Back

ⓘ កម្ពុជាប្រជាធិបតេយ្យ. ប្រទេស កម្ពុជា, មានឈ្មោះជាផ្លូវការថា៖ កម្ពុជាប្រជាធិបតេយ្យ គឺជាឈ្មោះតំណាងឱ្យរបបផ្តាច់ការនៅប្រទេសកម្ពុជាពីចន្លោះឆ្នាំ១៩៧៥ និង១៩៧៩ ដែលដឹកនាំ ..




                                               

ដប់ប្រាំពីរមេសាជោគជ័យ

ដប់ប្រាំពីរមេសាជោកជ័យ គឺជាភ្លេងជាតិរបស់កម្ពុជាប្រជាធិបតេយ្យដែលចាប់ផ្តើមប្រើជាផ្លូវការនៅខែមករា ឆ្នាំ១៩៧៦។ ទោះបីជាចម្រៀង/ភ្លេងជាតិនេះត្រូវបានធ្លាប់ប្រើនៅតាម"តំបន់រំដោះ"មុន ៧ មករាក៏ដោយ ប៉ុន្តែនៅក្នុងមាត្រា ១៨ នៃរដ្ឋធម្មនុញ្ញកម្ពុជាបានថ្លែងថា ភ្លេងនេះត្រូវបានប្រកាសឱ្យប្រើជាលើកដំបូងនៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦។ មនុស្សមួយចំនួនបានសន្មតថាប៉ុល-ពត និងខ្មែរក្រហមគឺជាអ្នកនិពន្ធចម្រៀងនេះ ក៏ប៉ុន្តែប្រវត្តិវិទូមួយចំនួនទៀតបានជំទាស់ដោយអះអាងថាប៉ុល-ពតគឺមិនមែនជាអ្នកនិពន្ធពិតប្រាកដទេ, អ្នកនិពន្ធពិតប្រាកដអាចប្រហែលជាត្រូវខ្មែរក្រហមសម្លាប់ ឫត្រូវបានលាក់មុខ។ បន្ទាប់ពីប្រទេសវៀតណាមបានវាយលុកចូលកម្ពុជាហើយបានបង្កើតរដ្ឋាភិ ...

                                               

កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ

កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ ​មាន​ឈ្មោះហៅ​កាត់​ថា យូអឹនឌីភី គឺ​ជា​ទីភ្នាក់​ងារ​បណ្តាញ​អភិវឌ្ឍន៍​សកល​លោក​របស់​អង្គការសហប្រជាជាតិ ។ អង្គការ​នេះ​មាន​បុគ្គលិក ៧.០០០នាក់​ធ្វើ​ការ​​នៅ​ក្នុង​​ប្រ​ទេស​​ចំនួន ១៨៥ ហើយ​មាន​ការិយាល័យ​ធំ​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក ។ យូអឹនឌីភី ជួយ​ជំរុញ​ការ​អភិវឌ្ឍ​ដោយ​ភ្ជាប់​ទំនាក់​ទំនង​រវាង​ប្រទេស​និង​ប្រ​ទេស ដើម្បី​ចែក​រំលែក​ចំណេះ​ដឹង បទ​ពិសោធ និង​ធនធាន​ដែល​ជា​សេចក្តី​ត្រូវ​ការ​សម្រាប់​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​កសាង​ជីវិត​ឱ្យ​ប្រសើរឡើង ។ អង្គការយូអឹនឌីភី ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់ ជាពិសេស​លើ​ការ​វិវត្ត​ជា​សកល​ឆ្ពោះ​ទៅ​រក​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍ ដែល​ត្រូវ​បាន ...

                                               

យ៉ូសែប ឆ្មារសាឡាស់

លោក យ៉ូសែប ឆ្មារសាឡាស់ កើតនៅថ្ងៃទី២១ តុលា ឆ្នាំ១៩៣៧ ហើយ ស្លាប់ទៅវិញនៅឆ្នាំ ១៩៧៧ ខែកញ្ញា ។ លោកជាសង្ឃរាជ នៃសវររបស់ព្រះយ៉េស៊ូគ្រឹះរបស់សាសនាកាតូលិច នៅក្នុងទីក្រុងភ្នំពេញ រវាងចន្លោះឆ្នាំ ១៩៧៥ ដល់ឆ្នាំ១៩៧៧។ គាត់ជាសង្ឃរាជដំបូង បង្អស់ របស់ជនជាតិខ្មែរ ហើយបានស្លាប់ដោយសារតែធ្វើការបាក់កំលាំង នៅក្នុងរបបប៉ុល ពត។

                                               

ផែនការក៥

ផែនការក៥ ឬអាចហៅបានថា វាំងននឫស្សី គឺជាកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជាដែលចាប់អនុវត្តឡើងពីឆ្នាំ១៩៨៥ រហូតដល់ឆ្នាំ១៩៨៩ ក្នុងគោលបំណងចង់បិតច្រកផ្លូវគ្រប់ប្រភេទនៅភាគខាងជើងប្រទេសកម្ពុជាដើម្បីរារាំងកុំឱ្យពួកខ្មែរក្រហមវាយលុកចូល។ ផែនការក៥ បានបំផ្លិចបំផ្លាញទាំងធនធានមនុស្សនិងធនធានធម្មជាតិនៅប្រទេសកម្ពុជាដោយសារការប្រើពលរដ្ឋខ្លួនឯងឱ្យធ្វើកិច្ចការពលកម្មធ្ងន់ៗច្រើន ការដាក់គ្រាប់មីន ការជីកលេណដ្ឋានប្រយុទ្ធ និងការកាប់ព្រៃឈើជាដើម។

                                               

ភ្នំបាសិទ្ធ

នៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យចន្លោះពីឆ្នាំ១៩៧៥-១៩៧៩ ភ្នំបាសិទ្ធបានក្លាយទៅជាទីតាំងគុកសម្រាប់អ្នកទោសក្នុងសម័យខ្មែរក្រហម។ នៅពេលយើងធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមផ្លូវជាតិលេខប្រាំ ពេលមកដល់ផ្សារព្រែកព្នៅរួចបត់ឆ្វេងតាមផ្លូវកៅស៊ូរហូតមក ភ្ញៀវទេសចរនឹងឃើញមានកំពូលភ្នំចំនួនពីរ មកដល់ជើងភ្នំត្រូវបត់ស្តាំឡើងតាមក្លោងទ្វារវត្ត រួចបន្តដំណើរបន្ទាប់មកនឹងឃើញមានទីវាលរាបស្មើមួយនៅលើខ្នងភ្នំនៅសងខាងផ្លូវបេតុងឡើងភ្នំនេះ។ ទីតាំងរាបស្មើនេះ នៅក្នុងសម័យខ្មែរក្រហមគឺជាទីតាំងគុកសម្រាប់ដាក់អ្នកទោសក្នុងសម័យនោះ។ ភាគច្រើនអ្នកទេសចរ ដែលទស្សនាប្រាសាទភ្នំបាសិទ្ធ ច្រើននិយមឈប់សម្រាក និងបរិភោគអាហារនៅទីតាំងនេះ ដោយមិនបានចាប់អារម្មណ៍អ្ ...

                                               

ហាំង ង៉ោ

វេជ្ជបណ្ឌិត ហាំង សំណាង ង៉ោ ឬ​ហៅ​យ៉ាង​ខ្លី​ថា ហាំង ង៉ោ កូនចៅចិនស្រុកខ្មែរ គឺ​ជា​វេជ្ជបណ្ឌិត​ខ្មែរ​អាមេរិកាំង តួ​សម្ដែង និង​ជា​អ្នក​និពន្ធ​ដែល​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​ថា​បាន​ទទួល​ពាន​រង្វាន់​អូស្ការ​ក្នុង​ឆ្នាំ​១៩៨៥ ក្នុង​ផ្នែក តួ​សម្ដែង​រង​ល្អ​បំផុត សម្រាប់​ការ​សម្ដែង​ជា​លើក​ដំបូង​របស់​លោក នៅ​ក្នុង​រឿង​វាលពិឃាត ដែល​ស្ដី​អំពី​ជីវិត​របស់​អ្នក​សារព័ត៌មាន លោក ឌិត ប្រន។ លោក​​ក៏​បាន​ក្លាយ​ជា​តារា​សម្ដែង​បុរសរបស់​អាស៊ី​​ដំបូង​គេ​បង្អស់​ដែល​ឈ្នះ​ពានរង្វាន់ Oscar ក្នុង​ផ្នែក​សម្ដែង។ ម្តាយ​របស់​គាត់​គឺ​ជា​ជនជាតិខ្មែរ​ រី​ឯ​​ឪពុក​របស់​គាត់​គឺ​ជនជាតិ​ចិនតឺជីីវ​។ លោក​ហាំង ង៉ោ ​និង ​ហា​រ៉ូ​ល​រ៉ូស ...

