Back

ⓘ សង្គ្រាមផ្ទៃក្នុងកម្ពុជា. សង្គ្រាមផ្ទៃក្នុងក្នុងស្រុកកម្ពុជា ឬ សង្គ្រាមស៊ីវិលកម្ពុជា គឺជាសង្គ្រាមស៊ីវិលដែលកើតឆាបឆេះឡើងនៅលើទឹកដីប្រទេសកម្ពុជានៅរវាងឆ្នាំ១៩៦៨ រហូត ..




                                               

មហេន្ទ្រវម៌្ម (ក្សត្រចេនឡា)

វ្រះ​កម្រតេង៑​អញ៑​ មហេន្ទ្រវម៌្ម ព្រះនាមផ្ទាល់ ចិត្រសេនា រជ្ជកាល ជា​ស្ដេច​នៃ​នគរ​ខ្មែរ​កម្វុជ​នៅ​សតវត្ស​ទី ៦ នៃគ.ស. ដែល​ក្រោយ​មក ក្លាយ​ជា​កម្វុជទេឝ ។ ទ្រង់​ជា​ព្រះ​អនុជ​មាតា​តែ​មួយ របស់​វ្រះ​បាទ ភវវម៌្មទី១ និង​អ្នក​ស្នង​រាជ្យ​បន្ត​ពី​វ្រះ​បាទ​ភវវម៌្មទី១ ផងដែរ ។ បន្ទាប់​ពី​វ្រះ​បាទ​ភវវម៌្មទី១ សោយ​ទិវង្គត វ្រះ​បាទ​មហេន្ទ្រវម៌្ម​ទ្រង់​បាន​ឡើង​សោយ​រាជសម្បត្តិ​នៅ​រាជធានី​ឝម្ភុបុរ ត្រូវ​នឹង​សំបូរ​ព្រៃ​គុហ៍សព្វ​ថ្ងៃ ពេល​ជាមួយ​គ្នា​នោះ​ដែរ ស្វាមិន​ហិរណ្យវម៌្ម​ទ្រង់​ក៏​កំពុង​គ្រង​រាជ្យ​នៅ​កម្ពុជា​កណ្ដាល​ដែរ ដែល​ជា​ក្សត្របុរី​មួយ​នៅ​ទី​នោះ ។ នៅ​ក្នុង​រាជ្យ​របស់​ព្រះ​អង្គ មាន​សិលា​ចារឹក​ជា​ច្រើន ដែល​ ...

                                               

មហីបតិវម៌្ម

វ្រះបាទ មហីបតិវម៌្ម រជ្ជកាល ព្រះ​មហីបតិវម៌្ម ទ្រង់​បាន​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​ព្រះ​នាងរាជេន្ទ្រទេវី និង​ត្រូវជា​ព្រះ​បិតា​ព្រះ​នាងឥន្ទ្រទេវី ដែល​ជា​ព្រះ​មាតា​របស់​វ្រះបាទ​យឝោវម៌្មទី១។

                                               

សម័យសាមកុក

សាមកុកជាយុគសម័យដែលកើតពីសភាពការរារាំងអំណាចគ្នានៃកងកម្លាំង ៣ ភាគីមានដូចជា នគរវុយ នគរស៊ូ និងនគរអ៊ូ ដែលនគរមួយៗ ដណ្ដើមគ្នាធ្វើធំ ដោយក្នុងកំឡុងឆ្នាំគ.ស ២២០ ជាពេលដែលនគរវុយឡើងគ្រប់គ្រងអំណាចជំនួសរាជវង្សហានខាងកើត និងដល់ឆ្នាំគ.ស ២៨០ រាជវង្សជិនបង្ក្រាបនគរអ៊ូបានសម្រេចរួបរួមផែនដីចិនឲ្យមានឯកភាពម្ដងទៀត។

                                               

សឺន គុយ

លោកឧកញ៉ា សឺន គុយ ជាអតីតអភិបាល ខេត្តព្រះត្រពាំង មុនពេលខេត្តនេះធ្លាក់ទៅក្នុងកណ្តាប់ដៃយួន។ គាត់់បានចូលបម្រើទ័ពតាំងតែពីគាត់មានអាយុ២០ឆ្នាំមក​ម៉េ្លះ។ គាត់បានរៀបអាពាហ៍ពិពាហ៍ជាមួយនារីខ្មែរម្នាក់ឈ្មោះ ភឿន នៅភូមិចាប់ ភ្លើង ខេត្តព្រះត្រពាំង។ លោកឧកញ៉ា មានសហការីជំនិតៗប្រាំរូបគឺ លោក ទេសាសោម លោកហ្មឺនឯក លោកតាម៉ង់ លោកមនោរស់ និងលោកភូឈួយគង់។ ក្នុងចំណោមសហការីទាំង ៥រូប របស់ ឧកញ៉ា មានសហការីម្នាក់បានក្បត់នឹងឧត្តមគតិខ្លួន ដោយបានលួចផ្តល់កិច្ចការសម្ងាត់ក្នុងចលនាតស៊ូទៅឲ្យខ្មាំង។ ហើយមានសហការីផ្សេងទៀត មានការរកាំចិត្តនឹងគ្នា ជាហេតុបណ្តាល់ឲ្យចលនាតស៊ូ របស់ឧកញ៉ា ត្រូវជួបប្រទះនឹងផលវិបាកនាពេលអនាគត។ ដោយឃើញថា នៅមានខេត្តខ្លះ ន ...

សង្គ្រាមផ្ទៃក្នុងកម្ពុជា
                                     

ⓘ សង្គ្រាមផ្ទៃក្នុងកម្ពុជា

សង្គ្រាមផ្ទៃក្នុង/ក្នុងស្រុកកម្ពុជា ឬ សង្គ្រាមស៊ីវិលកម្ពុជា គឺជាសង្គ្រាមស៊ីវិលដែលកើតឆាបឆេះឡើងនៅលើទឹកដីប្រទេសកម្ពុជានៅរវាងឆ្នាំ១៩៦៨ រហូតដល់ឆ្នាំ១៩៧៥។ សង្គ្រាមមួយនេះគឺជាការប្រយុទ្ធគ្នារវាងកងកម្លាំងខ្មែរក្រហមប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា និងសាធារណរដ្ឋខ្មែរ ។

កងទ័ពប្រជាជនវៀតណាមត្រូវបានបង្កើតឡើងដើម្បីការពារតំបន់មូលដ្ឋាននិងទីជម្រករបស់ខ្លួននៅឯភាគខាងកើតប្រទេសកម្ពុជា បើមិនធ្វើអញ្ចឹងទេ នោះសង្គ្រាមរបស់ពួកគេតទល់នឹងវៀតណាមខាងត្បូងនឹងត្រូវអូសបន្លាយកាន់តែយូរបន្ថែម។ ដំបូងឡើយ ព្រះអង្គម្ចាស់នរោត្តម សីហនុគឺជាអ្នកដែលអនុញ្ញាតឱ្យមានវត្តមានរបស់កងកម្លាំងវៀតណាមខាងជើងនៅលើទឹកដីកម្ពុជា ប៉ុន្តែយូរៗទៅ ចលនាកុម្មុយនិស្តវៀតណាមក៏ចាប់ផ្តើមផ្តល់ជំនួយមកឱ្យខ្មែរក្រហមដើម្បីប្រឆាំងនឹងរដ្ឋាភិបាលទ្រង់។ ពេលដឹងឮបែបនេះ សីហនុក៏យាងទៅទីក្រុងមូស្គូក្នុងគោលបំណងស្នើសុំឱ្យសូវៀតចូលឃាត់សកម្មភាពរបស់វៀតណាមខាងជើងនៅលើទឹកដីកម្ពុជា។ សីហនុក៏ត្រូវរដ្ឋសភាជាតិកម្ពុជាទម្លាក់ចេញពីតំណែងនៅខែមីនា ឆ្នាំ១៩៧០ ក្រោយពីមានបាតុកម្មប្រឆាំងនឹងវៀតណាមដ៏ធំមួយកើតឡើងនៅទីក្រុងភ្នំពេញ។ រដ្ឋាភិបាលថ្មីក៏ឡើងកាន់អំណាចបន្ត រួចហើយក៏ប្តូរឈ្មោះប្រទេសមកសាធារណរដ្ឋខ្មែរ ហើយម៉្យាងវិញទៀត រដ្ឋាភិបាលថ្មីនេះគឺមានភាពលំអៀងទៅកាន់សហរដ្ឋអាមេរិក។ សាធារណរដ្ឋខ្មែរក៏បានប្រកាសទាមទារឱ្យកងកម្លាំងវៀតណាមចុះចេញពីទឹកដីកម្ពុជាភ្លាមៗ ប៉ុន្តែសំណើត្រូវបានបដិសេដ ហើយមិនយូរប៉ុន្មាន ចលនាកុម្មុយនិស្តខ្មែរក្រហមក៏ចាប់លេចឡើងប្រឆាំងនឹងរដ្ឋាភិបាលសាធារណរដ្ឋថ្មី។

នៅចន្លោះខែមីនានិងខែមិថុនា ឆ្នាំ១៩៧០ ទឹកដីភាគឥសាន្តនៃប្រទេសកម្ពុជាត្រូវបានកងកម្លាំងវៀតណាមខាងជើងចូលឈ្លានពាននិងកាន់កាប់។ ដោយចង់ផ្តោតលើការវាយសត្រូវចម្បងរបស់ខ្លួន វៀតណាមខាងត្បូង កងកម្លាំងវៀតណាមខាងជើងក៏ចាប់ផ្តើមគាំទ្រចលនាខ្មែរក្រហមដើម្បីឱ្យពួកគេប្រយុទ្ធនឹងរដ្ឋាភិបាលកម្ពុជាជំនួស។ ដោយឃើញបែបនេះ រដ្ឋាភិបាលកម្ពុជាក៏ចាប់ផ្តើមបង្កើនចំនួនទ័ពបន្ថែមនិងបញ្ជូនទ័ពដែលខ្លួនមានប៉ុន្មានទៅភាគឥសាន្តដើម្បីបង្ក្រាបចលនាខ្មែរក្រហម។

ដើម្បីទប់ស្កាត់លទ្ធិកុម្មុយនិស្តកុំឱ្យចូលមកក្នុងប្រទេសកម្ពុជានិងដើម្បីការពារសម្ព័ន្ធមិត្តវៀតណាមខាងត្បូងរបស់ខ្លួនពីពួកកុម្មុយនិស្តវៀតណាម សហរដ្ឋអាមេរិកក៏ចាប់ផ្តើមពង្រឹងជំហរយោធារបស់ខ្លួននៅអាស៊ីអាគ្នេយ៍ប៉ុន្តែលើកនេះគឺលែងបានធ្វើសេរីដូចកាលទស្សវត្តទី៦០ ទៀតហើយដោយសារតែមានបញ្ហាផ្ទៃក្នុងជាតិប្រឆាំងនឹងសង្គ្រាមវៀតណាមកំពុងតែកើនឡើង។ ប៉ុន្តែទោះជាយ៉ាងណា អាមេរិកនូវតែបន្តប្រតិបត្តិការទម្លាក់គ្រាប់បែករបស់ខ្លួននៅភាគឥសាន្តប្រទេសកម្ពុជាខណៈពេលដែលកងកម្លាំងខ្មែរក្រហមនិងវៀណាមខាងជើងបានបន្តប្រយុទ្ធតទល់នឹងកងទ័ពសាធារណរដ្ឋខ្មែរ។

ក្រោយពីការប្រយុទ្ធគ្នាដ៏សាហាវឃោរឃៅអស់រយៈពេលជាងប្រាំឆ្នាំ​ ទីបំផុត រដ្ឋាភិបាលសាធារណរដ្ឋខ្មែរក៏ត្រូវបានផ្តួលរលំនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ហើយក្រោយមករបបកម្ពុជាប្រជាធិបតេយ្យក៏បានប្រកាសបង្កើតឡើងដោយពួកខ្មែរក្រហម។ សង្គ្រាមមួយនេះបានបង្កឱ្យមានវិបត្តិចលាចលជនភៀសខ្លួននៅពាសពេញផ្ទៃប្រទេសកម្ពុជាដោយប្រជាជនប្រមាណពីរលាននាក់ ស្មើនឹង ២៥% នៃប្រជាជនសរុប បានផ្លាស់ប្តូរទីលំនៅពីតំបន់ជនបទមកទីប្រជុំជន ជាពិសេសគឺទីក្រុងភ្នំពេញដែលចំនួនប្រជាជនក្រុងបានកើនឡើងពី ៦០០,០០០ នាក់នៅឆ្នាំ១៩៧០ ទៅជិត ២ លាននាក់ត្រឹមឆ្នាំ១៩៧៥។

ទាហានក្មេងៗ ក្រោមវ័យ ១៨ ឆ្នាំ ត្រូវបានឃើញជារឿយៗនៅក្នុងសមរភូមិប្រយុទ្ធទាំងមុននិងក្រោយសង្គ្រាម។ រដ្ឋាភិបាលកម្ពុជាបានធ្វើការប៉ាន់ប្រមាណថា ជាង ២០% នៃទ្រព្យសម្បត្តិជាតិត្រូវបានបំផ្លិចបំផ្លាញដោយសារសង្គ្រាមស៊ីវិល។ ជាលទ្ធផល មនុស្សប្រមាណពី ២៧៥,០០០ នាក់រហូតដល់ ៣១០,០០០ នាក់បានបាត់បង់ជីវិតនៅក្នុងសង្គ្រាមនេះ។

សង្គ្រាមមួយនេះត្រូវបានគេចាត់ទុកថាជាផ្នែកមួយនៃសង្គ្រាមឥណ្ឌូចិនលើកទី២ ១៩៥៥–១៩៧៥ ហើយវាមានវត្តមាននៅក្នុងប្រទេសកម្ពុជា ប្រទេសលាវ សង្គ្រាមស៊ីវិលឡាវ វៀតណាមខាងជើងនិងខាងត្បូង សង្គ្រាមវៀតណាម។ សង្គ្រាមស៊ីវិលកម្ពុជាគឺជាកត្តាមួយដែលបណ្តាលឱ្យអំពើប្រល័យពូជសាសន៍ខ្មែរកើតឡើងដែលបរទេសបានចាត់ទុកវាថាជាការកាប់សម្លាប់បង្ហូរឈាមក៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្រ្ត។

                                     

1.1. ដំណាក់កាលដំបូង ១៩៦៥–១៩៧០ ផ្ទៃរឿង

នៅអំឡុងដើមទស្សវត្តឆ្នាំ១៩៦០ គោលនយោបាយរបស់សម្ដេចនរោត្តម សីហនុបានការពារប្រទេសជាតិរបស់ទ្រង់ពីភាពច្របូកច្របល់ដែលកំពុងរីករាលដាលនៅប្រទេសឡាវ និងវៀតណាមខាងត្បូង។ ទាំងសាធារណរដ្ឋប្រជាមានិតចិន ស.ប.ច. និងវៀតណាមខាងជើងគឺមិនបានជំទាស់និងអើពើមកលើការអះអាង​របស់សីហនុអំពីគោលនយោបាយ"វឌ្ឍនភាព" និងការបញ្ចូលបក្សប្រឆាំងទាំងឡាយ រួមទាំងបក្សឆ្វេងនិយម ចូលក្នុងរដ្ឋាភិបាលរបស់ទ្រង់ឡើយ។ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ១៩៦៥ ព្រះអង្គសីហនុបានផ្តាច់ទំនាក់ទំនងការទូតជាមួយសហរដ្ឋអាមេរិក និងលែងទទួលជំនួយពីអាមេរិកតមកទៀតហើយទ្រង់បានងាកទៅរកជំនួយសេដ្ឋកិច្ចនិងយោធាពី ស.ប.ច និងសហភាពសូវៀតវិញ។

