Back

ⓘ គោល នយាបាយ និង យុទ្ធសាស្ត្រ ICT ក្នុង វិស័យ អប់រំ នៅ កម្ពុជា. គោលនយោបាយ​ ​យុទ្ធសាស្ត្រ​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​ ​ក្នុង​វិស័យ​អប់រំ​នៅ​កម្ពុជ ..




                                     

ⓘ គោល នយាបាយ និង យុទ្ធសាស្ត្រ ICT ក្នុង វិស័យ អប់រំ នៅ កម្ពុជា

គោលនយោបាយ​ ​យុទ្ធសាស្ត្រ​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​ ​ក្នុង​វិស័យ​អប់រំ​នៅ​កម្ពុជា​ ​បាន​បង្ហាញ​ពី​ដំណាក់កាល​មួយ​នៃ​ការងារ​សំខាន់​របស់​ក្រសួង​អប់រំ​ ​យុវជន​ ​និង​ ​កីឡា​ ​ក្នុង​ការ​ធ្វើ​កំណែទម្រង់​សេវា​អប់រំ​នៅ​កម្ពុជា​អោយ​មាន​ប្រសិទ្ធភាព​ខ្ពស់​ ​និង​ ​ឈាន​ចូល​ទៅ​រក​បរិបទ​ថ្មី​នៃ​សាកល​ភាវូបនីយកម្ម​ ​។ គោលនយោបាយ​យុទ្ធសាស្ត្រ​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​ ​ក្នុង​វិស័យ​អប់រំ​នៅ​កម្ពុជា​នេះ​ ​គឺជា​​សមិទ្ធផល​​សម្រេច​បាន​ពី​វេទិកា​ពិភាក្សា​ពិគ្រោះ​យោបល់​ជាមួយ​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ ​គមនាគមន៍​ ​ព័ត៌មានវិទ្យា​ ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ ​អង្គការ​ជាតិ​អង្គការ​អន្តរជាតិ​នានា​ជា​បន្តបន្ទាប់​ ​ទាំង​នៅ​ក្នុង​ប្រទេស​ ​និង​ ​ក្នុង​តំបន់​ ​ព្រមទាំង​ឆន្ទៈ​និង​ ​ការ​ខិតខំ​ប្រឹងប្រែង​របស់​មន្ត្រី​បច្ចេកទេស​ជាន់ខ្ពស់​នៃ​ក្រសួង​អប់រំ​ ​យុវជន​ ​និង​ ​កីឡា​ ​។ គោលនយោបាយ​ ​យុទ្ធសាស្ត្រ​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​ក្នុង​វិស័យ​អប់រំ​នៅ​កម្ពុជា​ ​ជា​មាគ៌ា​ដ៏​ត្រឹមត្រូវ​ស្រប​តាម​និន្នាការ​ពិភពលោក​ដែល​ជា​យុទ្ធសាស្ត្រ​និង​ ​ជា​ចំណុច​ដៅ​របស់​ផែនការ​ជាតិ​អប់រំ​សម្រាប់​ទាំងអស់​គ្នា​ ​។ គោលនយោបាយ​ ​និង​យុទ្ធសាស្ត្រ​នេះ​ក៏​សង្កត់ធ្ងន់​ផង​ដែរ​លើ​ការ​ពង្រឹង​ការងារ​អប់រំ​ក្រៅ​ប្រព័ន្ធ​ ​ការ​សិក្សា​ពី​ចម្ងាយ​ ​ការ​បណ្តុះបណ្តាល​ជំនាញ​ ​ការ​បង្កើន​គុណភាព​អប់រំ​នៅ​មធ្យមសិក្សា​ទុតិយភូមិ​និង​ ​ក្រោយ​​មធ្យមសិក្សា​តាម​រយៈ​ ​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​ ​ដែល​ជា​តម្រូវការ​ក្នុង​ការ​បំពេញ​អាជីព​នៅ​ក្នុង​សង្គម​ផ្អែក​លើ​ពុទ្ធិ​ ​និង​ ​ការ​កសាង​ភាព​ជា​ដៃគូ​អោយ​បាន​ល្អ​រវាង​ស្ថាប័ន​រាជរដ្ឋាភិបាល​ ​សហគមន៍​ ​វិស័យ​ឯកជន​ ​អង្គការ​ជាតិ​ ​និង​អង្គការ​អន្តរជាតិ​ដែល​ពាក់ព័ន្ធ​ ​។ គោលនយោបាយ​ ​យុទ្ធសាស្ត្រ​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​បាន​បញ្ជាក់​ច្បាស់​អំពី​ការ​ជួយ​គាំទ្រ​ ​និង​ ​លើកកម្ពស់​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ ​ព័ត៌មាន​សម្រាប់​ជន​ជួប​ការ​លំបាក​ ​។ ឯកសារ​ស្តី​ពី​ផែនការ យុទ្ធសាស្ត្រ​កាត់​បន្ថយ​ភាព​ក្រីក្រ​ផែនការអភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​ ​៥ឆ្នាំ លើក​ទី​២​ ​គោលដៅ​អភិវឌ្ឍ​សហស្សវត្ស​ ​និង​ឯកសារ​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ​ ​២០០៤-០៨ សុទ្ធតែ​បាន​ផ្តល់​នូវ​គំនិត​សំខាន់ៗ​និង​ ​ការ​ណែនាំ​ជា​ច្រើន​ ​សម្រាប់​ការ​រៀបចំ​ការ​កសាង​គោលនយោបាយ​ ​និង​ ​យុទ្ធសាស្ត្រ​នេះ​ដើម្បី​ធានា​បានការ លើកទឹកចិត្ត​ ​និង​ ​ការ​បណ្តុះបណ្តាល​មន្ត្រី​អប់រំ​អោយ​មាន​ជំនាញ​ជាក់លាក់​ ​។ ជាទី​បញ្ចប់​ក្រសួង​អប់រំ​ ​យុវជន​ ​និង​ ​កីឡា​ ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​មន្ត្រី​ជំនាញ​របស់​ក្រសួង​អប់រំ​ ​យុវជន​ ​និង​ ​កីឡា​ ​អ្នកបច្ចេកទេស​ ​ស្ថាប័ន​រាជរដ្ឋាភិបាល​ពាក់ព័ន្ធ​ ​អង្គការ​ស៊ី​វិល​ ​និង​ ​ឯកជន​ ​ដែល​បាន​ចូលរួម​ចំណែក​យ៉ាង​ធំធេង​ក្នុង​ការ​កសាង​គោលនយោបាយ​ ​យុទ្ធសាស្ត្រ​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​ ​។ជា​ពិសេស​នោះ​ ​ក្រសួង​សូម​ថ្លែង​នូវ​ការ​កោតសរសើរ​ ​និង​ ​កតញ្ញូតាធម៌​យ៉ាង​ខ្ពង់ខ្ពស់​ចំពោះ​អង្គការ​ ​UNESCO​ ​ដែល​បាន​ផ្តល់​ជំនួយ​បច្ចេកទេស​ ​និង​ ​ហិរញ្ញវត្ថុ​ ​ដោយ​បាន​សហការ​យ៉ាង​ល្អ​ពិសេស​ ​ជាមួយ​អ្នកបច្ចេកទេស​របស់​ក្រសួង​ ​ក្នុង​កិច្ចការ​ធ្វើ​អោយ​សម្រេច​គោលនយោបាយ​ ​និង​ ​យុទ្ធសាស្ត្រ​ដ៏​មាន​ប្រយោជន៍​ចំពោះ​កុលបុត្រ​កុលធីតា​ខ្មែរ​ ​។ ក្រសួង​អប់រំ​ ​យុវជន​ ​និង​ ​កីឡា​ ​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ ​គោលនយោបាយ​យុទ្ធសាស្ត្រ​ប្រើប្រាស់​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​នេះ​ ​នឹង​រួមចំណែក​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​ប្រកបដោយ​គុណភាព​ ​។

                                     

1. ចក្ខុវិស័យ​

ចក្ខុវិស័យ​រយៈពេល​វែង​ ​សម្រាប់​ការ​អប់រំ​សម្រាប់​ទាំងអស់​គ្នា​នៅ​កម្ពុជា​ ​គឺ​ការ​ធានា​ការ​អប់រំ​ប្រជាពលរដ្ឋ​គ្រប់​រូប​ ​អោយ​ទទួល​បាន​ដោយ​ស្មើភាព​នូវ​ការ​អប់រំ​មូលដ្ឋាន​ប្រកបដោយ​គុណភាព​ ​ព្រមទាំង​ត្រៀមលក្ខណៈ​ជូន​ប្រជាពលរដ្ឋ​ទាំងនោះ​អោយ​បំពេញ​តួនាទី​ដ៏​សកម្ម​មួយ​នៅ​ក្នុង​ការ​កសាង​ប្រទេស​ជាតិ​ខ្លួន​ឡើង​វិញ​ ​សំដៅ​ធ្វើ​សមាហរណកម្ម​កម្ពុជា​ទៅ​ក្នុង​សហគមន៍​សកលលោក​ផ្អែក​លើ​ពុទ្ធិ​ ​។ ក្រសួង​អប់រំ​ ​យុវជន​ ​និង​ ​កីឡា​ ​កំពុង​តែ​ផ្តួចផ្តើម​បញ្ចូល​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​អោយ​កាន់តែ​ទូលំទូលាយ​ ​ក្នុង​គោលបំណង​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការ​អប់រំ​សម្រាប់​ទាំងអស់​គ្នា​នៅ​គ្រប់​កម្រិតសិក្សា​ ​ដើម្បី​កសាង​កំលាំង​ពលករ​ជា​អក្ខរ​ជន​បច្ចេកវិទ្យា​ ​ដែល​សកម្ម​ផលិត​ ​និង​ ​មាន​សមត្ថភាព​វិភាគ​ពិចារណា​ជូន​ជាតិ​ ​។

                                     