                                               

​វត្ត​សំរោង​ក្នុង

ព្រះវិហារដ៏ចំណាស់ ដែលមានអាយុកាលជាង៣០០ឆ្នាំ នៅវត្តសំរោងស្ថិតក្នុងភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ត្រូវបានមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈ ខេត្តបាត់ដំបង កំពង់រៀបចំធ្វើការអភិរក្សទុកជាសម្បត្តិវប្បធម៌ ឬជាសម្បត្តិបេតិកភណ្ឌជាតិ ដើម្បីទាក់ទាញអ្នកទេសចរទៅទស្សនា និងស្រាវជ្រាវ។ តាមព័ត៌មានពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងថា ក្រសួងចង់អភិរក្ស "ព្រះវិហារចាស់" ដែលមានអាយុកាលរាប់រយឆ្នាំនៅក្នុង វត្តសំរោងក្នុង ទុកជាសម្បត្តិវប្បធម៌ជាតិ ឬជាសម្បត្តិបេតិកភណ្ឌជាតិ ព្រោះវាមានសភាពចាស់ទ្រុឌទ្រោមណាស់ទៅហើយ ក្រែងមិនអាចនៅគង់វង្ស បើមិនបានថែទាំ ឬមិនបានជួសជុលឡើងវិញនៅផ្នែកខ្លះនោះទេ។ វត្តសំរោងក្នុ ...

                                               

វិទ្យាល័យអន្លង់វែង

thumb| វិទ្យាល័យអន្លង់វែង ក្រោយពីស្រុកអន្លង់វែង ទទួលបានសុខសន្តិភាពបរិបូរណ៍ហើយនោះគេសង្កេតឃើញថា មានភាពរីកចម្រើនស្ទើរគ្រប់វិស័យ។ ពិសេសវិស័យអប់រំ ព្រោះមានអគារសិក្សា ថ្នាក់អនុវិទ្យាល័យមានគ្រប់ឃុំ និងអគារថ្នាក់វិទ្យាល័យផងដែរ។ វិទ្យាល័យអន្លង់វែង មានទីតាំងស្ថិតនៅភូមិថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ។ បច្ចុប្បន្នវិទ្យាល័យនេះ មានអគារសិក្សាជាច្រើនខ្នង ក្រោមកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងចំណោម អគារសិក្សាទាំងនោះ មានអាគារសិក្សារមួយខ្នង ដែលបន្សល់ទុក តាំងពីសម័យសង្រ្គាម នោះគឺ #អតីតសាលារៀនតាម៉ុក# ដែលបានសាងសង់ឡើងនៅថ្ងៃ ទី១ ខែមេសា ១៩៩៣ សាលាត្រូវបានសាងសង់ពីឥដ្ឋ មានកម្ពស់៣ជាន ...

                                               

មណ្ឌលសុខភាពឃុំសិត្បូ

ទបញ្ញត្តិស្តីពីការឈប់សំរាកលំហែមាតុភាព តើអ្នកបានទទួលច្បាប់សម្រាកមាតុភាពគ្រប់គ្រាន់ដែររឺទេកំឡុងពេលអ្នកមានផ្ទៃពោះនៅកន្លែងធ្វើការនៅកម្ពុជា? សូមស្វែងយល់បន្ថែមអំពីច្បាប់ពាក់ព័ន្ធនឹងការសុំច្បាប់សម្រាកមាតុភាពនៅកន្លែងធ្វើការតាមរយះ Prake.org ។​ និយោជកមិនអាចបញ្ឈប់និយោជិក: ដោយសារគាត់មានផ្ទៃពោះ ក្នុងពេលដែលគាត់កំពុងឈប់សំរាកលំហែមាតុភាព មុនពេលគាត់ឈប់សំរាកលំហែមាតុភាព ស្រ្តីជានិយោជិកមានសិទ្ធិទទួលការសំរាកលំហែមាតុភាពរយៈពេល៩០ថ្ងៃ។ ក្នុងកំឡុងពេល ២ខែដំបូងដែលគាត់ ត្រលប់ទៅធ្វើការវិញ គាត់ត្រូវធ្វើការងារណាដែលស្រាលៗតែប៉ុណ្ណោះ ។ និយោជកត្រូវបានហាមឃាត់ក្នុងការបញ្ឈប់និយោជិកជាស្រ្តីក្នុងពេលដែលនិយោជិកកំពុងសំរាកលំហែមាតុភាព ...

                                               

សទ្ទានុក្រម​វាក្យស័ព្ទ​សារព័ត៌មាន

សិទ្ធិទទួលព័ត៌មាន: ជាសិទ្ធិរបស់សាធារណជន ក្នុងនោះរួមមានអ្នក កាសែតផងដែរ ក្នុងការស្វែងរក និងទទួលឯកសារសាធារណៈ ឬ សួរដេញដោលមន្ត្រីសាធារណៈអំពីសេចក្តី សម្រេច និងសកម្មភាពរបស់គេ ។ ភាពត្រឹមត្រូវ Accuracy: ជាភាពត្រឹមត្រូវនៃព័ត៌មាន បរិបទ និងការបកស្រាយ ព័ត៌មាន ។ ដើម្បី ធានានូវភាពត្រឹមត្រូវ អ្នកយកព័ត៌មានចាំបាច់ត្រូវផ្ទៀងផ្ទាត់ព័ត៌មានសំខាន់ៗ ទាំងអស់ជាមួយប្រភពដែលគួរឱ្យទុកចិត្តបាន។ មុំ ឬ ជ្រុង Angle: ជាចំណុចផ្តោតនៃរឿង ដែលអ្នកយកព័ត៌មានកំណត់យកធ្វើជា ប្រធានបទនៃដំណឹងមួយ ។ ប្រភពអនាមិក Anonymous source: ជាប្រភពព័ត៌មានដែលយល់ព្រមផ្តល់ ព័ត៌មានដល់អ្នកកាសែត ក្នុងលក្ខខ័ណ្ឌមិនប្រាប់ឈ្មោះ ឬ បង្ហាញអត្តសញ្ញាណរបស់ខ្លួន ។ អ្ ...

កម្ពុជាប្រជាធិបតេយ្យ
                                     

ⓘ កម្ពុជាប្រជាធិបតេយ្យ

ប្រទេស កម្ពុជា, មានឈ្មោះជាផ្លូវការថា៖ កម្ពុជាប្រជាធិបតេយ្យ គឺជាឈ្មោះតំណាងឱ្យរបបផ្តាច់ការនៅប្រទេសកម្ពុជាពីចន្លោះឆ្នាំ១៩៧៥ និង១៩៧៩ ដែលដឹកនាំដោយពួកខ្មែរក្រហម។ វាត្រូវបានបង្កើតឡើងបន្ទាប់ពីកងកម្លាំងខ្មែរក្រហមវាយដណ្តើមបានទីក្រុងភ្នំពេញពីកងទ័ពសាធារណរដ្ឋរបស់លន់ នល់។

រវាងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ខ្មែរក្រហមគឺជាអ្នកទទួលខុសត្រូវចំពោះការស្លាប់របស់ប្រជាជនកម្ពុជារាប់លាននាក់តាមរយៈការបង្ខំឱ្យធ្វើការធ្ងន់ៗនិងអំពើប្រល័យពូជសាសន៍ខ្មែរគ្នាឯង។ បន្ទាប់ពីបាត់បង់ការគ្រប់គ្រងភាគច្រើននៃទឹកដីកម្ពុជាទៅក្រោមការកាន់កាប់របស់វៀតណាម រដ្ឋនេះក៏បានក្លាយជារដ្ឋស្រមោលដែលគាំទ្រដោយចិន ។ នៅខែមិថុនា ឆ្នាំ១៩៨២ ខ្មែរក្រហមបានបង្កើតរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យជាមួយក្រុមទ័ពព្រៃឥតកុម្មុយនិស្តពីរទៀត ដែលទទួលបានការទទួលស្គាល់គួរសមពីអន្តរជាតិ។