ត្រឹមចុងទសវត្សឆ្នាំ១៩៦០ គោលនយោបាយក្នុងស្រុកនិងបរទេសរបស់សីហនុកំពុងតែចាប់ផ្តើមងាកទៅរកភាគីនិយម។ នៅឆ្នាំ១៩៦៦ កិច្ចព្រមព្រៀងមួយត្រូវបានសម្រេចរវាងសម្ដេចនិងប្រទេសចិន ដែលអនុញ្ញាតឱ្យមានវត្តមាននៃមូលដ្ឋានកងទ័ពប្រជាជនវៀតណាម ក.ប.វ និងវៀតកុងនៅក្នុងតំបន់ព្រំដែនភាគឥសាន្ត។ ទ្រង់ថែមទាំងបើកកំពង់ផែក្រុងព្រះសីហនុឱ្យនាវា"ទង់កុម្មុយនិស្ត"នាំចូលនូវគ្រឿងសព្វាវុធ និងសម្ភារៈផ្សេងៗជាដើមដើម្បីយកទៅផ្គត់ផ្គង់កងយោធាវៀតណាមខាងជើងដែលបោះមូលដ្ឋាននៅភាគឥសាន្តប្រទេសកម្ពុជាទៀតផង។ សេចក្តីសម្រេចនិងសកម្មភាពទាំងអស់នេះបានធ្វើឱ្យអន្តរជាតិកើតមានចម្ងល់ចំពោះគោលការណ៍អព្យាក្រឹតភាពរបស់កម្ពុជាដែលបានប្រកាសនៅក្នុងសន្និសីទទីក្រុងហ្សឺណែវឆ្នាំ១៩៥៤។

ព្រះអង្គសីហនុទ្រង់ជឿថា ថ្ងៃណាមួយ ស.ប.ច. នឹងពង្រីកឥទ្ធិពលរបស់ខ្លួនមកចូលក្នុងឧបទ្វីបឥណ្ឌូចិនជាមិនខាន ហើយទ្រង់បានបន្ថែមទៀតថា"ផលប្រយោជន៍របស់ជាតិយើងនឹងត្រូវទទួលបានដោយការចាប់ស្តារទំនាក់ទំនងជាមួយបក្សពួកដែលនឹងត្រួតត្រាលើទ្វីបអាស៊ីនាពេលអនាគតទាំងខាងវិស័យនយោបាយនិងសេដ្ឋកិច្ច – មុនពេលពួកគេទទួលបានជ័យជម្នះ – ហើយវាជាការចាំបាច់ក្នុងការរក្សាគោលនយោបាយនេះដើម្បីផលប្រយោជន៍ជាតិនាពេលខាងមុខ"។

នៅអំឡុងឆ្នាំដដែរនោះ ព្រះអង្គបានអនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ព្រះអង្គគឺលោកឧត្តមសេនីយ៍លន់ នល់ដែលជាអ្នកស្តាំនិយម ចាត់វិធានការបង្ក្រាបសកម្មភាពពួកឆ្វេងនិយមដោយចោទប្រកាន់សមាជិកនៃបក្សប្រជាជន គណបក្សឆ្វេងនិយម ថាបានធ្វើវិទ្ធង្សនានិងបង្គាប់ពួកហាណូយ។ ក្នុងពេលដំណាលគ្នានេះដែរ សីហនុបានបាត់បង់ការគាំទ្រ​ពីអ្នកអភិរក្សនិយមខ្មែរដែលជាលទ្ធផលពីការបរាជ័យរបស់ទ្រង់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ការខាតបង់នៃការនាំចេញដំណាំស្រូវដែលភាគច្រើនត្រូវនាំទៅផ្គត់ផ្គង់ ក.ប.វ./វៀតកុង និងជាមួយវត្តមាននៃកងកម្លាំងយោធាកុម្មុយនិស្តដែលកំពុងតែកើនឡើង។

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ១៩៦៦ ប្រទេសកម្ពុជាមានការបោះឆ្នោតសេរីជាលើកដំបូងរបស់ខ្លួន។ ជាការគួរឱ្យភ្ញាក់ផ្អើលមួយរបស់សីហនុ ពួកអ្នកអភិរក្សនិយមបានឈ្នះអាសនៈ ៧៥% នៃចំនួនអាសនៈសរុបនៅក្នុងរដ្ឋសភា ។ ឧត្តមសេនីយ៍លន់ នល់ត្រូវបានគេតែងតាំងជានាយករដ្ឋមន្ត្រីថ្មី ចំណែកឯតំណែងឧបនាយករដ្ឋមន្ត្រីគឺត្រូវបានកាន់កាប់ដោយព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរីមតៈដែលជាសមាជិកអភិរក្សនិយមដាច់ខាតម្នាក់នៃខ្សែរាជវង្សស៊ីសុវត្ថិ និងជាសត្រូវស្លាប់រស់របស់សីហនុ។ បន្ថែមលើការវិវត្តទាំងនេះនិងការប៉ះទង្គិចផលប្រយោជន៍ក្នុងចំណោមឥស្សរជននយោបាយនៅទីក្រុងភ្នំពេញ ភាពតានតឹងនៅក្នុងសង្គមបានបង្កើតឱ្យមានបរិយាកាសដ៏អំណោយផលសម្រាប់ពួកកុម្មុយនិស្តនៅក្នុងការធ្វើកុបកម្មនៅតាមទីជនបទ។

                                     

1.2. ដំណាក់កាលដំបូង ១៩៦៥–១៩៧០ ការបះបោរនៅខេត្តបាត់ដំបង

មិនយូរប៉ុន្មាន ព្រះអង្គក៏បានដឹងខ្លួនថាទ្រង់កំពុងតែស្ថិតនៅក្នុងទ្វេរគ្រោះនយោបាយ។ ដើម្បីរក្សានូវតុល្យភាពប្រឆាំងនឹងជំនោរកើនឡើងរបស់ពួកអភិរក្សនិយម ព្រះអង្គក៏សម្រេចចិត្តបង្កើតក្រុមនយោបាយមួយដែលគេស្គាល់ជាទូទៅថា"រដ្ឋាភិបាលប្រឆាំង"ដោយមានទ្រង់ជាមេដឹកនាំនិងមានសមាជិកបន្ទាប់ៗជាអ្នកឆ្វេងនិយមហើយក្រុមនេះមានតួនាទីត្រួតពិនិត្យនិងធ្វើការរិះគន់ដល់រដ្ឋបាលគ្រប់គ្រងរបស់លន់ នល់។ អាទិភាពដំបូងរបស់លន់ នល់គឺត្រូវដោះស្រាយរឿងវិបត្តិសេដ្ឋកិច្ចដោយបញ្ឈប់ការនាំចេញដំណាំស្រូវខុសច្បាប់ទៅឱ្យពួកកុម្មុយនិស្ត។ ក្រុមទាហានត្រូវបានបញ្ជូនទៅចម្ការស្រូវនានាដើម្បីប្រមូលផលស្រូវដោយបង្ខំ ហើយពួកគេបានបង់ត្រឹមតែតាមតម្លៃដែលរដ្ឋាភិបាលបានកំណត់ថោកៗប៉ុណ្ណោះ។ សកម្មភាពនេះបានធ្វើឱ្យមានការព្រួយបារម្ភតៗគ្នាចំពោះប្រជាកសិករ ជាពិសេសគឺនៅក្នុងខេត្តបាត់ដំបងដែលជាខេត្តសំបូរទៅដោយដំណាំស្រូវ ហើយក៏ជាតំបន់មួយដែលមានវត្តមានអ្នកម្ចាស់ដីធ្លីធំៗច្រើនផងដែរ និងជាកន្លែងដែលពួកកុម្មុយនិស្តមានឥទ្ធិពលតិចតួច។ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ១៩៦៧ ខណៈពេលដែលសីហនុកំពុងស្នាក់នៅប្រទេសបារាំង ឧទ្ទាមកម្មមួយបានផ្ទុះឡើងនៅតំបន់ជុំវិញសំឡូតនៃខេត្តបាត់ដំបង ដោយមានការវាយប្រហារលើកងប្រមូលពន្ធដោយអ្នកស្រុកសំឡូត។ ដោយមានការគាំទ្រពីកម្មាភិបាលកុម្មុយនិស្តក្នុងតំបន់ កុបកម្មនោះក៏បានរីករាលដាលពាសពេញតំបន់សំឡូតទាំងមូល។ លន់ នល់ដែលជាអ្នកដឹកនាំកំពូលក្នុងអវត្តមានរបស់សម្តេច ប៉ុន្តែដោយមានការយល់ព្រមពីព្រះអង្គ បានឆ្លើយតបទៅព្រឹត្តិការណ៍សំឡូតដោយការប្រកាសនូវច្បាប់អាជ្ញាសឹក។ ពួកអ្នកស្រែចម្ការប្រមាណរាប់រយនាក់ត្រូវបានបាត់បង់ជីវិតហើយភូមិនានាត្រូវបានបំផ្លិចបំផ្លាញខ្ទិចខ្ទីអស់អំឡុងការចូលបង្ក្រាបរបស់រដ្ឋាភិបាល។ បន្ទាប់ពីការវិលត្រឡប់ចូលស្រុកវិញនៅខែមីនា សីហនុបានបោះបង់ចោលជំហរនយោបាយកណ្ដាលនិយមរបស់ទ្រង់ និងបានបញ្ជាឱ្យមានការចាប់ខ្លួនលោកខៀវ សំផន ហ៊ូ យន់ និងហ៊ូ នឹមដែលអ្នកទាំងបីត្រូវជាថ្នាក់ដឹកនាំនៃ"រដ្ឋាភិបាលប្រឆាំង"។ ដោយឮដូច្នេះអ្នកទាំងបីក៏បានរត់គេចខ្លួនទៅទិសឥសាន្តនៃប្រទេសកម្ពុជា។

ក្នុងពេលដំណាលគ្នានេះ សីហនុបានបញ្ជាឱ្យមានការចាប់ខ្លួនពួកឈ្មួញកណ្ដាលចិនដែលជាប់ពាក់ព័ន្ធក្នុងការជួញដូរស្រូវខុសច្បាប់។ ទ្រង់ធ្វើបែបនេះគឺក្នុងគោលបំណងចង់បង្កើនចំណូលរដ្ឋាភិបាល និងធ្វើឱ្យអ្នកអភិរក្សនិយមយល់ស្របជាមួយព្រះអង្គវិញ។ លន់ នល់ត្រូវបង្ខំឱ្យលាលែងចេញពីតំណែង និងជាធម្មតា ព្រះអង្គបានរាប់បញ្ចូលអ្នកឆ្វេងនិយមថ្មីៗចូលក្នុងរដ្ឋាភិបាលទ្រង់វិញ​ដើម្បីធ្វើឱ្យមានតុល្យភាពស្មើនឹងចំនួនពួកអភិរក្សនិយម។ បញ្ហាធំៗទាំងពីរដែលមានពីមុនមកក៏ត្រូវបានដោះស្រាយប៉ុន្តែវាក៏បានរុញផលវិបាកចំនួនពីរទៀតមកឱ្យរដ្ឋាភិបាលសីហនុបន្ថែមដែរ។ បញ្ហាទីមួយគឺ៖ ក្រោយពីកុបកម្មនៅសំឡូតត្រូវបានបង្ក្រាបយ៉ាងព្រៃផ្សៃដោយរដ្ឋាភិបាល ក្រុមសមាជិកនៃបក្សកុម្មុយនិស្តខ្មែរ ដែលគេសម្តៅថា"ខ្មែរក្រហម" ក៏បានចាប់ប្រតិបត្តិការប្រដាប់អាវុធប្រឆាំងនឹងរាជរដ្ឋាភិបាល។ ទីពីរ៖ ចំពោះវណ្ណៈកសិករ ឈ្មោះរបស់លន់ នល់ត្រូវបានក្លាយជាឈ្មោះតំណាងឱ្យអ្នកគាបសង្កត់ដ៏សាហាវឃោឃៅមួយនៅទូទាំងប្រទេសកម្ពុជា។

                                     

1.3. ដំណាក់កាលដំបូង ១៩៦៥–១៩៧០ ការរៀបរៀងឡើងវិញរបស់ក្រុមកុម្មុយនិស្ត

គម្រោងកុបកម្មឆ្នាំ១៩៦៧ របស់ខ្មែរក្រហមគឺមិនបានរៀបចំទុកជាមុននោះទេដែលជាលទ្ធផល កុបកម្មរបស់ពួកគេត្រូវទទួលបរាជ័យ ដូច្នេះហើយ ខ្មែរក្រហមក៏បានប្រមូលថ្នាក់ដឹកនាំខ្លួនមកប្រជុំគ្នាដើម្បីរៀបចំផែនការធ្វើកុបកម្មធំជាងនេះនៅឆ្នាំបន្ទាប់។ ការគាបសង្កត់និងចាប់សម្លាប់សមាជិកក្រុមប្រជាជននិងពួកកុម្មុយនិស្តទីប្រជុំជនដោយរដ្ឋបាលសីហនុគឺមិនបានផ្តល់វិបត្តិអ្វីដល់ខ្មែរក្រហមនោះទេតែផ្ទុយទៅវិញវាបានកម្ចាត់គូប្រជែងឆ្វេងនិយមរបស់សាឡុត ស, អៀង សារី និងលោកសុន សេន។ ខ្មែរក្រហមបាននាំអ្នកគាំទ្ររបស់ពួកគេទៅតំបន់ខ្ពង់រាបនៃភាគឥសាន្ត ចូលទៅក្នុងទឹកដីអ្នកខ្មែរលើដែលជាជនជាតិដើមរស់នៅភាគឥសាន្តប្រទេសកម្ពុជាហើយមានអរិភាពដល់អ្នកខ្មែរកណ្តាល និងរាជរដ្ឋាភិបាល។ ចំពោះខ្មែរក្រហម ពួកគេបានបង្កើតមូលដ្ឋាននៅទីកន្លែងនោះដើម្បីរៀបចំក្រុមបក្សពួកឡើងវិញនិងបង្ហាត់បង្រៀនយុទ្ធសាស្ត្រយោធា។

នៅថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៦៨ ពួកខ្មែរក្រហមបានផ្ដើមការវាយប្រហារដំបូងរបស់ខ្លួន។ គោលបំណងក្នុងការវាយលុកនេះគឺចង់ប្រមូលគ្រឿងសព្វាវុធបន្ថែមនិងផ្សព្វផ្សាយការឃោសនា ពួកអ្នកកុបកម្មខ្មែរក្រហមនាពេលនោះគឺមានចំនួនមិនច្រើនជាង ៤–៥,០០០ នាក់នោះឡើយ។ នៅក្នុងខែដដែរនោះ ពួកគេបានបង្កើតស្លាបយោធាមួយដែលមានឈ្មោះថា កងទ័ពបដិវត្តន៍កម្ពុជា។ បន្ទាប់ពីព្រឹត្តិការណ៍នៃការបះបោរនៅខេត្តបាត់ដំបងបានបញ្ចប់ ព្រះអង្គម្ចាស់សីហនុទ្រង់បានចាប់គិតពិរចារណាឡើងវិញនូវទំនាក់ទំនងរបស់ព្រះអង្គជាមួយនឹងពួកកុម្មុយនិស្ត។ កិច្ចព្រមព្រៀងដំបូងរបស់ទ្រង់​ជាមួយចិនគឺមិនបានផ្តល់ផលប្រយោជន៍ដល់ព្រះអង្គនោះទេ។ វាមិនត្រឹមតែបរាជ័យក្នុងការបញ្ឈប់វៀតណាមខាងជើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវពួកវៀតណាមចូលឈ្លានពាន តាមរយៈក្រុមខ្មែរក្រហម ដោយការធ្វើវិទ្ធង្សនានៅក្នុងមាតុភូមិរបស់ទ្រង់ទៀតផង។ តាមយោបលរបស់លន់-នល់ បន្ទាប់ពីលោកបានត្រឡប់ចូលជាសមាជិកគណៈរដ្ឋមន្ត្រីវិញដោយកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិនៅខែវិច្ឆិកា ឆ្នាំ១៩៦៨ និងអ្នកនយោបាយអភិរក្សនិយមដទៃទៀត, នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ១៩៦៩ ព្រះអង្គសីហនុក៏បានសម្រេចស្តារទំនាក់ទំនងការទូតជាធម្មតាឡើងវិញជាមួយសហរដ្ឋអាមេរិកនិងថែមទាំងបង្កើតរដ្ឋាភិបាលសង្គ្រោះជាតិមួយដែលមានលោកលន់-នល់ជានាយករដ្ឋមន្ត្រី។ ទ្រង់បានធ្វើដូច្នេះ"គឺដើម្បីលេងក្បាច់នយោបាយថ្មី ដោយហេតុថាពួកកុម្មុយនិស្តអាស៊ីបានវាយប្រហារប្រទេសជាតិរបស់ទ្រង់រួចទៅហើយមុនពេលសង្គ្រាមវៀតណាមត្រូវបញ្ចប់"។ ម្យ៉ាងវិញទៀតសម្រាប់ពួកខ្មែរក្រហម កងកម្លាំងវៀតណាមនិងវៀតកុងអាចជាដំណោះស្រាយដើម្បីរឹតបន្តឹងនិងអភិវឌ្ឍន៍ចលនារបស់ខ្លួនដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា។



                                     

1.4. ដំណាក់កាលដំបូង ១៩៦៥–១៩៧០ ប្រតិបត្តិការម៉ឺនុយ និងប្រតិបត្តិការអង្គីការណ៍សេរីភាព

ទោះបីជាសហរដ្ឋអាមេរិកបានដឹងអំពីវត្តមាននៃមូលដ្ឋានទ័ពយួនកុម្មុយនិស្តនៅលើទឹកដីកម្ពុជាចាប់តាំងពីឆ្នាំ១៩៦៦ ក៏ដោយក៏ប្រធានាធិបតីអាមេរិកនាពេលនោះគឺលោកលីនដុន ប៊ី ចនសុនបានជ្រើសរើសយកការមិនវាយប្រហារពួកវៀតណាមខាងជើងដោយខ្លាចមានប្រតិឃាតកើតឡើងជាបន្តបន្ទាប់ហើយណាមួយលោកបានជឿថាព្រះអង្គសីហនុគឺជាមនុស្សដែលអាចងាយស្រួលបញ្ចុះបញ្ចូល។ ប៉ុន្តែនេះមិនមែនមានន័យថាអាមេរិកមិនអើពើជាមួយកម្ពុជានោះទេ, នៅឆ្នាំ១៩៦៧ លោកចនសុនបានបញ្ជូនអ្នកបញ្ជាការជំនួយយោធា ក្រុមសិក្សាការនិងអង្កេតការវៀតណាម ក.ស.អ. ឬ SOG មកកម្ពុជាដើម្បីប្រមូលព័ត៌មាននានានៅតាមតំបន់មូលដ្ឋានទាំងនោះ។ បរិយាកាសនៃសង្គ្រាមវៀតណាមបានផ្លាស់ប្តូរយ៉ាងខ្លាំងបន្ទាប់ពីលោករីឆាត និចសុនបានជាប់ឆ្នោតក្លាយជាប្រធានាធិបតីនៅក្នុងឆ្នាំ១៩៦៨។ ជាមួយនឹងគោលនយោបាយថ្មី សហរដ្ឋអាមេរិកបាននាំចេញទាហានរបស់ខ្លួនជាបណ្តើរៗពីទឹកដីវៀតណាមនិងការធ្វើវៀតណាមកម្ម។

ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៦៩ តាមបញ្ជាសម្ងាត់ពីលោកនិចសុននិងឃីស៊ីងហ្គ័រ កងកម្លាំងជើងអាកាសសហរដ្ឋអាមេរិកបានមកទម្លាក់គ្រាប់បែកលើទីតាំងមូលដ្ឋានយួនក្នុងខេត្តកំពង់ចាម ដែលអាមេរិកតែងហៅមូលដ្ឋានទ័ពយួននោះថា "Fishhook" ផ្លែសន្ទូចត្រី។ ការទម្លាក់គ្រាប់បែកនេះគឺជាការចាប់ផ្តើមដំបូងនៃយុទ្ធនាការទម្លាក់គ្រាប់បែករបស់អាមេរិកមកលើទឹកដីប្រទេសកម្ពុជាហើយវាត្រូវបានបញ្ចប់នៅខែឧសភា ឆ្នាំ១៩៧០។ នៅក្នុងអំឡុងពេលប្រតិបត្តិការម៉ឺនុយ បញ្ជាការដ្ឋានកងទ័ពអាកាសអាមេរិកបានធ្វើប្រតិបត្តិការចំនួន ៣,៨៧៥ ជើងហើយបានទម្លាក់គ្រឿងយុទ្ធភណ្ឌជាង ១០៨,០០០ តោននៅតាមតំបន់ព្រំដែនភាគខាងកើត។។ មានតែមន្ត្រីជាន់ខ្ពស់សភាចំនួន ៥ រូបប៉ុណ្ណោះដែលបានដឹងអំពីប្រតិបត្តិការនេះ។

បន្ទាប់ពីព្រឹត្តិការណ៍ទម្លាក់គ្រាប់បែកបានបញ្ចប់ និចសុននិងលោកឃីស៊ីងហ្គ័របានអះអាងថា សីហនុបានអនុញ្ញាតជាសម្ងាត់នូវដំណើរការនៃប្រតិបត្តិការរបស់ពួកគេ ប៉ុន្តែការថ្លែងនេះគឺមិនប្រកត់ថាត្រឹមត្រូវមួយរយភាគរយនោះទេ។ សម្តេចសីហនុទ្រង់បានប្រាប់អ្នកការទូតអាមេរិកលោកឆេស្ទឺរ បូលស៍នៅថ្ងៃទី១០ ខែមករា ឆ្នាំ១៩៦៨ ថា ព្រះអង្គនឹងមិនប្រឆាំង"ការតាមប្រមាញ់"របស់អាមេរិកលើទាហានវៀតណាមខាងជើងនៅតាមទីជនបទ"ឡើយព្រោះថាកម្ពុជាមិនទាន់បានរងគ្រោះធ្លាក់ចូលក្នុងភ្លើងសង្គ្រាមនៅឡើយទេ។ លោក Kenton Clymer បានយល់នូវពាក្យពេចន៍របស់សម្តេចសីហនុថា"សេចក្តីដែលថ្លែងដោយសីហនុគឺមិនមានន័យថាទ្រង់បានយល់ព្រមអនុញ្ញាតឱ្យអាមេរិកទម្លាក់គ្រាប់បែកប្រភេទ B-52 លើទឹកដីមាតុភូមិរបស់ព្រះអង្គនោះទេ.គ្មាននរណាបានមកសួរសុំការអនុញ្ញាតពីព្រះអង្គឡើយ.ដូច្នេះសីហនុគឺមិនមានអ្នកណាមកសុំសួរការអនុញ្ញាតហើយព្រះអង្គក៏មិនបានផ្តល់ការយល់ព្រមអ្វីនោះដែរ"។ នៅក្នុងអំឡុងប្រតិបត្តិការម៉ឺនុយ រដ្ឋាភិបាលរបស់សីហនុបានធ្វើការតវ៉ាជាផ្លូវការចំពោះ"ការរំលោភទឹកដីនិងដែនអាកាសកម្ពុជាដោយអាមេរិក"នៅទល់មុខអង្គការសហប្រជាជាតិអស់ជាង ១០០ ដងឯណោះ។

ប្រតិបត្តិការអង្គីការណ៍សេរីគឺចាប់ដំណើរការឡើងក្រោយប្រតិបត្តិការម៉ឺនុយ។ ប្រតិបត្តិការនេះបានចាប់ផ្តើមនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ១៩៧០ ហើយបញ្ចប់ទៅវិញនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ១៩៧៣។ ការទម្លាក់គ្រាប់បែករបស់អាមេរិកបានរីករាលដាលពាសពេញផ្នែកខាងកើតប្រទេសកម្ពុជា ជាពិសេសគឺនៅភាគអាគ្នេយ៍ដែលសម្បូរមនុស្សរស់នៅច្រើន។ យោងតាមផែនទីនៃទីតាំងទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកនៅតាមតំបន់ធំៗបានបង្ហាញថា ដីរាប់សិបម៉ាយត្រូវបានរងនូវបំផ្ទុះគ្រាប់បែករបស់អាមេរិក។

ប្រសិទ្ធភាពនៃការទម្លាក់គ្រាប់បែករបស់អាមេរិកមកលើពួកខ្មែរក្រហមនិងចំនួនស្លាប់របស់ជនស៊ីវិលគឺជាប្រធានបទមួយដែលអ្នកប្រវត្តិវិទូតែងមានគំនិតខុសៗគ្នា។ ដោយទិន្នន័យមានការកំណត់ ចំនួនអ្នកស្លាប់ដោយការទម្លាក់គ្រាប់បែករបស់អាមេរិកមានចំនួនប្រហែលពី ៣០,០០០ រហូតដល់ ១៥០,០០០ នាក់។ យុទ្ធនាការទម្លាក់គ្រាប់បែករបស់អាមេរិកបានធ្វើឱ្យខូចខាតដល់ផ្ទះសំបែងរបស់ប្រជាជនខ្មែរជាច្រើន។ នេះគឺជាកត្តាមួយដែលបណ្តាលឱ្យមានវិបត្តិជនភៀសខ្លួននៅកម្ពុជានាអំឡុងពេលនោះ។

សេចក្តីដែលលើកឡើងថា ដោយសារតែការទម្លាក់គ្រាប់បែករបស់អាមេរិកទើបកម្លាំងខ្មែរក្រហមរីកកើនឡើងពី ៤,០០០ នាក់នៅក្នុងឆ្នាំ១៩៧០ ទៅដល់ ៧០,០០០ នាក់នៅក្នុងឆ្នាំ១៩៧៥ត្រូវបានប្រវត្តិវិទូមួយចំនួនជំទាស់មិនទទួលយក។ ឯកសារដែលដកស្រង់ពីបណ្ណាការសូវៀតក៏ត្រូវអ្នកប្រវត្តិវិទូមួយចំនួនជំទាស់បដិសេដដែរដោយនៅក្នុងឯកសារនោះ គេបានសរសេរថា ការវាយលុករបស់វៀតណាមលើកម្ពុជានៅឆ្នាំ១៩៧០ ត្រូវបានប្រព្រឹត្តិធ្វើឡើងតាមការស្នើសុំរបស់ចលនាខ្មែរក្រហមបន្ទាប់ពីការចរចាគ្នាជាមួយលោកនួន ជាបានទទួលបានសម្រេច។ ប្រយោគដែលលើកឡើងថាការទម្លាក់គ្រាប់បែករបស់អាមេរិកបានពន្យារជ័យជម្នះរបស់ខ្មែរក្រហមក៏ត្រូវបដិសេដមិនទទួលស្គាល់ដោយប្រវត្តិវិទូខ្លះផងដែរ។

                                     

2.1. រដ្ឋប្រហារទម្លាក់ព្រះអង្គម្ចាស់សីហនុ ១៩៧០ រដ្ឋប្រហារ

ខណៈពេលដែលសីហនុកំពុងធ្វើដំណើរទស្សនកិច្ចនៅឯប្រទេសបារាំង, មានកុបកម្មប្រឆាំងវៀតណាមមួយចំនួនបានផ្ទុះឡើងនៅរាជធានីភ្នំពេញ ដោយមានការគាំទ្រខ្លះៗពីរដ្ឋាភិបាល ហើយក្នុងដំណើរនេះ ស្ថានទូតវៀតណាមខាងជើងនិងវៀតកុងត្រូវបានរងការបំផ្លិចបំផ្លាញពីក្រុមកុបកម្មទាំងនោះ។ ក្នុងនាមជានាយករដ្ឋមន្ត្រី លោកលន់ នល់មិនបានអើពើទៅនឹងកុបកម្មប្រឆាំងនឹងវៀតណាមនោះឡើយខណៈពេលអវត្តមានរបស់សម្តេច។ នៅថ្ងៃទី១២ លោកលន់ នល់បានបិទកំពង់ផែក្រុងព្រះសីហនុ លែងឱ្យមានការនាំចូលនិងនាំចេញទៅឱ្យពួកវៀតណាមខាងជើងទៀតនិងព្រមទាំងបានចេញឧសានវាទមួយផងដែរ។ ក្នុងឧសានវាទនោះបានចែងថា រាល់កងកម្លាំងវៀតណាមខាងជើងនិងវៀតកុងទាំងអស់ត្រូវតែដកថយចេញពីទឹកដីកម្ពុជាក្នុងរយៈពេល ៧២ ម៉ោង ថ្ងៃទី១៥ ខែមីនា បើមិនអញ្ចឹង កងកម្លាំងប្រដាប់អាវុធកម្ពុជានឹងចុះធ្វើអន្តរាគមន៍ដោយផ្ទាល់។

បន្ទាប់ពីបានឮពីភាពចលាចលនៅមាតុប្រទេសរបស់ទ្រង់ សីហនុក៏បានធ្វើដំណើរទៅទីក្រុងមូស្គូហើយបន្តទៅទីក្រុងប៉េកាំងដើម្បីស្នើឱ្យមហាអំណាចទាំងពីរដាក់ពាក្យបណ្តឹងទៅវៀតណាមខាងជើងដើម្បីឱ្យពួកគេកាត់បន្ថយកងកម្លាំងរបស់គេនៅលើទឹកដីកម្ពុជា។ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ លន់ នល់បានស្នើឱ្យមានការបោះឆ្នោតមួយនៅរដ្ឋសភាស្តីពីភាពដឹកនាំប្រទេសរបស់សីហនុ។ ការបោះឆ្នោតក៏បានប្រព្រឹត្តិទៅហើយសីហនុក៏ត្រូវបានទម្លាក់ចេញពីអំណាចដោយលទ្ធផល ៨៦ ទល់នឹង ៣។ ចេង ហេងបានក្លាយជាប្រធានរដ្ឋសភាចំណែកឯលោកនាយករដ្ឋមន្ត្រីលន់ នល់ត្រូវបានផ្ដល់អំណាចបណ្ដោះអាសន្ន។ ទ្រង់សិរីមតៈបានទទួលតំណែងជាឧបនាយករដ្ឋមន្ត្រី។ រដ្ឋាភិបាលថ្មីបានប្រកាសថាការផ្ទេរអំណាចពីរដ្ឋាភិបាលចាស់មកខ្លួនគឺមានលក្ខណៈស្របនឹងច្បាប់​ហើយនិងរដ្ឋធម្មនុញ្ញ មិនតែប៉ុណ្ណោះរដ្ឋាភិបាលថ្មីនេះត្រូវបានទទួលស្គាល់ដោយរដ្ឋាភិបាលអន្តរជាតិភាគច្រើនទៀតផង។ មានការចោទប្រកាន់ជាច្រើនជាបន្តបន្ទាប់ដែលថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានចូលដៃក្នុងការទម្លាក់ព្រះអង្គម្ចាស់សីហនុប៉ុន្តែមិនដែលមានភស្តុតាងណាអាចបញ្ជាក់បានច្បាស់លាស់នោះសោះ។