2. គោលបំណង​

  • បង្កើន​សមត្ថភាព​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ពិភពលោក​ ​ដោយ​មានកំ​លាំង​ពលករ​ដែល​មាន​ជំនាញ​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​ ​សម្រាប់​ឆ្លើយ​តប​ចំពោះ​តម្រូវការ​ការងារ​ ​ចេះ​ប្រើប្រាស់​ជំនាញ​ទាំងនោះ​នៅ​ក្នុង​សង្គម​ផ្អែក​លើ​ពុទ្ធិ​ ​។ ធានា​ថា​កម្ពុជា​ពិតជា​អាច​ប្រជែង​បាន​ ​។
  • លើកកម្ពស់​ការ​ចូល​សិក្សា​នៅ​កម្រិត​អប់រំ​មូលដ្ឋាន​ ​សម្រាប់​ទាំងអស់​គ្នា​ទាំង​ក្នុង​ប្រព័ន្ធ​ ​និង​ ​ក្រៅ​ប្រព័ន្ធ​ ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​ជា​ឧបករណ៍​មួយ​នៅ​ក្នុង​ចំណោម​ឧបករណ៍​សំខាន់ៗ​សម្រាប់​រៀន​ ​សម្រាប់​ការ​បង្រៀន​ ​សម្រាប់​ការ​សិក្សា​ស្រាវជ្រាវ​ ​និង​ ​សម្រាប់​ចែករំលែក​ព័ត៌មាន​ ​។
  • លើកកម្ពស់​គុណភាព​អប់រំ​មូលដ្ឋាន​អោយ​បាន​ប្រសើរ​ជាង​មុន​ ​ដោយ​ជម្រុញ​ការ​រៀន​ដោយ​ខ្លួនឯង​ពេញ​មួយ​ជីវិត​ ​ជា​ពិសេស​នៅ​កម្រិត​ក្រោយ​បឋម​សិក្សា​ ​។
                                     

3. គោលនយោបាយ​ចំពោះ​បច្ចេកវិទ្យា​ ​ព័ត៌មាន​និង​ ​សារ​គមនាគមន៍​ ​នៅ​ក្នុង​ការ​អប់រំ​

គោលនយោបាយ​ ​ស្តី​ពី​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​ ​នៅ​ក្នុង​ការ​អប់រំ​របស់​ក្រសួង​អប់រំ​ ​យុវជន​ ​និង​ ​កីឡា​ ​ផ្តោត​ការ​យកចិត្តទុកដាក់​ចំពោះ​ផែន​សំខាន់ៗ​ចំនួន​ ​៤ ៖

  • ផែនទី២ ៖ សង្កត់​ធ្ងន់​ទៅ​លើ​តួនាទី និង មុខងារ​របស់​បច្ចេក​វិទ្យា ព័ត៌មានវិទ្យា និងសារ​គមនាគមន៍​ ​ដែល​ជា​ឧបករណ៍​សម្រាប់​រៀន​ ​និង​ ​បង្រៀន​ទៅ​តាម​មុខ​វិជ្ជា​ផ្សេងៗ​ ​និង​ ​ក៏​ជា​មុខ​វិជ្ជា​ដោយឡែក​ផង​ដែរ​ ​។ ការ​ទទួល​ព័ត៌មាន​តាម​អ៊ិ​ន​ធឺ​ណែ​ត​បណ្តាញ​ព័ត៌មាន​អន្តរជាតិ​ ​និង​ ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ដែល​កាន់តែ​សកម្ម​តាម​រយៈ​អ៊ីមែល​ ​សារ​អេ​ឡិច​ត្រូ​និ​ច​ ​ រវាង​សាលារៀន​ជាមួយ​សាលារៀន​និង​ ​រវាង​បុគ្គល​ជាមួយ​បុគ្គល​នោះ​អាច​បំពេញមុខ​នាទី​យ៉ាង​សំខាន់ ​នៅ​ក្នុង​ការ​អភិវឌ្ឍន៍​អាជីព​ជូន​អ្នក​អប់រំ​ ​។​ក្រៅពី​វិទ្យុ​ ​និង​ ​ទូរទស្សន៍​ ​ដែល​ជា​ឧបករណ៍​សម្រាប់​រៀន​ ​និង​ ​បង្រៀន​ដែរ​នោះ​គោលនយោបាយ​នេះ​ក៏​បាន​សង្កត់ធ្ងន់​ទៅ​លើ​ការ​ប្រើប្រាស់​កុំព្យូទ័រ​សម្រាប់​ទទួលយក​ព័ត៌មាន​បង្កើន​ពុទ្ធិ​ ​និង​ ​ជំនាញ​ផ្សេងៗ​ ​សម្រាប់​ប្រាស្រ័យ​ទាក់ទង​គ្នា​ ​ដើម្បី​ផ្លាស់​ប្តូរ​ព័ត៌មាន​ផង​ដែរ​ ​។
  • ផែនទី១ ៖ បង្ក​លក្ខណៈ​ឲ្យ​គ្រូ និង សិស្ស​គ្រប់រូប​ទាំង​អស់​ជាពិសេស​នៅកម្រិត​មធ្យមសិក្សា​ ​បាន​ប្រាស្រ័យ​ប្រើប្រាស់​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​សារ​គមនាគមន៍​ ​ដោយ​ធានា​អះអាង​ថា​ ​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​សារ​គមនាគមន៍​ពិតជា​ត្រូវ​បាន​ប្រើប្រាស់​ជា​យាន​ជួយ​កាត់​បន្ថយ​គំលាត​ឌី​ហ្សី​ថ​ល​រវាង​សាលារៀន​កម្ពុជា​ ​ជាមួយនឹង​សាលារៀន​ផ្សេងៗ​ទៀត​នៅ​ប្រទេស​ជិតខាង​ ​។
  • ផែនទី ៤ ៖ សង្កត់​ធ្ងន់​ទៅ​លើ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា ព័ត៌មាន និងសារ​គមនាគមន៍​ ​ដើម្បី​លើកកម្ពស់​ផលិតភាព​ ​ភាព​ស័ក្តិសិទ្ធិ​ ​និង​ប្រសិទ្ធភាព​ការ​គ្រប់គ្រង​អប់រំ​ ​។ តាម​រយៈ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មាន​គ្រប់គ្រង​នេះ​នឹង​ត្រូវ​បាន​ប្រើប្រាស់​កាន់តែ​ច្រើន​ ​ដើម្បី​ធ្វើ​អោយ​ការងារ​មាន​ល្បឿន​លឿន​ជាង​មុន​ ​រួម​មានការ​កត់ត្រា​លទ្ធផល​បំពេញ​មុខងារ​របស់​គ្រូ​ ​និង​ ​សិស្ស​ការ​ប្រាស្រ័យ​ទាក់ទង​ព័ត៌មាន​រវាង​រដ្ឋាភិបាល​ ​ជាមួយនឹង​សាលារៀន​ ​កិច្ច​តែង​ការ​បង្រៀន​ ​ការ​វាយតម្លៃ​ ​ការ​ធ្វើ​តែ​ស​ ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ ​និង​ការ​ថែរក្សា​បញ្ជី​សារពើពន្ធ​ ​។
  • ផែនទី៣ ៖ លើក​កម្ពស់​ការ​អប់រំ​សម្រាប់​ទាំងអស់​គ្នា តាម​រយៈ​ការ​អប់រំពី​ចម្ងាយ​ ​និង​ ​ស្វ័​យ​សិក្សា​ ​ជា​ពិសេស​គឺ​នៅ​ក្នុង​ចំណោម​ក្រុម​កុមារ​ ​ក្រុម​ជំទង់​និង​ ​ក្រុម​ជន​ពេញវ័យ​ជួប​ការ​លំបាក​ ​ដែល​បាត់បង់​ឱកាស​ចូល​សិក្សា​នៅ​កម្រិត​គោលនយោបាយ​ ​និង​ ​យុទ្ធសាស្ត្រ​ប្រើប្រាស់​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​ក្នុង​ការ​អប់រំ​នៅ​កម្ពុជា​អប់រំ​មូលដ្ឋាន​ ​រួម​មាន​អក្ខរកម្ម​ ​និង​ ​បណ្តុះបណ្តាល​បំ​ណិ​ន​ដោយ​មិន​គិត​ពី​ ​អាយុ​ភេទ​ ​ជនជាតិភាគតិច​ ​ពិការ​ភាព​ ​ឬ​ ​ទីកន្លែង​ ​ដោយ​គួប​ផ្សំ​ជាមួយនឹង​វិទ្យុ​ ទូរទស្សន៍​ ​ឯកសារ​បោះពុម្ព​ ​និង​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ចំរុះ​ ​។


                                     

4. ១. សាវតារ​

ក្រោយ​សង្គ្រាម​ខ្ទេចខ្ទាំ​អស់​រយៈពេល​ ​៣០ឆ្នាំ កន្លង​មក​ ​កម្ពុជា​បាន​ខិតខំ​អភិវឌ្ឍ​ធនធានមនុស្ស​របស់​ខ្លួន​​ដើម្បី​កសាង​ប្រទេស​ជាតិ​សា​ជា​ថ្មី​ឡើង​វិញ​ ​និង​ ​ដើម្បី​ធ្វើ​សមាហរណកម្ម​ខ្លួន​ចូល​ទៅ​ក្នុង​សហគមន៍​តំបន់​ ​និង​ ​សហគមន៍​ពិភពលោក​ ​។ដំណាក់កាល​បច្ចុប្បន្ន​នៃ​ការ​អភិវឌ្ឍន៍​វិស័យ​អប់រំ​កម្ពុជា​ ​គឺ​ស្ថិត​ក្នុង​ដំណាក់​បឋម​នៅឡើយ​ ​ប្រសិនបើ​ប្រៀបធៀប​ជាមួយនឹង​ប្រទេស​ជិតខាង​ ​។រាជរដ្ឋាភិបាល​កម្ពុជា​ ​និង​ ​សហគមន៍​អន្តរជាតិ​កំពុង​តែ​ធ្វើការ​រួម​ជាមួយ​គ្នា​ដើម្បី​សម្រេច​អោយ​បាន​តាម​គោលដៅ​អប់រំ​សម្រាប់​ទាំងអស់​គ្នា​នៅ​ឆ្នាំ​២០១៥​ ​ហើយ​​រាជរដ្ឋាភិបាល​ក៏​ទទួលស្គាល់​ផង​ដែរ​ថា​ ​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​មិន​ត្រឹមតែ​​​ជា​កត្តា​ចម្បង​សម្រាប់​ជួយ​អោយ​សម្រេច​បាន​ទាំង​គោលដៅ​អប់រំ​សម្រាប់​ទាំង​អស់​គ្នា​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​នៅ​បាន​បង្ក​លក្ខណៈ​ងាយស្រួល​អោយ​ទទួល​បាន​សេរីភាព​ខាង​ការ​បញ្ចោ​ញ​មតិយោបល់​ ​និង​ ​ការ​ប្រាស្រ័យ​ទាក់ទង​ព័ត៌មាន​ថែម​ទៀត​ផង​ ​។ គេ​រំពឹង​ទុក​ថា​ ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​នេះ​ ​ពិតជា​នឹង​ជួយ​លើកទឹកចិត្ត​អោយ​មាន​ទម្លាប់​ស្វ័​យ​សិក្សា​ ​និង​ ​រៀន​ពេញ​មួយ​ជីវិត​ ​។បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​ ​ដែល​ប្រើប្រាស់​នៅ​កម្ពុជា​ ​រួម​មាន​បច្ចេកវិទ្យា​កុំព្យូទ័រ​ ​បណ្តាញ​កុំព្យូទ័រ​អ៊ីម៉ែល​ ​សារ​អេ​ឡិច​ត្រូ​និ​ច​ ​ និង​ ​អ៊ិ​ន​ធឺ​ណេ​ត​ បណ្តាញ​ព័ត៌មាន​អន្តរជាតិ​ ​ ព្រម​ជាមួយនឹង​វិទ្យុ​ ​និង​ ​ទូរទស្សន៍​ផង​ដែរ​ ​។​គោលនយោបាយ​នេះ​ ​កសាង​ឡើង​ដោយ​បាន​ពិគ្រោះ​យោបល់​ជាមួយ​ដៃគូ​ជាតិ​ ​និង​ ​ដៃគូ​អន្តរជាតិ​តាម​រយៈ​សិក្ខាសាលា​ ​និង​ ​កិច្ចប្រជុំ​ការងារ​ជា​បន្តបន្ទាប់​ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​និង​ ​នៅ​ក្នុង​តំបន់​ ​។