                                     

1. ប្រវត្តិសាស្រ្ត

នៅឆ្នាំ១៩៧០ នាយករដ្ឋមន្រ្តីលន់ នល់ និងរដ្ឋសភាបានធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គនរោត្តម សីហនុចេញពីតំណែងជាប្រមុខរដ្ឋ។ សីហនុបានប្រឆាំងនឹងរដ្ឋាភិបាលន់ នល់ដោយបានចូលជាសម្ព័ន្ធមិត្តជាមួយពួកខ្មែរក្រហម។ ដោយទទួលបានប្រយោជន៍ពីការកាន់កាប់របស់កុម្មុយនិស្តវៀតណាមនៅទឹកដីភាគខាងកើតប្រទេសកម្ពុជាបូករួមទាំងការទម្លាក់គ្រាប់បែកក្រាលព្រំដោយសហរដ្ឋអាមេរិកដ៏ច្រើនសន្ធឹកជាជួរឆ្លងកាត់ប្រទេស និងកិត្តិនាមរបស់សីហនុក្នុងជួររបស់ខ្លួន។ ដោយហេតុនេះ ខ្មែរក្រហមក៏លេចមុខចេញជាបក្សពួកនយោបាយតែមួយគត់ដែលអាចដឹកនាំប្រទេសកម្ពុជាឱ្យឆ្ពោះទៅរកសន្តិភាពម្តងទៀតបាន។ ដោយមានការគាំទ្រប្រកបដោយប្រជាប្រិយភាពយ៉ាងខ្លាំងពីអ្នកជនបទ ខ្មែរក្រហមក៏ដណ្ដើមយកបានទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ក្រោយឡើងកាន់កាប់អំណាច ពួកគេនូវតែបន្តប្រើប្រាស់ព្រះបាទនរោត្តម សីហនុជាមេដឹកនាំដែលមានតែឈ្មោះក្នុងរដ្ឋាភិបាលខ្លួនរហូតដល់ថ្ងៃទី២ ខែមេសា ឆ្នាំ១៩៧៦ ជាថ្ងៃដែលព្រះអង្គបានសម្រេចលាលែងចេញពីតំណែងជាប្រមុខរដ្ឋ។ សីហនុក៏ត្រូវខ្មែរក្រហមចាប់ព្រះកាយដាក់ឃុំក្នុងរាជដំណាក់នៅភ្នំពេញជាមួយនឹងសមាជិករាជវង្សដទៃទៀតរហូតទាន់តែសង្គ្រាមជាមួយវៀតណាមបានផ្ទុះឡើងទើបទ្រង់បានចាកចេញទៅសហរដ្ឋអាមេរិកដើម្បីធ្វើរឿងក្តីរបស់កម្ពុជាប្រជាធិបតេយ្យចំពោះមុខក្រុមប្រឹក្សាសន្តិសុខ។ ក្រោយមក ទ្រង់ក៏បានយាងទៅគង់នៅប្រទេសចិន។

មុនពេលខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ ប្រទេសកម្ពុជាបានធ្លាក់ចូលទៅក្នុងសង្គ្រាមឥណ្ឌូចិនលើកទី៣ រួចទៅហើយ និងក្រោយខែមេសា ឆ្នាំ១៩៧៥ ទំនាក់ទំនងរវាងប្រទេសកម្ពុជានិងវៀតណាមក៏កាន់តែមានភាពតានតឹងបន្ថែមព្រោះប្រទេសទាំងពីរបានប្រកាន់យកមនោគមវិជ្ជាកុម្មុយនិស្តខុសពីគ្នា និងដោយមានវត្តមាននៃកងកម្លាំងវៀតណាមខ្លះៗនៅក្នុងទឹកដីប្រទេសកម្ពុជាផង។ បរិបទនៃសង្គ្រាមស៊ីវិលនៅកម្ពុជាបានបង្កឱ្យមានអស្ថិរភាពនៅក្នុងប្រទេសនិងបានបង្ខំឱ្យប្រជាជនជាច្រើនផ្លាស់ប្តូរទីលំនៅ ខណៈពេលដែលខ្មែរក្រហមបានកំពុងតែពង្រីកឥទ្ធិពលរបស់ខ្លួនទៅពាសពេញផ្ទៃប្រទេស។ ដោយសារតែសង្គ្រាមកំពុងឆាបឆេះនៅក្បែរព្រំដែន កងកម្លាំងខ្មែរក្រហមក៏ចាប់ផ្តើមរីកធំឡើងៗហើយបានចាប់អនុវត្តអំពើឃោរឃៅនៅក្នុងសង្គ្រាម។ នេះប្រហែលជាចំណុចមួយដែលធ្វើឱ្យពួកខ្មែរក្រហមចាប់អនុវត្ត ឬប្រកាន់យកអំពើហិង្សានិងគោលនយោបាយមូលវិវដ្តនៅក្នុងរបបរបស់ពួកគេ។ រដ្ឋកម្ពុជាប្រជាធិបតេយ្យនិងទំនោររបស់វាចំពោះអំពើហិង្សាអាចជាគន្លឹះរបស់ក្រុមខ្មែរក្រហមក្នុងការពង្រឹងប្រជាជនខ្មែរឱ្យមានភាពមាំមួននិងបង្កើនភាពអត់ធ្មត់និងត្រៀមខ្លួន ត្រៀមចិត្តដើម្បីប្រយុទ្ធប្រឆាំងនឹងវៀតណាម។ បើយោងទៅតាមហេតុផលនិងចំណុចខាងលើ យើងអាចសន្មតបានថា ខ្មែរក្រហមបានចាប់មានអច្ចន្តិភាពនៅអំឡុងពេលសង្គ្រាមហើយបានលើកវាមកដាក់លើខ្នងប្រជាជនដោយរំពឹងថាវានឹងបណ្តុះស្មារតីអ្នកទាំងនោះឱ្យមានភាពក្លាហាន លុតដំ មិនខ្លាចខ្មាំងសត្រូវ។ ស្ថានភាពនៃអំពើហិង្សានិងភាពសាហាវឃោរឃៅរបស់ខ្មែរក្រហមបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រជាជនកម្ពុជានាសម័យនោះដោយវាបានបង្ខំឱ្យពួកគេប្រព្រឹត្តិអំពើឃោរឃៅទាំងឡាយណាដែលពួកគេមិនគួរធ្វើឡើយជាពិសេសគឺយុវវ័យនិងយុវនារីខ្មែរ។

ភ្នំពេញត្រូវបានធ្លាក់មកក្នុងដៃខ្មែរក្រហមនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ សីហនុត្រូវខ្មែរក្រហមផ្តល់តំណែងជាប្រមុខរដ្ឋ មានតំណែងមែន តែគ្មានអំណាច សម្រាប់រដ្ឋាភិបាលថ្មីនៃកម្ពុជាប្រជាធិបតេយ្យហើយនៅខែកញ្ញា ឆ្នាំ១៩៧៥ ព្រះអង្គក៏បានត្រឡប់ពីចិនមកកម្ពុជាវិញ។ សីហនុបានលាលែងពីតំណែងនៅពាក់កណ្តាលខែមេសា ឆ្នាំ១៩៧៦ និងត្រូវបានគេឃុំព្រះកាយព្រះអង្គនៅក្នុងរាជតំណាក់រហូតដល់ឆ្នាំ១៩៧៩, បណ្តាលឱ្យពួកខ្មែរក្រហមកាន់អំណាចតែម្នាក់ឯង។

                                     