អ្នកវណ្ណៈកណ្តាលនិងបញ្ញវន្តភាគច្រើនដែលមិនសូវពេញចិត្តនឹងការដឹកនាំរបស់សីហនុបាននាំគ្នាទទួលស្គាល់រដ្ឋាភិបាលថ្មីភ្លាមៗ។ ពួកគេត្រូវបានចូលរួមដោយក្រុមយោធា ហើយសម្រាប់ពួកទាហាន ការត្រឡប់មកវិញនៃជំនួយយោធានិងហិរញ្ញវត្ថុពីសហរដ្ឋអាមេរិកគឺជាដំណឹងដ៏ល្អមួយ។ ក្នុងរយៈពេលត្រឹមពីរបីថ្ងៃ សម្តេចសីហនុដែលកំពុងនៅរដ្ឋធានីប៉េកាំងបានប្រកាសផ្សព្វផ្សាយអំពាវនាវទៅកាន់ប្រជាជនខ្មែរឱ្យងើបឡើងតស៊ូ​ប្រឆាំងនឹងបុគ្គលដែលបានដណ្ដើមអំណាចពីព្រះអង្គ។ បាតុកម្មនិងកុបកម្មមួយចំនួនបានកើតមានឡើង ភាគច្រើននៅតំបន់ជុំវិញនិងតំបន់ដែលនៅក្រោមការគ្រប់គ្រងរបស់វៀតណាមខាងជើងនិងវៀតកុង ប៉ុន្តែគ្មានកុបកម្មមួយណាដែលមានសក្តានុភាពអាចគំរាមកំហែងរដ្ឋាភិបាលលន់ នល់បានឡើយ។ មានឧប្បត្តិហេតុមួយដែលកើតឡើងនៅថ្ងៃទី២៩ ខែមីនាក្នុងខេត្តកំពង់ចាម ក្នុងឧប្បត្តិហេតុនេះ ហ្វូងមនុស្សមួយដែលស្អប់ខ្ពើមនឹងរដ្ឋាភិបាលបាននាំគ្នាតាមវាយសម្លាប់ប្អូនប្រុសរបស់លន់ នល់គឺលោកលន់ និល។ ក្រោយមកទៀត កសិករប្រមាណ ៤០,០០០ នាក់បាននាំគ្នាធ្វើដំណើរឆ្ពោះទៅរដ្ឋធានី​ដើម្បីទាមទារឱ្យរដ្ឋាភិបាលប្រគល់អំណាចមកឱ្យសម្តេចសីហនុវិញ។ បាតុករទាំងនោះត្រូវបានកងកម្លាំងប្រដាប់អាវុធបង្ក្រាបនិងបំបែកបានដែលជាលទ្ធផល មានមនុស្សជាច្រើនត្រូវរងរបួសនិងខ្លះត្រូវបាត់បង់ជីវិត។

                                     

2.2. រដ្ឋប្រហារទម្លាក់ព្រះអង្គម្ចាស់សីហនុ ១៩៧០ ការសម្លាប់រង្គាលនៃជនជាតិវៀតណាម

ប្រជាជនខ្មែរភាគច្រើនទាំងអ្នកនៅទីប្រជុំជននិងទីជនបទក៏ចាប់សម្តែងការស្អប់ខ្ពើមនិងការមិនពេញចិត្តជាខ្លាំងចំពោះជនជាតិវៀតណាមដែលរស់នៅក្នុងប្រទេសកម្ពុជា។ ដោយមានចំនួនទ័ពត្រឹមតែ ៣០,០០០ នាក់ លោកលន់ នល់បានអំពាវនាវត្រូវការអ្នកស្ម័គ្រចិត្តចំនួន ១០,០០០ នាក់បន្ថែមទៀតដើម្បីចូលបម្រើក្នុងជួរយោធាប៉ុន្តែលទ្ធផលគឺនឹកស្មានមិនដល់ដោយមានមនុស្សចំនួន ៧០,០០០ នាក់ឯណោះដែលបានស្ម័គ្រចិត្តចូលបម្រើជាទាហាន។ មានពាក្យចចាមអារាមជាច្រើនបាននិយាយថាកងទ័ពប្រជាជនវៀតណាមអាចនឹងបើកការវាយលុកឈ្លានពានសម្តៅមករកទីក្រុងភ្នំពេញ។ ដោយឮបែបនេះ ប្រជាជនខ្មែរទាំងអស់ក៏កើនការស្អប់ខ្ពើមបន្ថែមនឹងវៀតណាមហើយមិនយូរប៉ុន្មានក៏កើតចេញជាអំពើហិង្សាប្រឆាំងនឹងជនជាតិវៀតណាមប្រមាណ ៤០,០០០ នាក់នៅក្នុងប្រទេស។

លន់ នល់សង្ឃឹមថានឹងអាចប្រើប្រាស់ប្រជាជនវៀតណាមក្នុងប្រទេសកម្ពុជាជាចំណាប់ខ្មាំងប្រឆាំងនឹងវៀតណាមខាងជើងនិងវៀតកុង បន្ទាប់មកក្រុមយោធាខ្មែរក៏ចាប់ប្រមូលជនជាតិវៀតណាមទាំងនោះដាក់បញ្ចូលទៅក្នុងជំរុំឃុំឃាំង។ ក្នុងដំណាក់កាលនេះ ការចាប់សម្លាប់ជនជាតិវៀតណាមនៅកម្ពុជាក៏ចាប់ប្រព្រឹត្តិឡើង។ នៅគ្រប់ខេត្តក្រុងទូទាំងប្រទេសកម្ពុជា ទាហានសាធារណរដ្ឋខ្មែរបានដើរតាមស្វែងរកចាប់សម្លាប់ជនជាតិវៀតណាម។ នៅថ្ងៃទី១៥ ខែមេសា សាកសពជនជាតិវៀតណាមប្រមាណ ៨០០ នាក់បានអណ្តែតតាមទន្លេមេគង្គហូរចុះទៅរដ្ឋវៀតណាមខាងត្បូង។

ពួកវៀតណាមខាងជើង វៀតកុង និងព្រមទាំងវៀតណាមខាងត្បូងផងដែរបានបរិហារនូវសកម្មភាពទាំងនេះយ៉ាងខ្លាំង។ លើសពីនេះទៅទៀត ប្រជាជនខ្មែរស្ទើរគ្រប់រូបមិនបានអើពើឬសម្តែងការអាណិតអាសូរអ្វីចំពោះជនជាតិវៀតណាមទាំងនោះសោះ។ នៅក្នុងការសុំអភ័យទោសដល់រដ្ឋាភិបាលសៃហ្គន លោកលន់ នល់បានបញ្ជាក់ថា"វាគឺជារឿងពិបាកណាស់ក្នុងការបែងចែករវាងប្រជាពលរដ្ឋវៀតណាមនិងជនបង្កប់វៀតកុង ដូច្នេះវាគឺជារឿងធម្មតាទេដោយកងទ័ពកម្ពុជាខ្លះគាត់គ្រប់គ្រងខ្លួនមិនបាន" ដោយទ័ពសាធារណរដ្ឋខ្មែរភាគច្រើនជាអ្នកជាតិនិយមនិងចង់បំបាត់ពូជសាសន៍វៀតណាមចេញពីទឹកដីប្រទេសកម្ពុជា។



                                     

2.3. រដ្ឋប្រហារទម្លាក់ព្រះអង្គម្ចាស់សីហនុ ១៩៧០ រ.រ.ជ.ក. និង រ.ជ.ក.

ពីទីក្រុងប៉េកាំង សីហនុបានប្រកាសថារដ្ឋាភិបាលរបស់ទ្រង់នៅទីក្រុងភ្នំពេញត្រូវបានរំលាយហើយ រួចទ្រង់ក៏បានបង្កើតចេញនូវ Front Uni National du Kampuchea ឬ NUFK រណសិរ្សរួបរួមជាតិកម្ពុជា។ ក្រោយមក ព្រះអង្គម្ចាស់សីហនុទ្រង់បានមានព្រះរាជបន្ទូលថា"ខ្ញុំនឹងមិនជ្រើសរើសចុះចូលជាមួយពួកអាមេរិកឬពួកកុម្មុយនិស្តនោះឡើយ ព្រោះខ្ញុំបានពិរចារណាគិតមើលឃើញថាក្រុមទាំងពីរនេះអាចនឹងផ្តល់ភយន្តរាយដល់ប្រជាជាតិខ្ញុំ ពោលគឺចក្រពត្តិនិយមអាមេរិក និងកុម្មុយនិស្តនិយមអាស៊ី។ លោកលន់ នល់ទេដែលបានបង្គាប់តម្រូវឱ្យខ្ញុំជ្រើសរើសរវាងក្រុមទាំងពីរនោះ។"

ជាការឆ្លើយតបទៅនឹងការផ្លាស់ប្តូរស្ថានភាពនយោបាយនៅប្រទេសកម្ពុជា វៀតណាមខាងជើងក៏បានបញ្ជូននាយករដ្ឋមន្ត្រីខ្លួនឈ្មោះផាំ វ៉ាន់ដុងទៅជួបសម្តេចសីហនុនៅឯប្រទេសចិនដើម្បីបញ្ចុះបញ្ចូលឱ្យព្រះអង្គចងសម្ព័ន្ធភាពជាមួយខ្មែរក្រហម។ ប៉ុល ពតក៏ត្រូវបានពួកវៀតណាមទាក់ទងដែរដោយពួកវាបានសន្យាថានឹងផ្តល់ឱ្យនូវជំនួយគ្រប់បែបយ៉ាងដល់ចលនាខ្មែរក្រហមដើម្បីផ្តួលរលំរដ្ឋាភិបាលកម្ពុជាឱ្យបានសម្រេច។ តាមការពិតពេលដល់ថ្ងៃប្រជុំ ប៉ុល ពតនិងសម្តេចសីហនុគឺកំពុងនៅទីក្រុងប៉េកាំងក្នុងពេលជាមួយគ្នាប៉ុន្តែថ្នាក់ដឹកនាំចិននិងវៀតណាមបានលាក់ការមិនព្រមឱ្យអ្នកទាំងពីរដឹងពីវត្តមានគ្នាឬជួបគ្នានោះឡើយ។ បន្តិចក្រោយមក សីហនុបានចេញសេចក្តីអំពាវនាវតាមវិទ្យុដល់ប្រជាជនខ្មែរឱ្យងើបឡើងប្រឆាំងនឹងរដ្ឋាភិបាលនិងចូលគាំទ្រចលនាខ្មែរក្រហម។ សកម្មភាពនេះបានបញ្ជាក់ថា សម្តេចសីហនុបានប្រគល់ឈ្មោះនិងប្រជាប្រិយភាពរបស់ទ្រង់ទៅឱ្យចលនាមួយដែលទ្រង់ពុំមានការគ្រប់គ្រងលើនោះទេ។ នៅខែឧសភា ឆ្នាំ១៩៧០ ប៉ុល ពតបានត្រឡប់មកប្រទេសកម្ពុជាវិញហើយដំណើរនៃកុបកម្មរបស់ចលនាខ្លួនក៏បានចាប់ផ្តើមរីកចម្រើនខ្លាំងជាងមុន។ ក្រោយពីសីហនុបានបង្ហាញការគាំទ្រដល់ខ្មែរក្រហមដោយបានចុះមកត្រួតពិនិត្យមើលពួកគេនៅតាមទីជនបទ ចំនួនយុទ្ធជនខ្មែរក្រហមក៏បានកើនឡើងពី ៦,០០០ ទៅ ៥០,០០០ នាក់ភ្លាម។

ទីបំផុត សម្តេចក៏សម្រេចចងសម្ព័ន្ធភាពជាមួយខ្មែរក្រហម វៀតណាមខាងជើង ប៉ៈថេតឡាវ និងវៀតកុងដោយបានបោះកិត្យានុភាពរបស់ទ្រង់ទាំងប៉ុន្មានមកលើពួកកុម្មុយនិស្ត ពោលគឺទ្រង់ពឹងលើពួកកុម្មុយនិស្តផ្ទាល់តែម្តង។ នៅថ្ងៃទី៥ ខែឧសភា រ.ជ.ក. និងរាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា រ.រ.ជ.ក. ឬ GRUNK ក៏បានប្រកាសបង្កើតឡើងជាផ្លូវការ។ សីហនុបានកាន់កាប់តំណែងជាប្រមុខរដ្ឋនិងតែងតាំងលោកប៉ែន នុតជានាយករដ្ឋមន្រ្តី។

លោកខៀវ សំផនត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធ រ.រ.ជ.ក. ប៉ុន្តែរាល់ប្រតិបត្តិការយោធាទាំងអស់គឺត្រូវបានដឹកនាំដោយប៉ុល ពត។ ហូ នឹមបានក្លាយជារដ្ឋមន្ត្រីក្រសួងព័ត៌មាន រីឯលោកហ៊ូ យន់ត្រូវបានកាន់កាប់តំណែងមួយចំនួនដូចជា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អ្នកកំណែទម្រង់សហគមន៍និងសហករណ៍។ រ.រ.ជ.ក.បានអះអាងថាខ្លួនមិនមែនជារដ្ឋាភិបាលនិរទេសនោះទេពីព្រោះខ្លួនមានលោកខៀវ សំផនហើយកុបកម្មទាំងឡាយគឺសុទ្ធតែស្ថិតនៅលើទឹកដីកម្ពុជា។ សម្តេចសីហនុនិងអ្នកស្មោះត្រង់ជាមួយទ្រង់គឺនូវតែស្ថាក់នៅប្រទេសចិនដដែរ តែនៅអំឡុងខែមីនា ឆ្នាំ១៩៧៣ សម្តេចសីហនុបានចុះមកធ្វើទស្សនកិច្ចនៅ"តំបន់រំដោះ"នានានៃប្រទេសកម្ពុជាហើយក្នុងនោះក៏មានតំបន់ប្រាសាទអង្គរវត្តទៀតផង។ ទស្សនកិច្ចបានធ្វើឡើងគឺសម្រាប់តែបំណងឃោសនាប៉ុណ្ណោះ វាមិនមានជាប់ទាក់ទងអ្វីនឹងកិច្ចការនយោបាយនោះទេ។

