Back

ⓘ ភាសាខ្មែរ គឺជាភាសារបស់ប្រជាជាតិខ្មែរ។ ភាសាសំស្ក្រឹត និងភាសាបាលីបាន​ជួយបង្កើតខេមរភាសា ព្រោះភាសាខ្មែរបានខ្ចីពាក្យច្រើនពីភាសាអស់នោះ ។ ​មានអក្សរក្រមវែងជាងគេនៅលើពិភព ..




                                               

វិគីភីឌា

វិគីភីឌា វិគី - អាយ - ភី - ឌី - ee ឬ / អាវី - / / វិក - អ៊ី -) គឺជាសព្វវចនាធិប្បាយតាមអ៊ិនធរណេតដែលមានពហុភាសាបើកចំហរដែលបានបង្កើតនិងថែរក្សា។

                                               

ភាសាខ្មែរ និង ភាសាសៀម

ដើម្បី​ឲ្យ​យល់​ការ​ទាក់​ទង​គ្នា​ ដោយ​ច្បាស់​លាស់ រវាង​ភាសា​ខ្មែរ​និង​ភាសា​សៀម​ យើង​គួរ​ងាក​ទៅ​មើល​ប្រវត្តិសាស្រ្ត​បាន​មួយ​​ភ្លែត​សិន ។សៀម​ទើប​តែ​តាំង​ឈ្មោះខ្លួន​ជា​សៀម​ក្នុង​សតវត្ស​ទី​១៣​នេះ​ទេ, ពីដើម​ឈ្មោះថៃ ។​អ្នក​ប្រវត្តិសាស្រ្ត​សៀម​បាន​ខំ​ប្រឹង​ប្រែង​ស្រាវ​ជ្រាវ​រក​ដើម​ កំណើតរបស់​ជាតិ​ថៃ ដោយ​សេចក្តី​ព្យាយាម​យ៉ាង​មុត​មាំគួរ​សរសើរ​, រក​ទាល់​តែ​ឃើញ​ថា​ជាតិ​ថៃ​មាន​​កំណើត​តាំងពី ៤៥០០ឆ្នាំមុនពុទ្ធកាល គិតទៅ​៧០០០ឆ្នាំកន្លង​ទៅ​ហើយ​ ។ដើមឡើយ ជាតិថៃ​តាំង​ទី​លំនៅ​ក្នុង​ដែន​ម៉ុងហ្គោលី​ភាគខាង​លិច នៅ​ជើង​ជួរ​ភ្នំ​អាល់តាយ ទិស​ខាងត្បូង ។​រួច​រវាង២០០០ឆ្នាំមុនពុទ្ធ​កាល​ បាន​មក​នៅ​តាម​ដង​ទន្លេ​វ៉ាង​ហូ និង​ ...

                                               

ភាសាបរទេស

ភាសាខ្មែរ ភាសា គឺជាប្រព័ន្ធមួយសំរាប់ការទាក់ទង។មានគ្រាមភាសាដែលជាប្រព័ន្ធមួយនៅក្នុងប្រព័ន្ធមួយធំ។ ភាសាខ្លងដែលមានឧប្បតិដ្ឋានដូចគ្នាធ្វើក្រុមភាសាវិទ្យា។ឧទាហរណ៏ភាសាខ្មែរនៅក្នុងក្រុមភាសាវិទ្យាមនខ្មែរ។

                                               

ព្រះត្រៃបិដក ភាសាខ្មែរ

គម្ពីរព្រះត្រៃបិដក ភាសាខ្មែរ មានចំនួន ១១០ ក្បាល ឬ ១១០ ភាគ។ គម្ពីរព្រះត្រៃបិដក ចែកចេញជា ៣ ផ្នែកគឺ: ១- វិនយបិដក បិដកលេខ ១ ដល់លេខ ១៣ ២- សុតន្តបិដក បិដកលេខ ១៤ ដល់លេខ ៧៧ ៣- អភិធម្មបិដក បិដកលេខ ៧៨ ដល់លេខ ១១០ វិនយបិដក ព្រះត្រៃបិដក ភាគ ១ ព្រះត្រៃបិដក ភាគ ២ ព្រះត្រៃបិដក ភាគ ៣ ព្រះត្រៃបិដក ភាគ ៤ ព្រះត្រៃបិដក ភាគ ៥ ព្រះត្រៃបិដក ភាគ ៦ ព្រះត្រៃបិដក ភាគ ៧ ព្រះត្រៃបិដក ភាគ ៨ ព្រះត្រៃបិដក ភាគ ៩ ព្រះត្រៃបិដក ភាគ ១០ ព្រះត្រៃបិដក ភាគ ១១ ព្រះត្រៃបិដក ភាគ ១២ ព្រះត្រៃបិដក ភាគ ១៣ សុត្តន្តបិដក ព្រះត្រៃបិដក ភាគ ១៤ ព្រះត្រៃបិដក ភាគ ១៥ ព្រះត្រៃបិដក ភាគ ១៦ ព្រះត្រៃបិដក ភាគ ១៧ ព្រះត្រៃបិដក ភាគ ១៨ ព្រះត្រៃបិដក ភាគ ១៩ ព ...

                                               

ឈ្លានាម

ឃ្លានាម ជាការផ្សំរវាង នាម និង នាម ឬ នាម និង គុណនាម ដូចជា ឆ្មាខ្មៅ ជាដើម។ ក្នុងភាសាខ្មែរ ពេលខ្លះ គេហៅឃ្លានាមថា ជា កន្សោមនាម ។ កន្សោមនាម ជាទូទៅ ដើរតួជា ប្រធាន ឬ កម្មបទ នៃប្រយោគ ឬ ល្បះមួយ

                                               

អ៊ីនធើណេត

អ៊ីនធើណេត រឺ ភាសាខ្មែរថា អន្តរបណ្ដាញ គឺជាប្រព័ន្ឋឬ បណ្តាញរបស់ពិភពលោក​ ដើម្បីធ្វើការ ទំនាក់ទំនង គ្នា តាមម៉ាស៊ីន កុំព្យូទ័រ ដែលបានប្រើប្រាស់ ប្រព័ន្ឋអ៊ីនធើណេត ឬ សេវាអ៊ីនធើណេត ជាលក្ខណះស្តង់ដា ដើម្បី បំរើការដល់ អ្នកប្រើប្រាស់ជាច្រើនលាន​នាក់នៅលើ សាកលលោក។ ប្រព័ន្ឋនេះប្រើ "TCP/IP" សំរាប់បម្រើដល់អ្នកប្រើប្រាស់ ជាច្រើននៅពិភពលោក។ អ៊ីនធើណេតជាប្រព័ន្ឋដែលមានបណ្ដាញច្រើន ដូចជាបណ្ដាញឯកជន សាធារណះ នៃបណ្ឌិតសភា នៃរដ្ឋាភិបាល ។ល។ ដែលភ្ជាប់គ្នាតាមខ្សែឫឥតមានខ្សែ វាមានព័ត៍មាននិង ការបម្រើច្រើន ដូចជា "ហាយផើថិច" របស់ "វ៉ើល វ៉ាយ វ៉ិប" វ.វ.វ. និងមានហេដ្ឋារចនាសម្ព័ន្ទ សំរាប់ផ្ញើ "សារអេឡិចត្រូនិច" ទូរទស្សន៍ វិទ្យុ ទូរស័ព ...

ភាសាខ្មែរ
                                     

ⓘ ភាសាខ្មែរ

ភាសាខ្មែរ គឺជាភាសារបស់ប្រជាជាតិខ្មែរ។ ភាសាសំស្ក្រឹត និងភាសាបាលីបាន​ជួយបង្កើតខេមរភាសា ព្រោះភាសាខ្មែរបានខ្ចីពាក្យច្រើនពីភាសាអស់នោះ ។ ​មានអក្សរក្រមវែងជាងគេនៅលើពិភពលោក ។​ វាជាភាសាមួយដ៏ចំណាស់​ ដែលប្រហែលជាមានដើមកំណើតតាំងតែពី​ ២០០០ ឆ្នាំមុនមកម៉្លេះ ។