2. អង្គការខ្មែរក្រហម

នៅខែមករា ឆ្នាំ១៩៧៦ បក្សកុម្មុយនិស្តកម្ពុជា ប.ក.ក. បានប្រកាសអោយប្រើ រដ្ឋធម្មនុញ្ញនៃកម្ពុជាប្រជាធិបតេយ្យ ។ រដ្ឋធម្មនុញ្ញបានអនុញ្ញាតឱ្យមានការបោះឆ្នោតសម្ងាត់មួយនៅក្នុង សភាតំណាងប្រជាជនកម្ពុជា ស.ត.ប.ក. ហើយគណៈប្រធានរដ្ឋត្រូវបានជ្រើសរើសនិងតែងតាំងរាល់ប្រាំឆ្នាំម្ដងដោយ ស.ត.ប.ក.។ ស.ត.ប.ក. មានការប្រជុំតែម្ដងគត់គឺនៅខែមេសា ឆ្នាំ១៩៧៦។ សមាជិក ស.ត.ប.ក. គឺមិនដែលបានគេបោះឆ្នោតជ្រើសរើសឡើយ ផ្ទុយទៅវិញគណៈមជ្ឈិមបក្សកុម្មុយនិស្តកម្ពុជាគឺជាអ្នកតែងតាំងជ្រើសយកប្រធាននិងពួកមន្ត្រីជាន់ខ្ពស់ធ្វើជាសមាជិកសភានិងគណៈប្រធានរដ្ឋតែម្តង។ ផែនការក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភាត្រូវបានពិភាក្សា ក៏ប៉ុន្តែតាមការពិត សមាជិកទាំង ២៥០ រូបនៃ ស.ត.ប.ក. ត្រូវបានតែងតាំងដោយអ្នកថ្នាក់លើទាំងអស់។

កម្ពុជាប្រជាធិបតេយ្យគឺជាអទេវនិយមរដ្ឋ ពោលគឺជារដ្ឋគ្មានជឿលើជំនឿសាសនា ឬជំនឿអ្វីឡើយ។ រាល់សាសនាទាំងអស់ត្រូវបានហាមឃាត់មិនឱ្យអនុវត្តទេ ដូចជាសាសនាឥស្លាម សាសនាគ្រិស្ត និងជាពិសេសគឺសាសនាព្រះពុទ្ធ។ ព្រះសង្ឃជិត ២៥,០០០ អង្គត្រូវបានខ្មែរក្រហមសម្លាប់។

អំណាចទាំងអស់គឺស្ថិតនៅក្នុងដៃគណៈកម្មាធិការអចិន្ត្រៃយ៍បក្ស ដែលមានប៉ុល-ពត នួន-ជា និងមនុស្ស ៧ រូបទៀតជាសមាជិក។ គណៈកម្មាធិការអចិន្រ្តៃយ៍នេះត្រូវបានមនុស្សភាគច្រើនស្គាល់ថា"អង្គការ" ហើយកិច្ចការរបស់វាត្រូវបានប្រព្រឹត្តិនៅការិយាល័យ ៨៧០ នៅឯក្រុងភ្នំពេញ។ ជាជាងរយៈពេលពីរឆ្នាំបន្ទាប់ពីបានកាន់កាប់អំណាច ខ្មែរក្រហមបានសំដៅមកលើខ្លួនឯងថា"អង្គការ"។ នៅខែមីនា ឆ្នាំ១៩៧៧ ទើបប៉ុល-ពតបានបង្ហាញពីអត្ថិភាពនៃបក្សកុម្មុយនិស្តកម្ពុជានៅក្នុងសុន្ទរកថារបស់គាត់។ នាពេលនោះដែរ ទើបគេបានដឹងថាប៉ុល-ពត និងសាឡុត ស គឺជាមនុស្សតែមួយ ហើយត្រូវជាមេដឹកនាំខ្មែរក្រហម។

                                     

2.1. អង្គការខ្មែរក្រហម បំណែងចែករដ្ឋបាល

ក្នុងឆ្នាំ១៩៧៥ រដ្ឋាភិបាលខ្មែរក្រហមបានលុបបំបាត់នូវរបៀបបែងចែករដ្ឋបាលប្រទេសកម្ពុជាពីមុនៗមកទាំងអស់។ កម្ពុជាប្រជាធិបតេយ្យត្រូវបានចែកជាតំបន់ភូមិភាគចំនួន ៨, តំបន់ទាំងនោះគឺបានមកពីពេលដែលពួកគេកំពុងប្រយុទ្ធប្រឆាំងនឹងសាធារណរដ្ឋខ្មែរ។ ភូមិភាគទាំង ៨ នោះមានដូចជា៖ តំបន់ពាយព្យ ឧត្តរ ឦសាន បូព៌ា និរតី បស្ចឹម និងកណ្ដាល ហើយបូករួម តំបន់ពិសេស ពីរទៀតគឺ៖ តំបន់ពិសេសក្រចេះលេខ៥០៥ និង មុនពាក់កណ្ដាលឆ្នាំ១៩៧៧ តំបន់ពិសេសសៀមរាបលេខ១០៦។ ភូមិភាគទាំងនេះត្រូវបានចែកបន្តទៅជា តំបន់ តូចៗច្រើនទៀត។ ភូមិនីមួយៗត្រូវបានបែងចែកទៅជា ក្រុម, ក្នុងក្រុមនីមួយៗគឺមានក្រុមគ្រួសារពីចំនួន១៥-២០ ហើយគ្រប់គ្រងនិងដឹកនាំដោយ មេក្រុម ។

                                     

2.2. អង្គការខ្មែរក្រហម នីត្យានុកូល

ពួកខ្មែរក្រហមបានកម្ទេចរចនាសម្ព័ន្ធនីត្យានុកូល និងតុលាការនៃរបបសាធារណរដ្ឋខ្មែរចោលទាំងអស់។ នៅក្នុងសង្គមកម្ពុជាប្រជាធិបតេយ្យគឺគ្មានតុលាការ ចៅក្រម ច្បាប់ រឺ ការជំនុំជម្រះអ្វីទេ។ តុលាការប្រជាជន ដែលបានចែងនៅក្នុងមាត្រា ៩ នៃរដ្ឋធម្មនុញ្ញនោះគឺមិនដែលបានឃើញបង្កើតឡើងឡើយ។ រចនាសម្ព័ន្ធនីត្យានុកូលចាស់ៗត្រូវបានជំនួសមកវិញដោយការចាប់យកទៅអប់រំ ការសួរចម្លើយ និងយកទៅមណ្ឌលសន្តិសុខ ដែលជាកន្លែងដែលពួកមន្ត្រីរដ្ឋការនិងអ្នកគាំទ្ររបបសាធារណរដ្ឋខ្មែរ និងមនុស្សផ្សេងៗទៀត ត្រូវបានឃុំឃាំងនិងប្រហារជីវិត។

                                     

2.3. អង្គការខ្មែរក្រហម ទំនាក់ទំនងបរទេស

កម្ពុជាប្រជាធិបតេយ្យបានរក្សាទំនាក់ទំនងជិតស្និទជាមួយប្រទេសចំនួនពីរគឺ សាធារណរដ្ឋប្រជាមានិតចិន និងកូរ៉េខាងជើង។ នៅក្នុងគម្របខួប ១៧ ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តកម្ពុជា គឺក្នុងឆ្នាំ១៩៧៧, លោកគីម ចុងអ៊ីលបានបញ្ជូនសារសរសើរប្រជាជនកម្ពុជាថា"បានកម្ចាត់ចោលរាល់អ្នកប្រឆាំងបដិវត្តន៍ ដែលអ្នកទាំងនោះជាឈ្លើងសង្គម និងមានគោលបំណងចង់បំផ្លាញប្រទេសជាតិ។" កាលនុះ មានតែប្រទេសចិន កូរ៉េខាងជើង អេហ្ស៊ីប អាល់បានី គុយបា ឡាវ វៀតណាម ត្រឹមខែធ្នូ ឆ្នាំ១៩៧៧ រ៉ូម៉ានី និងយូហ្គោស្លាវីទេដែលមានទំនាក់ទំនងការទូតជាមួយកម្ពុជាប្រជាធិបតេយ្យ។

                                     