ចំពោះសីហនុ សម្ព័ន្ធភាពនេះគឺកើតឡើងដោយសារការស្រេកឃ្លានចង់សងសឹកទៅនឹងបុគ្គលដែលបានក្បត់នឹងព្រះអង្គ។ ចំពោះខ្មែរក្រហម នេះបានជួយពង្រីកចលនាខ្លួនឱ្យរីកចម្រើនខ្លាំងអស្ចារ្យ ជាពិសេសគឺការចូលរួមពីអ្នករាជានិយម ក្រុមគាំទ្រសម្តេច។ ការអំពាវនាវរបស់សីហនុ បូករួមទាំងការទម្លាក់គ្រាប់បែកដោយសហរដ្ឋអាមេរិកបានបណ្តុះឱ្យប្រជាជនខ្មែរមួយចំនួនចុះចូលនិងជ្រកកោនជាមួយចលនាខ្មែរក្រហម។ ប្រជាប្រិយភាពរបស់ខ្មែរក្រហមបានកើនឡើងជាលំដាប់បន្ថែមក្រោយថ្ងៃទី៩ ខែតុលា ឆ្នាំ១៩៧០ ជាថ្ងៃដែលលន់ នល់លុបបំបាត់ប្រព័ន្ធរាជាធិបតេយ្យនិងជំនួសមកវិញនូវប្រព័ន្ធសាធារណរដ្ឋ។

                                     

3.1. ការរីករាលដាលនៃសង្គ្រាម ១៩៧០–១៩៧១ ការវាយលុកលើកម្ពុជាដោយវៀតណាមខាងជើង

ក្រោយរដ្ឋប្រហារចប់ លោកលន់ នល់មិនបានប្រកាសចូលធ្វើសង្គ្រាមភ្លាមៗនោះទេ។ លោកបានអំពាវនាវដល់សហគមន៍អន្តរជាតិនិងរួមទាំងអង្គការសហប្រជាជាតិឱ្យទទួលស្គាល់រដ្ឋាភិបាលកម្ពុជាថ្មីនិងចូលដាក់ទណ្ឌកម្មដល់ភាគីណាដែលរំលោភលើអព្យាក្រឹតភាពរបស់ប្រទេសកម្ពុជា។ យោងតាមបណ្ណាសារសូវៀតបានបង្ហាញថា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ១៩៧០ វៀតណាមខាងជើងបានសម្រេចចិត្តបើកការវាយប្រហារលើកងកម្លាំងប្រដាប់អាវុធជាតិខ្មែរ FANK។ គេជឿថាលោកនួន ជាបានចរចាស្នើឱ្យវៀតណាមខាងជើងផ្តើមសកម្មភាពនេះ។ ត្រឹមខែមិថុនា ឆ្នាំ១៩៧០ ទឹកដីភាគឥសាន្តនៃប្រទេសកម្ពុជាស្ទើរទាំងអស់ត្រូវបានឈ្លានពានដោយកងកម្លាំងវៀតណាមខាងជើង។ ការចូលឈ្លានពានពីវៀតណាមខាងជើងបានផ្លាស់ប្តូរបរិយាកាសសង្គ្រាមស៊ីវិលកម្ពុជាទាំងស្រុង។ កងទ័ពកម្ពុជាត្រូវបានវៀតណាមខាងជើងកម្ចាត់ហើយទឹកដីដែលមានប្រជាជនខ្មែររស់នៅជិតពាក់កណ្តាលត្រូវបានប្រគល់ទៅឱ្យខ្មែរក្រហមគ្រប់គ្រង។ ចំណែកឯវៀតណាមវិញគឺមិនបានដកទ័ពខ្លួនទាំងស្រុងចេញពីទឹកដីកម្ពុជានៅឡើយទេដោយពួកវាបានបន្សល់នូវទាហានមួយចំនួនទុកបន្តនៅហ្វឹងហាត់ទាហានខ្មែរក្រហម។ ទាំងអស់នេះបានធ្វើឱ្យរដ្ឋាភិបាលកម្ពុជាចុះខ្សោយខ្លាំងហើយចំនួននៃក្រុមបះបោរបានកើនឡើងជាលំដាប់ត្រឹមតែរយៈពេលពីរបីសប្តាហ៍ប៉ុណ្ណោះ។ នៅក្នុងប្រវត្តិសាស្រ្តសង្គ្រាមផ្លូវការរបស់វៀតណាមបានសរសេរថា៖ "ទ័ពរបស់ពួកយើងបានជួយមិត្តកម្ពុជាយើងរំដោះខេត្តបានចំនួនប្រាំដែលមានប្រជាជនរស់នៅចំនួនបីលាននាក់.ទ័ពរបស់យើងក៏បានជួយមិត្តកម្ពុជាក្នុងការហ្វឹកហ្វឺនកម្មាភិបាលនិងថែមទាំងពង្រីកកងកម្លាំងពួកគេទៀតផង។ ត្រឹមរយៈពេលតែពីរខែប៉ុណ្ណោះ កងកម្លាំងប្រដាប់អាវុធរបស់សម្ព័ន្ធមិត្តកម្ពុជាយើងបានកើនចំនួនឡើងពីក្រុមទ័ពព្រៃចំនួនដប់ទៅកងវរសេនាតូចចំនួនប្រាំបួនដែលមានកម្លាំងចំនួន ២០,០០០ នាក់បូករួមទាំងក្រុមទ័ពព្រៃនិងកូនទាហានមួយចំនួនទៀតនៅតាមភូមិស្រុកនានាទៀតផង"។

នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ១៩៧០ អង្គភាពវៀតណាមខាងត្បូងនិងសហរដ្ឋអាមេរិកបានបើកដំណើរការយុទ្ធនាការកម្ពុជាដោយសង្ឃឹមថាវានឹងអាចដោះស្រាយបញ្ហាចំនួនបីរបស់គេ៖ ទីមួយគឺ វាអាចដើរតួជារបាំងការពារអាមេរិកពីទាហានវៀតណាម ដោយកំទេចប្រព័ន្ធដឹកនាំសាស្ត្ររបស់កងទ័ពវៀតណាមខាងជើងរួចសម្លាប់ពួកគេ នៅកម្ពុជា, ទីពីរ វាអាចសាកល្បងគោលនយោបាយ"វៀតណាមកម្ម"របស់អាមេរិក, ទីបី វាជាសារជូនទៅហាណូយថាអាមេរិកនឹងមិនងាយចុះចាញ់ស្រួលៗឡើយ។ ទោះបីជាលោកប្រធានាធិបតីនិចសុនមានជំនឿលើលោកលន់ នល់ក្តីតែអាមេរិកនូវតែលួចបញ្ជូនទ័ពចូលក្នុងទឹកដីកម្ពុជាដោយមិនប្រាប់ថ្នាក់ដឹកនាំកម្ពុជាឱ្យដឹងនោះទេ។ មិនយូរប៉ុន្មានលន់ នល់ក៏បានដឹងពីរឿងនេះតាមវិទ្យុបន្ទាប់ពីវាបានផ្សាយពីដំណើរការនៃប្រមុខបេសកកម្មរបស់សហរដ្ឋអាមេរិក។

នៅថ្ងៃវាយលុក ពួកវៀតណាមខាងជើងបានបើកយុទ្ធនាការយោធាមួយប្រឆាំងនឹងកងទ័ពសាធារណរដ្ឋខ្មែរ ដែលគេតែងស្គាល់ថា យុទ្ធនាការ X ទីដប់) តាមសំណើរបស់ពួកខ្មែរក្រហម ក្នុងគោលបំណងពង្រីកតំបន់មូលដ្ឋាននិងប្រព័ន្ធដឹកនាំសាស្ត្ររបស់គេ។ ត្រឹមខែមិថុនា បីខែបន្ទាប់ពីសីហនុត្រូវបានទម្លាក់ ទ័ពវៀតណាមខាងជើងបានរុញច្រានកងកម្លាំងរបស់រដ្ឋាភិបាលកម្ពុជាចេញពីតំបន់ភាគឥសាន្តនៃប្រទេសកម្ពុជា ពោលគឺស្មើនឹងមួយភាគបីនៃទឹកដីកម្ពុជាសរុប។ បន្ទាប់ពីរុញច្រានចេញនូវកងកម្លាំងរដ្ឋាភិបាលកម្ពុជារួច វៀតណាមខាងជើងក៏ប្រគល់តំបន់ដែលខ្លួនដណ្តើមបានទាំងប៉ុន្មានទៅឱ្យក្រុមបះបោរក្នុងស្រុក។ ខ្មែរក្រហមក៏បង្កើតតំបន់រំដោះផ្ទាល់ខ្លួនមួយចំនួននៅតាមភាគខាងត្បូងនិងភាគអាគ្នេយ៍ប្រទេសកម្ពុជាដោយក្នុងតំបន់នោះពួកខ្មែរក្រហមបានធ្វើប្រតិបត្តិការដោយឯកឯងនិងគ្មានជំនួយពីវៀតណាមខាងជើងឡើយ។

                                     

3.2. ការរីករាលដាលនៃសង្គ្រាម ១៩៧០–១៩៧១ ក្រុមប្រឆាំង

ចំនួនទ័ពនៃភាគីទាំងពីរគឺមានលក្ខណៈខុសគ្នាដាច់ទាំងស្រុង។ នៅចន្លោះពីរបីខែក្រោយរដ្ឋប្រហារ យុវជនខ្មែររាប់ពាន់នាក់មកពីគ្រប់ទីប្រជុំជនបានស្ម័គ្រចិត្តចូលបម្រើជួរយោធាដែលជាហេតុធ្វើឱ្យ ក.ជ.ខ. មានចំនួនទាហានច្រើនជាងគ្រឿងផ្គត់ផ្គង់ដែលខ្លួនមាន។ ទាហាន ក.ជ.ខ. មួយចំនួនដែលកេណ្ឌបានត្រូវបានបញ្ជូនទៅសមរភូមិប្រយុទ្ធភ្លាមៗដោយមិនសូវបានទទួលការហ្វឺកហ្វឺនពេញលក្ខណៈឡើយ។ នៅអំឡុងឆ្នាំ១៩៧៤–៧៥ ចំនួនទាហាន ក.ខ.ជ. បានកើនពី ១០០,០០០ នាក់ទៅ ២៥០,០០០ នាក់ប៉ុន្តែទាហានសកម្មមានចំនួនត្រឹមតែ ១៨០,០០០ នាក់ប៉ុណ្ណោះ នេះគឺដោយសារតែមន្ត្រីយោធាគ្មានប្រាក់ខែគ្រប់គ្រាន់សម្រាប់បើកឱ្យទាហានទាំងអស់និងដោយសារតែមានអ្នករត់ចោលជួរ។ ជំនួយយោធាសហរដ្ឋអាមេរិក គ្រាប់កាំភ្លើង រំសេវ គ្រឿងផ្គត់ផ្គង់ និងសម្ភារៈយោធាផ្សេងៗ ត្រូវបានបញ្ជូនមកឱ្យ ក.ខ.ជ. តាមរយៈក្រុមការងារដឹកជញ្ជូនសម្ភារៈយោធាប្រចាំប្រទេសកម្ពុជា ។ ក្រុមនេះមានមន្ត្រីនិងបុគ្គលិកចំនួន ១១៣ រូបហើយពួកគេបានធ្វើដំណើរមកដល់ទីក្រុងភ្នំពេញនៅអំឡុងឆ្នាំ១៩៧១ ក្រោមបញ្ជាការរបស់ឧត្តមនាវីឯកនៃ CINCPAC ឈ្មោះចន ម៉ាខេន។

គុណវិបត្តិមួយរបស់ ក.ជ.ខ. គឺសកម្មភាពអំពើពុករលួយជាពិសេសគឺនៅក្នុងជួរមន្ត្រីយោធា។ អំពើពុករលួយនោះរួមមាន៖ ការកេងប្រវ័ញ្ចកូនទាហាន ការលក់អាវុធ គ្រាប់កាំភ្លើង និងសម្ភារៈផ្សេងៗទៅឱ្យទីផ្សារងងិត ឬទៅកាន់សត្រូវរបស់ខ្លួន.។ អាក្រក់ជាងនេះទៅទៀតនោះគឺអសមត្ថភាពខាងកលយុទ្ធរបស់មន្ត្រីយោធាមួយចំនួន។

ដំបូងឡើយ ទាហាន ក.ជ.ខ. បានប្រយុទ្ធដោយស្មារតីមាំមួននិងក្លាហានប៉ុន្តែពួកគេនីមួយៗត្រូវទទួលបានប្រាក់ខែទាប ស្បៀងអាហារនិងថ្នាំសង្កូវត្រូវទិញរៀងៗខ្លួន កង្វះគ្រឿងសព្វាវុធនិងគ្រឿងយោធាផ្សេងៗជាដើម។ ដោយសារប្រព័ន្ធប្រាក់ខែទាបដូច្នេះ ប្រាក់ចំណែកគ្រួសាររបស់ទាហានម្នាក់ៗគឺស្ទើរតែមិនសល់ទៅហើយដែលជាហេតុនាំគ្រួសាររបស់ពួកគេបង្ខំចិត្តដើរទៅតាមប្តី/កូនប្រុសគេចូលទៅក្នុងទីលានសង្គ្រាម។ បញ្ហាទាំងនេះ បូករួមទាំងការធ្លាក់ទឹកចិត្តនិងស្មារតីរបស់ទាហាន បានធ្វើឱ្យកម្លាំង ក.ជ.ខ. កាន់តែចុះខ្សោយឡើងៗជាលំដាប់។

ខ្មែរក្រហមបានទទួលការគាំទ្រឥតឈប់ឈរពី ក.ប.វ. បន្ទាប់ពីពួកគេបាន"ដកខ្លួនចេញ"បណ្តើរៗពីទឹកដីកម្ពុជា។ កងកម្លាំងខ្មែរក្រហមដែលត្រូវបានរៀបចំឡើងវិញនៅឯកិច្ចប្រជុំកំពូលឥណ្ឌូចិនដែលប្រព្រឹត្តិធ្វើឡើងនៅទីក្រុងក្វាងចូវ ប្រទេសចិនក្នុងខែមេសា ឆ្នាំ១៩៧០ បានកើនឡើងពី ១២–១៥,០០០ នាក់នៅឆ្នាំ១៩៧០ ដល់ ៣៥–៤០,០០០ នាក់នៅឆ្នាំ១៩៧២ ហើយការប្រយុទ្ធចម្បាំងជាមួយសាធារណរដ្ឋខ្មែរត្រូវបានប្រគល់មកឱ្យខ្មែរក្រហមទាំងស្រុង។

ការវិវត្តនៃកងកម្លាំងខ្មែរក្រហមមានបីដំណាក់កាល។ ដំណាក់កាលទីមួយគឺចាប់ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧២ ជាពេលដែលខ្មែរក្រហមកំពុងរៀបចំនិងដើរកេណ្ឌមនុស្សឱ្យចូលរួមជាមួយបក្សពួករបស់ខ្លួនតែនៅក្រោមការគាំទ្រនិងចាត់ចែងរបស់កងកម្លាំងវៀតណាមខាងជើងនៅឡើយ។ ដំណាក់កាលទីពីរគឺពីឆ្នាំ១៩៧២ ដល់ឆ្នាំ១៩៧៤ ជាពេលដែលខ្មែរក្រហមបានចាប់ផ្តើមបង្កើតកងវរសេនាតូចនិងកងវរសេនាធំផ្ទាល់ខ្លួននិងលែងពឹងពាក់លើវៀតណាមខាងជើងតទៅទៀតហើយ។ ដំណាក់កាលទីពីរនេះក៏ត្រូវជាពេលដែលខ្មែរក្រហមបានចាប់ផ្តើមផ្តាច់ខ្លួនចេញពីព្រះអង្គម្ចាស់សីហនុនិងអ្នកគាំទ្ររបស់ទ្រង់ផងដែរហើយកសិកម្មបែបសមូហភាពក៏ចាប់ដំណើរការឡើងនៅតាមតំបន់រំដោះ។ ដំណាក់កាលទីបីរវាងឆ្នាំ១៩៧៤ ទៅឆ្នាំ១៩៧៥ ជាពេលដែលខ្មែរក្រហមចាប់ផ្តើមបំបែកកងកម្លាំងខ្លួនទៅតាមតំបន់ភូមិភាគនិងធ្វើការប្រែក្លាយប្រទេសទៅតាមគំនិតមូលវិវដ្តរបស់ពួកគេ។

បែរត្រឡប់មកក្រោយវិញគឺបន្ទាប់ពីរដ្ឋប្រហារបានបញ្ចប់ ហាណូយក៏ចាប់កើតការព្រួយបារម្ភខ្លាចមានវត្តមានមូលដ្ឋានទ័ពលោកខាងលិចនៅលើទឹកដីកម្ពុជា។ ដូច្នេះ វៀតណាមខាងជើងក៏បញ្ជាឱ្យទ័ពរបស់ខ្លួននៅតាមព្រំដែនឱ្យចូលទៅក្នុងទឹកដីកម្ពុជា។ បញ្ជាការដ្ឋានថ្មីមួយត្រូវបានបង្កើតឡើងនៅក្រុងក្រចេះដែលជាហេតុធ្វើឱ្យការចូលឈរជើងរបស់ទ័ពវៀតណាមមានលក្ខណៈអំណោយផល។ លោកប្រធានាធិបតីនិចសុនបានបញ្ចេញមតិថា៖

"We need a bold move in Cambodia to show that we stand with Lon Nol.something symbolic.for the only Cambodian regime that had the guts to take a pro-Western and pro-American stand."