ភាសាខ្មែរមានឥទ្ធិពលទៅលើភាសាថៃនិងភាសាឡាវ ។ ​ភាសាពីរនេះបានខ្ចីពាក្យជាច្រើន ពីភាសាខ្មែរដែល នាំឲ្យពួកអឺរ៉ុបស្មានថាវានៅក្នុងក្រុមភាសាដូចគ្នា ។ ភាសាថៃ និង ភាសាឡាវ គឺជាក្រុមភាសាថៃក្រាដៃ ឯភាសាខ្មែរស្ថិតនៅក្រុមភាសាមនខ្មែរ ដែលស្ថិតនៅក្នុងក្រុមភាសាអូស្ត្រូអាស៊ីទិក ជាមួយភាសាមននិងភាសាវៀតណាម ដែលទាក់ទងភាសាសំស្ក្រឹត ។ ភស្តុតាងមួយដែលបង្ហាញអំពីការប្រើតួអក្សរខ្មែរ គឺនៅក្នុងសិលាចារឹកវ៉ូកាញ់ វៀតណាមខាងត្បូង​ដែលក្នុងសិលាចារឹកនោះមានចុះកាលបរិច្ឆេទ​ឆ្នាំ ៦១១ ។

                                     

1. អក្សរខ្មែរអក្សរខ្មែរ

អក្សរ តាម​ពាក្យ​សំស្ក្រឹត មាន​ន័យ​ថា ទន់​ភ្លន់​ អាច​បត់​បែន​បាន អាច​យក​ទៅ​ច្នៃ​បាន តាម​ការ​ផ្សំ​ជា​មួយ​ស្រៈ តាម​ការ​ប្រកប​ជា​មួយ​នឹង​ព្យញ្ជនៈ​មួយ​ទៀត ឬ​តាម​ការ​ផ្សំ​ជា​មួយ​ជើង​អក្សរ​ណា​មួយ ។ អក្សរ ​ឬ​អក្ខរៈ អាច​ហៅ​បាន​ម្យ៉ាង​ទៀត​ថា" វណ្ណៈ” មាន​ចែក​ជា​បី​ក្រុម​គឺ ៖

  • ស្រៈ​ពេញ​តួ ១២ តួ ។
  • ព្យញ្ជនៈ មាន ៣៣ តួ ។
  • ស្រៈ​និស្ស័យ​ពី​មុន​​មាន ២១ តែ​ត្រូវ​បន្ថែម ៧ ទៀត​បាន​ទៅ​ជា​ ២៨​ តួ បើ​គិត​ទាំង​សំឡេង ។

តែ​បើ​គិត​តែ​រូប​មាន​ ២៧ តួ ព្រោះ​​ស្រៈ អ មាន​នៅ​គ្រប់​ព្យញ្ជនៈ​ទាំង​ឃោសៈ​ទាំង​អឃោសៈ ។

                                     

1.1. អក្សរខ្មែរអក្សរខ្មែរ ជើងរបស់ព្យញ្ជនៈ

ព្យញ្ជនៈ​ប្រៀប​បាន​នឹង​មនុស្ស​ដែរ​ គឺ​មាន​សក់ ៊ មាន​តួ​ខ្លួន ក មាន​ជើង ្ក ។ រូប​នៃ​ជើង​ព្យញ្ជនៈ​មាន​ទ្រង់​ទ្រាយ​ដូច​គ្នា​នឹង​តួ​អង្គ​ព្យញ្ជនៈ​ដែរ ប៉ុន្តែ​គ្រាន់​តែ​តូច​ជាង​តួ និង​ពុំ​មាន​"សក់"ទេ ។ ខាង​ក្រោម​នេះ គឺ​ជើង​ព្យញ្ជនៈ ។

្ក ្ខ ្គ ្ឃ ្ង, ្ច ្ឆ ្ជ ្ឈ ្ញ, ្ដ ្ឋ ្ឌ ្ឍ ្ណ, ្ត ្ថ ្ទ ្ធ ្ន ​, ្ប ្ផ ្ព ្ភ ្ម, ្យ ្រ ្ល ្វ ្ស ្ហ ្ឡ ្អ

របៀប​សរសេរ ជើង​ព្យញ្ជនៈ ភ្ជាប់​ជា​មួយ​តួ​ព្យញ្ជនៈ ដូច​ខាង​ក្រោម​ ៖

                                     

1.2. អក្សរខ្មែរអក្សរខ្មែរ ស្រៈនិស្ស័យ

ស្រៈនិស្ស័យ​គឺ​តួ​អក្សរ ដែល​ជា​ទី​ពឹង​ពាក់​អាស្រ័យ​នៃ​ព្យញ្ជនៈ ។ បើ​សរសេរ​តែ​រូប​វា​ដាច់​តែ​ឯង​នោះ នឹង​ពុំ​មាន​ន័យ​ប្រាកដ​ប្រជា​ថា​យ៉ាង​ណាៗ​នោះ​ឡើយ ។ ដូច​ជា​ស្រៈ ា ស្រៈ ៅ មាន​តែ​រូប និង​សំឡេង​ផ្សំ តែ​ពុំ​មាន​សារៈ​អ្វី​ទេ ។

ស្រៈ​និស្ស័យ​មាន ២១ តួ តាម​ការ​កំណត់​របស់​ក្បួន​ពី​មុន​នោះ​គឺ ្​ ា ិ ី ឹ ឺ ុ ូ ួ ើ ឿ ៀ េ ែ ៃ ោ ៅ ុំ ំ ាំ ះ ។

ប៉ុន្តែ​អស់​លោក​អ្នក​អក្សរសាស្រ្ត​ក្រោយ​មកសន្មត​ថា មាន​តែ២០តួវិញ ព្រោះ​ថា ស្រៈ​អ មាន​តែ​សំឡេង​តែ​គ្មាន​រូប​ មិន​គួរ​នឹង​រាប់​បញ្ចូល​ទេ ។ ស្រៈ​អ នេះ​មាន​បង្កប់​នៅ​គ្រប់​ព្យញ្ជនៈ​ទាំង​អស់ ទោះ​ជា​ឃោសៈ​ក្តី អឃោសៈ​ក្តី ប៉ុន្តែ​ប្រសិន​បើ​គេ​យក​ទៅ​ផ្សំ​ជា​មួយ​នឹង​ព្យញ្ជនៈ​សំឡេង​ឃោសៈ គេ​អាន​តាម​សំឡេង​ព្យញ្ជនៈ ឃោសៈ គឺ​សំឡេងអ៊ ឧទាហរណ៍ ងា ងិ ងី ញោ ញៅ ទុំ ទាំ ទះ. ។ បើ​ផ្សំ​ជា​មួយ​នឹង​ព្យញ្ជនៈ​អឃោសៈ ​វា​មាន​សំឡេង អ ដូច​ជា កា កី កោ ចូ ចើ ចេ ចែ ចៃ ចោ. ។ ចំពោះ​ស្រៈ ួ ឿ និង ៀ ទោះ​គេ​យក​ទៅ​ផ្សំ​នឹង​ព្យញ្ជនៈ ឃោសៈ​ក្តី អឃោសៈ​ក្តី វា​នៅ​តែ​មាន​សូរ​សំឡេង" អួ” អឿ-អៀ ដូច​គ្នា​ នេះ​វាជា​ករណី​លើក​លែង​សម្រាប់​ស្រៈ​និស្ស័យ​របស់​ខ្មែរ​យើង ។ រីឯ​ស្រៈ​៤​ទៀតដូច​ជា ស្រៈ ុះ ិះ ោះ វិញ​នោះ កាល​ពី​មុន​លោក​មិន​យក​មក​រាប់​បញ្ចូល​ក្នុង​ស្រៈ​និស្ស័យ​ទេ ។ ប៉ុន្តែ​នៅ​ពេល​ក្រោយ​មក​ ដោយ​បាន​ពិនិត្យ​ឃើញ​ថា មាន​ពាក្យ​ជា​ច្រើន ដែល​ត្រូវ​ការ​ប្រើ​ស្រៈ​ទាំង​នេះ នៅ​ក្នុង​ពាក្យ​ខ្មែរ​ជា​ចាំ​បាច់​នោះ ទើប​លោក​អ្នក​ប្រាជ្ញ​ជាន់​ក្រោយ ​ក៏​បាន​សម្រេច​បញ្ចូល​បន្ថែម​ស្រៈ​ទាំង​៤នេះ ហើយ​ស្រៈ​និស្ស័យ​ក៏​បាន​កើន​ដល់ ២១-១+៤ = ២៤ ហើយ​បើ​បន្ថែម​ស្រៈ ​ ឹះ,ស្រៈ ើះ, ស្រៈែះ ពីលើស្រៈ​និស្ស័យ​ដែល​ធ្លាប់​ឃើញ​​មាន​នៅ​ក្នុង​វចនានុក្រម​សម្ដេច​ ជួន ណាត ក្ដី ក្នុង​អត្ថបទ​នានា​ក្ដី​ទៀត​នោះ ស្រៈ​និស្ស័យ​អាច​កើន​ឡើង​ដល់​ ២៦ ឬ ២៧។



                                     