                                     

5. ២. ការ​វិភាគ​ស្ថានភាព​

ព្រម​ជាមួយ​ឧបសគ្គ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ ​ដែល​កម្ពុជា​ចាំបាច់​ត្រូវ​តែ​ពុះពារ​ជំនះ​អោយ​បាន​ ​ដើម្បី​អាច​ផ្តល់​ការ​អប់រំ​ប្រកបដោយ​គុណភាព​សម្រាប់​ទាំងអស់​គ្នា​នោះ​គេ​ហាក់ដូចជា​សង្កេត​ឃើញ​ថា​ ​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​ស្ថិត​នៅ​លំដាប់​ចុង​ក្រោយ​ក្នុង​បញ្ជី​អាទិភាព​នៅឡើយ​ ​។ ម្យ៉ាងទៀត​នោះ​ប្រសិនបើ​គេ​មិន​បាន​ចាត់​អោយ​មាន​សកម្មភាព​អ្វី​នា​ពេល​ឆាប់ៗ​នេះ​ទេ​ ​នោះ​កម្ពុជា​ពិតជា​ធ្វើ​ដំណើរ​យឺត​ដាច់​ឆ្ងាយ​ពី​ប្រទេស​ជិតខាង​ជា​ពុំខាន​ ​ហើយ​នៅ​ក្នុង​ខណៈនោះ​ពលរដ្ឋ​ក្នុង​យុវវ័យ​របស់​ខ្លួន​ក៏​ពិតជា​នឹង​គ្មាន​បំ​ណិ​ន​ចាំបាច់​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​រស់នៅ​ ​នៅ​ក្នុង​យុគសម័យ​ឌី​ហ្សី​ថ​ល​នេះ​ដែរ​ ​។ ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​នេះ​អាច​ជួយ​អោយ​គ្រូបង្រៀន​ ​បោះ​ជំហាន​ឆ្ពោះទៅ​រក​ការ​បង្រៀន​ ​និង​ ​របៀប​រៀន​តាម​គោល​វិធី​សិស្ស​មជ្ឈមណ្ឌល​ ​។

                                     

6. ២.១. កម្រិត​ទទួល​បាន​ ​និង​ ​កម្រិត​ប្រើប្រាស់​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​

ក្នុង​ពេល​បច្ចុប្បន្ន​យោង​តាម​ការ​អង្កេត​វាយតម្លៃ​ ​ស្តី​ពី​ការ​ត្រៀមលក្ខណៈ​របស់​ប្រទេស​ជា​សមាជិកសមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ​ដែល​បាន​ធ្វើ​ឡើង​កាលពី​ឆ្នាំ​២០០១​ ​កន្លង​មកនេះ​ ​ប្រទេស​កម្ពុជា​ស្ថិត​នៅ​លំដាប់ថ្នាក់​ទី​៨​ ​ក្នុង​ចំណោម​ប្រទេស​ទាំង​១០​ជា​សមាជិក​អាស៊ាន​ ​នៅ​ក្នុង​ន័យ​ថា​តើ​ប្រទេស​នីមួយៗ​សម្រេច​បាន​ហេដ្ឋារចនាសម្ព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​ ​សង្គម​អេ​ឡិច​ត្រូ​និ​ច​ ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច​ ​និង​ ​រដ្ឋាភិបាល​ គោលនយោបាយ​ ​និង​ ​យុទ្ធសាស្ត្រ​ប្រើប្រាស់​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​ក្នុង​ការ​អប់រំ​នៅ​កម្ពុជា​អេ​ឡិច​ត្រូ​និ​ច​បាន​ត្រឹម​កម្រិត​ណា​ ​។ គេ​បានអោយ​ចំណាត់ថ្នាក់​ដល់​ប្រទេស​ណាមួយ​ថា​ល្អ​បាន​ត្រៀម​លក្ខណៈ​ ​" ជាទី​សង្ឃឹម​” ត្រឹម​កម្រិត​ណា​នោះ​ ​ដោយ​ផ្អែក​លើ​ភាព​ចាំបាច់​នៃ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​មូលដ្ឋាន​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​ ​និង​កំលាំង​ពលករ​ជា​អក្ខរ​ជន​ផ្នែក​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​ ​។ ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​តាម​រយៈ​ អ៊ីន​ធឺ​ណិត ​ជា​សាធារណៈ​ ​គឺ​នៅ​មានកម្រិត​នៅឡើយ​ ​។ ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ​ ​ចំនួន​ហាង​កាហ្វេ​មាន​ប្រើ​អ៊ិ​ន​ធឺ​ណែ​ត​បាន​បង្ហាញខ្លួន​ច្រើន​ជាង​មុន​នៅ​តាម​ទីប្រជុំជន​ ​និង​ ​នៅ​តាម​ចំណុច​គោលដៅ​ទេសចរណ៍​ ​។បច្ចុប្បន្ន​នេះ​គេ​សង្កេត​ឃើញ​មាន​ហាង​កាហ្វេ​ប្រើ​ អ៊ីនធឺ​ណេត ច្រើន​ជាង​១០០​ ​កន្លែង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ ​និង​ ​សង្កេត​ឃើញ​ហាង​ប្រើ​ អ៊ីន​ធឺ​ណិត ​ជា​ច្រើន​ផ្សេង​ទៀត​នៅ​ខេត្តសៀមរាប​ ​និង​ ​ក្រុងព្រះសីហនុ​ ​។ វគ្គ​បណ្តុះបណ្តាល​ប្រើប្រាស់​កុំព្យូទ័រ​កំពុង​តែ​ទទួល​បានការ​ពេញ​និយម​នៅ​តាម​ទីប្រជុំជន​សំខាន់ៗ​ ​។ ក៏​ប៉ុន្តែ​ពលរដ្ឋ​ជាង​៨០​%ដែល​រស់នៅ​តាម​ទី​ជនបទ​ពិតជា​មានភ័ព្វ​សំណាង​ ​តិចតួច​ ​ឬ​ ​ក៏​គ្មាន​ឱកាស​ទាល់តែ​សោះ​នៅ​ក្នុង​ការ​ប្រើប្រាស់​កុំព្យូទ័រ​ ​និង​ ​អ៊ីន​ធឺ​ណិត​ ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ ​។ មហាជន​នៅ​តាម​ជនបទ​ពឹងផ្អែក​ទាំងស្រុង​តែ​ទៅ​លើ​វិទ្យុ​ ​និង​ ​ទូរទស្សន៍​ ​។យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​សហព័ន្ធ​ទូរគមនាគមន៍​អន្តរជាតិ​ ​គេ​បាន​ដឹង​ថា​នៅ​ឆ្នាំ​២០០២​ ​ការ​ជ្រៀតចូល​ អ៊ីនធឺណិត ​ ​មាន​កម្រិត​ទាប​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​បើ​ប្រៀបធៀប​ទៅ​នឹង​កម្រិត​​ដែល​ប្រទេស​ផ្សេងៗ​ទៀត​នៅ​អាស៊ី​អាគ្នេយ៍​នេះ​ទទួល​បាន ហើយ​តម្លៃ​ប្រើប្រាស់​អ៊ិនធឺណិតគឺមាន​កម្រិត​ខ្ពស់។



                                     