2.4. អង្គការខ្មែរក្រហម កងយោធាខ្មែរក្រហម

កងកម្លាំងខ្មែរក្រហមប្រមាណ ៦៨,០០០ រូបបានប្តូរឈ្មោះរបស់ខ្លួនមកជាកងទ័ពបដិវត្តន៍កម្ពុជា ក.ប.ក. បន្ទាប់ពីពួកគេបានដណ្តើមទីក្រុងភ្នំពេញបាននៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ឈ្មោះនេះគឺមានប្រភពមកពីការប៉ះបោរនៅស្រុកសំឡូត ខេត្តបាត់ដំបងនៅអំឡុងឆ្នាំ១៩៦៧ ដោយមានការចូលរួមពីប្រជាកសិករជាច្រើន។ នៅក្រោមការដឹកនាំរបស់លោកសុន សេន ដែលពេលនោះត្រូវជាមេបញ្ជាការនិងជារដ្ឋមន្រ្តីក្រសួងការពារជាតិ, កបក មានកងវរសេនាតូចចំនួន ២៣០ ក្រុម កងវរសេនាធំពី ៣០ ទៅ ៤០ ក្រុម និងកងពលតូចពី ១២ ទៅ ១៤ ក្រុម។ រចនាសម្ព័ន្ធនៃកិច្ចបញ្ជាការនៅក្នុងអង្គភាពនីមួយៗត្រូវផ្អែកលើគណៈកម្មាធិការ ៣ រូប, ក្នុងនោះ គណៈកម្មាធិការនយោបាយគឺមានអំណាចជាងគេ បន្ទាប់មកគឺគណៈកម្មការយោធា និងអនុកម្មការ។

កម្ពុជាត្រូវបានចែកទៅជាភូមិភាគ និងតំបន់ពិសេសៗដោយ ក.ប.ក.។ ភារកិច្ចដំបូងៗរបស់ កបក គឺត្រូវប្រហារជីវិតអតីតមន្រ្តីខ្មែរសាធារណរដ្ឋនិងគ្រួសាររបស់ពួកគេដោយគ្មានការវិនិច្ឆ័យ ឫការប្តេជ្ញាចិត្តក្នុងការកំចាត់សត្រូវពួកគេ។

អាទិភាពបន្ទាប់គឺពួកគេត្រូវបង្រួមចូលទៅជាកងទ័ពជាតិមួយ ដែលកំពុងខ្វះកម្លាំងក្នុងការធ្វើប្រតិបត្តិការនៅតាមតំបន់ភូមិភាគនីមួយៗ។ អង្គភាពខ្មែរក្រហមត្រូវបានបញ្ជាដោយលេខាធិការភូមិភាគដែលជាបក្សនិងមន្រ្តីយោធាក្នុងពេលដំណាលគ្នា, អ្នកខ្លះបាននិយាយថា អ្នកលេខាធិការភូមិទាំងនោះគឺមានអំណាចព្រៀបបាននឹងស្តេចត្រាញ់អញ្ជឹង។ ជាញឹកញាប់ កងទ័ពខ្មែរក្រហមត្រូវបានគេបញ្ជូនពីភូមិភាគមួយទៅកាន់ភូមិភាគមួយផ្សេងទៀតដើម្បីអនុវត្តវិន័យ។ កិច្ចប្រឹងប្រែងទាំងនេះគឺដើម្បីបន្ថែមវិន័យមកលើលេខាភូមិ ឫកម្មាភិបាលណាដែលពួកគេគិតថាប្រកាន់មនោគមវិជ្ជាខុសប្លែកពីគេ។ ការធ្វើបែបនេះគឺមានគោលបំណងចង់កម្ចាត់និងដកឫសណាដែលមើលទៅជាឧបសគ្គរារាំងវឌ្ឍនភាពរបស់គេ។ ទាំងនេះគឺជាមូលហេតុដែលបណ្តាលឱ្យមានការបាត់បង់ជំនឿមកលើគ្នា ហើយបាននាំឱ្យមានការសម្លាប់គ្នីគ្នាឯង។ និយាយជារួមគឺ ខ្មែរក្រហមបានប្រើប្រាស់កងកម្លាំងខ្លួនឱ្យអនុវត្តគោលការហិង្សាសាហាវឃោរឃៅនេះ។



                                     

3.1. មនោគមវិជ្ជាខ្មែរក្រហម ឥទ្ធិពលនៃមនោគមវិជ្ជា

មនោគមវិជ្ជាខ្មែរក្រហមភាគច្រើនគឺទទួលឥទ្ធិពលពីលទ្ធិម៉ៅនិយម បក្សកុម្មុយនិស្តបារាំង ហើយនិងសំណេរដែលនិពន្ធដោយកាល់ ម៉ាក្ស និងវ៉្លាឌីមៀ លេនីន ក៏ដូចនឹងគំនិតឧត្តមភាពនៃពូជសាសន៍ខ្មែរ។ បើយើងជីករកមើលឫសដើមនៃមនោគមវិជ្ជាខ្មែរក្រហមនោះ យើងនឹងដឹងថាហេតុអ្វីបានជាបញ្ញាវន្តខ្មែរក្រហមទាំងនេះបានប្រកាន់យកអំពើហិង្សាសាហាវឃោរឃៅសម្រាប់បដិវត្តន៍របស់ពួកគេ។ វាពិតជាច្បាស់ណាស់ថាគំនិតមូលវិវដ្តបែបនេះគឺបានមកពីការទៅរៀនសូត្រនៅឯប្រទេសបារាំង។ មន្រ្តីខ្មែរក្រហមភាគច្រើនគឺទទួលបានការបង្ហាត់បង្រៀននៅឯទីក្រុងប៉ារីសដែលជាកន្លែងដែលធ្វើឱ្យពួកគេចាប់គិតថា លទ្ធិកុម្មុយនិស្តគឺចាំបាច់ត្រូវទាមទារឱ្យមានអំពើហិង្សា។ បានទទួលឥទ្ធិពលពីបដិវត្តន៍បារាំង វាបាននាំឱ្យបុគ្គលជាច្រើននាក់ដែលបានសិក្សានៅទីក្រុងប៉ារីសជឿថា ទ្រឹស្តីនយោបាយម៉ាក្សនិយមដែលផ្អែកលើការតស៊ូប្រឆាំងវណ្ណៈ អាចនឹងយកមកអនុវត្តចំពោះបុព្វហេតុជាតិដែលកំពុងកើតមាននៅកម្ពុជា។ បុព្វហេតុនៃការតស៊ូប្រកាន់វណ្ណៈបានបណ្តុះឫសមនោគមវិជ្ជាមេដឹកនាំខ្មែរក្រហមឱ្យងាកទៅរកអំពើហិង្សា ហើយវាគឺជាផ្នែកដ៏ចាំបាច់មួយដើម្បីធ្វើឱ្យបដិវត្តន៍អ្នកទាំងនោះទទួលបានជោគជ័យ។ លើសពីនេះទៅទៀត ដោយសារតែមន្ត្រីជាន់ខ្ពស់ខ្មែរក្រហមជាច្រើននាក់នាពេលនោះដូចជា ប៉ុល-ពត ខៀវ-សំផន និងកាំង ហ្កិច អ៊ាវ ហៅ ឌុច គឺជាអ្នកអប់រំនិងបញ្ញាវន្ត ដូច្នេះហើយ ពួកគេមិនអាចបង្កើតទំនាក់ទំនងអ្វីជាមួយនឹងមហាជនបានឡើយ ហើយត្រូវបានផ្តាច់ឆ្ងាយពីមហាជននៅពេលបានត្រឡប់មកប្រទេសកម្ពុជាវិញ មូលហេតុនេះហើយដែលបានជំរុញឱ្យគំនិតមូលវិវដ្តរបស់ពួកគេកាន់តែកើនទៅៗ។ ទោះជាយ៉ាងណាក៏ដោយ លោកវីកឃឺរីបានបង្ហាញពីចំណុចសំខាន់មួយនៃបុគ្គលិកលក្ខណៈអ្នកនោះនៅក្នុងការពន្យល់ពីបាតុភូតកម្ពុជាប្រជាធិបតេយ្យរបស់លោក ដោយកត់សំគាល់ថា មេដឹកនាំកម្ពុជាប្រជាធិបតេយ្យមិនដែលត្រូវបានគេចាត់ទុកថាអាក្រក់ដោយមនុស្សសម័យមុន"រំដោះ"ឡើយ។ ក៏ប៉ុន្តែ ទស្សនៈនេះត្រូវបានជំទាស់ដោយអ្នកខ្លះ រួមមានលោករិទ្ធី-ផាន។ បន្ទាប់ពីផានបានសម្ភាសមិត្តឌុចដែលជាអតីតប្រធានគុកទួលស្លែង លោកបានលើកឡើងថា ឌុចគឺជាបុគ្គលដែលគួរឱ្យខ្លាចព្រោះឌុចតែងតែឃ្លាំមើលនិងចាប់យកចំណុចខ្សោយរបស់អ្នកដទៃជានិច្ច។ និយាយជារួម បរិបទប្រវត្តិសាស្រ្តនៃសង្គ្រាមស៊ីវិលនៅកម្ពុជា រួមនឹងការកើនឡើងនៃមនោគមវិជ្ជារបស់បញ្ញវន្តខ្មែរដែលបានត្រឡប់មកពីប្រទេសបារាំងវិញ គឺជាដំណាក់កាលដំបូងឈានទៅរកបដិវត្តន៍ខ្មែរក្រហមនិងការរីករាលដាលនៃអំពើសាហាវឃោរឃៅនៅពាសពេញផ្ទៃប្រទេសកម្ពុជា។