1.3. អក្សរខ្មែរអក្សរខ្មែរ ស្រៈពេញតួ

អ្នក​ប្រាជ្ញ​ជំនាន់​មុន​ចែង​ថា ស្រៈ​ពេញ​តួ​មាន ១៥ តួ ដោយ​រាប់​យក​ អ អា មក​បញ្ចូល​ផង ។ ប៉ុន្តែ​អ្នក​ប្រាជ្ញ​បច្ចុប្បន្ន​លោក​ដក​យក​" ៛អ” និង" អា” នេះ​ចេញ​ពី​ប្រព័ន្ធ​ស្រៈ​ពេញ​តួ ព្រោះ​លោក​យល់​ថា​​" អ” គឺ​ជា​ព្យញ្ជនៈ ដែល​ត្រូប​រាប់​បញ្ចូល​ទៅ​ក្នុង​ក្រុម​ព្យញ្ជនៈ ទាំង​៣៣​ តួ​នោះ​វិញ ។ ឯ" អា” គឺ​តួ​ព្យញ្ជនៈ​បំបែក ​យក​តួ ​​​​​​​​​" អ” មក​ផ្សំ​ជា​មួយ​ស្រៈ" ា ” ដូច្នេះ​ស្រៈ​ពេញ​តួ​បច្ចុប្បន្ន​នេះ មាន​តែ ១៣​តួ​ទេ គឺ ឥ​ ឦ​ ឧ ​ឩ ឪ ឫ ឬ ឭ ឮ ឯ ឰ ឱ ឳ ។ ចំពោះ​អស់​លោក​អ្នក​ប្រាជ្ញ​ខ្លះ​ទៀត​យល់​ថា ​ក្នុង​ចំណោម​ស្រៈ​ពេញ​តួ​ទាំង​១៣​នេះ ស្រៈ ឩ គេ​មិន​សូវ​ប្រើ​ទេ ដូច្នេះ​ គួរ​រាប់​យក​ត្រឹម​តែ ១២ តួវិញ ព្រោះ​គេ​ប្រើ​ស្រៈ​ពេញ​តួ ឩ នេះ​តែ​ពាក្យ" ព្រះ​ឩរូ” មួយម៉ាត់​គត់ ដែល​មាន​នៅ​ក្នុង​ពាក្យ" រាជ​ស័ព្ទ ” មាន​ន័យ​ថា" ​ ភ្លៅ​ស្ដេច ” ។

                                     

2. មុខងាររបស់ព្យញ្ជនៈ

  • ជាព្យញ្ជនៈដើម
  • ជាព្យញ្ជនៈសង្កត់
  • កាត់ ខាន គាស់ ឃើញ, ត​ ន ស ញ ជាព្យញ្ជនៈសង្កត់
  • កាត់ ខាន គាស់ ឃើញ, ក ខ គ ឃ​ ជាព្យញ្ជនៈដើម

ស្រៈសំឡេងស្មើគ្នា

អៃ=អ័យ អេយ្យ

  • គៃ លៃ មៃ រៃ វៃ ទៃ
  • ច័យ វិស័យ សម័យ អាយុខ័យ
  • អធិបតេយ្យ=អធិបតៃយ៍ ប្រជាធិបតេយ្យ =ប្រជាធិបតៃយ៍ ធម្មាម្មាធិបតៃយ៍
  • កៃ ដៃ ចៃ ហៃ ខៃ
  • ន័យ ជ័យ វ័យ ហទ័យ

អាំ = អម្ម អ័ម

  • ធម្ម គម្ម
  • កាំ ចាំ ដាំ
  • មាំ គាំ លាំ រ;-> ម្ម ចម្ម សម្មាទិដ្ឋិ អម្ម កម្ពុជា

ភាសាបារាំង មក ភាសាខ្មែរ

  • ម៉ូតូ ដែលក្លាយមកពី moto ។
  • កុងតាក់ ដែលក្លាយមកពី contact ។
  • ភាសាបារាំងត្រូវបានប្រើប្រាស់ជាទូទៅ នៅក្នុងវិទ្យាសាស្ត្រ និងពាក្យបច្ចេកទេសកម្ចី។
  • ម៉ាស៊ីន ដែលក្លាយមកពី machine ។
  • កាហ្វេ ដែល​ក្លាយ​មកពី café ។
  • ហ្គាស្ទ្រិច រលាកក្រពះ gastrique ។

ភាសាអង់គ្លេស

  • មីទិង ក្លាយមកពី​ meeting ។
  • កុំព្យូទ័រ ដែលក្លាយមកពី computer ។

ភាសាថៃ សៀម

  • ហា ក្នុងពាក្យ ចោហារយ
  • បៃតង
  • កំផែង សំដីថៃ, កំពែង ពាក្យខ្មែរ
  • នេន សំដីថៃ, សាមណេរ ពាក្យខ្មែរ
  • កាពិ កាពិផៅ

ពាក្យកម្ចីភាសាចិន

  • ហ៊ា ហៅ​ បងប្រុស
  • ចែ ហៅ បងស្រី
  • ពូថៅ ឬ ប៉ូវថៅ មកពីពាក្យថា ហ្វ៊ូថូវ 斧头
  • ប៉ិកួៈ ដំឡូង​រលួស
                                     

3. រាជ្យ​សព្ទ

៙ ក ៚

  • កញ្ចក់​ឆ្លុះ = ព្រះឆាយ
  • កន្ថោរ​ធំ = ព្រះសុពណ្ណរាជ
  • កន្សែង​ទ្រាប់​ថ្វាយបង្គំ = ព្រះកនិច្ឆាបង្គំ
  • កង = ព្រះវល័យ
  • ក្នាញ់ = ទ្រង់បដិឃៈ
  • កដៃ = ព្រះករ, កព្រះហស្ត
  • កាត់សក់ = ចម្រើនព្រះកេសា
  • កងកន់ = ព្រះពាហុរ័ក្ស, ព្រះពាហុរ័តន៍ ព្រះពាហុរត្ន
  • កូប​ដំរី = ព្រះនាគាសនៈ
  • ក្លាហាន = ព្រះវិសារទៈ
  • ក្បាលជង្គង់ = ព្រះជានុ
  • កន្ថោរ​តូច = ព្រះសុពណ្ណស្រី
  • កន្ត្រៃ = ព្រះទម្រង់សុក័ន្ត
  • ក = ព្រះសុរង
  • កន្សែង​ជូត​ដៃ = ព្រះកនិច្ឆាព្រះហស្ត
  • ក្មួយប្រុស = ព្រះភាគិនេយ្យ
  • កជើង = ព្រះនិពន្ធបាទ, កព្រះបាទ
  • ក្រាស = ព្រះសម្អាងកេសី
  • កម្រាល, កន្ទេល, ចៀមចំ, ព្រំ = ព្រះនិសជ្ជនីយ៍
  • ក្អក = ព្រះកាសៈ
  • ក្អួត = ទ្រង់អាចៀន
  • -ក្រដាស ​ប្រោះ​ទឹកមាស​បិទភ្ជាប់​នឹង​ព្រែ ឬ​ក្រដាស​បារាំង​សរសេរ​តាំង​តំណែង​យស​មន្ត្រី​ទាំងពួង តាំងពី​ឧកញ៉ា​ដរាប​ដល់​ឃុន ម៉ឺន = សញ្ញាប័ត្រ។
  • ក្រមា​បង់ក = ព្រះសុភាក់
  • កន្សែង​ជូត​ខ្លួន = ព្រះកនិច្ឆាព្រះអង្គ
  • កាំបិតព្រា = ព្រះទម្រង់វាសី
  • កម្អួត = ព្រះអាចៀន, ព្រះវមកៈ
  • កាំបិតស្នៀត ឬ​ក្រឹស = ព្រះទម្រង់ឆុរិកា
  • កន្តើយ​ព្រងើយ = ទ្រង់ព្រះឧបេក្ខា
  • ក្លស់ = ព្រះក្លស់
  • ក្រលៀន = ព្រះអនុជង្គ
  • កៅអី = ព្រះសុវណ្ណកោច្ឆៈ
  • កង្វេរ = ព្រះអង្កុសា
  • កន្សែងជូតមុខ = ព្រះកនិច្ឆាព្រះភក្ត្រ
  • ក្អមពួច = ព្រះសុវណ្ណកុម្ភៈ
  • កម្លាំងកាយ = ព្រះកាយពល
  • កំភួនជើង = កំភួនព្រះបាទ
  • ក្រឡេកមើល = ទ្រង់ឆ្មៀងព្រះនេត្រ
  • កាំភ្លើង = ព្រះទម្រង់អគ្គី
  • -ក្រដាស​សេនាបតី​ធ្វើ​តាំង​តំណែង​យស ឲ្យ​ក្រមការ = ត្រាតាំង។
  • កាំបិតកោរ = ព្រះទម្រង់ខុរៈ
  • ក្រយៅ = ព្រះបទរាជី
  • ក្មួយស្រី = ព្រះភាគិនេយ្យា
  • ក្រមួនមាត់ = នួនព្រះឱស្ឋ
  • កាំបិតបន្ទោះ = ព្រះទម្រង់ដងវែង ដងង
  • -ក្រដាស​សរសេរ​តាំង​តំណែង​យស​ព្រះភិក្ខុ​សង្ឃ​ទាំងពួង = សមណប័ត្រ។
  • ក្អែល = ព្រះរជ្ជោជល
  • ក្រពះ = ព្រះបិហកៈ
  • ក្រោកពីដេក = ទ្រង់តើន, ទ្រង់បពុជ្ឈនាការ
  • កូនប្រសា​ស្រី = ព្រះសុណិសា
  • កន្ទូតអូង = ព្រះគីវង្គ
  • កំភួនដៃ = កំភួនព្រះហស្ត
  • កន្លើត = ព្រះតាលុ
  • ក្រចក = ព្រះនខា
  • កូនប្រសា​ប្រុស = ព្រះធីតុបតី
  • កើតទុក្ខ = ទ្រង់សោយទុក្ខ
  • កន្សែង​ជូត​មាត់ = ព្រះកនិច្ឆាព្រះឱស្ឋ
  • កញ្ជ្រឹល = ព្រះទទ្ទុ
  • ក្លៀក = ព្រះកច្ឆៈ
  • កាវ​ពាក់​ត្រចៀក = ព្រះកុណ្ឌល
  • កន្សែង​ជួត​ក្បាល = ស្នាប់ព្រះសិរ
  • កំហាក = ព្រះខេឡាសុចិ
  • ក្បាល = ព្រះសិរ
  • កាំបិតបត់ = ព្រះទម្រង់បិប្ផលី
  • កាល់ចិញ្ចើម = វិចិត្រព្រះភូមោ
  • កន្ទក់​លាងដៃ = ព្រះកុណ្ឌកី
  • កាំបិតស្លា = ព្រះទម្រង់បូគៈ
  • កោរសក់ = ដាក់ព្រះកេសា
  • កុណ្ឌី​ទឹក = ព្រះសុវណ្ណភិង្គារ

