមានទីតាំងស្ថិតនៅក្នុងភូមិក្រឡាពាល ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចំងាយប្រហែល៣២គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ។

                                               

ប្រាសាទនាគព័ន្ធ

ប្រាសាទនាគព័ន្ធមានទីតាំងស្ថិតនៅក្នុងភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប​ ។ ប្រាសាទនាគព័ន្ធត្រូវបានសាងសង់ឡើងនៅរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧ នាឆ្នាំ ១១៩១ ដើម្បីឧទ្ទិសថ្វាយព្រះពុទ្ធសាសនាមហាយាន ។ ប្រាសាទនេះ ត្រូវគេបានសាងសង់នៅលើកោះទំហំ ៣៥០ម បួនជ ...

                                               

ប្រាសាទនាងកែវប្រាំពីរព័ណ៌

ប្រាសាទនេះមានទីតាំងស្ថិតនៅក្នុងភូមិព្រៃដង្ហើម ឃុំកែវព័ណ៌ ស្រុកពួក ខេត្តសៀមរាប។ ប្រាសាទនេះស្ថតនៅលើទួលសប្បនិមិត្តដ៏ខ្ពស់ផុតនីវ៉ូទឹកទន្លេ លើវាមានបុរាណដ្ឋានដ៏ចំណាស់មួយសាងអំពីឥដ្ឋ ដែលត្រូវបានបាក់បែកអស់ បន្សល់ទុកនូវកំទេចឥដ្ឋរាប់ពាន់ដុំ និងសរសរពេជ្រ ក្រ ...

                                               

ប្រាសាទនាងខ្មៅ

ប្រាសាទនាងខ្មៅ ជាប្រាសាទបុរាណខ្មែរដែលត្រូវបានសាងសង់ឡើងអំពី​ថ្មភក់ និងឥដ្ឋ តាមរចនាបទកោះកែ ក្នុងសម័យអង្គរសតវត្សទី១០​ក្នុងរាជ​ព្រះបាទជ័យវរ្ម័នទី៤​នៃគ្រឹស្គសករាជ ដើម្បីឧទ្ទិសថ្វាយដល់​ព្រះឥសូរក្នុង​ព្រហ្មមញ្ញសាសនា។ ប្រាសាទនេះមានទីតាំងស្ថិតនៅឃុំរវៀង ស្ ...

                                               

ប្រាសាទនាងខ្មៅ (ខេត្តតាកែវ)

ប្រាសាទនាងខ្មៅ មានទីតាំងស្ថិតនៅក្នុងបរិវេណវត្តប្រាសាទនាងខ្មៅ ក្នុងឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ដែលមានចម្ងាយ ៥០ គីឡូម៉ែត្រពីធានីភ្នំពេញ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ ២ ទៅខេត្តតាកែវ។ ប្រាសាទនេះ គឺជាបូជនីយដ្ឋានដ៏ស័ក្តសិទ្ធមួយ ដែលត្រូវបានប្រជាជន អ្នកស ...

                                               

ប្រាសាទនាងខ្មៅ (ខេត្តព្រះវិហារ)

ប្រាសាទនាងខ្មៅគឺជាប្រាសាទក្នុងចំណោមក្រុមប្រាសាទកោះកែរ ដែលមានទីតាំងស្ថិតនៅក្នុងភូមិស្រយ៉ង់ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។ សូមបញ្ចាក់ផងថាឈ្មោះប្រាសាទនាងខ្មៅនេះក៏មាននៅខេត្តតាកែវផងដែរ ដែលមានទីតាំងក្នុងវត្តប្រាសាទនាងខ្មៅនៃខេត្តតាកែវផងដែរ។ ប្រាស ...

                                               

ប្រាសាទនាង១២

ប្រាសាទនាង១២ ឬប្រាសាទសួគ៌ព្រ័តមានទីតាំងចំពីមុខព្រះពន្លាជល់ដំរីមានប្រាសាទតូចៗសាងអំពីថ្មបាយក្រៀមចំនួន១២។ នៅពីក្រោយប្រាង្គទាំងនោះមានស្រះទឹកធំចំនួនពីរ និងសំណង់អាគារចំនួនពីរទៀតដែលគេហៅថាប្រាសាទឃ្លាំងខាងជើង និងខាងត្បូង ដែលប្រើប្រាស់សម្រាប់ស្តុងទុកវត្ថុម ...