                                     

3.2. មនោគមវិជ្ជាខ្មែរក្រហម ការអនុវត្តមនោគមវិជ្ជាតាមរយៈអំពើហិង្សា

ខ្មែរក្រហមបានប្តេជ្ញាចិត្តប្រែក្លាយប្រទេសកម្ពុជាទៅជាប្រជាជាតិកសិករមួយ ដែលអំពើពុករលួយនិង"ប៉ារ៉ាស៊ីត"នៃជីវិតទីក្រុងនឹងត្រូវបានដកហូតចេញទាំងស្រុង។ សហគមនីយកម្មត្រូវបានអនុវត្តដោយការដាក់បុរសៗ ស្ត្រីៗ និងកុមារអោយធ្វើការក្នុងវាលស្រែ ដែលជាហេតុនាំឱ្យបែកបាក់គ្រួសារ។ របបកម្ពុជាប្រជាធិបតេយ្យបានអះអាងថាខ្លួនបាន"រំដោះ"ស្រ្តីតាមរយៈការអនុវត្តខាងលើនេះ។ បើយោងទៅតាមលោកហ្សាល កាការីបានឱ្យដឹងថា"កម្ពុជាប្រជាធិបតេយ្យបានអនុវត្តតាមគោលលទ្ធិរបស់លោកអេហ្គលដោយថា៖ ស្រ្តីមានភារកិច្ចធ្វើការបានផលស្មើនឹងបុរស នេះមានន័យថាពួកគេបានទទួលសេរីភាពពិតប្រាកដហើយ។" នៅក្នុងសង្គមកម្ពុជាប្រជាធិបតេយ្យគឺមិនមានសមភាពដូចដែលបានចែងនោះឡើយ។ ប៉ុន្តែនេះមិនមែនជាករណីជាក់ស្តែងទេព្រោះថាបុគ្គលដែលមានឋានៈជាសមាជិកបក្ស ឫមេដឹកនាំមូលដ្ឋានដែលមានប្រវត្តិជាប្រជាកសិករក្រីក្រ ឫនរណាដែលសហការជាមួយអង្គការបដិវត្តន៍ ឫកងកម្លាំងយោធា គឺសុទ្ធតែមានកម្រិតជីវភាពខ្ពស់ជាងអ្នកផ្សេងៗទាំងអស់។

ក្រោមការដឹកនាំរបស់ប៉ុល-ពត ទីក្រុងនានាបានក្លាយជាទីក្រុងខ្មោច គ្មានមនុស្សរស់នៅ សាសនាត្រូវបានគេលុបបំបាត់ចោល ហើយកម្មសិទ្ធិឯកជន លុយ និងទីផ្សារនានាក៏ត្រូវបានបំបាត់ចោលដែរ។ យុទ្ធនាការប្រល័យពូជសាសន៍ដែលមិនធ្លាប់មានពីមុនមកបានធ្វើឱ្យស្លាប់ប្រជាជនប្រមាណ ២៥% នៃចំនួនប្រជាជនសរុបហើយការសម្លាប់ជីវិតទាំងនេះភាគច្រើនគឺមកពីមនោគមវិជ្ជាខ្មែរក្រហម ដែលបានជំរុញឱ្យមាន"ការសងសឹក"ទៅនឹងអ្នកជិះជាន់គេ អ្នកមាន និងអ្នកមានអំណាចផ្សេងៗ។ ជនរងគ្រោះនៅក្នុងរបបនេះសុទ្ធតែជាសត្រូវរបស់ពួកខ្មែរក្រហមមានដូចជា អ្នកមានដើមទុន អ្នកជំនាញ បញ្ញវន្ត ប៉ូលីស និងបុគ្គលិករដ្ឋាភិបាល រួមទាំងក្រុមមេដឹកនាំរបស់លន់ នល់ ហើយក៏មានជនជាតិចិន យួន លាវ និង ចាមផងដែរ។

របបខ្មែរក្រហមគឺជារបបមួយដែលឃោរឃៅបំផុតនៅក្នុងប្រវត្តិសាស្រ្ត ជាពិសេសបើយើងប្រៀបរបបនេះទៅនឹងរបបនយោបាយសាហាវឃោរឃៅនៅជុំវិញពិភពលោក របបខ្មែរក្រហមគឺគ្រប់គ្រងអំណាចបានរយៈពេលតិចណាស់ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។ ផ្អែកលើការវិភាគនៃកន្លែងបញ្ចុះសពដ៏ធំទាំងប៉ុន្មាននៅកម្ពុជា និងកម្មវិធីផែនការឌីស៊ី–ខេមនិងសាកលវិទ្យាល័យយេល បានប៉ាន់ស្មានថា ខ្មែរក្រហមបានសម្លាប់ប្រជាជនជាង ១.៣៨ លាននាក់។ ប៉ុន្តែបើយើងគិតទាំងករណីអ្នកស្លាប់ដោយជំងឺនិងការអត់ឃ្លានទៀតនោះ ចំនួនអ្នកស្លាប់នៅក្នុងរបបខ្មែរក្រហមនឹងកើនដល់ ២.៥ លាននាក់ រាប់បញ្ចូលទាំងជនជាតិភាគតិចនៅកម្ពុជា។ ឧទាហរណ៍៖ ជនជាតិវៀតណាមដែលមានវត្តមានលើទឹកដីកម្ពុជាត្រូវបានពួកខ្មែរក្រហមសម្លាប់ចោលស្ទើរគ្មានសល់។ មន្ទីរស.២១ ឥឡូវជាសារមន្ទីរប្រល័យពូជាសាសន៍ទួលស្លែង បានឃុំខ្លួននិងសម្លាប់មនុស្សប្រមាណ ១៧,០០០ នាក់ ហើយមានតែមនុស្សចំនួន ៧ នាក់ទេដែលបានរត់គេចខ្លួនរួចពីស.២១។

                                     

4. អនុស្សាវរីយ៍ និងការចងចាំ

កេរ្តិ៍ដែលបានបន្សល់ទុកពីរបបកម្ពុជាប្រជាធិបតេយ្យនូវតែធ្វើឱ្យប្រជាជនខ្មែរបច្ចុប្បន្នមានការឈឺចាប់និងតែងតែចងចាំជានិច្ចនូវសកម្មភាពដ៏សាហាវឃោរឃៅរបស់ពួកខ្មែរក្រហមដែលប្រព្រឹត្តិមកលើប្រជាជនស្លូតត្រង់ ពូជសាសន៍តែជាមួយគ្នា។ នៅប្រទេសកម្ពុជាបច្ចុប្បន្នមាន សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងនិងវាលពិឃាតជើងឯក ដែលជាកន្លែងសំខាន់ពីរដែលបើកចំហសម្រាប់សាធារណជនទស្សនា ទាំងបរទេសនិងខ្មែរដើម្បីចងចាំនូវអំពើប្រល័យពូជសាសន៍នៅកម្ពុជាក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម។ ដើមឡើយ ទួលស្លែងគឺជាអគារវិទ្យាល័យសិក្សាហើយក៏ត្រូវបានផ្លាស់ប្តូរទៅជាមជ្ឈមណ្ឌលសួរចម្លើយ និងធ្វើទារុណកម្ម ដែលគេហៅថាស-២១ នៅក្នុងរបបខ្មែរក្រហម។ សព្វថ្ងៃនេះ ទួលស្លែងត្រូវបានបើកឱ្យភ្ញៀវទេសចរណ៍ទស្សនាពីទិដ្ឋភាពដ៏អាក្រក់មានដូចជា បន្ទប់និងឧបករណ៍ធ្វើទារុណកម្ម និងគុកឃុំខ្លួនជាដើម។ ជើងឯកគឺជាកន្លែងបញ្ចុះសពដ៏ធំមួយនៅខាងក្រៅទីក្រុងភ្នំពេញ ហើយនៅក្រោមការដឹកនាំរបស់ខ្មែរក្រហម ជើងឯកក៏ក្លាយទៅជាកន្លែងដែលគេយកអ្នកទោសទៅសម្លាប់។ សព្វថ្ងៃនេះ ជើងឯកគឺជាកន្លែងអនុស្សាវរីយ៍និងជាកន្លែងរំលឹកដល់វិញ្ញាណខ័ន្តអ្នកដែលបានស្លាប់នៅទីនោះ។