_____________________________________________

៙ ខ ៚

  • ខ្យល់ចាប់ = ព្រះវាយុរោគ
  • ខាក = ទ្រង់កក្ខារី
  • ខ្នើយឱប = នែបព្រះអង្គ
  • ខ្នង = ព្រះប្រឹស្ដាង្គ
  • ខ្លួន = ព្រះកាយ
  • ខ្សៀ = ព្រះទំរង់ធុមវដ្ដី
  • ខោស្នាប់ភ្លៅ = ស្នាប់ព្រះឧរូ ឧរុ
  • ខ្ពុរមាត់ = ទ្រង់វិក្ខាលនៈ
  • ខ្នៀរអាចម៍ = ព្រះខ្នាច់
  • ខ្លាញ់ខាប់ = ព្រះមេទោ
  • ខឹងតិច = ទ្រង់ខ្ញាល់
  • ខឹងច្រើន = ទ្រង់ក្រោធ, ទ្រង់ពិរោធ
  • ខឹមខាត់, ខ្សែក្រវាត់ = ព្រះកាយពន្ធន៍
  • ខ្ជិល = ទ្រង់កោសជ្ជៈ
  • ខ្លាញ់រាវ = ព្រះវសា
  • ខ្មាស​របស់​ប្រុស = ព្រះសិដ្ឋលិង្គ
  • ខោជើងវែង = ស្នាប់ព្រះជង្ឃ
  • ខ្លាច = ទ្រង់ព្រះភិរុកា
  • ខ្មៅដុស = ព្រះមសិ
  • ខ្នើយ = រងព្រះបាទ
  • ខ្នើយផ្អែក = ព្រះខ្នល់
  • ខួរក្បាល = ព្រះមត្ថលុង្គ
  • ខ្មាស​របស់​ស្ត្រី = ព្រះយោនី
  • ខ្នើយរងស្មង = រងព្រះជង្ឃ

_____________________________________________

៙ គ ៚

  • គុម្ពត្រចៀក = ព្រះកាណ៌
  • គោម = ព្រះឃរបទីប
  • គ្រឿងក្រអូប​សម្រាប់​លាប = ព្រះសុគន្ធវិលេបនៈ
  • គ្រហែម = ទ្រង់ព្រះឧក្កាសិត
  • គ្រែ = ព្រះមញ្ចៈ
  • គោ = ព្រះទីន័ងឧសភរាជ
  • គ្រែ​យាន​មាស = ព្រះសុវណ្ណរាជយាន
  • គ្រុន = ព្រះទាហរោគ, ឌាហរោគ
  • គិត = ទ្រង់ព្រះចិន្ដា
  • គូរ = ទ្រង់ព្រះលេខា
  • គ្រូ = រាជគ្រូ
  • គក់ វាយ = ទ្រង់ប្រហារ
  • គ្រែ​យាន = ព្រះរាជយាននុម៉ាត
  • គ្រែ​អង្គុយ = ក្រឡាព្រះគំនាល់
  • គុំកួន = ទ្រង់អាឃាដ
  • គំហក = ទ្រង់តជ្ជនាការ
  • គ្រែដេក = ព្រះទែនបន្ទំ
  • គជ, តេជ, នប់, កុយ, គាថា = ព្រះគ្រូ

_____________________________________________

៙ ឃ ៚

  • ឃ្លង់ = ព្រះកុដ្ឋរោគ
  • ឃើញ = ទ្រង់ទស្សនាការ
  • ឃ្លាន = ទ្រង់ជិឃច្ឆា

_____________________________________________

៙ ង ៚

  • ងូតទឹក = ស្រង់ព្រះវារី
  • ងងុយ = ទ្រង់ព្រះថីនៈ
  • ងោកងុយ = ទ្រង់ព្រះមិទ្ធៈ

_____________________________________________

៙ ច ៚

  • ចារុ៍​ចងដៃ = កែមព្រះករ
  • ចង្កៀលត្រចៀក = ព្រះទម្រង់សុវណ្ណកាណ៌
  • ចន្ទាស = ព្រះសណ្ឌាស
  • ចិត្តជា បាត់ខឹង = ទ្រង់ក្សាន្តព្រះហឫទ័យ
  • ចំណី​បង្អែម = ព្រះឱជា
  • ច្រៀង = ទ្រង់គីតាភិរម្យ
  • ចូលចិត្ត = ទ្រង់សន្និដ្ឋាន
  • ចង្កេះ = ព្រះអង្កៈ, ព្រះកដី
  • ច្រូច​ទឹក = ទ្រង់ទក្សិណោទក
  • ច្រមុះ = ព្រះនាសា
  • ចង្កើះ = ព្រះយមកា
  • ចៅស្រី-ប្រុស = ព្រះរាជនត្តា
  • ចង្អុល​ម្រាមដៃ = ព្រះតជ្ជនាបាទ
  • ចង្កួយស្មា = ព្រះអង្សកូដ
  • ចង្កៀង = ព្រះតេលបទីប
  • ចិញ្ចៀន = ព្រះទម្រង់
  • ចង្កៀល​ក្រចក = ព្រះទម្រង់សុពណ្ណនខា
  • ច្របាច់ = សម្ពាហណៈ
  • ចិញ្ចើម = ព្រះភូមោ, ព្រះភមុកា
  • ចង្កា = ព្រះហនុកា
  • ចែងថ្ងៃ = ព្រះខុទ្ទកបិឡកា
  • ចិត្ត = ព្រះហឫទ័យ
  • ចំឡក = ព្រះបស្សការ

_____________________________________________

៙ ឆ ៚

  • ឆ្អឹង = ព្រះអដ្ឋិ
  • ឆត្រ = ព្រះក្លស់
  • ឆ្អឹងដងកាំបិត = ព្រះអក្ខកា
  • ឆ្លាក់ = ទ្រង់រចនា

_____________________________________________

៙ ជ ៚

  • ជីតាទួត = ព្រះអយ្យកោទួត
  • ជីតា = ព្រះអយ្យកោ
  • ជុះ​អាចម៍ = ទ្រង់ចូល​ព្រះបង្គន់ធំ
  • ជិនឆ្អន់ = ទ្រង់និព្វិទា
  • ជញ្ជឹង = ទ្រង់ព្រះវិចារណ៍
  • ជាន់ = ទ្រង់អក្កមៈ
  • ជុក = ព្រះមោលី
  • ជណ្ដើរ = ព្រះអឌ្ឍចន្ទ
  • ជន្លួញ = ព្រះបដោទ
  • ជីដូន = ព្រះអយ្យិកា
  • ជីដូនទួត = ព្រះអយ្យិកាទួត
  • ជក់ = ទ្រង់សោយ
  • ជម្រះ​ធ្មេញ = ទ្រង់សោយព្រះស្ទន្ត