                                               

ប្រាសាទបក្សីចាំក្រុង

ប្រាសាទបក្សីចាំក្រុងចាប់ផ្តើមកសាងឡើងដោយព្រះបាទហស៌វរ្ម័នទី១ ដែលព្រះអង្គគឺជាព្រះរាជបុត្រមួយអង្គក្នុងចំណោមព្រះរាជបុត្រាទាំងពីររបស់ព្រះបាទយសោវរ្ម័នទី១ និងបញ្ចប់ការកសាងដោយព្រះបាទរាជេន្ទ្រវរ្ម័នទី២ ដែលប្រាសាទនេះត្រួវបានស្ថាបនាដើម្បីឧទ្ទឹសថ្វាយព្រះឥសូរក ...

                                               

បញ្ជីរាយនាម ប្រាសាទខ្មែរ

ប្រាសាទគុក ប្រាសាទព្រះធាតុ ប្រាសាទភូមិមៀន ប្រាសាទគុកខ្វិត ប្រាសាទគុកយាយហម ប្រាសាទព្រះធាតុត្រពាំងជ្រៃ ប្រាសាទព្រះធាតុខ្នាយវាន ប្រាសាទហាន់ជ័យ ប្រាសាទនគរបាជ័យ ប្រាសាទព្រះធាតុធំ ប្រាសាទព្រះធាតុស្រម ប្រាសាទភ្នំធំ ប្រាសាទជើងអង ប្រាសាទព្រៃគី ប្រាសាទគុកព ...

                                               

ប្រាសាទបន្ទាយក្តី

ប្រាសាទបន្ទាយក្តីមានទីតាំងស្ថិតនៅជាប់នឹងប្រាសាទតាព្រហ្ម ជ្រុងអាគ្នេយ៍ក្នុងភូមិស្រះស្រង់ខាងត្បូង បើធ្វើដំណើរតាមផ្លូវខាងកើតអង្គរវត្ត ត្រូវកាត់តាមប្រាសាទក្រវ៉ាន់។ ប្រាសាទនេះត្រូវបានកសាងឡើងនៅពាក់កណ្តាលទី២ នៃសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣ ដោយព្រះបាទជ ...

                                               

ប្រាសាទបន្ទាយគុក

ប្រាសាទ​បន្ទាយគុក ឬ ប្រាសាទគុក ​នេះកសាងឡើងអំពីថ្មបាយក្រៀម និង ថ្មភក់ ជារចនាបថសម្បូណ៌ព្រៃគុហ៍ ហើយប្រាសាទនេះកសាងឡើងដើម្បីឧទ្ទិស ដល់ទេវរូប និង ដួងវិញ្ញាណព្រះមហាក្សត្រដែលជាស្តេចបានធ្វើចម្បាំងឈ្នះអស់ សត្រូវមារទាំងពួង ។ ប្រាសាទបន្ទាយគុកនេះមានទីតាំងស្ថិ ...

                                               

ប្រាសាទបន្ទាយឆ្មារ

ប្រាសាទបន្ទាយឆ្មារ ជាប្រាសាទដែលត្រូវបានកសាងឡើងពីចុងសតវត្សរ៍ទី១២ដល់ដើមសតវត្សរ៍ទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់បុត្រា និងមេទ័ព៤នាក់របស់ព្រះអង្គដែលបានពលីនៅក្នុងសមរភូមិដេញចាមនៅឆ្នាំ១១៧៧។ ប្រាសាទបន្ទាយឆ្មារ មានទីតាំងស្ថិតនៅ ភូមិបន្ ...