ទោះជាយ៉ាងណា ក្រៅពីកន្លែងទាំងពីរនេះ រដ្ឋាភិបាលកម្ពុជាមិនសូវបានផ្សព្វផ្សាយអ្វីដើម្បីរំលឹកប្រជាជនអំពីការប្រល័យពូជសាសន៍ដែលបានកើតឡើងនោះទេ។ ព្រោះបន្ទាប់ពីការដួលរលំនៃរបបកម្ពុជាប្រជាធិបតេយ្យ កម្មាភិបាលខ្មែរក្រហមជាច្រើននៅតែមានឥទ្ធិពលនៅក្នុងនយោបាយកម្ពុជា។ ឥទ្ធិពលរបស់កម្មាភិបាលខ្មែរក្រហមនៅក្នុងកិច្ចការនយោបាយរបស់ប្រទេសកម្ពុជាបាននាំឱ្យមានការធ្វេសប្រហែស ឫការមិនទៀងទាត់នៅក្នុងការបង្រៀនប្រវត្តិសាស្រ្តខ្មែរក្រហមទៅកុមារកម្ពុជា។ ដោយសារតែមានការដាក់សម្ពាធពីអន្តរជាតិ ទីកន្លែងប្រល័យពូជសាសន៍មួយចំនួនក៏បានបើកជាសាធារណៈដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយៗយល់ដឹងពីរបបដ៏សាហាវឃោរឃៅរបស់ខ្មែរក្រហម។

                                     

4.1. អនុស្សាវរីយ៍ និងការចងចាំ ក្នុងផ្នែកអក្សរសិល្ប៍

អំពើប្រល័យពូជសាសន៍នៅកម្ពុជាត្រូវបានបរទេសនិងខ្មែរយកមកសរសេរផ្សព្វផ្សាយក្រោយពីរបបកម្ពុជាប្រជាធិបតេយ្យត្រូវដួលរលំ។ អ្វីដែលសំខាន់នោះគឺការសរសេរកំណត់ប្រវត្តិខ្មែរក្រហមដោយអ្នកដែលបានរស់រានមានជីវិតហើយត្រូវបានបោះពុម្ពផ្សាយជាភាសាអង់គ្លេស ដែលជាមធ្យោបាយមួយដើម្បីចងចាំពីអតីតកាល។ រលកទីមួយនៃកំណត់ប្រវត្តិខ្មែរក្រហមបានចាប់ផ្តើមលេចឡើងនៅចុងទសវត្សឆ្នាំ១៩៧០ និងឆ្នាំ១៩៨០។ ភ្លាមៗបន្ទាប់ពីបានគេចផុតពីរបបខ្មែរក្រហម ពួកគេទាំងនោះក៏ចាប់ផ្តើមសរសេររៀបរាប់ពីជីវិតរបស់គេនៅក្រោមរបបខ្មែរក្រហម ភាគច្រើនជាភាសាខ្មែរ ចំណែកឯភាសាអង់គ្លេសនិងភាសាបារាំងវិញគឺមានតិចតួចណាស់។ ឯកសារទាំងនោះបាននិពន្ធឡើងគឺដើម្បីបង្កើនការយល់ដឹងបន្ថែមអំពីរបបខ្មែរក្រហម ឯកសារចងចាំរបស់មនុស្សទាំងនោះគឺច្រើនរៀបរាប់ពីបរិយាកាសនយោបាយនៅកម្ពុជាមុនរបបនេះហើយឱ្យអំពាវនាវរកយុត្តិធម៌ដល់អ្នកដែលបានបាត់បង់ជីវិតទាំងឡាយ។ សៀវភៅដំបូងៗគេដែលទទួលបានការចាប់អារម្មណ៍ពីសំណាក់ទស្សនិកជនទូទាំងពិភពលោកមានដូចជា A Cambodian Odyssey និពន្ធដោយហាំង ង៉ោ បោះពុម្ភផ្សាយក្នុងឆ្នាំ១៩៨៧ LUtopie meurtrière និពន្ធដោយពិន យ៉ាថៃ ១៩៧៩ Au-delà du ciel របស់លូរ៉ង់ ភីគ៍ ១៩៨៤ និង កម្ពុជា, ឆ្នាំសូន្យ Cambodge, annee zero – ១៩៧៧ របស់លោកហ្រ្វង់ស្វ័រ ពុនឆុដ។ សៀវភៅ និងអក្សរសិល្ប៍ទាំងអស់នេះហើយដែលបាននាំរឿងរ៉ាវនៃជីវិតនៅក្រោមរបបខ្មែរក្រហមទៅឱ្យពិភពលោកបានស្គាល់។

រលកទីពីរ នៃកំណត់ប្រវត្តិខ្មែរក្រហមត្រូវបានបោះពុម្ពផ្សាយនៅសតវត្សទី២១ ហើយមានភាពខុសគ្នាឆ្ងាយពីរលកទីមួយ។ កំណត់ប្រវត្តិរលកទីពីរមានដូចជា៖ When Broken Glass Float និពន្ធដោយចាន់រិទ្ធី ហ៊ីម បោះផ្សាយឆ្នាំ២០០០ First They Killed My Father របស់អ្នកស្រីអ៊ឹង លឿង ២០០០ On the Wings of a White Horse ដោយ Oni Vitandham ២០០៥ ហើយនិង Golden Leaf និពន្ធដោយលោកអ៊ឹង គីឡុង ២០០៩។ អ្នកដែលនិពន្ធសៀវភៅប្រវត្តិរលកទីពីរនេះគឺភាគច្រើនមានវ័យជាកុមារនៅក្នុងសម័យខ្មែរក្រហម, សៀវភៅទាំងអស់នោះគឺបានបង្ហាញពីដំណើរឆាកជីវិតរបស់ពួកគេនៅក្នុងប្រទេសកម្ពុជាដែលហែកហួរដោយសង្គ្រាមទៅការចាប់ផ្តើមជីវិតសារជាថ្មីនៅប្រទេសលោកខាងលិច។ ការតែងនិពន្ធរបស់ពួកគេគឺមានភាពខុសពីរលកទីមួយខ្លាំង ព្រោះថាអ្នកនិពន្ធរលកទីពីរបានតែងរៀបរាប់ពីបទពិសោធន៍របស់ពួកគេមុនពេលចាកចេញពីប្រទេសកម្ពុជា។ ដោយបានចាកឆ្ងាយពីប្រទេសកម្ពុជា បុគ្គលទាំងនេះបានប្រើសៀវភៅកំណត់ហេតុរបស់ពួកគេជាឈ្នាន់មួយដើម្បីសារភ្ជាប់ទៅនឹងកុមារភាពដែលបានបាត់បង់ទៅ សារភ្ជាប់ទៅនឹងឫសគល់នៃវប្បធម៌ដើមរបស់ពួកគេហើយនិយាយប្រាប់រឿងរ៉ាវទាំងនោះទៅកូនៗជំនាន់ក្រោយរបស់គេ។ គួរកត់សម្គាល់ដែរថា អ្នកនិពន្ធរលកទីពីរបានគូសនូវមែកធាងគ្រួសាររបស់ពួកគេនៅមុនរបបខ្មែរក្រហមដើម្បីងាយស្រួលក្នុងការស្រង់ប្រវត្តិគ្រួសារអ្នកនិពន្ធទាំងនោះ។ លើសពីនេះ អ្នកនិពន្ធខ្លះក៏បានកត់សម្គាល់ផងដែរថាទោះបីពួកគេចងចាំព្រឹត្តិការណ៍ទាំងអស់បានយ៉ាងរស់រវើកក៏ដោយ តែឯកសាររបស់ពួកគេក៏ត្រូវបានបន្ថែមព្រឹត្តិការណ៍ខ្លះៗដោយញាត្តសន្តានដែលបានរៀបរាប់ពីព្រឹត្តិការណ៍បន្ថែមទាំងនោះដល់ពួកគេនៅពេលធំពេញវ័យ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺថាសៀវភៅនិងឯកសារទាំងអស់នោះត្រូវបានបោះពុម្ភផ្សព្វផ្សាយស្របទៅជាមួយនឹងសាលាក្ដីខ្មែរក្រហម។



