Back

ⓘ បំណែងចែករដ្ឋបាលនៃកម្ពុជា. កម្ពុជាត្រូវបានបែងចែកទៅជា ២៤ខេត្ត ក្រុង និងរាជធានីភ្នំពេញមួយ។ ដូច្នេះហើយអង្គរដ្ឋបាលខុសពីគេ ភ្នំពេញក៏ស្ថិតក្នុងថ្នាក់ខេត្តដែរ អញ្ជឹងជាក ..




                                     

ⓘ បំណែងចែករដ្ឋបាលនៃកម្ពុជា

កម្ពុជាត្រូវបានបែងចែកទៅជា ២៤ខេត្ត ក្រុង និងរាជធានីភ្នំពេញមួយ។ ដូច្នេះហើយអង្គរដ្ឋបាលខុសពីគេ ភ្នំពេញក៏ស្ថិតក្នុងថ្នាក់ខេត្តដែរ អញ្ជឹងជាក់ស្ដែងកម្ពុជាមាន ២៥ ខេត្ត។ ប៉ុន្តែភ្នំពេញជាទីតាំងរដ្ឋបាលពិសេសដោយឲ្យឈ្មោះថា រាជធានីភ្នំពេញ។

ខេត្តទាំង ២៥ ត្រូវបានបែងចែកទៅជា ក្រុង ស្រុក ខណ្ឌ aលពី ថ្ងៃ2010 ២៦ក្រុង ដែលមាន ១៥៩ ស្រុក និង ១២ ខណ្ឌនៅភ្នំពេញ រហូតមកទល់ពេលនេះ ក្នុងឆ្នាំ២០១៩ រដ្ឋាិបាលបានសម្រេចបង្កើតក្រុងស្រុកខណ្ឌចំនួន៦ទៀតក្នុងនោះមានខណ្ឌចំនួន២ ស្រុកចំនួន៣ និងក្រុងចំនួន១ ជារួមទៅសរុបក្រុង២៧ ស្រុក១៦២ និង ខណ្ឌ១៤។ ។ ខេត្តនីមួយៗមានទីរួមខេត្តមួយដែលឲ្យឈ្មោះថាក្រុង ឧ. ខេត្តសៀមរាប មាន ក្រុងសៀមរាប។ លើកលែងតែបន្ទាយមានជ័យ កណ្ដាល តាកែវ កំពង់ស្ពឺ​ កំពង់ធំ ត្បូងឃ្មុំ​ មណ្ឌលគីរី ឧត្តរមានជ័យ ព្រះវិហារ និង រតនគីរី ដែលឈ្មោះខេត្តនិងទីរួមខេត្តក្រុងដែលមានឈ្មោះមិនដូចគ្នា។

នៅភ្នំពេញ ខណ្ឌ ត្រូវបានបែងចែកទៅជា សង្កាត់ ដែលមានទំហំតូចជាងគេបើប្រៀបទៅនឹងឃុំនៅក្នុងខេត្តផ្សេងៗ។

សង្កាត់ ត្រូវបានបែងចែកបន្តទៅទៀតជាភូមិ ទោះជាយ៉ាងណា ភូមិ ទាំងឡាយដោយចាំបាច់ទៅមិនបានគ្របដណ្ដប់ការតាំងលំនៅតែមួយនោះទេ។

នៅខេត្ត ត្រូវបែងចែកជាក្រុង ស្រុក។ ក្រុងចែកជា សង្កាត់ ហើយសង្កាត់ចែកជាភូមិ។ ដោយឡែកស្រុកត្រូវចែកជាឃុំ សង្កាត់ និងឃុំសង្កាត់ចែកជាភូមិ។

                                     

1. បំណែងចែកថ្នាក់ទីមួយ៖ ខេត្ត-រាជធានី

ខេត្ត និងរាជធានីគឺជាចំណែករដ្ឋបាលថ្នាក់ទីមួយរបស់កម្ពុជា ដែលឲ្យឈ្មោះថា រដ្ឋបាលរាជធានី ខេត្ត ។ ខេត្តត្រូវចែកជា១៥៩ស្រុក និង ២៦ក្រុង។ រាជធានីចែកជា ១២ខណ្ឌ។

រដ្ឋបាលរាជធានី ខេត្ត គ្រប់គ្រងដោយក្រុមប្រឹក្សារាជធានី ខេត្ត និងដឹកនាំដោយគណៈអភិបាលរាជធានី ខេត្ត ដែលមានអភិបាលរាជធានី ខេត្តមួយរូប និងអភិបាលរងតាមការកំណត់របស់រាជរដ្ឋាភិបាល ព្រមទាំងជំនួយការដោយនាយករដ្ឋបាល។