                                               

ប្រាសាទបន្ទាយទ័ព

ប្រាសាទបន្ទាយទ័ពមានទីតាំងចម្ងាយប្រវែង ៧.៧គីឡូម៉ែត្រនៅទិសខាងត្បូងឈៀងខាងកើតពីប្រាសាទបន្ទាយឆ្មារ។ ប្រាសាទនេះត្រូវបានកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៧ នៅចុងសតវត្សរ៍ទី១២។ ស្ថាបត្យកម្មប្រាសាទមានលក្ខណៈស្រដៀងនឹងប្រាសាទព្រះប៉ាលីឡៃ។

                                               

ប្រាសាទបន្ទាយធំ

ប្រាសាទបន្ទាយធំជាប្រាសាទដែលមានទំហំកណ្តាលមួយ មានទីតាំងស្ថិតនៅប្រហែល ២.១គីឡូម៉ែត្រ ផ្នែកខាងជើងឈៀងខាងលិចនៃរាជធានីអង្គរធំ។ ស្ថាបយត្យកម្មប្រាសាទត្រូវបានកសាងឡើងនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ នៅចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣។ វាគឺខុសធម្មតា ដែលប៉ម ...

                                               

ប្រាសាទបន្ទាយពីរជាន់

ប្រាសាទបន្ទាយពីរជាន់មានទីតាំងស្ថិតចម្ងាយប្រមាណ ២គីឡូម៉ែត្រទិសអាគ្នេយ៍នៃភូមិកោះកេរ និងមានចម្ងាយ ២០០ម៉ែត្រជ្រុងអាគ្នេយ៍នៃរហាល ប្រមាណ ១០០ម៉ែត្រពីប្រាសាទថ្នឹង។ តួប៉មកណ្តាលសងឡើងអំពីថ្មបាយក្រៀមបែរមុខទៅរកទិសខាងលិច ចំណែកដំបូល ផ្តែរទ្វារនិងមេទ្វារធ្វើអំពី ...

                                               

ប្រាសាទបន្ទាយព្រៃ

ប្រាសាទបន្ទាយព្រៃគឺជាប្រាសាទពុទ្ធសាសនាតូចមួយ ដែលមានទីតាំងប្រហែល៣០០ម៉ែត្រ ភាគខាងបារាយណ៍ជ័យតដាត។ ប្រាសាទនេះកសាងនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ នៅសតវ្សរ៍ទី១២ និងមានភាពបុិនប្រសព្វក្នុងការរចនាមានលក្ខណៈស្រដៀងនឹងប្រាសាទព្រះខ័ន និងប្រាសាទតាព្រហ្មដែរ។ ប ...

                                               

ប្រាសាទបន្ទាយសៀម

ប្រាសាទបន្ទាយសៀមដែលមានទីតាំងស្ថិតនៅក្នុងព្រៃឡង់ជិតភូមិត្រពំាងទា ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ។ យើងអាចដំណើរឆ្លងតាមកំពង់ដឈ្មោះវឌ្ឍនះដែលស្ថិតក្នុងភូមិធំ ក្នុងឃុំសណ្តាន់នៃស្រុកសំបូរឆ្ពោះទៅត្រើយម្ខាង កាត់តាមវត្តពាក់វែក ដែលជាវត្តមួយដែលមានសល់ស្លាកស្ន ...

                                               

ប្រាសាទបន្ទាយសំរែ

ប្រាសាទបន្ទាយសំរែស្ថិតនៅខាងកើតបារាយណ៍យសោធរតដាក ហើយស្ថិតនៅចម្ងាយប្រហែល ២គីឡូម៉ែត្រពីភូមិព្រះដាក់ នៅខាងត្បូងផ្លូវពីប្រដាកទៅភ្នំបូក ។ ប្រាសាទបន្ទាយសំរែមានទីតាំងស្ថិតនៅក្នុងភូមិព្រះដាក ឃុំព្រះដាក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

                                               

ប្រាសាទបន្ទាយស្ទោង

ប្រាសាទបន្ទាយស្ទោងមានទីតាំងស្ថិតនៅក្នុងភូមិបន្ទាយស្ទោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។ ប្រាសាទនេះកសាងឡើងនៅក្នុងសម័យអង្គរ ដោយព្រះបាទសូរ្យវរ្ម័នទី១ នៅក្នុងអឡុងសតវត្សរ៍ទី១១ ដើម្បីឧទ្ទិសព្រាហ្មណ៍សាសនា។