7. ២.២. អាំង​ឌី​កា​ទ័​រ​អប់រំ​

អត្រា​ពិត​នៃ​ការ​សិក្សា NER នៅ​កម្រិត​បឋម​សិក្សា​សម្រាប់​ឆ្នាំ ២០០២-២០០៣ បាន​ ​៨៨.៣% ដោយ​មាន​ចំនួន​សិស្ស​សរុប​ប្រមាណ​ ​២ ៧៥០ ០០០នាក់ ។ នៅ​កម្រិត​មធ្យមសិក្សា​វិញ​នោះ​ ​អត្រា​ពិត​នៃ​ការ​សិក្សា​បាន​ត្រឹមតែ​ ​២០% ប៉ុណ្ណោះ​ដែល​ជា​អត្រា​ទាប​បំផុត​នៅ​ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​អាស៊ាន​ ​។ ចំនួន​សិស្ស​បាន​កើន​ជា​មធ្យម​ពី​ ​៣៥០ ទៅ​ ​៤០០នាក់ នៅ​តាម​សាលា​បឋម​សិក្សា​នីមួយៗ​ ​ហើយ​ ​និង​មាន​សិស្ស​ប្រមាណ​ជា​ ​៧០០នាក់ នៅ​តាម​វិទ្យាល័យ​/អនុ​វិទ្យាល័យ​ ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ​ ​។ នៅ​កម្រិត​បឋម​សិក្សា​ ​និង​ ​មធ្យមសិក្សា​ ​ផលធៀប​សិស្ស​-គ្រូ​ មាន​ ​៥៥៖១ និង​ ​២៦៖១ រៀង​គ្នា​ ​ធៀប​ទៅ​នឹង​សាធារណៈរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​ឡាវ​ ​ដែល​មាន​ ​២៨ៈ១ និង​ ​១៥ៈ១ រៀង​គ្នា​ ។ ផលធៀប​នេះ​បាន​ធ្លាក់​ស្រុត​ចុះ​ចាប់តាំងពី​ឆ្នាំ​១៩៩៨​ ​ដោយហេតុ​ថា​ចំនួន​សិស្ស​បាន​កើនឡើង​ជា​លំដាប់​ ​ប៉ុន្តែ​ការ​ផ្គត់ផ្គង់​​គ្រូបង្រៀន​ដែល​បាន​ឆ្លង​វគ្គ​បណ្តុះ​បណ្តាល​នោះ​មិន​ទាន់​បាន​ឆ្លើយ​តប​ទៅ​នឹង​កំណើន​សិស្ស​ដែល​កើន​ច្រើន​ឡើង​នោះ​នៅឡើយ​ទេ​ ​។ ផលធៀប​សិស្ស​-គ្រូ​ ​នេះ​ប្រែប្រួល​គួរ​អោយ​កត់សម្គាល់​​នៅ​តាម​បណ្តា​ខេត្ត​ផ្សេងៗ​ ​និង​ ​នៅ​តាម​តំបន់​ដាច់​ស្រយាល​ ​ដោយហេតុ​ថា​ផលធៀប​សិស្ស​-គ្រូ​ ​នៅ​កម្រិត​បឋម​សិក្សា​អាច​កើន​ខ្ពស់​រហូត​ដល់​ទៅ​ ​៩៥៖១ ។ ចំនួន​ម៉ោង​អប្បបរមា​ ​ដែល​សិស្ស​បាន​ជួប​គ្រូ​នៅ​ក្នុង​សាលារៀន​នោះ​គឺ​ ​៨០០ម៉ោង​ក្នុង​១​ឆ្នាំ​សិក្សា​ ​។ តាម​ការ​អនុវត្តន៍​ជាក់ស្តែង​នោះ​ ​របាយការណ៍​ពី​មូលដ្ឋាន​បាន​គូសបញ្ជាក់​ថា​ ​សាលារៀន​ភាគច្រើន​ដំណើរការ​បង្រៀន​បាន​ត្រឹមតែ​ ​៥០០ម៉ោងប៉ុណ្ណោះ​នៅ​ក្នុង​ឆ្នាំ​សិក្សា​នីមួយៗ​ ​។ នៅ​តាម​សាលារៀន​ដែល​បាន​បង្រៀន​ពីរ​វេន​ ​ឬ​បី​វេន​ ​ចំនួន​ម៉ោង​ដែល​សិស្ស​បាន​ប្រាស្រ័យ​ជាមួយ​គ្រូ​នោះ​ធ្លាក់​នៅ​សល់​ត្រឹមតែ​ ​៣៥០ម៉ោង​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ​សិក្សា​ ​។

                                     

8. ២.៣. ស្ថានភាព​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​ ​ក្នុង​ការ​អប់រំ​នា​ពេល​បច្ចុប្បន្ន​

ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ​ ​ឆ្នាំ​ ​២០០៤-២០០៨យុទ្ធសាស្ត្រ​ឆ្លង​ផ្នែក​សម្រាប់​ពង្រឹង​ការ​អនុវត្តន៍​គោលនយោបាយ​ ​គឺ​បង្កើន​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​ការ​ប្រាស្រ័យ​ទាក់ទង​ ​ដោយ​អនុវត្ត​តាម​គោលនយោបាយ​ថ្មី​ស្តី​ពី​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​ការ​ប្រាស្រ័យ​ទាក់ទង​ ​របស់​ក្រសួង​ដែល​បាន​អនុម័ត​នៅ​ដើមឆ្នាំ​២០០៤​ ​។ អាទិភាព​មួយទៀត​ ​គឺ​ពង្រឹង​ការ​គ្រប់គ្រង​ព័ត៌មាន​ដោយ​ផ្អែក​លើ​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​ការ​ប្រាស្រ័យ​ទាក់ទង​នៅ​គ្រប់​កម្រិត​ ​ដែល​ជា​ផ្នែក​មួយ​នៃ​វិធានការ​ធ្វើ​វិមជ្ឈការ​ ​។ កំណែលំអ​ការ​ចូល​រៀន​ ​និង​ ​គុណភាព​ត្រូវ​បាន​គាំទ្រ​គោលនយោបាយ​ ​និង​ ​យុទ្ធសាស្ត្រ​ប្រើប្រាស់​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារគមនាគមន៍​ក្នុង​ការ​អប់រំ​នៅ​កម្ពុជា​ដោយ​ការ​ផ្តល់​កាលានុវត្តភាព​ ​ក្នុង​ការ​សិក្សា​ពី​ចម្ងាយ​ដោយ​ផ្អែក​លើ​បច្ចេកវិទ្យា​ព័ត៌មាន​ ​និង​ ​ការ​ប្រាស្រ័យ​ទាក់ទង​ ​ឧ​. ការ​អភិវឌ្ឍន៍​គ្រូបង្រៀន​ ​ការ​សិក្សា​ពី​ចម្ងាយ​សម្រាប់​កម្រិត​​បរិញ្ញាប័ត្រ​ជាន់ខ្ពស់​ ​ ការ​ដាក់​អោយ​អនុវត្ត​កម្មវិធី​យល់​ដឹង​អំពី​កុំព្យូទ័រ​នៅ​ក្នុង​សាលា​មធ្យមសិក្សា​ទុតិយភូមិ​ ​និង​គ្រឹះស្ថាន​ក្រោយ​មធ្យមសិក្សា​ ​។ ទន្ទឹម​នេះ​ដែរ​ក្រសួង​ប្រើប្រាស់​សមត្ថភាព​របស់​ផ្នែក​ឯកជន​ក្នុង​ការ​កសាង​កម្មវិធី​ ​និង​ផ្តល់​តាម​ប្រព័ន្ធ​​ផ្សព្វផ្សាយ​ព័ត៌មាន​ចម្រុះ Multi-Media សម្រាប់​ពង្រីក​កម្ម​វិធី​បច្ចេកវិទ្យា ព័ត៌មាន​និងការ​ប្រាស្រ័យ​ទាក់ទង​ ​និង​ ​បង្កើន​ការ​យល់​ដឹង​អំពី​ជំងឺ​ ​អេ​ដស៍​-ហ៊ីវ​ ​។

                                     

9. ២.៣.១. ការ​អភិវឌ្ឍន៍​ផ្នែក​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​ក្នុង​ការ​បណ្តុះបណ្តាល​គ្រូបង្រៀន​