ក្រមប្រឹក្សារាជធានី ខេត្ត ជ្រើសតាំងដោយការបោះឆ្នោតអសកលពីក្រុមប្រឹក្សាឃុំ សង្កាត់។ គណៈអភិបាលរាជធានី ខេត្ត តែងតាំងដោយព្រះមហាក្សត្រ ដោយព្រះរាជក្រឹត្យតាមសំណើរបស់ក្រសួងមហាផ្ទៃតាមរយៈរាជរដ្ឋាភិបាល។

ថ្ងៃ ២២ ធ្នូ ២០០៨ ព្រះបាទនរោត្តម-សីហមុនី បានឡាយព្រះហស្ថលើរាជក្រឹត្យមួយដែលបានផ្លាស់ប្ដូរក្រុងកែប ប៉ៃលិន និងព្រះសីហនុទៅជាខេត្ត ដូចគ្នា ហើយកែសម្រួលព្រំដែនខេត្តជាច្រើនត្រង់ចំណុចខ្លះ។

ក្រចេះ រតនគីរី ស្ទឹងត្រែង និង មណ្ឌលគីរី គឺ៤ធ្លាប់ជាប៉ែកនៃប្រទេសលាវ រហូតដល់សម័យអាណាព្យាបាលបារាំង។

                                     

2. បំណែងចែកថ្នាក់ទីពីរ៖ ស្រុក ក្រុង ខណ្ឌ

  • បន្ថែមទៅលើបំណែងចែកបន្តបន្ទាប់ទាំងនេះ ក៏មានទីក្រុងនិងទីប្រជុំជនជាច្រើនដែលមានទំនួលខុសត្រូវខ្លះលើខណ្ឌ និង សង្កាត់លើបរិវេណដែលបានគ្របដណ្ដប់ដោយក្រុង។ បណ្ដាបំណែងចែករដ្ឋបាលទាំងអស់នេះមានក្រុមប្រឹក្សាជាប់ឆ្នោតមួយក្រុម និង អភិបាលជាប់ឆ្នោតមួយរូប។

មានកម្រិតថ្នាក់ក្រុងបីប្រភេទផ្សេងគ្នា ក្រុង:

  • រាជធានី: ពលរដ្ឋច្រើនជាង ៥០ ០០០ នាក់
  • ក្រុង: ពលរដ្ឋច្រើនជាង ១០ ០០០ នាក់ រឺ ក្រុងទីរួមខេត្ត

បន្ថែមទៅលើចំនួនប្រជាជន រាជធានី និង ក្រុងត្រូវចំណូលពន្ធគ្រប់គ្រាន់ដើម្បីឱ្យរដ្ឋបាលអាចដំណើរការការិយាល័យរដ្ឋបាលបាន។

ក្រុង និង ទីរួមខេត្ត ត្រូវបានចែកទៅជា សង្កាត់ គឺស្មើនឹង ឃុំ នៅក្នុងស្រុក។

ចំពោះតំបន់ដែលឈានមិនដល់លក្ខខណ្ឌសំគាល់ដោយច្បាប់នៅត្រង់នោះក៏មានកម្រិតថ្នាក់ទាបមួយទៀតនៃបំណែងចែករដ្ឋបាលដែនដី។ បំណែកចែករដ្ឋបាននេះជាធម្មតាគ្របដណ្ដប់លើ ឃុំ ប៉ុន្តែក៏ប្រហែលជាអាចគ្របដណ្ដប់ច្រើនជាងមួយឃុំ រឺ ក៏ក្ដោបក្ដាប់រួមគ្នាជាមួយក្រុង។

ស្រុកគឺជាចំណែកបន្ទាប់នៃខេត្តនិងប្រកបដោយឃុំ និងសង្កាត់ជាច្រើន ។ ក្រុងគឺជាចំណែករងនៃខេត្តនិងប្រកបដោយសង្កាត់ជាច្រើន ។ ខណ្ឌគឺជាចំណែករងនៃរាជធានី និងប្រកបដោយសង្កាត់ជាច្រើន ។

                                     

3. ចំណែកថ្នាក់មូលដ្ឋាន

សង្កាត់ quarters

រាជធានី តំបន់ក្រុងធំ-ឧទាហរណ៍ ភ្នំពេញ គឺត្រូវបានបែងចែកទៅជាស្រុកដែលគេហៅថា ខណ្ឌ ។ ខណ្ឌទាំងនេះត្រូវបានបែងចែកទៀតទៅជាសង្កាត់quarter ដែលគឺជាកម្រិតរដ្ឋបាលតំបន់ក្នុងស្រុកនៅទីក្រុង ។