                                               

ប្រាសាទបន្ទាយស្រី

ប្រាសាទបន្ទាយស្រី ស្ថិតនៅក្នុងភូមិបន្ទាយស្រី ឃុំបន្ទាយស្រី ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលចម្ងាយប្រមាណ ៣៩គីឡូម៉ែត្រភាគខាងជើងទីរួមខេត្តសៀមរាប ឃ្លាតពីស្រះស្រង់ ២៧គីឡូម៉ែត្រនិងមានចំងាយ៣២គីឡូម៉ែត្រពីប្រាសាទអង្គរវត្តតាមផ្លូវឆ្ពោះទៅ ភ្នំគូលេន ។ប្រាសាទប ...

                                               

ប្រាសាទបល្ល័ង្ក

ប្រាសាទបល្ល័ង្គ ឬប្រាសាទលិង្គទី២មានប្លង់ការ៉េប្រវែង៨.៦ម៉ែត្រ បើតាមការវិភាគមើលទៅឃើញថាប្រាសាទលិង្គទាំងបីមានការរចនាប្លង់ដូចគ្នា ហើយការស្ថាបនាវិញមានការបោះបង់ចោលក្នុងពេលដំណាលគ្នា ប៉ុន្តែយើងមានការសង្ស័យយ៉ាងខ្លាំងដែលថាតួប៉មទាំងនោះ ត្រូវគេសាងសង់ឡើងក្នុងស ...

                                               

ប្រាសាទបាគង

ប្រាសាទបាគងមានទីតាំងស្ថិតនៅក្នុង ភូមិឪឡោក ឃុំបាគង ស្រុកបាគង ខេត្តសៀមរាប និងស្ថិតនៅចំកណ្តាលនៃ រាជធានីហរិហរល័យ ស្ថិតនៅភាគខាងត្បូងនៃប្រាសាទព្រះគោ ហើយត្រូវបានកសាងនៅក្នុងរាជកាលព្រះបាទឥន្រ្ទវរ្ម័នទី១ នៅក្នុងឆ្នាំ៨៨១។ ប្រាសាទនេះត្រូវបានចាត់ទុកជាប្រាសាទរ ...

                                               

ប្រាសាទមេបុណ្យខាងកើត

ការហៅឈ្មោះប្រាសាទថា មេបុណ្យខាងកើត គឺហៅសំដៅទៅលើ ប្រាសាទមេបុណ្យមានពីរ មួយគឺមេបុណ្យខាងកើត ស្ថិតនៅបារាយណ៍ខាងកើត និងមួយទៀតមេបុណ្យខាងលិច ស្ថិតនៅកណ្តាលបារាយណ៍ខាងលិច ។ នៅក្នុងភាសាពាក្យ មេ ស្មើ មី ឬ ម៉ា មានន័យថា ម្តាយ ឬ ស្ត្រី ។ ប្រាសាទមេបុណ្យ គឺជាកន្លែងរ ...

                                               

ប្រាសាទបាណន់

ប្រាសាទភ្នំបាណន់គឺជារមណីយដ្ឋានវប្បធម៌ និងធម្មជាតិមួយ ដែលស្ថិតនៅលើកំពូលភ្នំបាណន់ មានចម្ងាយប្រមាណ២០ គីឡូម៉ែត្រភាគខាងត្បូងពីទីរួមខេត្តបាត់ដំបង ភ្ញៀវទេសចរត្រូវធ្វើដំណើរតាមផ្លូវលេខ ១៥៧១ ឬ ផ្លូវលេខ ៨០០ តាមដងស្ទឹងសង្កែ មានទីតាំងស្ថិតនៅភូមិបាណន់ ឃុំកន្ទឺ ...