                                     

4.2. អនុស្សាវរីយ៍ និងការចងចាំ ក្នុងប្រព័ន្ធផ្សព្វផ្សាយ

ដូចអក្សរសិល្ប៍ដែរ ខ្សែភាពយន្តទាក់ទងនឹងរបបប្រល័យពូជសាសន៍ខ្មែរក្រហមក៏បានចាប់ផ្តើមចេញផ្សាយ។ ខ្សែភាពយន្តភាគច្រើនត្រូវបានផលិតជាលក្ខណៈឯកសារ ហើយជាញឹកញាប់មានគោលបំណងបង្ហាញពីអ្វីដែលបានកើតឡើងក្នុងរបបខ្មែរក្រហមនិងសារភ្ជាប់រូបភាពជីវិតនៃបុគ្គលទាំងនោះនៅក្នុងរបបប្រល័យពូជសាសន៍ជាតិឯង។ មនុស្សដែលគួរឱ្យកត់សម្គាល់ជាគេនោះគឺ លោកប៉ាន់ រិទ្ធី ដែលបានគេចផុតពីការកាប់សម្លាប់នៅឯវាលពិឃាតខ្មែរក្រហម និងបច្ចុប្បន្នជាអ្នកដឹកនាំខ្សែភាពយន្តដ៏ល្បីល្បាញម្នាក់។ លោកបានផលិតខ្សែភាពយន្តជាច្រើនដែលទាក់ទងនឹងរបបប្រល័យពូជសាសន៍នៅកម្ពុជា មានដូចជា៖ កម្ពុជា៖ ចន្លោះសង្គ្រាមនិងសន្តិភាព ទឹកដីវិញ្ញាណវិលវល់ ហើយនិងខ្សែភាពយន្តជាច្រើនទៀត។ ខ្សែភាពយន្តឯកសារក្រោយគេបង្អស់របស់លោកគឺមានចំណងជើងថា រូបភាពដែលបាត់បង់ ផលិតនៅឆ្នាំ២០១៣។ ក្រៅពីរិទ្ធី នៅមានបុគ្គលជាច្រើនទៀត ទាំងខ្មែរនិងបរទេស ដែលបានផលិតខ្សែភាពយន្តឯកសារស្តីពីរបបខ្មែរក្រហម។ Year Zero: The Silent Death of Cambodia គឺជាឯកសារប្រវត្តិសាស្រ្តអង់គ្លេសពីរបបខ្មែរក្រហម ផលិតនិងដឹកនាំដោយដេវីត-មូនរូ នៅក្នុងឆ្នាំ១៩៧៩។ ឯកសារនេះបានរៃអង្គាសប្រាក់បានចំនួន ៤២ លានផោនដើម្បីយកមកឧបត្ថមជួយប្រជាជនខ្មែរកាលពីពេលនោះ។

                                     

5. សូមមើលផងដែរ

  • ភូមិសាស្ត្ររដ្ឋបាលនៃកម្ពុជាប្រជាធិបតេយ្យ
  • បញ្ជី រដ្ឋសង្គមនិយម
  • មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ ភាពយន្ត
  • វាលពិឃាត ភាពយន្ត
  • ប្រវត្តិសាស្ត្រខ្មែរ
  • ឥណ្ឌូចិននៃបារាំង
  • ការគ្រប់គ្រងរបស់ខ្មែរក្រហមនៅកម្ពុជា ១៩៧៥–១៩៧៩
  • សាធារណរដ្ឋខ្មែរ
  • សង្គមនិយមកសិកម្ម
  • សាធារណរដ្ឋប្រជាមានិតកម្ពុជា ការកាន់កាប់របស់វៀតណាម ១៩៧៩–១៩៨៩
  • សង្គ្រាមឥណ្ឌូចិនលើកទី១
                                     

6. តំណភ្ជាប់ក្រៅ

  • រដ្ឋធម្មនុញ្ញនៃកម្ពុជាប្រជាធិបតេយ្យ ភាសាអង់គ្លេស
  • "Countrystudies.us: Democratic Kampuchea"
  • Archive.org: "Democratic Kampuchea is moving forward"
  • BBC News: "Dark memories of Cambodias killing spree" - commemorating the 30th anniversary of the Khmer Rouges demise
  • Archive.org: "Democratic Kampuchea, a workers and peasants state in South-East Asia"
                                     
  • គណបក ស ប រជ ធ បត យ យ ម លដ ឋ ន ជម រ សថ ម សម រ ប កម ព ជ អ នកស រល ញ ប រជ ធ បត យ យ ប បវ មជ ឈក រ មកព ឃ សង ក ត ច ន ន ន ងបណ ត ញសង គមខ ម រដ ម ប ខ ម រ ប នផ ត ចផ ត ម
  • ប នច លរ មក ន ងក រប ឆ ន តខ ឧសភ ទ ប ជ ខ ម រក រហមន រ គណបក ស កម ព ជ ប រជ ធ បត យ យ គ.ក.ប. ដ លកងកម ល ងរបស ខ ល នម នដ លប នដកហ តអ វ ធ រ រ ស យទ ពជ ក ស ដ ងឡ យ
  • អ ណ ព យ ប លប រ ងន កម ព ជ ប នបង ក តប កន ចក រភពអ ណ ន គមប រ ងន កម ព ជ ដ នអ ណ ព យ ប លន ត រ វប នបង ក តឡ ងន ឆ ន ន ព សស ដ ចខ ម រ
  • គ ល នយ ប យ គណបក ស ជនជ ត ដ ម ប រជ ធ បត យ យ កម ព ជ គណបក ស ជនជ ត ដ ម ប រជ ធ បត យ យ កម ព ជ ដ ក ច ញ គ ល នយ ប យ ច ណ ច សម រ ប អភ វឌ ឍន ឃ - សង ក ត
  • កម ព ជ ដ លច លក ន ក ប ប រទ ស កម ព ជ ន ថ ង ទ ខ ម ស ឆ ន បក សក ម ម យន ស ត កម ព ជ ប នបង ក តរដ ឋកម ព ជ ប រជ ធ បត យ យ ន ឆ ន
  • កម ព ជ ប រជ ធ បត យ យ ហ យន ងក របង ក តរបបស ធ រណរដ ឋប រជ ម ន ត កម ព ជ ថ ម ម ដ កន ខ ម រក រហមក ប នបកមកស ហន ឱ យបង ហ ញព ករណ កម ព ជ ប រជ ធ បត យ យ
  • ហ យក រ យមករបប កម ព ជ ប រជ ធ បត យ យ ក ប នប រក សបង ក តឡ ងដ យព កខ ម រក រហម សង គ រ មម យន ប នបង កឱ យម នវ បត ត ចល ចលជនភ សខ ល នន ព សព ញផ ទ ប រទ ស កម ព ជ ដ យប រជ ជនប រម ណព រល នន ក
  • ប រទ ស ល វ ឬ ឡ វ ម ន ឈ ម ជ ផ ល វ ក រ ថ ស ធ រណរដ ឋ ប រជ ធ បត យ យ ប រជ ម ន ត ឡ វ ភ ស ល វ ສາທາລະນະລ ດ ປະຊາທ ປະໄຕ ປະຊາຊ ນ ລາວ

Users also searched:

របបកម្ពុជាប្រជាធិបតេយ្យដួលរលំ, សៀវភៅ កម្ពុជា ប្រជាធិបតេយ្យ,

...
...
...