_____________________________________________

៙ ឈ ៚

  • ឈាម = ព្រះលោហិត
  • ឈ្នួត = ព្រះវេដ្ឋនៈ
  • ឈើចាក់ធ្មេញ = ធ្នាក់ព្រះទន្ត, ព្រះទន្តកដ្ឋ
  • ឈើច្រត់ = ព្រះទណ្ឌៈ
  • ឈឺ = ប្រឈួន, ទ្រង់ព្រះអាពាធ, ទ្រង់ព្រះអផាសុក
  • ឈ្លី = ទ្រង់បរិមទ្ទៈ
  • ឈានជើង = ស្ដេចឈានព្រះបាទ
  • ឈមមុខ​ត្រង់ = ទ្រង់ឆ្ពោះព្រះភក្ត្រ
  • ឈើខ្នាត = ព្រះរាជមានៈ
  • ឈរ = ទ្រង់ស្ថិត
  • ឈើខ្នោសអណ្ដាត = ព្រះជីវ្ហាវិសោធន៍

_____________________________________________

៙ ញ ៚

  • ញញឹម = ទ្រង់ព្រះសិតាការៈ
  • ញើស = ព្រះសេទោ

_____________________________________________

៙ ដ ៚

  • ដោះ = ព្រះថ័ន
  • ដៃ = ព្រះហស្ត
  • ដឹង = ទ្រង់ជ្រាប
  • ដើមទ្រូង = ព្រះឧរា
  • ដំរី​សម្រាប់​គង់ = ព្រះទីន័ងគជេន្ទ្រ
  • ដប​កែវ = ព្រះករណ្ឌកៈ
  • ដេកលក់ = ទ្រង់ផ្ទំស្កល់
  • ដប​តែ = ព្រះបានកោសៈ
  • ដាវ​វែង = ព្រះទម្រង់អសិដងវែង
  • ដេក = ទ្រង់ផ្ទំ
  • ដន្លាប់ = ព្រះក្នក់
  • ដើរ = ទ្រង់យាងព្រះបាទ
  • ដាវ = ព្រះទម្រង់អសិ
  • ដំបង = ព្រះទម្រង់គទាវុធ
  • ដីខ្មៅ​សរសេរ = ព្រះកាឡមត្តិកា
  • ដីស = ព្រះបុស្សមត្តិកា
  • ដើរដំណើរ = ទ្រង់ព្រះរាជដំណើរ

_____________________________________________

៙ ត ៚

  • ត្បាល់បុក​ស្លា = ព្រះសុវណ្ណទន្ត, ស្នងព្រះទន្ត
  • ត្រា = ព្រះរាជវលញ្ឆករ
  • ត្រិះរិះ = ទ្រង់ព្រះតម្រិះ
  • ត្រកូល = រាជត្រកូល, ខត្តិយត្រកូល
  • តោក = ព្រះសុដ្ឋិការ
  • តម = ទ្រង់ព្រហ្មចេត
  • តាំង = ព្រះបីថំ
  • ត្រចៀក = ព្រះស្រោត
  • តែងរឿង-កាព្យ = ទ្រង់និពន្ធ

_____________________________________________

៙ ថ ៚

  • ថ្នាំ​រក្សា​រោគ = ព្រះឱសថ
  • ថ្ងាស = ព្រះនលាត
  • ថ្លើម = ព្រះយកនៈ
  • ថ្ងូរ = ទ្រង់អដ្ដសរៈ
  • ថើប = ទ្រង់ចុម្ពិត
  • ថ្ពាល់ = ព្រះគណ្ឌៈ

_____________________________________________

៙ ទ ៚

  • ទឹកកាម = ព្រះអសុចិ
  • ទួញ = ទ្រង់សោក
  • ទិកោទឹក = ព្រះបានភិង្គារ
  • ទៀន = ព្រះសិខាទីប
  • ទឹកអប់ = ព្រះសុគន្ធ
  • ទឹកតែ = ព្រះបានរស
  • ទឹកដោះ = ព្រះក្សីរ
  • ទ្វារនោម = ព្រះបស្សាវមគ្គ
  • ទឹករំអិល = ព្រះលសិកា
  • ទៅលេង = ស្ដេចប្រពាត
  • ទូកគង់ = ព្រះទឺន័ងនាវា
  • ទាច = ព្រះវក្កៈ
  • ទឹកអប់សម្រាប់ងូត = ព្រះសុគន្ធវារី
  • ទ្វារជុះ = ព្រះវច្ចមគ្គ
  • ទ្រគាក = ព្រះសុសោណី
  • ទូ = ព្រះកុញ្ជិកកោសៈ
  • ទឹកមាត់ = ព្រះខេឡៈ
  • ទឹកនោម = ព្រះមូត្រ
  • ទឹកត្រជាក់ = ព្រះសីតរស
  • ទឹកលាងអាចម៍ = ព្រះធារាបង្គន់
  • ទ្រហោយំ = ទ្រង់ពិលាប
  • ទឹកភ្នែក = ព្រះអស្សុ

_____________________________________________

៙ ធ ៚

  • ធូប = ព្រះធូប
  • ធាត់ = ព្រះថូលោ, មានព្រះអង្គ
  • ធ្មេញ = ព្រះទន្ត
  • ធ្នូ = ព្រះទម្រង់កៅទណ្ឌ

_____________________________________________

៙ ន ៚

  • ផ្សាយ​ទូទៅ = ព្រះបន្ទូលសុរសីហនាទ
  • និយាយ​ចំពោះ, ផ្ដើម​ឡើង, និយាយ​បន្លឺ​ឲ្យដឹង = ទ្រង់ប្រារព្ធ
  • និយាយ = ទ្រងមានព្រះបន្ទូល, ទ្រង់មានព្រះតម្រាស់, ព្រះសវនីយ ព្រះអគ្គមហេសី
  • នោម = ទ្រង់ចូលព្រះបង្គន់តូច, ទ្រង់បន្ទោបស្សាវៈ
  • នៅ = គង់
  • នៅផ្ទះ = គង់ព្រះដំណាក់
  • និយាយ​ការ = ទ្រង់មានព្រះរាជឱង្ការ

_____________________________________________

៙ ប ៚

  • ប្រពន្ធ = ព្រះមហេសី, ព្រះជាយា
  • បង = ព្រះរាម, ព្រះជេដ្ឋា
  • បង្អួច​បើក​ទល់ = ព្រះកវាតា
  • បាយ = ព្រះក្រយាស្ងោយ
  • បេះដូង = ព្រះហទយៈ
  • ប្រជ្រុយ = ព្រះតិលកា
  • ប្ដី = ព្រះស្វាមី, ព្រះភស្ដា
  • ប្រឡែង ប្រលែង ​ឬ​លេង = ទ្រង់ក្រសាល
  • បង្អួច​មាន​គន្លឹះ = ព្រះសីហបញ្ជរ
  • ប្រាប់ = ទ្រង់ត្រាស់
  • បង្គាប់ = ទ្រង់បញ្ជា
  • បារី = ព្រះធុមវដ្ឋី, ព្រះស្រីសួង
  • បបោសអង្អែល = ទ្រង់បរាមាស
  • ប្រេង = ព្រះតេលៈ
  • ប្អូន = ព្រះអនុជ
  • បន្ទាត់ = ព្រះតន្តិ ព្រះតន្តី
  • ប្រជុំចិញ្ចើម = ព្រះឧណ្ណាលោម
  • ប្រមាត់ = ព្រះបិត្តៈ

_____________________________________________

៙ ផ ៚

  • -ផែន​មាស​ចារិក​អក្សរ​ទាំង​ព្រះនាម​ម្ចាស់​ផែនដី​នូវ​ក្សត្រិយ៍​ទាំងពួង និង​ព្រះសង្ឃនាយក = ព្រះសុវណ្ណប័ត្រ។
  • ផើម ស្ដេចស្រី = ទ្រង់ព្រះគភ៌
  • ផ្លិត​ដង​ង = ព្រះពាតវីជនី
  • ផ្លិត​ស្លាប​សត្វ = ព្រះវាលវិជនី
  • ផ្ចិត = ព្រះនាភី
  • ផ្លិត​ស្លឹក​ត្នោត = ព្រះតាលប័ត្រ
  • ផឹក = ទ្រង់សោយ
  • ផ្តិល = ព្រះស្រាពក៍
  • ផ្នត់​ជង្គង់ = ផ្នត់ព្រះជានុ
  • ផ្ទះ = ព្រះទីន័ងដំណាក់
  • ផ្កា = ព្រះបុប្ផា
  • ផ្ដាសាយ = ទ្រង់ព្រះបិនាសា
  • ផើម ស្ត្រី​ទាំងពួង​ជា​ម្នាង​ស្ដេច = មានគភ៌
  • ផ្លិត​កោង = ព្រះវីជនី
  • -ផែន​ប្រាក់​ចារិក​អក្សរ​តាំង​តំណែង​យស​សេនាបតី​នូវ​ព្រះភិក្ខុ​រាជាគណៈ​ធំ = ហិរញ្ញបត្រ។