                                               

ប្រាសាទបាតជុំ

ប្រាសាទបាតជុំ មានទីតាំងស្ថិតនៅខាងត្បូងស្រះស្រង់ ចម្ងាយប្រមាណ ៣០០ម៉ែត្រ ចូលទៅតាមផ្លូវបឹងមាលាចូលតាមផ្លូវបុរាណ ដែលស្ថិតនៅភូមិក្រវ៉ាន់ សង្កាត់អង្គរធំ ខេត្តសៀមរាប។ ប្រាសាទនេះស្ថាបនាឡើងអំពីឥដ្ឋ មានបីតួប៉ម បែរមុខទៅទិសខាងកើត។យោងសិលាចារឹកសរសេរក្នុងឆ្នាំ ៩ ...

                                               

ប្រាសាទបាពួន

បា្រសាទបាភួនមានទីតាំងស្ថិតនៅផ្លូវចូលទៅកាន់ទ្វារដីឆ្នាំង ស្ថិតនៅបន្ទាប់ពីប្រាសាទបាយ័ន និងក្បែរព្រះពន្លាជល់ដំរី។ ដើរឆ្លងកាត់ចេញពីប្រាសាទបាយ័នបន្តិចឆ្ពោះទៅទិសខាងជើងស្ថិតនៅខាងឆ្វេងដៃមានរូងរូបសំណាក់ព្រះពុទ្ធដល់ធំមួយ ហើយបើយើងដើរឆ្ពោះទៅទិសខាងជើងចម្ងាយប្ ...

                                               

ប្រាសាទបាយ៉ងកោ និង អាថ៌កំបាំងប្រសាទនាងសក់ក្រអូប.

ដើម្បីជាសក្ខីភាពបញ្ជាក់ថាជារឿងទាក់ទង និង បច្ចុប្បន្នភាពនេះ ខ្ញុំសូមពន្យល់ដូចខាងក្រោមតាម វចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ ៖ - បាយ៉ង បយ៏ង្គ = បាយ័ន= ការផឹក ឬ បៅ - បយ៏ង្គ = បល្ល័ង្ក - បយ៏ង្គកោរ ឬ បាយ៉ង់កោរ = បល្គ័ង្គទទេ ព្រោះ ពាក្យកោរ ព ...

                                               

ប្រាសាទបាយ៉ង់កោរ

ប្រាសាទបាយ៉ង់កោរមានទីតាំងស្ថិតនៅក្នុងភូមិញេធិ៍រោង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។ ប្រាសាទនេះមានចម្ងាយប្រមាណ ១២១ គីឡូម៉ែត្រពីរាជធានីភ្នំពេញនិងមានចម្ងាយប្រមាណ ៤៣គីឡូម៉ែត្រ ខាងត្បូងទីរួមខេត្តតាកែវ។ ភ្នំបាយ៉ងស្ថិតនៅក្នុងស្រុកគិរីវង់ ខេត្តត ...

                                               

ប្រាសាទបាយ័ន

ប្រាសាទបាយ័នមានទីតាំងស្ថិតនៅចំកណ្តាលនៃរាជធានីអង្គរធំ។ ប្រាសាទនេះកសាងនៅចុងសតវត្សរ៍ទី ១២ និងដើមសតវត្សរ៍ទី ១៣ ដោយព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនេះមាន តួប៉មនីមួយៗ មានមុខបួន ដែលមានកំពូល ៤៩ និងកំពូលក្លោងទ្វារចូល៥ ទៀត សរុបទាំងអស់ ៥៤ កំពូល ដែលតំណាងឲ្យខេត្ត ...

                                               

បារាយណ៍ខាងលិច

បារាយណ៍ខាងលិច ឬបារាយណ៍ទឹកថ្លាត្រូវបានកសាងឡើងនៅក្នុរជ្ជកាលព្រះបាទឧទយាទិត្យវរ្ម័នទី២ នៅពាក់កណ្តាលសតវត្សទី១១។ នៅខាងលិចរាជធានីអង្គរ ព្រះបាទឧទ័យទិត្យវរ្ម័នទី២ បានជីកអាងស្តុកទឹកធំមួយ មានបណ្តោយ ៨គីឡូម៉ែត្រ និងទទឹងប្រវែង ២.២០០គីឡូម៉ែត្រ។ គេគិតថាបារាយណ៍ខា ...