នា​ពេល​ថ្មីៗ​កន្លង​មកនេះ​ ​ក្រសួង​អប់រំ​ ​យុវជន​ ​និង​ ​កីឡា​ ​បាន​បង្ហាញ​សក្ខីភាព​នៃ​ការ​ប្តេជ្ញា​ចិត្ត​មោះមុត​ លើក​កម្ពស់​​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​នៅ​ក្នុង​ការ​អប់រំ​ ​ដោយ​បាន​តម្រូវ​អោយ​គរុ​សិស្ស​ទាំងអស់​រៀន​មុខ​វិជ្ជា​បច្ចេកវិទ្យា​ ​ព័ត៌មាន​ និង​ ​សារ​គមនាគមន៍​ ​ចំនួន​ ​២ម៉ោង ក្នុង​មួ​យស​ប្តា​ហ៍​ ​ចាប់ពី​ឆ្នាំ​២០០៣​ ​តរៀង​ទៅ​ ​។ ចំនួន​កុំព្យូទ័រ​នៅ​តាម​សាលា​គរុកោសល្យ​នានា​ ​បាន​កើនឡើង​គួរ​អោយ​ចាប់​អារម្មណ៍​ចាប់តាំងពី​ឆ្នាំ​២០០៣​ ​។ កុំព្យូទ័រ​មួយ​ចំនួន​ក្នុង​ចំណោម​កុំព្យូទ័រ​ទាំងនោះ​បាន​មក​ពី​ការ​ចំណាយ​ថវិកា​ផែនការ​សកម្មភាព​ជា​អាទិភាព​ ​និង​មួយ​ចំនួន​ផ្សេង​ទៀត​បាន​មក​ពី​ប្រភព​ជំនួយ​ផ្សេងៗ​ ​។ បរិមាណ​កុំព្យូទ័រ​បាន​កើន​ច្រើន​គួរ​អោយ​កត់សំគាល់​ហើយ​គ្រប់​សាលា​គរុកោសល្យ​ទាំងអស់​ ​សុទ្ធតែ​មាន​បន្ទប់​បណ្តុះបណ្តាល​ការ​ប្រើប្រាស់​កុំព្យូទ័រ​រៀងៗ​ខ្លួន​ ​។ នៅ​ក្នុង​ឆ្នាំ​២០០៣​ ​នេះ​ ​ផលធៀប​គរុ​សិស្ស​-កុំព្យូទ័រ​នៅ​តាម​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ ​និង​ ​សាលា​គរុកោសល្យ​ ​និង​ ​វិ​ក្រឹ​ត​ការ​ខេត្ត​-ក្រុង​មាន​ ​៦៥៖១ ។ ផលធៀប​នេះ​បាន​ថយ​ចុះ​នៅ​ត្រឹម​ ​៣២៖១ នៅ​ក្នុង​ឆ្នាំ​២០០៤​ ​។ ប្រការ​នេះ​បាន​ជួយ​បង្ក​លក្ខណៈ​អោយ​ស្ថាប័ន​គរុកោសល្យ​ទាំងឡាយ​ ​អាច​ចាប់ផ្តើម​វគ្គ​បណ្តុះបណ្តាល​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​រៀងៗ​ខ្លួន​ ​។ ប៉ុន្តែ​សាលា​គរុកោសល្យ​ទាំងអស់​ ​ពុំ​មែន​សុទ្ធតែ​មាន​កុំព្យូទ័រ​គ្រប់គ្រាន់​សម្រាប់​បង្រៀន​វគ្គ​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​ ​អោយ​មាន​ប្រសិទ្ធភាព​នោះ​ឡើយ​ ​។ សាលា​ខ្លះ​ជួប​បញ្ហា​គ្មាន​ថាមពល​អគ្គិសនី​គ្រប់គ្រាន់​ ​ដែល​ជា​ហេតុ​តម្រូវ​អោយ​គេ​ពឹងផ្អែក​លើ​ម៉ាស៊ីនភ្លើង​ ​ឬ​ ​តម្រូវ​អោយ​ផ្អាក​រាល់​ការ​ប្រើប្រាស់​បរិ​ធាន​អគ្គិសនី​ផ្សេងៗ​ទៀត​ ​ឬ​ ​សុំ​អោយ​ការិយាល័យ​ផ្សេងៗ​ទៀត​ត្រូវ​បិទ​ចរន្តអគ្គិសនី​ ​ហើយ​និង​ផ្អាក​ការងារ​ខ្លួន​ជា​បណ្តោះអាសន្ន​សិន​ ​ដើម្បី​បង្ក​លក្ខណៈ​អោយ​បន្ទប់រៀន​កុំព្យូទ័រ​អាច​ដំណើរការ​រៀន​បាន​ ​។ នៅ​ដើមខែ​ ​កញ្ញា​ ​ឆ្នាំ​២០០៤​ ​គ្រូឧទ្ទេស​ចំនួន​ជាង​ពាក់កណ្តាល​នៃ​គ្រូឧទ្ទេស​ទាំងអស់​ ​៦០០ នាក់​ ​មក​ពីសា​លា​គរុកោសល្យ​ ​និង​ ​វិ​ក្រឹ​ត​ការ​ខេត្ត​-ក្រុង​ទាំង​ ​១៨ និង​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ទាំង​ ​៦ បាន​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល​បំ​ណិ​ន​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​ ​ជា​មូលដ្ឋាន​ ​និង​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​ ​នៅ​ក្នុង​ការងារ​រដ្ឋបាល​ ​និង​ការ​បង្រៀន​ ​និង​ការ​រៀន​ ​។គ្រូឧទ្ទេស​មួយ​នាក់​ ​មក​ពីសា​លា​គរុកោសល្យ​នីមួយៗ​ ​បាន​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល​អោយ​ចេះ​បង្កើត​វែ​ប​សាយ​សាមញ្ញ​ដំបូង​មួយ​ ​ហើយ​និង​បាន​ដាក់​បញ្ចូល​គេហទំព័រ​រៀងខ្លួន​ ​ទៅ​ក្នុង​វែ​ប​សាយ​ក្រសួង​អប់រំ​ ​យុវជន​ ​និង​ ​កីឡា​ ​។ ដោយឡែក​ពី​នេះ​គ្រូឧទ្ទេស​មួយ​នាក់​មក​ពី​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ទាំងអស់​ ​និង​ ​វិទ្យាស្ថាន​ជាតិ​អប់រំ​ ​បាន​ផ្តើម​បង្កើត​ធនធាន​រៀន​តាម​វែ​ប​សាយ​ ​និង​ ​ចក្ខុ​សោត​ទស្សន៍​សម្រាប់​មធ្យមសិក្សា​ ​តាម​រយៈ​សិក្ខាសាលា​បណ្តុះ​បណ្តាល​មួយ​ ​ហើយ​និង​បាន​ឆ្លងកាត់​វគ្គ​ បណ្តុះបណ្តាល​ថែរក្សា​ ​និង​ ​ជួសជុល​កុំព្យូទ័រ​ ​នៅ​ក្នុង​ឆ្នាំ​ ​២០០៤ នេះ ។ កម្មវិធី​សិក្សា​មួយ​សម្រាប់​រៀន​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​នៅ​ក្នុង​ការ​បង្រៀន​ ​និង​ ​រៀន​កំពុង​តែ​ត្រូវ​បាន​អភិវឌ្ឍ​សម្រាប់​សាលា​គរុកោសល្យ​ខេត្ត​-ក្រុង​ ​និង​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ ​។ កម្មវិធី​សិក្សា​នេះ​ ​នឹង​មាន​បញ្ចូល​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​ ​សម្រាប់​ការងារ​រដ្ឋបាល​ ​ការ​អភិវឌ្ឍន៍​អាជីព​បង្រៀន​ ​និង​ ​សម្រាប់​បង្កើត​ធនធាន​បង្រៀន​ជា​ភាសា​ខ្មែរ​ផង​ដែរ​ ​។ នៅ​កម្រិតមធ្យមសិក្សា​វិញ​នោះ​ ​គេ​នឹង​ត្រូវ​ប្រើប្រាស់​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​ដើម្បី​ពង្រឹង​ការ​បង្រៀន​ទៅ​តាម​មុខ​វិជ្ជា​ ​។

                                     

10. ២.៣.២. បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​នៅ​ក្នុង​ឧត្តម​សិក្សា

ការ​បោះ​ជំហាន​ឈាន​ចូល​ក្នុង​សេដ្ឋកិច្ច​ទីផ្សារ​ចាប់តាំងពី​ឆ្នាំ​១៩៩៣​ ​មក​នោះ​បាន​បង្ក​លក្ខណៈ​អោយ​មានការ​បង្កើត​គ្រឹះស្ថានឧត្តមសិក្សា​ឯកជន​តូច​ ​ធំ​ ​ដែល​មាន​គុណភាព​ប្លែកៗ​ពី​គ្នា​ ​។ គ្រឹះស្ថាន​អប់រំ​ខ្លះ​ដែល​មាន​វគ្គ​សិក្សា​ពេញ​និយម​ខ្លាំង​បំផុត​នោះ​បាន​បើក​បង្រៀន​មុខ​វិជ្ជា​ពាក់ព័ន្ធ​ជាមួយ​ ​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​ ភាសាបរទេស​ ​និង​ ​មុខ​វិជ្ជា​ជំនួញ​ ​។ ភាគច្រើន​នៃ​មហាវិទ្យាល័យ​ទាំងនេះ​មាន​ទីតាំង​នៅ​ក្នុង​តំបន់​ក្រុង​ ​ដោយ​បាន​ផ្តល់​មធ្យោបាយ​ ​និង​សេវាកម្ម​ ​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​សារ​គមនាគមន៍​ ​ជាទី​គាប់ចិត្ត​ ​ហើយ​បាន​ភ្ជាប់​ជាមួយនឹង​អ៊ិ​ន​ធឺ​ណែ​ត​ផង​ដែរ​ ​។

                                     

11. ២.៣.៣. ការ​អប់រំ​ក្រៅ​ប្រព័ន្ធ​ ​និង​ ​ការ​អប់រំ​ពី​ច​ម្ងា​យ​

ភាព​ជឿនលឿន​ក្នុង​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​សារ​គមនាគមន៍​ ​និង​ ​ខ្លឹមសារ​ជា​ភាសា​ខ្មែរ​ ​សម្រាប់​ការ​អប់រំ​ក្រៅ​ប្រព័ន្ធ​ ​និង​ ​ការ​សិក្សា​ពី​ចម្ងាយ​នោះ​ច្រើន​តែ​សម្រេច​បាន​ដោយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ​។ ឧទាហរណ៍​គួរ​អោយ​កត់សម្គាល់​នោះ​ ​រួម​មាន​មជ្ឈមណ្ឌល​ព័ត៌មាន​ ​សហគមន៍​ចំនួន​២២​កន្លែង​ ​ដែល​កំពុង​តែ​ផ្តល់​លទ្ធភាព​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​ទី​ជនបទ​ ​និង​ទីប្រជុំជន​ ​អោយ​អាច​ប្រាស្រ័យ​ជាមួយ​អ៊ីន​ធឺ​ណិតត​ដោយ​បង់ថ្លៃ​តិចតួច​ ​។ សាលារៀន​មួយ​ចំនួន​តូច​នៅ​តាម​តំបន់​ដាច់​ស្រយាល​កំពុង​តែ​ប្រើប្រាស់​ថាមពលព្រះអាទិត្យ​ ​និង​ ​ភ្ជាប់​ជាមួយ​តារា​រណប​ ​។ អង្គការ" វេទិកា​ទូទៅ​នៃ​កម្ពុជា” Open Forum of Cambodia បាន​បំពេញតួនាទី​ឈានមុខ​ ​ក្នុង​ការ​លើកកម្ពស់​ការ​ប្រើប្រាស់​ភាសា​ខ្មែរ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ ​ព័ត៌មាន​ និង​ ​សារ​គមនាគមន៍​ ​។ បច្ចុប្បន្ន​អង្គការ​បាន​ឈានមុខ​គេ​ក្នុង​ការ​អភិវឌ្ឍន៍​ខ្លឹមសារ​វិ​ប​ផត​ថ​ល​ ​ជា​ខេមរភាសា​ដែល​ជា​វែ​ប​សាយ​នាំ​ផ្លូវ​ចូល​ទៅ​ភ្ជាប់​អ៊ិ​ន​ធឺ​ណែ​ត​ដ៏​ធំ​ជាងគេ​តែ​មួយ​គត់​នៅ​ក្នុង​ប្រទេស​ ​ដោយ​ផ្តល់​ជូន​អ្នក​ប្រើប្រាស់​អោយ​បាន​ជ្រាប​អំពី​ព័ត៌មាន​ទាក់ទង​វិស័យ​ជា​ច្រើន​ ​ដែល​រួម​មាន​ព័ត៌មាន​ស្តី​ពី​សិទ្ធិ​មនុស្ស​ ​ប្រវត្តិសាស្ត្រ​ ​និង​ ​បរិស្ថាន​៘ ទន្ទឹម​នឹង​នេះ​ ​អង្គការ​ ​" វេទិកា​ទូទៅ​នៃ​កម្ពុជា​” បាន​បើក​វគ្គ​បណ្តុះ​បណ្តាល​មិន​បង់ថ្លៃ​ជា​បន្តបន្ទាប់​ដូច​ជា​ ​វគ្គ​បណ្តុះបណ្តាល​អំពី​ការ​ប្រើប្រាស់​អ៊ីមែល​ ​និង​ ​ការ​បង្កើត​ វែ​ប​សាយ​ជា​ភាសា​ខ្មែរ​ជាដើម​ ​។ ក្រៅពី​នេះ​អង្គការ​កំពុង​អនុវត្ត​ ​គំរោង​ផ្តួចផ្តើម​ បង្កើត​គ្រឿង​ទន់" Software” ភាសា​ខ្មែរ​ដែល​មាន​ឈ្មោះ​ថា KhmerOS ដែលមានបំណង​បង្កើត​គ្រឿងទន់ Software មាន​អានុភាពខ្ពស់​ជា​ភាសាខ្មែរ​​ហើយ​ឥត​គិត​ថ្លៃ​ដោយ​សម​ស្រប​ទៅ​នឹង​សេដ្ឋកិច្ច​របស់​កម្ពុជា​យើង​ ​។ ដោយហេតុ​ថា​មូលដ្ឋាន​ហេដ្ឋា​រចនាសម្ព័ន្ធ​យើង​នៅ​ខ្សត់ខ្សោយ​នោះ​ ​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ធំ​នៅ​តាម​ជនបទ​ ​អាច​ទទួល​បាន​ព័ត៌មាន​តែ​តាម​រយៈ​វិទ្យុ​ ​និង​ ​ទូរទស្សន៍​ប៉ុណ្ណោះ​ ​ហើយ​គេ​ក៏​នៅ​ពុំ​ទាន់​ទាញ​យក​គុណប្រយោជន៍​អោយ​បាន​ពេញ​ទំហឹង​ ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ចម្រុះអប់រំ​នៅឡើយ​ ​។