_____________________________________________

៙ ព ៚

  • ពក = ព្រះបីឡកា
  • ព្រះខាន់ = ព្រះខាន់
  • ពូក = ព្រះសុខសេយ្យាស
  • ពានស្លា = ពានព្រះស្រី
  • ពងស្វាស = ព្រះអណ្ឌៈ
  • ព្រួញ = ព្រះទម្រង់កាំសរ
  • ពែង​ផឹកទឹក = ព្រះមណិថាលកៈ
  • ព្រួយចិត្ត = ព្រួយព្រះហទ័យ ព្រួយព្រះទ័យ, ព្រួយព្រះរាជហឫទ័យ
  • ពាន = ព្រះពាន
  • ពុកមាត់ = ព្រះមស្ស
  • ពោះវៀនធំ = ព្រះអន្តៈ
  • ពែងតែ = ព្រះបានថាលកៈ
  • ពោះ = ព្រះឧទរ
  • ពិតាន = ព្រះពិតាន
  • ព្យាយាម = ទ្រង់ឧស្សាហ៍
  • ពូថៅ = ព្រះទម្រង់ផរសុ
  • ពោះវៀនតូច = ព្រះអន្តគុណៈ

_____________________________________________

៙ ភ ៚

  • ភ្នែកគោ = ព្រះគោប្ផកៈ
  • ភូមិ​មាន​ផ្ទះ​ដាក់​ស្វេតច្ឆត្រ = ព្រះបរមរាជវាំង
  • ភួយ = ព្រះឧណ្ហសុភាក់
  • ភូមិ​មាន​ផ្ទះ​ឥត​ស្វេតច្ឆត្រ = ព្រះរាជនិវេសន៍
  • ភូមិ​ស្ដេច​ទី​ព្រះអង្គ​ម្ចាស់​គង់ = វាំង
  • ភ្នែក = ព្រះនេត្រ
  • ភ្លេច = ទ្រង់សម្មោសា
  • ភាជន៍​ព្រះស្ងោយ = ព្រះសុវណ្ណភាជន៍

_____________________________________________

៙ ម ៚

  • ម្សៅ​រមៀត = ព្រះហលិទ្ទចុណ្ណ
  • មួក = ព្រះមាលា
  • ម្ហូប = ព្រះឱជារស
  • ម្រាម​មេដៃ = ព្រះអង្គុដ្ឋង្គុលី
  • មកុដ = ព្រះមកុដ
  • ម្ដាយ​ជា​ស្ដេច​កូន​ជា​ស្ដេច​ទ្រង់រាជ្យ = សម្ដេចព្រះវររាជជននី
  • ម្សៅ = នួនព្រះភក្ត្រ
  • មាត់ = ព្រះឱស្ឋ
  • ម្ដាយមីង​ខាង​អាពុក = ព្រះបិតុច្ឆា
  • មេជើង = ព្រះអង្គុដ្ឋបាទ
  • ម្លូ​បាយ = ព្រះស្រីសន្លឹក
  • មុន រោគ = ព្រអសា
  • ម្រាមជើង​កណ្ដាល = ព្រះមជ្ឈិមបាទ
  • ម្រាម​កូនជើង = ព្រះអនុជបាទ
  • មើល = ទ្រង់ទត
  • ម្រាម​នាងដៃ = ព្រះកនិដ្ឋង្គុលី
  • ម្ដាយមីង​ខាង​ម្ដាយ = ព្រះមាតុច្ឆា
  • ម្រាម​កូនដៃ = ព្រះអនុជង្គុលី
  • មុង = ព្រះសុកល់ប្រសើរ
  • ម្លូ​លឿង = ព្រះស្រីបណ្ឌា
  • មុខ = ព្រះភក្ត្រ
  • ម្ដាយ​ជា​ស្ដេច​ទី​ព្រះអង្គម្ចាស់ = ព្រះមាតា
  • មា​ ឬ​អាពុក​ធំ​ខាង​អាពុក = ព្រះបិតុលា
  • ម្រាមនាង​ជើង = ព្រះកនិដ្ឋបាទ
  • ម្ដាយ​ជា​សាស្ត្រ​កូន​ជា​ស្ដេច​ទ្រង់​រាជ្យ = សម្ដេចព្រះរាជជននី
  • ម្រាម​កណ្ដាល​ដៃ = ព្រះមជ្ឈិមមង្គុលី

_____________________________________________

៙ យ ៚

  • យំ = ទ្រង់ព្រះកន្សែង

_____________________________________________

៙ រ ៚

  • រួម​ប្រវេណី = ទ្រង់ព្រះសយុម្ពរ, សយម្ពរ
  • រទេះ = ព្រះទីន័ងរាជរថ
  • រាស្ត្រ​ជា​ម្ដាយ​ក្សត្រ​ទី​ព្រះអង្គម្ចាស់ = ព្រះមាតា
  • របស់​ទ្រព្យ​ស្ដេច​ទី​ព្រះអង្គម្ចាស់​និង​​អ្នកអង្គម្ចាស់ = ព្រះធនទ្រព្យ
  • របស់​ទ្រព្យ​ស្ដេច​ទ្រង់រាជ្យ = ព្រះរាជទ្រព្យ
  • រង​ដាក់គ្រឿង​បូជា = ព្រះសក្ការភាជន៍
  • រាប់អាន = ទ្រង់ព្រះមេត្តា
  • រោង​ទទួល​ភ្ញៀវ = ព្រះរាជរោង
  • រោមក្លៀក = ព្រះលោមកច្ឆៈ
  • រង = ព្រះសថា
  • រោង​សំណាក់ = ព្រះពន្លា
  • រោមភ្នែក = ព្រះលោមនេត្រ
  • រោម​អស់ទាំង​ខ្លួន = ព្រះលោមា
  • រាំ = ទ្រង់ព្រះនច្ចា
  • រង​ដាក់គ្រឿង​តែ = ព្រះបានភាជន៍

_____________________________________________

៙ ល ៚

  • លេងល្បែង​ផ្សេងៗ = ទ្រង់ក្រសាល, ទ្រង់កីឡា
  • លាជ = ព្រះលាជ
  • វរចនា = ព្រះទីន័ងសិរិកា
  • វាវ = ព្រះកិលោមកៈ
  • វាំងនន = ព្រះសាណិយា
  • វាយ = ទ្រង់ព្រះរាជទណ្ឌ
  • លម = ព្រះថវិកា
  • វធម្មតា = ព្រះវ
  • លុប ឬ​លាង = ទ្រង់ស្រប់
  • វែក​រាប់បាត្រ = ស្នងព្រះហស្ត
  • លំពែង = ព្រះទម្រង់អសុឡី
  • វ៉ែនតា = ស្នងព្រះនេត្រ

_____________________________________________

៙ ស ៚

  • សាច់ធ្មេញ អញ្ចាញធ្មេញ = អញ្ចាញព្រះទន្ត
  • សិតសក់ = ទ្រង់សិតព្រះកេសា
  • សង្វារ = ព្រះកេយុរា
  • សើច = ទ្រង់ព្រះសម្រួល
  • សរសៃ = ព្រះនហារូ
  • សរសេរ = ទ្រង់លិខិត
  • សេះគង់ = ព្រះទីន័ងអស្សតរ
  • ស៊ី = ទ្រង់សោយ
  • សារពើ​បន្លែ = បន្លែព្រះស្ងោយ
  • សួត = ព្រះបប្ផាសៈ
  • សក់ = ព្រះកេសា
  • ស៊ង = ព្រះសុពណ៌កោស
  • សម្ដី = ព្រះរាជតម្រាស់
  • សន្លាក់​កដៃ = ព្រះសន្ធិករ
  • សង្ស័យ = ទ្រង់វិចិកិច្ឆា
  • សាច់ = សាច់ព្រះស្ងោយ
  • ស៊ែ = ព្រះកសា
  • សម = ស្នងព្រះអង្គុលា
  • សារពើ​អន្លក់ = អន្លក់ព្រះស្ងោយ
  • សន្លប់ = ទ្រង់ព្រះវិសញ្ញី
  • -សេចក្ដី​ដែល​ម្ចាស់​ផែនដី​តែង​ដោយ​ព្រះអង្គ​ឯង = ព្រះរាជនិពន្ធ។
  • សលៀង = ព្រះសលៀង, ព្រះរាជយាន
  • -សេចក្ដី​ដែល​ម្ចាស់​ដែនដី​តាំង​ទុក​ឲ្យ​មហាជន​ប្រព្រឹត្ត​តាម = ព្រះរាជបញ្ញាត្តិ។
  • -សេចក្ដី​បម្រាម​ឬ​បង្គាប់​ដល់​ខ្ញុំ​រាជការ​ឬ​អាណា​ប្រជាជន = ព្រះរាជប្រកាស។