                                               

ប្រាសាទបាសាក់

រមណីយដ្ឋានប្រាសាទបាសាក់ មានទីតាំងស្ថិតនៅក្នុងភូមិបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀងខាងកើតឈាងខាងត្បូងនៃទីរួមខេត្តស្វាយរៀង។ រមណីយដ្ឋាននេះ មានចម្ងាយប្រហែល៨គីឡូម៉ែត្រ ពីទីរួមខេត្តស្វាយរៀង ហើយមានផ្ទៃក្រឡា៩ហិកតា ស្ថិតនៅខាងជើង និងខាងកើតទល់នឹ ...

                                               

ប្រាសាទបាសែត

ប្រាសាទបាសែត ជាប្រាសាទបុរាណខ្មែរដែលត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ ។ ប្រាសាទនេះស្ថិតនៅលើទីទួលមួយ​ដែលមានចំងាយ១៥គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង ក្នុងភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។ ប្រាសាទបាសែតនេះជាស្ថាបត្យកម្មសតវត្សទី ...

                                               

ប្រាសាទបឹង

រូបភាពតូច ប្រាសាទបឹងស្ថិតក្នុងស្រុករវៀង នៃខេត្តព្រះវិហារ មានតួប៉មសង់ពីថ្មបាយក្រៀម មានកំពែងថ្មបាយក្រៀមព័ទ្ឋជុំប្រវែងប្រហែល៣០ម៉ែត្រគុណ៣០ម៉ែត្រ នៅខាងកើតប្រាសាទមានបារាយធំមួយទំហុំប្រហែល ៣០០ម៉ែត្រគុណ៥០០ម៉ែត្រ ដែលមានស្លាកស្នាមឡស្លដែកបុរាណជាច្រើន នៅលើខ្ន ...

                                               

ប្រាសាទបេងមាលា

ប្រាសាទបេងមាលា មានទីតាំងស្ថិតនៅភូមិបេងមាលា ស្រុកស្វាយលើ ខាងកើតជើងភ្នំគូលេន ខាងកើតប្រហែល ៧៧គីឡូម៉ែត្រពីក្រុងសៀមរាប។ ប្រាសាទនេះមានលក្ខណៈស្រដៀងនឹងប្រាសាទអង្គរវត្ត និងត្រូវបានស្ថាបនាឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ ដែរ។ ប្រាសាទនេះមានគូទឹកដ៏ធំមានប្រវែង ១២០ ...

                                               

ប្រាសាទបឹងវែង

គេអាចធ្វើដំណើរទៅប្រាសាទបឹងវែងទៅផ្លូវមួយហៅថា ផ្លូវបឹងវែង ដែលស្ថិតនៅចម្ចាយ១.៨គីឡូម៉ែត្រ ខាងជើងប្រាសាទធំ និងមានចម្ងាយ ១គីឡូម៉ែត្រខាងជើងភូមិកោះកេរ ហើយទីនោះមានគោលថ្មស្ថិតនៅលើខ្នងទំនប់ដែលរត់ជាជួរពីជើងទៅត្បូងឆ្ពោះទៅកានើប្រាសាទបឹងវែង។ ចំណែកប្រាសាទបឹងវែងស ...

                                               

ប្រាសាទបុស្សរាម

ប្រាសាទបុស្សរាមមានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ប្រាសាទនេះកសាងឡើងក្នុងសម័យចេនឡា ដោយព្រះបាទភវវរ្ម័នទី២ នៅក្នុងសតវត្សរ៍ទី៧ ដើម្បីឧទ្ទិសដល់ព្រាហ្មណ៍សាសនា។

                                               

ប្រាសាទចិនស្រម

ប្រាសាទចិនស្រម ឬប្រាសាទជាន់ស្រាំ ឬប្រាសាទព្រៃវែងមានទីតាំងស្ថិតនៅក្នុងភូមិព្រៃវែង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ និងប្រាសាទនេះមានទីតាំងស្ថិតនៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព។ ភ្ញៀវទេសចរអាចធ្វើដំណើរតាមរួមស្រុកគូលែនកាត់តាមភូមិព្យួរជ្រុក ឆ្ ...