                                     

12. ២.៤. ការ​ត្រៀមលក្ខណៈ​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​នៅ​តាម​សាលារៀន

​ ក្នុង​ចំណោម​សាលា​មធ្យមសិក្សា​ទាំង​ ​៦៩៨ នៅ​ទូ​ទាំង​ប្រទេស​មាន​តែ​សាលា​ចំនួន​១៣​%ប៉ុណ្ណោះ​ដែល​មាន​អគ្គិសនី​ ​៨% ផ្សេង​ទៀត​មាន​ម៉ាស៊ីនភ្លើង​ ​និង​ ​៤% ប្រើ​ថាមពលព្រះអាទិត្យ​ ​។ សាលា​មធ្យមសិក្សា​ ​៧៥% ពុំ​ទទួល​បានការ​ផ្គត់ផ្គង់​ថាមពល​អ្វី​ទាំងអស់។ សាលា​រដ្ឋ​ចំនួន​តិចតួច​ណាស់​ ​ដែល​មាន​កុំព្យូទ័រ​សម្រាប់​រៀន​ ​។ អនុ​វិទ្យាល័យ​ចំនួន​៦% និង​ ​វិទ្យាល័យ​ចំនួន​ ​៣៥% មាន​កុំព្យូទ័រ​មួយ​គ្រឿង​ ​ឬ​ ​ពីរ​គ្រឿង​សម្រាប់​តែ​ការងារ​ រដ្ឋបាល​ប៉ុណ្ណោះ​ ​។ វិទ្យាល័យ​ចំនួន​ត្រឹមតែ​ ​៨ មាន​កុំព្យូទ័រ​ច្រើន​លើស​ពី​ ​១០ គ្រឿង​ ​។លើស​ពី​នេះ​ក្រៅពី​សាលា​រដ្ឋ​ ​សាលារៀន​ឯកជន​មួយ​ចំនួន​ធំ​ ​បាន​បើក​វគ្គ​បង្រៀន​កុំព្យូទ័រ​ ​។ នៅ​ដើមឆ្នាំ​២០០៥​ ​នេះ​ ​ក្រសួង​អប់រំ​ ​យុវជន​ ​និង​ ​កីឡា​មាន​ផែនការ​ធ្វើការ​អង្កេត​កម្រិត​ជាតិ​មួយ​ ​ដើម្បី​ប្រមូល​ព័ត៌មាន​លំអិត​ស្តី​ពី​បច្ចេកវិទ្យា​ ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​ ​ក្នុង​ការ​អប់រំ​ ​។

                                     

13. ៣.១. គោលដៅ​រយៈពេល​មធ្យម​

ទិស​ដៅ​រយៈពេល​មធ្យម​សម្រាប់​រយៈពេល​ ​២០០៤-២០១០ មាន​ ​៖ នាយកដ្ឋាន​ផែនការ​ ​ក្រសួង​ ​អយក​ ២០០២-២០០៤គោលនយោបាយ​ ​និង​ ​យុទ្ធសាស្ត្រ​ប្រើប្រាស់​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​ក្នុង​ការ​អប់រំ​នៅ​កម្ពុជា​។ ក​). កសាង​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​ ​និង​ ផ្ដល់​គ្រឿងរឹង Hardware សម្រាប់​ការអប់រំ និង ការ​បណ្ដុះ​បណ្ដាល។ កិច្ចការ​នេះ​ ​រួម​មានការ​រៀបចំ​បន្ទប់​កុំព្យូទ័រ​ ​និង​ ​ការ​បង្កើត​បណ្តាញ​ក្នុង​ស្ថាប័ន​ផ្ទាល់​នីមួយៗ​ ​អ៊ីន​ត្រា​ណិត​ ​និង​ ​អ៊ីន​ធឺ​ណិត​។ ក្រសួង​នឹង​ផ្តល់​កុំព្យូទ័រ​អោយ​គ្រឹះស្ថានសិក្សា​ ​សាលា​មធ្យមសិក្សា​ ​មហាវិទ្យាល័យ​/សកល​វិទ្យាល័យ​ ​មន្ទីរ​អប់រំ​ ​យុវជន​ ​និង​ ​កីឡា​ខេត្ត​/ក្រុង​ ​ការិយាល័យ​អប់រំ​យុវជន​ ​និង​កីឡា​ ​ស្រុក​/ខ័​ណ្ឌ​ ​មជ្ឈមណ្ឌល​សិក្សា​សហគមន៍​ ​។បណ្តា​នាយកដ្ឋាន​នៅ​ក្រោម​ឱវាទ​ក្រសួង​អប់រំ​ ​យុវជន​ ​និង​ ​កីឡា​មន្ទីរ​អប់រំ​ ​យុវជន​ ​និង​ ​កីឡា​ ​ខេត្ត​/ក្រុង​ ​ការិយាល័យ​អប់រំ​ ​យុវជន​ ​និង​កីឡា​ស្រុក​/ខ័​ណ្ឌ​ ​នឹង​មាន​បណ្តាញ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​គ្នា​ ​ដើម្បី​អាច​ប្រាស្រ័យ​ទាក់ទង​ ​និង​ ​ទទួល​បាន​មូលដ្ឋាន​ទិន្នន័យ​ ​និង​ ​ធនធាន​ផ្សេងៗ​សម្រាប់​ការងារ​គ្រប់គ្រង​អប់រំ​ ​។ ខ​). អភិវឌ្ឍ​ធនធានមនុស្ស​ ​ដើម្បី​ឆ្លើយ​តប​ចំពោះ​តម្រូវការ​ក្នុង​វិស័យ​ បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារគមនាគមន៍​ ​និង​ ​អប់រំ​ ​។ គ​). លើក​ស្ទួយ​បំ​ណិ​ន​ត្រិះ​រិះ​ច្នៃប្រឌិត​ ​បំ​ណិ​ន​ប្រាស្រ័យ​ទាក់ទង​ព័ត៌មាន​ ​និង​បំ​ណិ​ន​ដោះស្រាយ​បញ្ហា​ ​បំណិន​​ស្រាវជ្រាវ​ ​និង​ ​បំ​ណិ​ន​កែ​ច្នៃ​ ​និង​ទាញ​យក​ព័ត៌មាន​ ​ដោយ​ប្រើ​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារគមនាគមន៍​ដែល​ជា​ឧបករណ៍​ក្នុង​ការ​បង្រៀន​ ​និង​ ​ការ​រៀន​ ​។ ឃ​). បង្កើន​ប្រសិទ្ធភាព​ការងារ​រដ្ឋបាល​ ​ដោយ​ប្រើ​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​សារ​គមនាគមន៍​នៅ​ក្នុង​ការ​គ្រប់គ្រង​​អប់រំ​ ​តាម​រយៈ​ការ​ប្រើប្រាស់​ឧបករណ៍​ទាំងនេះ​ ​ដូច​ជា​ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មាន​អប់រំ​ជាដើម​ ​។

                                     

14. ៣.២.១. ការ​អភិវឌ្ឍន៍​ធនធានមនុស្ស​

ក​). នៅ​ឧត្តម​សិក្សា​សាធារណៈ​ ​និង​ ​ឯកជន​ ​ចាំបាច់​ត្រូវ​បើក​វគ្គ​អោយ​បាន​ច្រើន​គ្រប់​រូបភាព​សម្រាប់​អាជីព​ ​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​ ​។ ខ​). នៅ​សាលា​គរុកោសល្យ​ ​ចាំបាច់​ត្រូវ​បណ្តុះបណ្តាល​គ្រូឧទ្ទេស​ទាំងអស់​អោយ​ចេះ​ប្រើប្រាស់​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​ ​សម្រាប់​ការងារ​រដ្ឋបាល​ ​និង​ ​ការ​អភិវឌ្ឍន៍​អាជីព​ ​។ ក្រៅពី​នេះ​ត្រូវ​បណ្តុះ​បណ្តាល​គ្រូបង្រៀន​នៅ​វិទ្យាល័យ​/អនុ​វិទ្យាល័យ​ ​ទាំងអស់​អោយ​ក្លាយជា​​អក្ខរ​ជន​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​ ​ដើម្បី​ធ្វើ​អោយ​គ្រូ​ទាំងអស់​ចេះ​ប្រើ​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​សារ​គមនាគមន៍​ ​សម្រាប់ជួយ​ការ​បង្រៀន​ ​និង​ការ​រៀន​ ​។ គ​). កែ​លំអ​កម្មវិធី​សិក្សា​អោយ​តាម​ទាន់​បច្ចុប្បន្នភាព​សម្រាប់​បណ្តុះបណ្តាល​គ្រូ​បឋម​សិក្សា​ ​ដោយ​បញ្ចូល​ការ​ប្រើ​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​សារ​គមនាគមន៍​ ​សម្រាប់​ការងារ​រដ្ឋបាល​ ​និង​ ​ការ​អភិវឌ្ឍន៍​អាជីព​ ​។ ឃ​). កែ​លំអ​កម្មវិធី​សិក្សា​អោយ​មាន​លក្ខណៈ​បច្ចុប្បន្នភាព​សម្រាប់​បណ្តុះបណ្តាល​គ្រូ​មធ្យមសិក្សា​ ​ដោយ​បញ្ចូល​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​សារ​គមនាគមន៍​ ​សម្រាប់​ការងារ​រដ្ឋបាល​ ​ការ​អភិវឌ្ឍន៍​អាជីព​ ​និង​ប្រើប្រាស់​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​នេះ​ ​ជា​ឧបករណ៍​ជួយ​ការ​បង្រៀន​និង​ ​រៀន​ ​។ ង​). ជម្រុញ​សកម្មភាព​សិក្សា​ស្រាវជ្រាវ​ ​និង​ ​សិក្សា​ដោយ​ឯករាជ្យ​ពេញ​មួយ​ជីវិត​នៅ​គ្រប់​ស្ថាប័ន​អប់រំ​ទាំងអស់ ។ ច​). បណ្តុះបណ្តាល​បុគ្គលិក​ជូន​ស្ថាប័ន​នីមួយៗ​ ​យ៉ាង​ហោច​ណាស់​ ​១នាក់អោយ​ចេះ​ថែរក្សា​ ​និង​ ​ជួសជុល​កុំព្យូទ័រ​ ​។