                                     

3.3. ការរីករាលដាលនៃសង្គ្រាម ១៩៧០–១៩៧១ ចេនឡាទី២

នៅអំឡុងពេលរាត្រីនៃថ្ងៃទី២១ ខែមករា ឆ្នាំ១៩៧១ កងពិសេសវៀតណាមខាងជើង/វៀតកុងបានបើកការវាយប្រហារលើអាកាសយានដ្ឋានពោធិ៍ចិនតុងដែលជាទីមូលដ្ឋានដ៏សំខាន់មួយសម្រាប់កងកម្លាំងជើងអាកាសខ្មែរ។ ក៏ប៉ុន្តែការវាយប្រហារនេះត្រូវបានចាត់ថាជាអំណោយផលសម្រាប់សាធារណរដ្ឋខ្មែរទៅវិញព្រោះថាអាកាសយានដ្ឋានពោធិ៍ចិនតុងនាពេលនោះគឺពោរពេញទៅដោយយន្តហោះចម្បាំងសូវៀតចាស់ៗ។ ដោយមានជំនួយពីអាមេរិក មិនយូរប៉ុន្មាន ពួកគេក៏ប្រគល់យន្តហោះចម្បាំងថ្មីៗជំនួសឱ្យម៉ូដែលចាស់ៗពីមុន។ ពីរសប្តាហ៍ក្រោយមក លោកលន់ នល់បានទទួលរងនូវជំងឺដាច់សរសៃឈាមខួរក្បាលហើយគាត់ក៏ត្រូវបានគេយកទៅកោះហាវ៉ៃដើម្បីធ្វើការពិនិត្យព្យាបាល។ ពេលពិនិត្យរួច គេបានរកឃើញថាលោកមានជំងឺដាច់សរសៃឈាមខួរក្បាលធន់ស្រាលហើយមិនយូរប៉ុន្មានគាត់ក៏បានជាសះស្បើយភ្លាមៗរួចបានវិលត្រឡប់មកប្រទេសវិញបន្ទាប់ពីអវត្តមានពីទឹកដីមាតុភូមិអស់រយៈពេលពីរខែ។

ក.ជ.ខ. បានបើកការវាយប្រហារតបវិញនៅអំឡុងខែសីហានាឆ្នាំដដែរនោះដែលគេតែងសម្តៅលើវាថា"ប្រតិបត្តិការចេនឡាទី២"។ គោលបំណងនៃយុទ្ធនាការនេះគឺកម្ចាត់កម្លាំងសត្រូវចេញពីផ្លូវជាតិលេខ ៦ ដើម្បីស្តារប្រព័ន្ធទំនាក់ទំនងឡើងវិញជាមួយក្រុងកំពង់ធំដែលត្រូវជាទីក្រុងធំបំផុតទីពីរនាសម័យសាធារណរដ្ឋខ្មែរ។ ដំបូងឡើយ ប្រតិបត្តិការនេះបានទទួលជោគជ័យទៅតាមគម្រោងជាធម្មតាហើយក្រុងកំពង់ធំក៏ត្រូវបានរំដោះ។ ប៉ុន្តែនៅអំឡុងខែធ្នូនិងខែវិច្ឆិកា កងកម្លាំងខ្មែរក្រហមនិងវៀតណាមខាងជើងបានបើកការវាយតបទៅវិញដោយបានវាយកម្ទេចកម្លាំងសាធារណរដ្ឋខ្មែរក្នុងដំណើរនោះ។ ចំនួននៃការខាតបង់នៅក្នុងប្រតិបត្តិការនេះគឺមិនសូវជាច្បាស់លាស់ទេគ្រាន់តែគេដឹងថាគ្រឿងសព្វាវុធជាច្រើនត្រូវបានបាត់បង់តែប៉ុណ្ណោះ។ ជាលទ្ធផលចុងក្រោយ ចេនឡាទី២ ត្រូវបានទទួលបរាជ័យហើយវាបានហុចផលទៅឱ្យកម្លាំងខ្មែរក្រហមនិងវៀតណាមខាងជើងទៅវិញ។



                                     

4.1. ការប្រឹងប្រែងតស៊ូរបស់សាធារណរដ្ឋខ្មែរ ១៩៧២–១៩៧៥ ការតស៊ូដើម្បីរស់រាន

ចាប់ពី១៩៧២រហូតដល់១៩៧៤ សង្គ្រាមត្រូវប្រព្រឹត្តទៅតាមបណ្ដោយខ្សែគមនាគមន៍នានារបស់ក.ជ.ខ.ខាងជើងនិងខាងត្បូងនៃរដ្ឋធានី ។ ការវាយលុកដែលបានកំណត់ត្រូវផ្ដើម​ដើម្បីរក្សាទំនាក់ទំនងជាមួយតំបន់ដាំដុះស្រូវនៅភាគពាយព្យ និងតាមបណ្ដោយទន្លេមេគង្គនិងផ្លូវជាតិលេខ៥ តំណផ្លូវគោករបស់សាធារណរដ្ឋទៅកាន់វៀតណាមខាងត្បូង ។ យុទ្ធសាស្ត្រនៃពួកខ្មែរក្រហម​គឺកាត់ផ្ដាច់ខ្សែគមនាគមន៍ទាំងនោះបន្តិចម្ដងៗ ហើយគាបយកភ្នំពេញ ។ តាមលទ្ធផល កងកម្លាំងក.ជ.ខ.បានប្រែក្លាយជាបែកជាផ្នែក ញែកចេញពីគ្នា និងមិនអាចខ្ចីការជួយគ្នាទៅវិញទៅមកពីមួយណាផ្សេងទៀតឡើយ ។

វិភាគទានរបស់ស.រ.ដ៏សំខាន់ចំពោះកិច្ចប្រឹងប្រែងរបស់ក.ជ.ខ.បានប្រែមកជាទម្រង់យន្តហោះទម្លាក់គ្រាប់បែក និងយន្តអាកាសកលយុទ្ធនៃកងអាកាសស.រ. ។ នៅពេលនោះលោកប្រធានាធិបតីនិច្សុនបានផ្ដើមការលុកលុយនៅឆ្នាំ១៩៧០ កងទ័ពអាមេរិកនិងវៀតណាមខាងត្បូងបានប្រតិបត្តិការក្រោមឆ័ត្រ​នៃការគ្របដណ្ដប់អាកាសដែលត្រូវបានកំណត់ឡើងប្រតិបត្តិការ ចែកចាយសេរី ។ នៅពេលនោះកងទ័ពទាំងនោះត្រូវបានដកចេញ ប្រតិបត្តិការអាកាសបានបន្ត ដោយសំញ៉ែងហាមឃាត់ចលនានិងដឹកនាំសាស្ត្រកងទ័ពក.ប.វ.ណ./រ.រ.ជ. ។ ដោយពិតទៅ ហើយនិងមិនបានដឹងដល់សមាជនិងសាធារណជនអាមេរិកទេ, ពួកគេត្រូវប្រើប្រាស់ដើម្បីផ្ដល់ជំនួយអាកាសខាងកលយុទ្ធដល់ក.ជ.ខ. ។ តាមអតីតនាយទាហានស.រ.ម្នាក់នៅភ្នំពេញបានរាយការណ៍ តំបន់ក្បែរទន្លេមេគង្គគឺពោរពេញដោយរណ្ដៅគ្រាប់បែកមកតែ ពីការវាយប្រហាររបស់ប-៥២នោះ នៅឆ្នាំ១៩៧៣ រណ្ដៅទាំងនោះមើលទៅដូចជាជ្រលងនានានៃស្ថានព្រះចន្ទ ។"

ថ្ងៃ១០មីនា១៩៧២ គ្រាន់តែមុនសភាធម្មនុញ្ញដែលបានដាក់ឈ្មោះថ្មីយល់ព្រមរដ្ឋធម្មនុញ្ញ ដែលបន្ថែមបន្ថយ លន់-ណុលបានប្រកាសថាគាត់នឹងព្យួរការពិភាក្សាបណ្ដោះអាសន្នសិន ។ ក្រោយមកទៀតគាត់បានបង្ខំឆេង-ហេង ដែលជាអគ្គរដ្ឋចាប់តាំងពីការធ្លាក់ខ្លួនរបស់ព្រះសីហនុ អោយប្រគល់អំណាចអោយគាត់ ។ ខួបអនុស្សាវរីយ៍រដ្ឋប្រហារលើកទីពីរ លន់-ណុលបានលាលែងអំណាចជាអគ្គរដ្ឋ ក៏ប៉ុន្តែបានទទួលតំណែងជានាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការពារជាតិវិញ ។

ថ្ងៃ០៤មិថុនា លន់-ណុលត្រូវបានគេបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីដំបូងគេ​នៃសាធារណរដ្ឋខ្មែរនៅក្នុងការបោះឆ្នោតមិនសុចរិតដោយមានសម្លេងច្រើន ។ តាមក្នុងរដ្ឋធម្មនុញ្ញថ្មី បានផ្ដល់សច្ចាប័នថ្ងៃ៣០មេសា គណបក្សនយោបាយបង្កើតជាប្រទេសជាតិថ្មី ភ្លាមៗក៏ក្លាយជាប្រភពនៃបក្សនិយមនយោបាយ ។ លោកឧត្តមសេនីយ៍សុតសាខនបានថ្លែងថា: គ្រាប់ពូជប្រជាធិបតេយ្យូបនីយកម្ម ដែលបានបោះចូលទៅក្នុងខ្យល់រួមជាមួយគ្នា​ដូចជាសេចក្ដីប៉ងប្រាថ្នាដោយពួកមេដឹកនាំខ្មែរ ដែលត្រឡប់មករកសាធារណរដ្ឋខ្មែរគ្មានអ្វីសោះ ថែមទាំងបានទិន្នផលតិចតួចទៀត ។

នៅខែមករា១៩៧៣ ក្ដីសង្ឃឹមបានកើតឡើងនៅក្នុងទ្រូងនៃរដ្ឋាភិបាល ទាហាន និងប្រជាជានរបស់សាធារណរដ្ឋ នៅពេលកិច្ចសម្រុះសម្រួលសន្តិភាពប៉ារីសត្រូវបានគេចុះហត្ថលេខា ដែលដាក់បញ្ចប់ការប៉ះទង្គិចគ្នា សម្រាប់ពេលវេលាដែលកំពុងតែដើរ នៅវៀតណាមខាងត្បូង និងឡាវ ។ ថ្ងៃ២៩មករា លន់-ណុលបានប្រកាសបទឈប់បាញ់ឯកតោភាគីទូទាំងប្រទេស ។ ប្រតិបត្តិការទម្លាក់គ្រាប់បែកស.រ.ទាំងអស់ត្រូវបានផ្អាកដោយសង្ឃឹមការបានមកនូវឱកាសសន្តិភាពមួយ ។ វាមិនបានដូច្នោះឡើយ ។ ពួកខ្មែរក្រហមមិនខ្វាយខ្វល់មែនទែនលើការប្រកាស ហើយបន្តការប្រយុទ្ធតទៅទៀត ។ នៅខែមីនា សហេតុភាពធ្ងន់ធ្ងរជាច្រើន ការរត់ចោលជួល និងការកេណ្ឌទ័ពធ្លាក់ចុះទាបបានបង្ខំលន់-ណុលបញ្ចូលការកេណ្ឌទាហានថ្មី ហើយនៅខែមេសា កងកម្លាំងកុបកម្មបានបើកការវាយលុកមួយដែលបានរុញច្រានទៅដល់ជាយរដ្ឋធានី ។ កងអាកាសស.រ.បានឆ្លើយតបវិញដោយការផ្ដើម​នូវប្រតិបត្តិការទម្លាក់គ្រាប់បែកយ៉ាងសន្ធឹកសន្ធាប់ ដែលបង្ខំអោយពួកកុម្មុយនិស្តបែរខ្នងត្រឡប់ទៅកាន់ជនបទវិញ បន្ទាប់ពីការបំផ្លាញជាច្រើនដោយការវាយប្រហារតាមអាកាស ។ កងអាកាសទីប្រាំពីររបស់ស.រ.បានប្រកែកដោយលើកហេតុផលថា​ការទម្លាក់គ្រាប់បែកគឺដើម្បីទប់ស្កាត់ការធ្លាក់ភ្នំពេញ​នៅឆ្នាំ១៩៧៣ដោយសម្លាប់១៦,០០០នាក់ចំណោមយុទ្ធជនខ្មែរក្រហម២៥,៥០០នាក់ដែលកំពុងតែឡោមព័ទ្ធទីក្រុង ។

នៅថ្ងៃចុងក្រោយនៃប្រតិបត្តិការ ចែកចាយសេរី ១៥សីហា១៩៧៣ ២៥០,០០០តោននៃគ្រាប់បែកបានទម្លាក់លើសាធារណរដ្ឋខ្មែរ ៨២,០០០តោននៃគ្រាប់បែកបានប្រឡេះតទៅទៀត​នៅក្នុង៤៥ថ្ងៃចុងក្រោយនៃប្រតិបត្តិការនេះ ។ ចាប់តាំងពីការផ្ដើមប្រតិបត្តិការ បញ្ជី នៅឆ្នាំ១៩៦៩ កងអាកាសស.រ.បានទម្លាក់៥៣៩,១២៩តោននៃអាវុធយុទ្ធភណ្ឌលើកម្ពុជា/សាធារណរដ្ឋខ្មែរ ។

                                     