                                     

3.1. ចំណែកថ្នាក់មូលដ្ឋាន ឃុំ-សង្កាត់

  • ឃុំ គឺជាបំណែងចែករងនៃស្រុក ដែលហៅថា រដ្ឋបាលឃុំ គ្រប់គ្រងដោយ ក្រុមប្រឹក្សាឃុំ ដឹកនាំដោយ មេឃុំ មួយរូប និង ជំទប់ឃុំ តាមរយៈការបោះឆ្នោតជាសកល។
  • សង្កាត់ គឺជាបំណែងចែករងពីក្រុង ឬខណ្ឌ ដែលហៅថា រដ្ឋបាលសង្កាត់ គ្រប់គ្រងដោយ ក្រុមប្រឹក្សាសង្កាត់ ដឹកនាំដោយ ចៅសង្កាត់ មួយរូប នឹង ចៅសង្កាត់រង តាមរយៈការបោះឆ្នោតសកល។
                                     

3.2. ចំណែកថ្នាក់មូលដ្ឋាន ភូមិ

ឃុំ សង្កាត់នីមួយៗ ត្រូវបែងចែកបន្តជា ភូមិ village រឺ phumជាច្រើន។ ភូមិ Villages រឺ phum, ចំណែករងភូមិសាស្ត្រនិងរដ្ឋបាលជាមូលដ្ឋានគ្រឹះនៅកម្ពុជា ជាចំណែករងនៃឃុំ commune រឺ khum និងសង្កាត់ quarter រឺ sangkat ។

កំឡុងសម័យខ្មែរក្រហម និងក្រោមរដ្ឋាភិបាលកុម្មុយនិស្តកាន់អំណាចកំឡុងការកាន់កាប់របស់វៀតណាមនៅកម្ពុជា ភូមិនានាត្រូវបានបែងចែកបន្តបន្ទាប់ជាក្រុម group រឺ krom នៃគ្រួសារ១៥-២០គ្រួ ដែលត្រូវបានដឹកនាំដោយមេក្រុម group leader រឺ Meh Krom ។ ក៏ប៉ុន្តែ ប្រព័ន្ធនេះលែងជាផ្នែកនៃប្រព័ន្ធរដ្ឋបាលផ្លូវការទៀតហើយ និងមិនត្រូវបានអនុវត្តមកទល់ឥឡូវនេះ ។

ប្រមុខរដ្ឋបាលភូមិគឺមេភូមិ village chief រឺ​ ប្រធានភូមិ ដែលជាធម្មតាជួយដោយអនុប្រធាន ។ មេភូមិបានរាយការណ៍ទៅមេដឹកនាំឃុំ រឺ មេឃុំ commune chief ។ ប្រធានភូមិស្ថិតនៅក្រោមអំណាច នៃក្រសួងមហាផ្ទៃដែលទទួលខុសត្រូវចំពោះរដ្ឋបាល និងនគរបាលជាតិ ។ ពីមុនដល់ឆ្នាំ២០០៦ ប្រធានភូមិត្រូវបានតែងតាំងដោយរដ្ឋាភិបាល និងស្នើសុំអោយមានការយល់ព្រមពីក្រសួងបន្ទាប់ពីការតែងតាំងពីឃុំ ។ យ៉ាងណាៗ នៅឆ្នាំ២០០៦ កម្ពុជាបានរៀបចំការបោះឆ្នោតរើសប្រធានភូមិលើកដំបូង ។



                                     

3.3. ចំណែកថ្នាក់មូលដ្ឋាន សង្កាត់ quarters

រាជធានី តំបន់ក្រុងធំ-ឧទាហរណ៍ ភ្នំពេញ គឺត្រូវបានបែងចែកទៅជាស្រុកដែលគេហៅថា ខណ្ឌ ។ ខណ្ឌទាំងនេះត្រូវបានបែងចែកទៀតទៅជាសង្កាត់quarter ដែលគឺជាកម្រិតរដ្ឋបាលតំបន់ក្នុងស្រុកនៅទីក្រុង ។

                                     

4. ប្រវត្តិសាស្ត្រ

នៅឆ្នាំ១៩៧៥ រដ្ឋាភិបាលខ្មែរក្រហមបានបោះបង់ចោល​ជាមួយចំណែករដ្ឋបាលតាមប្រពីណៃនៃអតីតកម្ពុជា ។ ជំនួសអោយខេត្ត កម្ពុជាប្រជាធិបតេយ្យ បានបែងចែកជា៧ភូមិភាគ: ពាយព្យ ឧត្តរ ឦសាន បូព៌ា និរតី បស្ចឹម និង កណ្ដាល ។

ភូមិភាគទាំងនេះបានមកពីចំណែក​ដែលបានបង្កើតឡើងដោយខ្មែរក្រហមនៅពេលពួកគេបានប្រយុទ្ធប្រឆាំងនឹងសាធារណរដ្ឋខ្មែរដឹកនាំដោយឧត្តមសេនីយ៍លន់-ណុល ។

).