                                               

ប្រាសាទបាយ៉ង

ប្រាសាទ​ភ្នំ​បាយ៉ង់​ស្ថិត​នៅ​ភូមិពោធិ៍រោង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ មានចម្ងាយ ១២១ គីឡូម៉ែត្រ ពី​ភ្នំពេញ ដោយ​ធ្វើដំណើរ​តាម​ផ្លូវជាតិលេខ ២ កាត់ស្រុកបាទី ស្រុកសំរោង កាត់​ទី​រួម​ខេត្តតាកែវ និង កាត់ស្រុកទ្រាំង ។ បើ​យើង​ធ្វើ​ដំណើរ​ពី​ទី ...

                                               

ប្រាសាទព្រះគោ

ប្រាសាទព្រះគោមានទីតាំងស្ថិតនៅចម្ងាយប្រមាណ១៣គីឡូម៉ែត្រ នៃភាគខាងកើតពីទីក្រុងសៀមរាប ហើយស្ថិតនៅក្នុងបរិវេណនៃអតីតរាជធានីហរិហរល័យនាសម័យបុរាណ ប៉ុន្តែសព្វថ្ងៃស្ថិតនៅក្នុង ភូមិឪឡោក ឃុំបាគង ស្រុកបាគង ខេត្តសៀមរាប នៃតំបន់រលួស។ប្រាសាទព្រះគោជាប្រាសាទមួយស្ថិតនៅ ...

                                               

ប្រាសាទភ្នំសណ្តក

ប្រាសាទភ្នំសណ្តក មានទីតាំងស្ថិតនៅភូមិតែល ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ដែលមានចម្ងាយប្រហែល២០គីឡូម៉ែត្រពីទីរួមស្រុកគូលែន ដោយធ្វើដំណើរកាត់តាមភូមិព្យួរជ្រូក និងភូមិព្រៃវែង។ ស្ថានភាពផ្លូវលំបាកមិនទាន់មានផ្លូវធ្វើដំណើរទៅដល់ ត្រូវចំណាយពេល៣ម៉ោងទើបទ ...

                                               

ប្រាសាទប្រាំ

ប្រាសាទប្រាំជាឈ្មោះហៅដោយអ្នកស្រុករស់នៅក្នុងតំបន់កោះកេរនេះតែម្តងដោយពួលគាត់យល់ថា មានតួប៉មចំនួនបីនិងហោត្រ័យពីទៀតជួនកាលហៅថា ប្រាសាទបីដោយនិយាយសំដៅតួប៉មចំនួនបី។ ប្រាសាទនេះមានចម្ងាយប្រមាណ៨គីឡូម៉ែត្រខាងជើងប្រាសាទជ្រៃខ្វៀន ១គីឡូម៉ែត្រខាងកើតស្ទឹងអូរប្រាំភា ...

                                               

ប្រាសាទប្រាំ(ខេត្តបន្ទាយមានជ័យ)

រូបភាពតូច ប្រាសាទនេះមានទីតាំងស្ថិតនៅក្នុងភូមិចារលើ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ប្រាសាទនេះមានចម្ងាយប្រហែល ៧គមពីទីរួមស្រុកក្រឡាញ់។ ប្រាសាទនេះជាប្រាសាទមួយបានស្ថាបនាអំពីភក់ព័ណ៌ឈាមជ្រូក មានតួប៉មបីសង់តម្រាបគ្នាជើងត្បូងអំពីឥដ្ឋដុត ក្ ...

                                               

ប្រាសាទប្រាំល្វែង

ប្រាសាទប្រាំល្វែង ត្រូវបានសាងសង់ឡើង នៅអាណាចក្រភ្នំ រឺ ហ្វូណន ដែលមានសិលាចារឹក K5។ កសាងនៅសតវត្សទី៥ តាមរចនាបថភ្នំដា និង រចនាបថសម្បូណ៍ ក្នុងរាជ ព្រះបាទគុណវរ្ម័ន។ ដែលស្ថិតនៅសារមន្ទីរព្រៃនគរ ទីក្រុងព្រៃនគរ។ បច្ចុប្បន្នវៀតណាម បានប្ដូរឈ្មោះទៅជា សារមន្ទីរ ...