-សំបុត្រ​ធម្មតា​ដែល​ប្រើ​ទៅ​មក​រក​គ្នា ឬ​ថ្វាយ​ម្ចាស់ផែនដី​និង​ក្សត្រិយ៍​ទាំងពួង = ចុតហ្មាយ។

-សំបុត្រ​បុគ្គល​គ្រង​នគរ​ប្រទេស​រាជ = អក្សរសារ។

-សំបុត្រ​បុគ្គល​គ្រង​ប្រទេស​ឯករាជ្យ មាន​អំណាច​ដូច​ក្សត្រិយ៍​ម្ចាស់ផែនដី​ប្រើ​ចេញ​ទៅ​ប្រទេស​ក្រៅ = សុភអក្សរសារ។

-សំបុត្រ ​មេទ័ព ឬ​ព្រះរាជ​អាជ្ញា​ហ្លួង​នូវ​ចៅហ្វាយស្រុក​ក្រមការ​ខេត្ត​ធ្វើ​ទៅ​ថ្វាយ​ ម្ចាស់ផែនដី ឬ​សេនាបតី​អំពី​រាជការ​ផ្សេងៗ = សំបុត្របក។

-សំបុត្រ​ម្ចាស់ផែនដី​ចេញ​ឲ្យ​ដឹង​ទូទៅ​គ្រប់គ្នា = ព្រះរាជឱង្ការ​នូវ​ព្រះបន្ទូល​សុរសីហនាទ។

-សំបុត្រ​ម្ចាស់ផែនដី​ផ្ញើ​ទៅ​មក​ដល់​ម្ចាស់ផែនដី​ដូចគ្នា = ព្រះបរមរាជសាសន៍។

-សំបុត្រ​ម្ចាស់ផែនដី ទ្រង់​សរសេរ​ដោយ​ព្រះហស្ត​ឯង​ពុំ​មែន​ជា​ផ្លូវ​រាជការ = ព្រះបរមរាជហត្ថលេខា។

-សំបុត្រ​ម្ចាស់ផែនដី ទ្រង់​សរសេរ​ដោយ​ព្រះហស្ត​ឯង​ក្នុង​កិច្ចរាជការ = ព្រះរាជឱង្ការលេខា។

-សំបុត្រ​រាជការ​ឲ្យ​កាន់​ទៅ​កោះ​មនុស្ស​ឬ​កេណ្ឌ​រាស្ត្រ​ឲ្យ​ធ្វើការ​ផ្សេងៗ = ហ្មាយ។

-សំបុត្រ​សរសេរ​សូម​បើក​របស់​ផ្សេងៗ ឬ​ធ្វើ​សេចក្ដី​ទុក​ថ្វាយ​ម្ចាស់ផែនដី = ដីកា។

-សំបុត្រ​សេនាបតី​ឬ​មេទ័ព ឬ​ព្រះរាជអាជ្ញា​ហ្លួង = ទងត្រា។

-សំបុត្រ​ព្រះ​រាជជននី ឬ​សម្ដេច​ព្រះអគ្គមហេសី = ព្រះរាជសវនីយលេខា។

-សំបុត្រ​សម្ដេច​ឧភយោរាជ, ព្រះ​ឧបរាជ​ប្រើ​ជា​ធម្មតា = ព្រះរាជបន្ទូលលេខា។

-សំបុត្រ​សម្ដេច​ឧភយោរាជ, ព្រះ​ឧបរាជ​ធ្វើ​ទៅ​ថ្វាយ​ម្ចាស់ផែនដី​ដទៃ​ក្រៅ = ព្រះបវររាជសាសន៍។

-សំបុត្រ​អគ្គមហាសេនាបតី ឬ​មេទ័ព​ធំ = សារត្រា។

  • ស្លាតម្ពុល = ព្រះស្រីតម្ពុល
  • សំពត់ = ព្រះពស្ត្រ
  • សំពត់​អង្កាញ់ = ព្រះបព្វកៈ
  • ស្លាស្លឹង = ព្រះស្រីសុក្ខ
  • ស្បៃ​ដណ្ដប់ = ព្រះសុភាក់
  • ស្ដោះ = ទ្រង់នុដ្ឋហា
  • ស្វេតច្ឆត្រ = ស្វេតច្ឆត្រ
  • សំពត់​ចាប់​ទឹក = ព្រះតេមិយសាដក
  • សម្លឹង = ទ្រង់ឧលោកនៈ
  • ស្លាបព្រា = ស្នងព្រះអង្គុលី
  • សំឡេង = ព្រះសុរសៀង
  • ស្ទាប = ទ្រង់អាមសនៈ
  • ស្លាប់ លោកសង្ឃ = អនិច្ចកម្ម
  • សម្លក់ = ទ្រង់ឱលោកនៈ
  • ស្លា​បុក = ព្រះស្រីចុណ្ណៈ
  • ស្លាប់ អគ្គមហេសី = សោយព្រះវិលាល័យ
  • ស្លាជីគ្រប ស្លាជីប = ព្រះបិធាន
  • ស្លេស្ម = ព្រះសេម្ហៈ
  • ស្លាបប្រចៀវ = ព្រះវង្សកុបាត
  • ស្លាក្រក = ព្រះស្រីខណ្ឌក៍
  • ស្រែង = ព្រះកិលាសៈ
  • ស្បែកជើង = ព្រះសុពណ៌បាទ
  • ស្មា = ព្រះអង្សា
  • ស្មងជើង = ព្រះជង្ឃ
  • ស្ពាយឆៀង = ទ្រង់ព្រះសោវត្ថិកា
  • ស្បៃ​ជ្រលក់​ទឹក = ព្រះសីតសុភាក់
  • ស្រឡាញ់ = ទ្រង់​សព្វព្រះរាជហឫទ័យ
  • ស្គម = ព្រះកីសោ
  • ស្រោមជើង = ព្រះសុពណ៌កោសបាទ
  • សំបោរ = ព្រះសិង្ឃានិកា
  • ស្លាប់ ស្ដេច​ទី​អ្នកអង្គម្ចាស់ = ក្ស័យព្រះជន្ម
  • ស្ងៀម = ទ្រង់តុស្នី
  • សម្រាលកូន = ទ្រង់ប្រសូត, ទ្រង់សម្ភព
  • ស្អូច = ព្រះកិបិលកា
  • ស្លាប់ ស្ដេច​ទ្រង់រាជ្យ = សោយព្រះទិវង្គត
  • សម្បុរ = ព្រះឆវី
  • ស្និត ក្រាស​ធ្មេញ​ល្អិត = ព្រះសម្អាងកេសា
  • ស្លាបប៉ាកកា = ព្រះគរុកំ
  • ស្រេក = ទ្រង់បិបាសា
  • ស្បែក = ព្រះតចៈ
  • ស្រា = ព្រះចណ្ឌរស
  • សំពត់​ងូតទឹក = ព្រះឧទកសាដក, សុក្ខសាដក
  • ស្លាប់ ស្ដេច​ទី​ព្រះអង្គម្ចាស់ = សុគត
  • ស្លា​ខ្ចី = ព្រះស្រីហរិត

_____________________________________________

៙ ហ ៚

  • ហែម​ស្លា​ព្រះពរ = ស្រាពក៍ព្រះស្រី
  • ហឹប = ព្រះមញ្ជូសា
  • ហិត = ទ្រង់ឃាយី
  • ហឺត = ព្រះសាសរោគ

_____________________________________________

៙ អ ៚

-អក្សរ​ក្សត្រិយ៍​ខត្តិយត្រកូល​ផង​ទាំងពួង = ឡាយព្រះហស្តលេខា។

-អក្សរ​ម្ចាស់ផែនដី​ទ្រង់​សរសេរ ដោយ​ព្រះហស្ត​ឯង​ទុកជា​ចំណាំ​នៃ​ព្រះអង្គ = ព្រះរាជហត្ថលេខា។