                                     
  • ន គ ជ បញ ជ ន ស រ ក ក រ ង ន ង ខណ ឌ ទ ង របស កម ព ជ ប នច ត ត ងឡ ងដ យខ ត ត រ រ ជធ ន ស រ ក រ ខណ ឌ ន ម យៗម នក រមម យក ន ងរង វង ក រចកដ លបង
  • រ Sangkat Boeng Tumpun ជ អត តសង ក ត ដ លម នដ ន រដ ឋប ល ស ថ តន ក រ ម ខណ ឌម នជ យ រ ជធ ន ភ ន ព ញ ម ន រដ ឋប ល ភ ម ច ណ ភ ម អន ក រ ត យ ល ខ អនក រ.បក ច ថ ង ទ
  • ម នព លក ត ប ប កច ញជ ប សង ក ត ន ក ន ងខណ ឌម នជ យ សង ក ត ស ទ ងម នជ យទ ជ ដ នដ ដ លស ថ តក ន ង រដ ឋប ល ន សង ក ត ស ទ ងម នជ យ អន ក រ ត យ ល ខ អនក រ.បក ច ថ ង ទ ខ កក កដ ឆ ន
  • ព រ រ ជ ណ ចក រល វន ងព រ រ ជ ណ ចក រ កម ព ជ ប នប រក សឯករ ជ យរ ងៗខ ល នន ថ ង ទ ខ ត ល ន ងថ ង ទ ខ វ ច ឆ ក ន ឆ ន បន ទ ប ព សន ធ ស ទទ ក រ ងហ ស ណ វឆ ន ប នច
  • ស រ កក ពង ត រ ច អង គ ល ស Kampong Trach District ជ ដ ន រដ ឋប ល ស ថ តន ខ ត តក ពត ដ លម ន រដ ឋប ល ឃ ន ង ភ ម ឃ អង គស រភ ខ ងក ត ឃ អង គស រភ ខ ងជ ង
  • ប ណ ងច ក ជនជ ត ន ងវប បធម ជ ច រ ន រចន បថស ខ ន ៗ ន តន ត រ ប រព ណ ន អ ចត រ វប នគ ម លឃ ញ: តន ត រ រ ជវ ង តន ត រ ប រជ ប រ យ រចន បថតន ត រ ន ក រ មជនជ ត ត ចៗ
  • ឆ ន ព រ ម នក រក សម រ លភ ម ស ស ត រ រដ ឋប ល ជ ច រ នល ក ព រ ត បង រ ព រ ត បង ស ម พระตะบอง គ ជ ក ណ ថ ន ព រ ន ម ព រ ប ទដ បងគ រញ ង ដ លគ យកឈ ម មកដ ក ឱ យប ត ដ បង
  • ន ប រទ ស កម ព ជ ស រ កន គ ជ ស រ កម យក ព ងអភ វឌ ឍម យផងដ រ ក ន ងច ណ មស រ កទ ងអស ន ក ន ង ខ ត តក ពត ដ លជ ស រ កន ខ ងត ប ង ន ប រទ ស កម ព ជ ហ យជ ប ន ងប រទ សវ តណ ម
  • ន ងខណ ឌប ងក ងកង ន រ ជធ ន ភ ន ព ញ freshnewsasia ដកស រង ន ថ ង ក ម ភ រ ជរដ ឋ ភ ប ល កម ព ជ សម រ ចច ញអន ក រ ត យស តព ក របង ក តខណ ឌក ប ល ន រ ជធ ន ភ ន ព ញ
សង្កាត់បឹងទំពុនទី១
                                               

សង្កាត់បឹងទំពុនទី១

អនុក្រឹត្យ លេខ ១៤៦ អនក្រ.បក ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ត្រូវបានបំបែកពី សង្កាត់បឹងទំពុន ចាស់ ទៅជាពីរសង្កាត់គឺ បឹងទំពុនទី១ បឹងទំពុនទី២ ហើយសង្កាត់បឹងទំពុនទី១ ភូមិទាំងអស់ ១១ ភូមិ។ ភូមិក្រមគឺ ១២០៦០៦

Users also searched:

ការងាររដ្ឋបាល pdf, តួនាទីរបស់រដ្ឋបាលសាធារណៈ, ប្រព័ន្ធរដ្ឋបាលកម្ពុជា,

...
...
...