4.2. ការប្រឹងប្រែងតស៊ូរបស់សាធារណរដ្ឋខ្មែរ ១៩៧២–១៩៧៥ ការព្រាងទុកអ្វីមួយនឹងមកដល់

ចុងក្រោយដូចគ្នាឆ្នាំ១៩៧២–១៩៧៣ វាគឺជាជំនឿដែលប្រកាន់ខ្ជាប់ជាសាមញ្ញទៅហើយ ទាំងខាងក្នុងនិងក្រៅកម្ពុជា ដែលថាសង្គ្រាមគឺជាការប៉ះទង្គិចគ្នារបស់បរទេសដ៏ចាំបាច់មួយ​ដែលមិនបានផ្លាស់ប្ដូរជាមូលដ្ឋាន​នូវចរិកលក្ខណៈធម្មជាតិរបស់ប្រជាជនខ្មែរឡើយ ។ នៅចុងឆ្នាំ១៩៧៣ មានការដឹងខ្លួនបន្តិចម្ដងក្នុងចំណោមរដ្ឋាភិបាលនិងប្រជាជននៃបក្សនិយម សរុបទៅគ្មានការព្រួយបារម្ភលើសហេតុភាពនានា ហើយការច្រានចោលទាំងស្រុងចំពោះការផ្ដល់នូវការពិភាក្សាសន្តិភាពណាមួយ​ដែល ចាប់ផ្ដើមណែនាំថាបក្សនិយមនិងសមត្ថភាពហិង្សារបស់ពួកខ្មែរក្រហម​គឺជ្រាលជ្រៅជាងគ្រប់គ្នាដែលបានរំពឹងទុកទៅទៀត ។

របាយការណ៍នៃគោលនយោបាយព្រៃផ្សៃ​នៃអង្គការភ្លាមៗបានបង្កើតអោយមានមធ្យោបាយរបស់ខ្លួនទៅភ្នំពេញ​និងទៅកាន់ប្រជាជន​ដែលកំពុងប្រាប់ជាមុននូវភាពឆ្កួតឃោរឃៅដែលហៀបនឹងបំផ្លាញប្រទេសជាតិ ។ មានព្រឹត្តិការណ៍នៃការតាំងលំនៅថ្មីដោយបង្ខំនៃភូមិទាំងអស់ ការប្រហារជីវិតនៃនរណាម្នាក់ភ្លាមៗដែលមិនស្ដាប់បង្គាប់ធ្វើតាម រឺក៏សូម្បីសួរសំនួរ ការហាមឃាត់ការប្រតិបត្តិសាសនា ចំពោះពួកសង្ឃព្រះអង្គក៏ត្រូវសម្រាតស្បង់ រឺក៏សម្លាប់ចោល ហើយនិងកន្លែងដែលទម្លាប់រវាងភេទតាមប្រពៃណី​និងសង្គ្រាមត្រូវបានស្បថអោយឈប់ប្រព្រឹត្តិ ។ សង្គ្រាមគឺជារឿងមួយ បែបបទមើលងាយនៅខាងក្នុងដែលពួកខ្មែរក្រហមបានចែកចាយ​សេចក្ដីស្លាប់ទៅខាងក្រៅ ផ្ទុយស្រឡះមែនទែនទៅនឹងចរិកលក្ខណៈរបស់ខ្មែរ គឺផ្សេងគ្នាមែនទែន ។ របាយការណ៍នៃទារុណកម្មនានាបានចាប់ផ្ដើមលេចឡើងកំឡុងពេលដូចគ្នា​នៅខាងក្នុងកងទ័ពវៀតណាមខាងជើងដែលកំពុងតែដកថយពីសមរភូមិកម្ពុជានានា ។ នេះគឺគ្មានការកើតព្រមគ្នាឡើយ ។ ការប្រមូលផ្ដុំនៃកិច្ចប្រឹងប្រែងរបស់ក.ប.វ.ណ.លើវៀតណាមខាងត្បូងដែលបានអនុញ្ញាតអោយពួកខ្មែរក្រហមអនុវត្តលទ្ធិ និងគោលនយោបាយរបស់ខ្លួនដោយគ្មានបានបង្ខាំងតាំងពីលើកដំបូង ។

ភាពមេដឹកនាំខ្មែរក្រហមគឺស្ទើរតែមិនបានដឹងទាំងស្រុងដោយសាធារណជនឡើយ ។ ពួកគេសំដៅដោយពួកជនរួមជាតិសមមិត្តរបស់ពួកថាជា ទ័ពព្រៃ ។ ពីមុន ការមានពិតនៃបក្សកុម្មុយនិស្តគឺជាធាតុមួយនៃរ.រ.រ.ជ.ក.ដែលត្រូវបានគេលាក់កំបាំង ។ នៅខាងក្នុង តំបន់រំដោះនានា គឺជាធម្មតាសំដៅលើអង្គការ ។ កំឡុងឆ្នាំ១៩៧៣ បក្សកុម្មុយនិស្តបានធ្លាក់ក្រោមការគ្រប់គ្រងនៃពួកសមាជិក​ដែលនិយមជ្រុលបំផុតរបស់ខ្លួន គឺ ប៉ុល-ពត និងស៊ុន-សេន ដែលជឿថា កម្ពុជាគឺត្រូវដើរទៅតាមរយៈបដិវត្តន៍សង្គមទាំងស្រុង​និងថាគ្រប់យ៉ាងដែលបានដំណើរការទៅមុខវាគឺជាការប្រទេចផ្ដាសា​ហើយត្រូវតែកម្ទេចចោល ។"

ក៏បានលាក់កំបាំងពីការពិនិត្យពិច័យផងដែរ គឺជាបដិបក្ខនិយម​ដែលកំពុងតែកើនឡើងរវាងពួកខ្មែរក្រហម​និងសម្ព័ន្ធមិត្តវៀតណាមខាងជើងរបស់ពួកគេ ។ តំណែងមេដឹកនាំមូលវិវដ្ដនៃបក្សដែលមិនអាចគេចពីការសង្ស័យរៀងរហូត​ដែលហាណូយមានគម្រោងការលើការសាងសហព័ន្ធឥណ្ឌូចិន​ជាមួយវៀតណាមខាងជើងតាមអ្នកជំនាញរបស់ខ្លួន ។ ពួកខ្មែរក្រហមត្រូវបានចងភ្ជាប់ខ្លួនទៅនឹងពួកចិនតាមមនោគមវិជ្ជា ដែលគ្រានោះពួកអ្នកគាំទ្រធំរបស់វៀតណាមខាងជើង គឺសហភាពសូវៀត នៅតែទទួលស្គាល់រដ្ឋាភិបាលលន់-ណុលថាស្របច្បាប់ ។ បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចសម្រុះសម្រួលសន្តិភាពប៉ារីស ក.ប.វ.ណ.បានកាត់ផ្ដាច់ការផ្គត់ផ្គង់សព្វាវុធទៅដល់ពួកខ្មែរក្រហម ដោយសង្ឃឹមដើម្បីបង្ខំពួកគេអោយចូលទៅក្នុងបទឈប់បាញ់ ។ នៅពេលដែលពួកអាមេរិកបានរួចខ្លួនដោយការចុះហត្ថលេខា​នៃកិច្ចសម្រុះសម្រួលដើម្បីបង្វែរអំណាចអាកាសរបស់ខ្លួនទាំងស្រុង​លើពួកខ្មែរក្រហម រឿងនេះផង ក៏ត្រូវបានស្ដីបន្ទោសទៅលើហាណូយដែរ ។ កំឡុងឆ្នាំនោះ ការសង្ស័យនិងអាកប្បកិរិយានានាទាំងនេះ​បាននាំអោយភាពមេដឹកនាំបក្សអនុវត្តបន្សុទ្ធកម្ម​នៅខាងក្នុងជួររបស់ខ្លួន​ ។ ភាគច្រើននៃសមាជិកដែលរៀនសូត្រ​នៅហាណូយក្រោយមកត្រូវបានប្រហាជីវិតជាបន្តបន្ទាប់ដោយប៉ុល-ពត ។

នៅពេលកន្លងទៅ តម្រូវការនៃពួកខ្មែរក្រហមចំពោះការងារបន្តិចបន្តួចនៃសម្ដេចសីហនុបានចុះថយ ។ អង្គការបានបង្ហាញប្រជាជននៃតំបន់ រំដោះ នានា​នៅក្នុងលក្ខ័ណ្ឌទុកចិត្តបាន ដែលបើកចំហអាការៈគាំទ្រចំពោះព្រះសីហនុ​ដែលនឹងហុចជាលទ្ធផលក្នុងការជម្រះបញ្ជីរបស់ខ្លួន ។ ទោះបីជាយ៉ាងណាសម្ដេចនៅតែពេញចិត្តការការពារដោយពួកចិន ដែលនៅពេលនោះព្រះអង្គបានបង្ហាញខ្លួនជាសាធារណៈ​នៅក្រៅប្រទេសដើម្បីផ្សព្វផ្សាយបុព្វហេតុរបស់ហ្គ្រាំង្ក GRUNK ដែលព្រះអង្គត្រូវចរចារជាមួយការមើលងាយស្ទើរតែបើកចំហ​ដោយពួករដ្ឋមន្ត្រីអៀង-សារីនិងខៀវ-សំផន ។ នៅខែមិថុនា សម្ដេចបានប្រាប់អ្នកសារព័ត៌មានអ៊ីតាលី លោកអូរៀណា-ផ្វាល្លាស៊ីថានៅពេលដែល ពួកគេបានបឺតជញ្ជក់ខ្ញុំស្ងួតអស់ជាតិហើយ ពួកគេនឹងខ្ជាក់ខ្ញុំចេញដូចជាថ្មឆឺរីអញ្ជឹង ។

នៅចុងឆ្នាំ១៩៧៣ ពួកអ្នកស្មោះត្រង់នឹងព្រះសីហនុត្រូវបានគេ​ធ្វើវិសុទ្ធកម្មចេញពីពួករដ្ឋមន្ត្រីរ.រ.រ.ជ.ក.ទាំងអស់​និងពួកគាំទ្រសម្ដេចទាំងអស់នៅក្នុងជួរកុបកម្មក៏ត្រូវគេទម្លាក់ចោលដែរ ។ ដោយខ្លីទៅបន្ទាប់ពីគ្រិស្តម៉ាស ពេលនោះពួកកុបករកំពុងរៀបចំបម្រុងសម្រាប់ការវាយលុកចុងក្រោយរបស់ខ្លួន ព្រះសីហនុបាននិយាយជាមួយអ្នកការទូតបារាំងលោកអេធៀន្នេ-ម៉ាណាច់ Etienne Manach ។ ព្រះអង្គបានមានបន្ទូលថាក្ដីសង្ឃឹមរបស់ទ្រង់សង្គមនិយមកណ្ដាល​ប្រហាក់ប្រហែលទៅ​នឹងរបស់យូហ៊្គោស្លាវីដែលឥឡូវនេះត្រូវបានគេបំភ្លេចចោលទាំងស្រុងហើយ ។ អាល់បានីស្តាលីននិយម ទ្រង់បានមានបន្ទូលថាអាចនឹងក្លាយជាគំរូ ។

                                     

4.3. ការប្រឹងប្រែងតស៊ូរបស់សាធារណរដ្ឋខ្មែរ ១៩៧២–១៩៧៥ ការធ្លាក់ភ្នំពេញ

នៅពេលនោះពួកខ្មែរក្រហមបានផ្ដើមការវាយលុករដូវប្រាំងរបស់ខ្លួន​ដើម្បីកាន់កាប់រដ្ឋធានីកម្ពុជាដែលបានឡោមព័ទ្ធនៅថ្ងៃ១មករា១៩៧៥ សាធារណរដ្ឋបានស្ថិតនៅក្នុងភាពច្របូកច្របល់ ។ សេដ្ឋកិច្ចត្រូវបានគេប្លន់ដណ្ដើម បណ្ដាញដំណឹកជញ្ជូនត្រូវបានកាត់បន្ថយទៅអោយប្រព័ន្ធផ្លូវអាកាស​និងផ្លូវទឹក ទិន្នផលស្រូវត្រូវបានកាត់បន្ថយចុះមកត្រឹមមួយភាគបួន និងការផ្គត់ផ្គង់ត្រីទឹកសាប ប្រភពនៃមូលជាតិដ៏សំខាន់ បានធ្លាក់ចុះយ៉ាងគំហុក ។ ថ្លៃចំណីអាហារកើនឡើង២០ដងជាងកម្រិតថ្លៃមុនសង្គ្រាម និងនិកម្មភាព ភាពអត់ការងារធ្វើ មិនត្រូវបានថ្លឹងថ្លែងវាស់ស្ទង់ទៀតទេ ។

ភ្នំពេញ ដែលមានប្រជាជនមុនសង្គ្រាមប្រហែល៦០០,០០០នាក់ គឺបានលើសលប់ដោយពួកជនភៀសខ្លួន ជាពួកអ្នកដែលបន្តជន់ជោរចាប់ពីបរិវេណការពារដែលលិចលង់ជានិច្ច ដែលកំពុងកើនឡើងដល់ទំហំមួយក្បែរៗពីរលាននាក់ ។ ពួកអសេនិកជនឥតជំនួយនិងបែកខ្ញែកទាំងនេះគ្មានការងារ​និងខ្វះខាតនៅក្នុងវិធីរកអាហារ ជម្រក រឺ តំហែទាំវេជ្ជសាស្ត្រ ។ ស្ថានភាពរបស់ពួកគេ ហើយនិងរបស់រដ្ឋាភិបាល កាន់តែអាក្រក់នៅពេលដែលកងកម្លាំងខ្មែរក្រហម​បានទទួលការគ្រប់គ្រងតាមដងទន្លេមេគង្គបន្តិចម្ដងៗ ។ ចាប់ពីច្រាំងទន្លេ មីននិងការបាញ់កាំភ្លើងរបស់ពួកគេបានកាត់បន្ថយជាទៀងទាត់​នូវក្បួនជញ្ជូនតាមទន្លេដែលនាំយកគ្រឿងផ្គត់ផ្គង់ឧបត្ថម្ភចំណីអាហារ ឥន្ធនៈ និងអាវុធយុទ្ធភណ្ឌដល់ទីក្រុងដែលកំពុងតែផ្ដើមអត់ឃ្លានយ៉ាងយឺតៗ ៩០ភាគរយនៃគ្រឿងផ្គត់ផ្គង់របស់សាធារណរដ្ឋបានរំកិលទៅ​ដោយមធ្យោបាយក្បួនជញ្ជូន ពីវៀតណាមខាងត្បូង ។ បន្ទាប់មកទន្លេត្រូវបានបិទដោយប្រសិទ្ធិភាព នៅដើមខែកុម្ភៈ ស.រ.បានចាប់ផ្ដើមការលើកជញ្ជូនគ្រឿងផ្គត់ផ្គង់តាមអាកាស ។ នេះបានប្រែទៅជាគ្រោះថ្នាក់កាន់តែខ្លាំងឡើង យ៉ាងណាៗ ដោយសារតែរ៉ូកែតនិងការបាញ់កាំភ្លើងធំពួកកុម្មុយនិស្ត ដែលស្រោចចុះលើប្រលានយន្តហោះនិងទីក្រុងឥតដាច់ ។