  • អណ្ដាត = ព្រះជីវ្ហា
  • ឧស្សាហ៍ = ព្រះឧស្សាហ៍
  • អាចម៍ច្រមុះ = ព្រះឃានមលៈ
  • ឱប = ទ្រង់អាលិង្គនៈ
  • អាជ្ញា = ព្រះរាជអាជ្ញា
  • អាណិត = ទ្រង់ព្រះករុណា
  • អាវ = ព្រះភូសា
  • ឪពុកធំ ឬ​មា​ខាងម្ដាយ = ព្រះមាតុលា
  • អំពល់​ចិត្ត = ទ្រង់អនីឃៈ
  • អផ្ទាញ = ព្រះរោគសិទ្ធលិង្គ
  • អង្គុយ = ទ្រង់គង់, ទ្រង់និសីទនាការ
  • អាចម៍ = ព្រះករីសៈ
  • អាចម៍រុយ ប្រជ្រុយ = ព្រះកាឡកៈ
  • អំបែងក្បាល = ព្រះមត្ថកៈ
  • អផ្ទង់ = ព្រះសិទ្ធលិង្គរោគ
  • អុតស្វាយ = ព្រះគណ្ឌយា
  • អុតធំ = ព្រះគណ្ឌរោគ
  • អង្អែល = ទ្រង់បរាមាសៈ


                                     
  • វ គ ភ ឌ ភ ស ខ ម រ គ ជ គ រ ងរបស វ គ ម ឌ វ គ ភ ឌ ន ងសព វវចន ធ ប ប យ ន ល អ នធ ណ ត អ ចឲ យ អ នកប រ ប រ ស ន ល ព ភពល កច លរ មច ណ កប ន វ គ ភ ឌ ភ ស ខ ម រ អ នកគ រប គ ន ព តជ
  • ក ន ងភ មភ គអ ស អ គ ន យ ដ ច ន ភ ស ខ ម រ ដ លម នប រភពជ ប គ ន ន ងជ ត ក ន តមន ស សខ ម រ កក តម នត ងព យ រណ ស មកហ យដ រ ក រ យដ លប នស ក ស ស រ វជ រ វអ ព ភ ស ខ ម រ អស ព លជ យ រមក
  • ភ ស ខ ម រ ភ ស ខ ម រ ឬ ខ ម រ គ ជ ភ ស ម យន ជនជ ត ខ ម រ ន ង ជ ភ ស ជ ផ ល វក រន ប រទ សកម ព ជ ភ ស ខ ម រ ជ ភ ស ស ខ ន ទ ព រត រ វប នន យ យយ ងទ ល ទ ល យ បន ទ ប ព ភ ស វ តណ ម
  • អក សស ស រ តខ ម រ ភ ស ខ ម រ ជ ភ ស ដ លម នវ យច ន ស ន អ ស អ គ ន យ ហ យម នក រឆ លងក ត ន ក រវ វរឌ ឍន ជ ច រ នល កច រ នស រ ហ យប រជ ជនខ ម រប នប រ ប រ ស ភ ស
  • គ ជ សព វវចន ធ ប ប យត មអ នធរណ តដ លម នពហ ភ ស ប កច ហរដ លប នបង ក តន ងថ រក ស វ គ ភ ឌ ភ ស ខ ម រ ជ ទ ប រជ ច ណ គ រប ប រភ ទដ ល មន ស សគ រប ជ ត ស សន ប នន ងក ព ងបរ ច ច ក
  • ក រ មប រ ក ស ជ ត ភ ស ខ ម រ គ ជ ស ថ ប នម យន រ ជរដ ឋ ភ ប លកម ព ជ ទទ លខ សត រ វល ភ ស ខ ម រ ក រ មប រ ក ស ជ ត ភ ស ខ ម រ ត រ វប នបង ក តឡ ងដ យព រ រ ជក រ ត យល ខ
  • គ រ ងជ បងប អ ន: វ គ ន ន ក រម វ គ ស វភ វ គ ភ ឌ ជ ភ ស ដទ ទ ត វ គ ភ ឌ ន ជ គម រ ង ភ ស ខ ម រ ដ លប នច ប ផ ត មន ដ មឆ ន ឆ ន ហ យបច ច ប បន នម ន អត ថបទ
  • ភ ស ខ ម រ ដ ចម ត ចដ លហ ថ ន មសព ទ Khme ខ ម រភ ស ប រ ក រ ម ភ ស ខ ម រ ឬ ខ ម រ គ ជ ភ ស ម យន ជនជ ត ខ ម រ ន ង ជ ភ ស ជ ផ ល វក រន ប រទ សកម ព ជ ភ ស ខ ម រ
  • អក សរខ ម រ គ ជ អក សរប រ សម រ ប សរស រ ភ ស ខ ម រ ដ លជ ភ ស ផ ល វក ររបស ប រទ សកម ព ជ វ ក ប រ សម រ ប សរស រភ ស ប ល ន ព ធ ប ណ យព រ ព ទ ធស សន របស កម ព ជ ន ងថ ផងដ រ
                                               

ក្រុមប្រឹក្សាជាតិភាសាខ្មែរ

ក្រុមប្រឹក្សាជាតិភាសាខ្មែរ គឺជាស្ថាប័នមួយនៃរាជរដ្ឋាភិបាលកម្ពុជាទទួលខុសត្រូវលើភាសាខ្មែរ។ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/រកត/០៦១១/៦០០ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១១ ស្ដីពីការបង្កើតក្រុមប្រឹក្សាជាតិភាសាខ្មែរ។

                                               

គីឡូម៉ែត្រការ៉េ

គីឡូម៉ែត្រ​ការ៉េ: សរសេរកាត់ជាភាសាខ្មែរ គម ២ និងជាអក្សរឡាតាំង km 2 ជាខ្នាតនៃក្រលាផ្ទៃ ។ ១គម ២ = ១០០ ហិចតា ១០០ha ១គម ២ = ១០០០០០០ម ២ ១០ ៦ ម ២ ផ្ទុយមកវិញ ១ម ២ = ០,០០០០០១គម ២ ១០ -៦ គម ២ ១ហិចតា = ០,0១ គម ២

ប្រុស
                                               

ប្រុស

ជាភេទមួយក្នុងចំនោមភេទទាំងបី គឺស្រី ប្រុស និងអាចមានខ្នើយដែរ ។ ក្នុងនោះពាក្យ" ប្រុស" នេះក្នុងភាសាខ្មែរគឺជា" សត្វ" គឺ" ឈ្មោល" ។ ភេទប្រុស បង្កើតនូវអរម៉ូនម្យ៉ាងមានឈ្មោះថា ស្ពែម៉ាតូសូអីត ឬហៅថា ទឹកកាម ដែលត្រូវជួបគ្នាជាមួយអូវុលរបស់ភេទស្រី ពេលរួមរ័ក ដើម្បីបង្កកំណើតជីវិតថ្មី នៅក្នុងផ្ៃទរបស់ស្រ្តី ។ មនុស្សប្រុស មានកាយសម្បទារឹងមាំ ខ្លាំងក្លា និងក្លាហាន​ ហ៊ានពុះពារគ្រប់ឧបសគ្គទាំងអស់ ។ មនុស្សប្រុស ជាបង្គោលនៅក្នុងគ្រួសារ ជាអ្នកគ្រប់គ្រងមើលការខុសត្រូវនៅក្នុងគ្រួសារ ។

Jeremiadh
                                               

Jeremiadh

Jeremiah, also called the "Weeping prophet", was one of the major prophets of the Hebrew Bible. According to Jewish tradition, Jeremiah authored the Book of Jeremiah, the Books of Kings and the Book of Lamentations, with the assistance and under the editorship of Baruch ben Neriah, his scribe and disciple.

OSGeo
                                               

OSGeo

មូលនិធិ OSGeo គឺជា អង្គការក្រៅរដ្ឋាភិបាល មិនរកប្រាក់កំរៃ ដែលមានបេសកកម្មក្នុងការជួយគាំពារនិងលើកស្ទួយការសហប្រតិបត្តិការអភិវឌ្ឍនូវ open geospatial​ technologies and data.

ចេមនិងផ្លែប៉ែសយក្ស
                                               

ចេមនិងផ្លែប៉ែសយក្ស

ចេមនិងផ្លែប៉ែសយក្ស គឺជានិទានដ៏មានប្រជាប្រិយដែលត្រូវបានសរសេរនៅឆ្នាំ ១៩៦១ ដោយអ្នកនិពន្ធជនជាតិអង់គ្លេសឈ្មោះ Roald Dahl ។

Users also searched:

...
...
...