                                               

ប្រាសាទប្រុស

រូបភាពតូច ទិដ្ឋភាពដ៏សោះកក្រោះនៅរដូវប្រាំង អាកាសធាតុក្តៅហួតហែង ផ្លូវថ្នល់ហុយទ្រលោមនៅជនបទ ក្នុងឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលមានប្រាសាទបុរាណជាច្រើន ក៏បានទាក់ទាញចិត្ដភ្ញៀវទេសចរជាតិ និងអន្តរជាតិដែរ បើសិនជាអាជ្ញាធរខេត្ត ស្រុក ឃុំ ភូមិ និ ...

                                               

ប្រាសាទប្រែរូប

ប្រាសាទប្រែរូបមានទីតាំងស្ថិតនៅចម្ងាយប្រមាណ ២៣០០ ម៉ែត្រ ពីផ្លូវខ្វែងវង់ធំនិងវង់តូចនៃ តំបន់អង្គរក្នុងខេត្តសៀមរាប ត្រង់ជ្រុងស្រះស្រង់នៃផ្លូវកែងកាច់ទៅទិស ខាងជើង និងស្ថិតនៅចម្ងាយប្រមាណ ៥០០ ម៉ែត្រ ពីខាងត្បូងតំបន់ទក្សិណនៃបារាយណ៍ ទិសបូព៌ា គឺត្រង់បង្គោលគី ...

                                               

ប្រាសាទផ្លែបេង

បើតាមប្លង់បង្ហាញថាប្រាសាទផ្លែបេងមានតួប៉មពីរបែរមុខទៅទិសខាងលិច សព្វថ្ងៃនេះសល់តែខឿនធ្វើអំពីថ្មភក់រលុះអស់ដួលលើដី។ ចំណែកតួប៉មទាំងពីមិនដឹងធ្វើអំពីសម្ភារៈអ្វីទេ ប្រហែលស្ថាបនាអំពីឈើ ហើយកំពូលខាងជើងមានជណ្តើរឡើងពីទិសខាងកើត ខាងជើង និងខាងលិច។ តួប៉មទាំងពីរសង់ល ...

                                               

ប្រាសាទពណ្ណរាយ

thumb នៅលើទឹកដី ភូមិច្រណូកលិច ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ជាទឹកដីចំណាស់មួយសម្បូរប្រាសាទបុរាណជាច្រើន ដែលបុព្វបុរសខ្មែរបានបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយបានឃើញ បានស្គាល់ស្នាដៃរបស់ដូនតា និងជាមោទនភាពសម្រាប់អ្នកជំនាន់នេះទៀតផង។ ប្រាសាទពណ្ណរាយ ...

                                               

ប្រាសាទពោធិសោម

វត្តឧណ្ណាលោមជាវត្តមួយក្នុងចំណោមវត្តទាំង៦ ក្នុងរាជធានីភ្នំពេញ ដែលត្រូវបានសង់ក្នុងរជ្ជកាលព្រះចៅពញ្ញាយ៉ាត ឆ្នាំ១៤៣៧។ ក្នុងចំណោមវត្តទាំងនោះមានតែវត្តឧណ្ណាលោមមួយគត់ដែលមានស្លាកស្នាមប្រាសាទសម័យអង្គរ ដែលយោងតាមការសិក្សាប្រាសាទនេះក្នុងរវាងសតវត្សទី១១ ពោលគឺមុ ...

                                               

ប្រាសាទព្រហ្មកិល

ប្រាសាទព្រហ្មកិល គឺជាប្រាសាទតូចមួយស្ថិតនៅក្បែរប្រាសាទអង្គរវត្ត មានចម្ងាយ ប្រមាណ ៣០០ ម៉ែត្រ ខាងលិចខ្លោងទ្វារ ប្រាសាទអង្គរវត្ត ។ ប្រាសាទនេះត្រូវបានសាងឡើងពីថ្មភក់ដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនា ។ ប្រាសាទនេះជាប្រាសាទមួយដែលមានរាងតូចច្រឡឹង ហើយមានចម្ងាយពី ...