ដោយអស់សង្ឃឹម ប៉ុន្តែដោយប្ដេជ្ញាចិត្ត អង្គភាពនៃពួកទាហានសាធារណរដ្ឋនានា ដែលភាគច្រើននៃពួកគេបានអស់នូវអាវុធយុទ្ធភណ្ឌ ត្រូវបានជីកកប់នៅក្បែររដ្ឋធានី​និងបានប្រយុទ្ធរហូតដល់ពួកគេត្រូវបានលុកលុយពេល​ដែលពួកខ្មែរក្រហមបានរុលមកដល់ ។ នៅចុងសប្ដាហ៍នៃខែមីនា១៩៧៥ កងទ័ពកុម្មុយនិស្តប្រហែល៤០,០០០នាក់បានព័ទ្ធជុំវិញរដ្ឋធានី ហើយបានចាប់ផ្ដើមរៀបចំដើម្បីបញ្ជូន ប្រហារបង្ហើយ ប្រហែលពាក់កណ្ដាលជាកងកម្លាំងសាធារណរដ្ឋដ៏ច្រើន ។

លន់-ណុលបានលាលែងពីតំណែងហើយបានចាកចេញពីប្រទេសនៅថ្ងៃ១មេសា ដោយសង្ឃឹមថាការផ្សះផ្សារដែលបានចរចារអាចនៅតែទៅរួច បើសិនជាគាត់អវត្តមានពីឆាកនយោបាយ ។ លោកសូខាំ-ខូយបានដើរតួជាប្រធានាធិបតីនៃរដ្ឋាភិបាលដែលមានពេលតិចជាង បីអាទិត្យដើម្បីរស់ ។ កិច្ចប្រឹងប្រែងនានាទីចុងក្រោយជាក់លាក់របស់ស.រ.ដើម្បីរៀបចំកិច្ចព្រមព្រៀងសន្តិភាពមួយដែលទាក់ទងនឹង​ព្រះសីហនុបានបញ្ចប់ដោយបរាជ័យ ។ នៅពេលដែលការបោះឆ្នោតមួយនៅក្នុងសមាជស.រ.ដើម្បីអោយមានការធ្វើបន្តទៅទៀតនៃជំនួយអាកាសរបស់អាមេរិកបានបរាជ័យ អហេតុភ័យ​និងការវិនិច្ឆ័យនៃសេចក្ដីវិនាសដែលបានរាលដាលពាសពេញរដ្ឋធានី ។ ស្ថានភាពគឺល្អបំផុតដែលបានពិព័ណ៌នាដោយលោកឧត្តមសេនីយ៍សាក់-សុតសាខន ឥឡូវនាយអគ្គសេនាធិកាក.ជ.ខ.:

"រូបថតនៃពួកសាធារណរដ្ឋខ្មែរដែលបានចូលមក​ដើម្បីរំលឹកដល់ពេលនោះ គឺជាម្នាក់ក្នុងចំណោមបុរសឈឺ​ដែលនៅរស់តែម្នាក់គត់​ដោយមធ្យោបាយខាងក្រៅនានា ហើយថា ក្នុងលក្ខ័ណ្ឌខ្លួន ការត្រួតពិនិត្យការប្រើប្រាស់ឱសថ ប្រសិទ្ធិភាពយ៉ាងណាៗវាអាចទៅរួច គឺប្រហែលជាគ្មានតម្លៃថែមទៀតទេ ។"

ថ្ងៃ១២មេសា ដោយសន្និដ្ឋានថាអ្វីទាំងអស់បានចាញ់អស់ហើយ ហើយដោយគ្មានការជម្រាបអោយដឹងពីរដ្ឋាភិបាលខ្មែរ ស.រ.បានជម្លៀសបុគ្គលិកស្ថានទូតរបស់ខ្លួនដោយឧទ្ធម្ភាគចក្រកំឡុងប្រតិបត្តិការឥន្ទ្រីដកថយ ។ ពួកអ្នកជម្លៀសខ្លួន២៧៦នាក់រួមមានឯកអគ្គរដ្ឋទូតស.រ.ចន-ហ្គាន់ថឺរ-ឌៀន John Gunther Dean បុគ្គលិកទូតអាមេរិកដ៏ទៃទៀត ប្រធានាធិបតីកំពុងដើរតួលោកសូខាំ-ខូយ ពួកឥស្សរជនរដ្ឋភិបាលសាធារណរដ្ឋខ្មែរជើងចាស់ និងគ្រួសាររបស់ពួកគេ និងពួកសមាជិកនៃប្រព័ន្ធឃោសនាព័ត៌មាន ។ ទាំងអស់ ស.រ.៨២នាក់ ខ្មែរ១៥៩នាក់ និងប្រជាជាតិប្រទេសទីបី៣៥នាក់ត្រូវបានជម្លៀសចេញ ។ ទោះបីជាត្រូវបានអញ្ជើញដោយឯកអគ្គរដ្ឋទូតឌៀនដើម្បី​ចូលរួមការជម្លៀសនេះក៏ដោយ ហើយច្រើនដល់ធ្វើអោយភ្ញាក់ផ្អើលនៃពួកអាមេរិក ក៏ព្រះអង្គម្ចាស់ស៊ីសុវត្ថិ-សិរិមតៈ ឡុង-បូរ៉េត លន់-ណុន បងប្អូនរបស់លន់-ណុល ហើយនិងសមាជិកភាគច្រើននៃគណៈរដ្ឋមន្ត្រីរបស់លន់-ណុលបានបដិសេធសំនើនេះដែរ ។ ពួកគេទាំងអស់បានជ្រើសរើសដើម្បីចែករំលែកគ្រោះកម្មនៃប្រជាជនរបស់ខ្លួន ។ ឈ្មោះរបស់ពួកគេមិនត្រូវបាននៅលើបញ្ជីមរណៈ ហើយភាគច្រើនត្រូវគេជឿជាក់សម្ដីអះអាងពួកខ្មែរក្រហមថា ពួកអតីតមន្ត្រីរដ្ឋការអាចនឹងមិនត្រូវបានសម្លាប់ទេ ក៏ប៉ុន្តែនឹងត្រូវគេស្វាគមនៅក្នុងការជួយកសាងកម្ពុជាថ្មីមួយឡើងវិញ ។ ក្រោយមកទៀត ពួកគេគឺត្រូវបានប្រហារជីវិតទាំងអស់ដោយពួកខ្មែរក្រហម ។

បន្ទាប់ពីពួកអាមេរិក ហើយនិងសូខាំ-ខូយបានចាកចេញទៅ គណៈកម្មាធិការជានខ្ពស់ដែលមានសមាជិកប្រាំពីររូបត្រូវបានដឹកនាំ ដោយលោកឧត្តមសេនីយ៍សាក់-សុតសាខន បានក្ដោបក្ដាប់អំណាចលើសាធារណរដ្ឋដែលកំពុងតែលិចលង់ ។ នៅថ្ងៃ១៥មេសា ការការពារទីក្រុងដ៏មុតមាំចុងក្រោយ​ត្រូវបានយកជ័យជម្នះដោយពួកកុម្មុយនិស្ត ។ នៅប៉ុន្មានម៉ោងទៀបភ្លឺនៃថ្ងៃ១៧មេសា ពួកគណៈកម្មាធិការបានសម្រេចចិត្តផ្លាស់អាសនៈរដ្ឋាភិបាល​ទៅកាន់ខេត្តឧត្តរមានជ័យនៅឯទិសពាយព្យ ។ នៅក្បែរម៉ោង១០:០០ សម្លេងនៃលោកឧត្តមសេនីយ៍ម៉ី-ស៊ីចាន់នៃអគ្គសេនាធិកាក.ជ.ខ.បានផ្សាយតាមវិទ្យុ ដោយចេញបញ្ជាអោយកងកម្លាំងក.ជ.ខ.ទាំងអស់អោយផ្អាកការបាញ់គ្នា ដោយហេតុថា ការចរចារបានជឿនលឿនទៅមុខ ចំពោះការចុះចាញ់នៅឯភ្នំពេញ ។ សង្គ្រាមបានបញ្ចប់ ក៏ប៉ុន្តែសុបិន្តអាក្រក់នៃពួកខ្មែរក្រហមប្រហែល នឹងមកអោយផលជាកម្ពុជាប្រជាធិបតេយ្យដែលបានប្រកាសខ្លួនថ្មីឡើង ។ កងទ័ពខ្មែរក្រហមភ្លាមៗបានចាប់ផ្ដើមចាកចោលទីក្រុងរដ្ឋធានីដោយបង្ខំ ដោយការជម្លៀសប្រជាជនទៅកាន់ជនបទ និងសម្លាប់រាប់ពាន់នាក់ជាបន្តៗគ្នា ។ ឆ្នាំសូន្យក៏បានចាប់ផ្ដើមឡើង ។

                                     

5. ឯកសារយោង

Published government documents
  • Military History Institute of Vietnam 2002 Victory in Vietnam: A History of the Peoples Army of Vietnam, 1954–1975 trans. Pribbenow, Merle Lawrence KS: University of Kansas Press ISBN 0700611754
  • Nalty, Bernard C. 2000 Air War Over South Vietnam: 1968–1975 Washington DC: Air Force History and Museums Program
  • Sutsakhan, Lt. Gen. Sak, The Khmer Republic at War and the Final Collapse. Washington DC: មជ្ឈមណ្ឌលប្រវត្តិសាស្ត្រកងទ័ពសហរដ្ឋ, 1987.
Biographies
  • Osborne, Milton 1994 Sihanouk: Prince of Light, Prince of Darkness Sydney: Allen & Unwin ISBN 1863736425
Secondary sources
  • Osborne, Milton 1979 Before Kampuchea: Preludes to Tragedy Sydney: George Allen & Unwin ISBN 0868612499
  • Ponchaud, Francois, Cambodia: Year Zero. New York: Holt, Rinehart, and Winston, 1981.
  • Dougan, Clark; Fulghum, David; et al. 1985 The Fall of the South Boston: Boston Publishing Company ISBN 0939526166 CS1 maint: Multiple names: authors list link
  • Shawcross, William 1979 Sideshow: Kissinger, Nixon and the Destruction of Cambodia University of Michigan ISBN 0671230700
  • Isaacs, Arnold; Hardy, Gordon 1988 Pawns of War: Cambodia and Laos Boston: Boston Publishing Company ISBN 0-939526-24-7 CS1 maint: Multiple names: authors list link
  • Lipsman, Samuel; Weiss, Stephen 1985 The False Peace: 1972–74 Boston: Boston Publishing Company ISBN 0-939526-15-8 CS1 maint: Multiple names: authors list link
  • Chandler, David P. 1991 The Tragedy of Cambodian History New Haven CT: Yale University Press ISBN 0300049196
  • Karnow, Stanley 1983 Vietnam: A History New York: Viking Press ISBN 0670746045
  • Lipsman, Samuel; Doyle, Edward; et al. 1983 Fighting for Time: 1969–1970 Boston: Boston Publishing Company ISBN 0-939526-07-7 CS1 maint: Multiple names: authors list link
  • Kinnard, Douglas, The War Managers. Wayne NJ: Avery Publishing Group, 1988.
  • Deac, Wilfred P. 2000 Road to the Killing Fields: the Cambodian War of 1970–1975 College Station TX: Texas A&M University Press
  • Morris, Stephen 1999 Why Vietnam invaded Cambodia: political culture and the causes of war Stanford CA: Stanford University Press ISBN 0-8047-3049-0
  • Shaw, John M. 2005 The Cambodian Campaign: the 1970 offensive and Americas Vietnam War Lawrence KS: University of Kansas Press ISBN 0700614052
  • Tully, John 2005 A short history of Cambodia: from empire to survival Singapore: Allen & Unwin ISBN 1-74114-763-8
  • Snepp, Frank 1977 Decent Interval: An Insiders Account of Saigons Indecent End Told by the CIAs Chief Strategy Analyst in Vietnam New York: Random House ISBN 0394407431
  • Pike Douglas, John Prados, James W. Gibson, Shelby Stanton, Col. Rod Paschall, John Morrocco, and Benjamin F. Schemmer, War in the Shadows. Boston: Boston Publishing Company, 1991.
  • Morrocco, John 1985 Rain of Fire: Air War, 1969–1973 Boston: Boston Publishing Company ISBN 0-939526-14-X
                                     
  • កម ព ជ ត ង ព ព ល ដ ល រដ ឋធម មន ញ ញ ន ព រ រ ជ ណ ចក រ កម ព ជ ប ន កក ត ឡ ង ជ ល ក ដ ប ង ន ឆ ន ប ន ត អ ស រ យ ដ យ ឥទ ធ ពល ន សង គ រ ម ត រជ ក
  • ក រល កល យ ដ លប រហ លក ន ងន រដ ឋ ភ ប ល កម ព ជ ម នប នស ម ប ត ប រក សដ ណ ង រហ តដល វ ដ ណ រក រ ហ យបង កអ យ សង គ រ ម ផ ទ ក ន ង ក ន ត ក ដ ឡ ងៗ ក រដកកងកម ល ងស.រ.ច ញ
  • អសន ត ស ខ គ រប ទ សទ ក ន ង នគរ ដ ម ប ទ មទ រ ដណ ដ ម យក រ ជបល ល ង ក មក វ ញ សង គ រ ម ផ ទ ក ន ង ក ន ង ចន ល គ.ស ប ន បណ ដ ល ឲ យ នគរភ វ ណ ន ប ក ប ក ប រ ឆ
  • ន ងម ត យម នឈ មជ រមកព ត រក លជ កស ករ ន ព លន សង គ រ ម ស វ ល ប ន ច ប ផ ត ម ឆ បឆ ក ន ងប រទ ស កម ព ជ ល កច ប ប ន បទព ស ធន ខ ល ៗ ន ជ វ ត ក ម រភ ព ក ន ងរបបខ ម រក រហម
  • គ ជ ឈ ម ម យម នទ ន ម នភ ពសត យ ន ម ត ព រ ន ម នកត ត សង គ រម ផ ទ ក ន ង មត ម យច ន នផ ស ងទ ត ប នច ត ទ កឈ ម សង គ រ ម ន វ តណ ម គ ជ ឈ ម ម យដ លន យមហ ច ព ត អ នកន ក រ ប រទ ស
  • ក ន ងឋ ន ជ ព ទ ធស សន កជន ទ បទ រង ម នម នប ណងធ វ ឲ យ សង គ រ ម ក តឡ ងកណ ត ល ផ ទ ក ន ង ដ លន ឲ យម នភ ពក ត ក រហ យដល ប រជ ជន ទ បព រ អង គប នភ សព រ ក
  • ប កច លគ ន ក ល យជ ប រទ សវ តណ មសព វថ ង ព រ រ ជ ណ ចក រ កម ព ជ ហ យទ ប ផ តគ ល វ ប នមកព ឈ ន សង គ រ ម ប រ ង ស មក ន ងឆ ន ជ ទ កដ របស ខ ល ន
  • នក ណត ថ បក សព កទ ងប នត រ វត សហក រជ ម យអ នត ក ដ ម ប បញ ឈប ជម ល សង គ រ ម ន កម ព ជ ក រ មទ ងអស ប នអន វត ត ត មអ នត ក ល កល ងត ខ ម រក រហមទ ដ លប នតវ
  • ដ ម ប ជ រ ញប រទ ស កម ព ជ ឱ យឆ ព ទ រកស ដ ឋក ច ចទ ផ ស រស រ ន ងសម ហរណកម មត បន ក រ មក រដ កន របស គណបក សប រជ ជន ប រទ ស កម ព ជ ប នប រ ក ល យព ប រទ សដ លហ កហ រដ យ សង គ រ ម

Users also searched:

គោលនយោបាយ ឈ្នះ ឈ្នះ, សង្គ្រាមនៅកម្ពុជា, សាធារណរដ្ឋប្រជាមានិត កម្ពុជា,

...
...
...