                                     

15. ៣.២.២. គ្រឿង​រឹង" Hardware” និង​ហេដ្ឋារចនា​សម្ព័ន្ធ

ក​). បំពាក់​គ្រឿង​រឹង​ ​និង​ ​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​ទាំងឡាយ​ ​ជូន​សាលា​គរុកោសល្យ​ ​និង​ ​សកល​វិទ្យាល័យ​ទាំងអស់​ ​ដើម្បី​អនុញ្ញាត​អោយ​គ្រូ​និង​ ​សិស្ស​ ​បាន​ប្រាស្រ័យ​ប្រើប្រាស់​កុំព្យូទ័រ​ ​និង​អ៊ិ​ន​ធឺ​ណែ​ត​ ​។ផ្តល់​ថវិកា​សម្រាប់​ជួសជុល​ ​និង​ ​ថែរក្សា​កុំព្យូទ័រ​ ​។ ខ​). ផ្គត់ផ្គង់​អគ្គិសនី​ជូន​គ្រប់​វិទ្យាល័យ​/អនុ​វិទ្យាល័យ​ ​និង​ ​បំពាក់​គ្រឿង​រឹង​អោយ​សាលារៀន​ទាំង​អស់នោះ​ ​ដើម្បី​អោយ​សិស្ស​បាន​ប្រាស្រ័យ​ប្រើប្រាស់​កុំព្យូទ័រ​ ​វិទ្យុ​ ​និង​ ​ទូរទស្សន៍​ជា​ជំនួយ​ដល់​ការ​សិក្សា​របស់​ខ្លួន​ ​។គេ​គប្បី​ប្រើប្រាស់​ធនធាន​ដែល​មាន​ស្រាប់​អោយ​អស់​លទ្ធភាព​ ​ជា​ឧទាហរណ៍​បន្ទប់​កុំព្យូទ័រ​របស់​សាលារៀន​ ​គប្បី​ត្រូវ​បាន​ប្រើប្រាស់​ផង​ដែរ​ដោយ​សហគមន៍​ ​និង​ ​កុមារ​ក្រៅ​សាលារៀន​ ​ដែល​មិន​ធ្លាប់​ចូល​រៀន​ក្នុង​សាលា​រៀន​ ​។ គ​). ផ្តល់​សេវាកម្ម​ចល័ត​រៀន​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​ជូន​ចំពោះ​សហគមន៍​ដែល​ជួប​ការ​លំបាក​ ​។ ឃ​). ជម្រុញ​ការ​ប្រើប្រាស់​មជ្ឈមណ្ឌល​សិក្សា​សហគមន៍​ ​មជ្ឈមណ្ឌល​ព័ត៌មាន​សហគមន៍​ ​និង​ ​បណ្ណាល័យ​សហគមន៍​ ​។ ពង្រីក​សកម្មភាព​បន្ថែម​ដោយ​បញ្ចូល​ការ​ប្រើប្រាស់​វី​ដេ​អូ​ ​វិទ្យុ​ ​និង​ ​ទូរទស្សន៍​ ​សម្រាប់​ការ​រៀន​។ ដោយ​ធ្វើការ​ជាមួយ​ដៃគូ​អង្គការក្រៅរដ្ឋាភិបាល​ ​។ បង្ក​លក្ខណៈ​ងាយស្រួល​អោយ​បាន​ច្រើន​ថែម​ទៀត​ជូន​យុវជន​ក្រៅ​សាលារៀន​ ​។ ង​). បង្កើត​ស្ថានីយទូរទស្សន៍​ ​ស្ថានីយ​វិទ្យុ​ ​និង​ ​ផ្តល់​បុគ្គលិក​គ្រប់គ្រាន់​ដើម្បី​បំរើ​អោយ​ប្រព័ន្ធ​អប់រំ​ ​។ ច​). ផ្តល់​ចរន្តអគ្គិសនី​ ​និង​ ​ការ​ភ្ជាប់​អ៊ិ​ន​ធឺ​ណែ​ត​ ​ជូន​សាលា​មធ្យមសិក្សា​នៅ​ទីណា​ដែល​អាច​ធ្វើ​បាន​ ​។

                                     

16. ៣.២.៣. ការ​អភិវឌ្ឍន៍​ខ្លឹមសារ​ក្នុងស្រុក​ ​និង​ ​ការ​ប្រើប្រាស់​គ្រឿង​ទន់​ Software ដែល​មិន​ចាំបាច់​បង់​ថ្លៃ

ក​). លើកទឹកចិត្ត​អោយ​ប្រើ​គ្រឿង​ទន់​ពី​ប្រភព​មិន​បង់ថ្លៃ​ឈ្នួល​ ​ដូច​ជា​ Linux​ ​nig​ ​Star​ ​Office​ ​. គ្រឿងទន់ពី​ប្រភព​ចំហ ឬ​គ្រឿងទន់​មិនចាំបាច់​បង់ថ្លៃ​នេះ​ ​សំដៅ​យោង​ដល់​គ្រឿង​ទន់​ទាំងឡាយ​ដែល​គេ​ទាំងអស់​គ្នា​អាច​ចម្លង​ ​ហើយ​អាច​ប្រើប្រាស់​បាន​ដោយ​មិន​ចាំបាច់​បង់ថ្លៃ​ទិញ​គ្រឿង​ទន់​នោះ​ ​ឬ​ ​ជា​គ្រឿង​ទន់​ដែល​មានច្បាប់​រក្សា​សិទ្ធិ​មិន​តឹងរ៉ឹង​ ​។ ខ​). ជម្រុញ​ការ​អភិវឌ្ឍន៍​ខ្លឹមសារ​ជា​ភាសា​ខ្មែរ​ ​សម្រាប់​សាលារៀន​ក្នុង​ប្រព័ន្ធ​ការ​អប់រំ​ពី​ចម្ងាយ​ ​និង​ ​បណ្តា​កម្មវិធី​មាន​តម្លៃ​សម​មូល​ ​ដោយ​ផ្តល់​រង្វាន់​ប្រចាំឆ្នាំ​ជូន​បណ្តា​ស្នាដៃ​ឆ្នើមៗ​ ​ជា​ធនធាន​សម្រាប់​បង្រៀន​ ​និង​រៀន​ ​ដែល​បាន​ដាក់​ជូន​ទៅ​គ្រឹះស្ថាន​ជាតិ​ ​ប្រមូល​ ​និង​ ​ផ្សព្វផ្សាយ​ ធនធាន​បង្រៀន និង រៀន​តាម​បណ្ដាញ National Clearinghouse។ គ). ជម្រុញ​ការ​អភិវឌ្ឍន៍​ប្រព័ន្ធ​ប្រតិ​បត្តិការជាភាសា​ខ្មែរ​ ​ដែល​នឹង​បង្ក​លក្ខណៈ​ងាយស្រួល​ទូលំទូលាយ​ជូន​ដល់​អក្ខរ​ជន​នៅ​ក្នុង​ប្រទេស​កម្ពុជា​អោយ​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​សារ​គមនាគមន៍​នេះ​ ​នៅ​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ព័ត៌មាន​ ​និង​ការ​រៀន​របស់​ខ្លួន​ ​។

                                     

17. ៣.២.៤. ការ​ប្រើប្រាស់​ ​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​នៅ​តាម​សាលារៀន

​ ក​). នៅ​តាម​សាលា​មធ្យមសិក្សា​ត្រូវ​ជម្រុញ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ ​ព័ត៌មាន​និង​ ​សារ​គមនាគមន៍​ ​ដើម្បី​ពង្រឹងគុណភាព​បង្រៀន​ ​និង​ ​រៀន​ ​ជាដំបូង​ក្នុង​មុខ​វិជ្ជា​វិទ្យាសាស្ត្រ​ ​ភាសាបរទេស​ ​វិទ្យាសាស្ត្រ​សង្គម​ ​និង​គណិត​វិទ្យា​ ​។ ខ​). កែសម្រួល​កម្មវិធី​សិក្សា​សម្រាប់​កម្រិត​មធ្យមសិក្សា​ ​ដោយ​ដាក់​បញ្ចូល​អោយ​មានការ​ប្រើប្រាស់​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​ក្នុង​ការ​បង្រៀន​មុខ​វិជ្ជា​វិទ្យាសាស្ត្រ​ ​ភាសាបរទេស​ ​វិទ្យាសាស្ត្រ​សង្គម​និង​ ​គណិត​វិទ្យា​ ​នៅ​ទីណា​ដែល​អាច​ធ្វើ​បាន​ ​។ កម្មវិធី​សិក្សា​គប្បី​លើក​ទឹកចិត្ត​អោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ផង​ដែរ​ ​ដូច​ជា​ការ​ប្រើ​វី​ស៊ី​ឌី​កាស្សែតវីដេអូ​ ​និង​ ​កាស្សែត​ស្តាប់​ ​វិទ្យុ​ ​និង​ ​ទូរទស្សន៍​ជាដើម​ ​។ គ​). ផ្តល់​បំ​ណិ​ន​បច្ចេកវិទ្យា​នេះ​ ​ក្នុង​រូបភាព​ជា​វគ្គ​បំប៉ន​បំ​ណិ​ន​ជីវិត​ ​នៅ​ទីណា​ដែល​មាន​ធនធាន​ល្មម​នឹង​អាច​ធ្វើ​បាន​ ​។ ឃ​). ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​ ​នៅ​តាម​សាលារៀន​នេះ​គប្បី​គោរព​តាម​ក្រម​សីលធម៌​ ​សំដៅ​ឆ្លើយ​តប​ទៅ​នឹង​ចតុស្តម្ភ​អប់រំ​ ​។

                                     

18. ៣.២.៥. ប្រព័ន្ធ​គ្រប់គ្រង​ពុទ្ធិ​

ក​). បង្កើត​គ្រឹះស្ថាន​ប្រមូល​ ​និង​ ​ផ្សព្វផ្សាយ​ធនធាន​បង្រៀន​ ​និង​ ​រៀន​តាម​បណ្តាញ​ជា​ខេមរភាសា​ ​និង​ ​ជា​ភាសាបរទេស​ ​។ ខ​). ធានា​អោយ​មានការ​ភ្ជាប់​ឃ្លាំង​ព័ត៌មាន​ ​ដែល​មាន​ប្រយោជន៍​ដល់​ការ​អប់រំ​ ​និង​ ​វែ​ប​សាយ​ ​ធានា​អោយ​មានការ​ប្រមូល​ធនធាន​បង្រៀន​ ​និង​រៀន​ ​ដែល​កសាង​ដោយ​គ្រូ​ ​និង​ ​បុគ្គល​អាជីព​ដទៃៗ​ទៀត​ ​និង​ ​ធានា​​អោយ​​មានការ​ប្រមូល​គ្រឿង​ទន់​ដែល​អាច​ប្រើប្រាស់​បាន​ដោយ​មិន​ចាំ​បាច់បង់ថ្លៃ Freeware និង​គ្រឿងទន់​" Software” ដែល​អាច​ប្រើប្រាស់​រួម​គ្នា​បាន Shareware Software ដែល​អ្នក​ប្រើប្រាស់​អាច​ទាញយក Download បាន​តាម​បណ្ដា​ញ​ក្នុងប្រទេសកម្ពុជា​ ​និង​ ​ពី​វែ​ប​សាយ​ ​នៅ​លើ​ពិភពលោក​ ​។

                                     

19. ៣.២.៦. ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​ ​តាម​រយៈ​សាលារៀន​ចំហ​ ​និង​ ​ការ​អប់រំ​ពី​ចម្ងាយ​

ដោយហេតុ​ថា​ ​កុមារ​អាយុ​ពី​ ​១២-១៥ឆ្នាំ ត្រឹមតែ​ ​២០% បាន​ចូល​រៀន​នៅ​កម្រិត​មធ្យមសិក្សា​ ​នៅ​ក្នុង​ឆ្នាំ​២០០៤​ ​នេះ​ ​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​បាន​ជម្រុញ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​នេះ​ ​សម្រាប់​ជួយ​ពង្រឹង​ការ​ចូល​សិក្សារ​នៅ​កម្រិត​បឋម​សិក្សា និង មធ្យម​សិក្សា​តាម​រយៈ សាលារៀន​ចំហ" Open Schools”។ សាលារៀន​ចំហ​ ការ​អប់រំ​ពីចម្ងាយ ឬ​ការ​អប់រំ​មាន​តម្លៃ​សមមូល​នេះ​នឹង​ត្រូវ​បង្កើត​ក្នុង​ក្របខ័ណ្ឌ​ផែនការ​៥ឆ្នាំ ESSP បច្ចុប្បន្ន ២០០៤-២០០៨ ដើម្បី​ផ្តល់​ ​៖ ក​). ឱកាស​អប់រំ​នៅ​តាម​ទីតាំង​ដាច់​ស្រយាល​ ​ដែល​គ្មាន​សាលារៀន​ធម្មតា​ក្នុង​ប្រព័ន្ធ​នៅ​ទីនោះ​ ​។ ខ​). ជំរើស​មួយ​ជូន​អ្នក​សិក្សា​ ​ពោល​គឺ​គេ​ចង់​រៀន​អំពី​អ្វី​ ​រៀន​នៅ​ពេល​ណា​និង​ ​រៀន​នៅ​ទីណា​ ​។ គ​). បណ្តាញ​មាន​សុវត្ថិភាព​មួយ​ជូន​ដល់​សិស្ស​បោះបង់​ការ​សិក្សា​ ​អោយ​អាច​បន្ត​ការ​សិក្សា​របស់​ខ្លួន​ ​។ ឃ​). ការ​អប់រំ​ដល់​អ្នក​ដែល​ចង់​ធ្វើការ​ផង​រៀន​ផង​ ​។សេវា​អប់រំ​នេះ​នឹង​ត្រូវ​ផ្តល់​ជូន​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បោះពុម្ព​ ​និង​តាម​រយៈ​ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ចម្រុះ​ មាន​អន្តរ​កម្ម interactive​ ​multi​-media ដែល​រួម​មាន​វិទ្យុ​ ​ទូរទស្សន៍​ ​ទូរស័ព្ទ​ចល័ត​ ​អ៊ិ​ន​ធឺ​ណែ​ត​ ​និង​ ​អ៊ីមែល​ជាដើម​ ​។ ក្រសួង​អប់រំ​​យុវជន​ ​និង​ ​កីឡា​ ​មាន​ចេតនា​បង្កើត​ ​វិទ្យុ​អប់រំ​ ​និង​ ​ទូរទស្សន៍​អប់រំ​ផ្ទាល់ខ្លួន​នៅ​​ក្នុង​អាណត្តិ​ពេលវេលា​នៃ​ការ​អប់រំ​សម្រាប់​ទាំងអស់​គ្នា​នេះ​ ​។

                                     

20. ៣.២.៧. ការ​ប្រើប្រាស់​ ​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​នៅ​តាម​សកល​វិទ្យាល័យ​

ដោយហេតុ​ថា​ ​កម្ពុជា​កំពុង​តែ​ខ្វះខាត​សាស្ត្រាចារ្យ​ ​ដែល​ឆ្លងកាត់​ការ​បណ្តុះ​បណ្តាល​ល្អ​ត្រឹមត្រូវ​នោះ​ ​សកល​វិទ្យាល័យ​ទាំងឡាយ​ ​ត្រូវ​តែ​ប្រើប្រាស់​ធនធានមនុស្ស​ដែល​ខ្លួន​មាន​តិចតួច​ខ្សត់ខ្សោយ​នេះ​ ​អោយ​អស់​លទ្ធភាព​ ​និង​ ​សមត្ថភាព​តាម​រយៈ​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​ ​ដោយ​ភ្ជាប់​អ្នក​សិក្សា​ទៅ​នឹង​ធនធាន​រៀន​មាន​ប្រយោជន៍​នៅ​ទូ​ទាំង​ពិភពលោក​ ​។ ក្រសួង​អប់រំ​ ​យុវជន​ ​និង​ ​កីឡា​ ​នឹង​ជម្រុញ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សារ​គមនាគមន៍​ ​នៅ​ក្នុង​ដំណើរការ​បង្រៀន​ និង​រៀន ការសិក្សា​ស្រាវជ្រាវ និង​ការងារ​រដ្ឋបាល​ ដោយ​បង្កើត​សមាគមគាំ​ទ្រ a​ cyber​ ​campus​ ​consortium ហើយ​ភ្ជាប់​សម្ព័ន្ធ​នេះ​ទៅ​ជាមួយ​នឹង​សកល​វិទ្យាល័យ​បណ្ដុះ​បណ្ដាល​ពី​ចម្ងាយ virtual​ ​universities នៅ​តាម​បណ្ដាប្រទេស​ផ្សេងៗ​ទៀត​ ​។ ក្រសួង​ក៏​នឹង​គាំទ្រ​ជម្រុញ​ប្រែក្លាយ​សៀវភៅ​ភាសា​ខ្មែរ​អោយ​ទៅ​ជា​ទិន្នន័យ​ឌី​ហ្ស៊ី​ថ​ល​ ​និង​ ​បកប្រែ​សៀវភៅ​បរទេស​ដែល​មាន​ប្រយោជន៍​ខ្ពស់​អោយទៅ​ជា​សៀវភៅ​ភាសា​ខ្មែរ​ដែរ​ ​។

                                     

21. ៣.២.៨. កិច្ច​សហប្រតិបត្តិការ​ ​និង​ ​ការ​កសាង​ដៃគូ​

ក​). លើកកម្ពស់​កិច្ចសហការ​ជាមួយ​អង្គការ​ជាតិ​ ​អង្គការក្រៅរដ្ឋាភិបាល​អង្គការ​អន្តរជាតិ​ ​និង​ ​សប្បុរសជន​ទាំង​នៅ​ក្នុង​ ​និង​ ​ក្រៅប្រទេស​ដើម្បី​ជម្រុញ​សន្ទុះ​អភិវឌ្ឍ​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​ ​សា​គមនាគមន៍​ ​ក្នុង​ការ​អប់រំ​នៅ​កម្ពុជា​ ​។ ខ​). កសាង​ភាព​ដៃគូ​ជាមួយ​សហគមន៍​ស៊ី​វិល​ ​និង​ ​ក្រុមហ៊ុន​ឯកជន​នៅ​ក្នុង​និង​ ​ក្រៅប្រទេស​ ​ដើម្បី​ចែករំលែក​ធនធាន​បច្ចេកវិទ្យា​ ​ព័ត៌មាន​ ​និង​សារ​គមនាគមន៍​ ​សំដៅ​កាត់​បន្ថយ​គំលាត​ឌី​ហ្ស៊ី​ថ​ល​នៅ​ក្នុង​តំបន់​ ​។

                                     

22. ៤- ផែនការ​សកម្មភាព​

​ផ្អែក​លើ​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ ESP ២០០៤-២០០៨ និង​កម្មវិធីគាំទ្រ​វិស័យ​អប់រំ​នោះ​ ​រាល់​ស្ថាប័ន​ពាក់ព័ន្ធ​ ​និង​ ​ជា​ពិសេស​ក្រសួង​នឹង​ត្រូវ​អភិវឌ្ឍ​ផែនការ​សកម្មភាព​ប្រាកដនិយម​រៀងៗ​ខ្លួន​ ​ដើម្បី​បង្ក​លក្ខណៈ​អោយ​ប្រទេស​កម្ពុជា​អាច​ប្រែក្លាយ​គោលនយោបាយ​ ​និង​ ​យុទ្ធសាស្ត្រ​អប់រំ​នេះ​ ​ទៅ​ជា​លទ្ធផល​ជាក់ស្តែង​ប្រកបដោយ​គុណភាព​ ​និង​ ​ធានា​ការ​អភិវឌ្ឍន៍​មួយ​ប្រកបដោយ​និរន្តរភាព​ ​នៅ​ចំពោះ​មុខ​ពិភពលោក​ដែល​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស​នេះ​ ​។

ប្រភពអត្ថបទ ៖ ក្រសួងអប់រំ​យុវជន​ នឹង​កីឡា

Users also searched:

...
...
...