Back

ⓘ ខេត្តរតនគិរី ជាខេត្តនៅភាគឦសាននៃប្រទេសកម្ពុជា ។ ទីរួមខេត្តបានលុងស្ថិតនៅកណ្តាលខ្ពង់រាបនៃខេត្ត ចម្ងាយ ៥៨៦ គ.ម ពីទីក្រុងភ្នំពេញ ។ ខេត្តរតនគិរីមានព្រំប្រទល់ខាងជាប់ប្ ..




                                               

ផ្សារកូនមុំ

ផ្សារកូនមុំមានទីតាំង ស្ថិតនៅ ភូម ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ចម្ងាយពីទីរួមខេត្ត ប្រមាណ ៣៥ គីឡូម៉ែត្រ ។ ផ្សារកូនមុំ មានឈ្មោះដើមថា ផ្សារអូភ្លង ដោយ មានអ្នកមកទិញទំនិញច្រើនទើប គេអោយឈ្មោះថា ផ្សារ កូនមុំ ព្រោះ ងាយស្រួលកំណត់ចំណាំ ។ ផ្សារកូនមុំ ជាទីផ្សារ ដែលលក់ទំនិញ យកមកពី ទីក្រុងភ្នំពេញ និងទីរួមខេត្តនានា ដោយរក្សាតម្លៃ ធូថ្លៃ ជាង ទីផ្សារ ផ្សេងៗ ។ ក្នុងនោះផងដែរ ផ្សារកូនមុំ មានលក់ទំនិញជាច្រើនដូចជា - សម្ភារៈអគ្គិសនី - ឧបករណ៍ផ្ទះបាយ - សម្ភារៈ សំណង - កាត់ដេរ - ឧបករណ៍នេសាទ - ម្ហូប ត្រី សាច់ជាដើម - សម្លៀកបំពាក់ និងផ្សេងៗទៀត ។

                                               

រាំវង់

រាំវង់ ជាចង្វាក់ប្រពៃណីខ្មែរ ដែលមានដើមកំណើតក្នុងសម័យ អាណាចក្រខ្មែរ ដែលមានតឹកតាង បន្សល់ទុកមកដល់បច្ចុប្បន្ន តាមរយៈជនជាតិខ្មែរដើម ភាគតិច ក្រឹង និង ទំពួន ដែលឆ្លាក់ជាប់នៅ ប្រាសាទបាយ័ន ពណ៌នាអំពី ពិធី​កាប់​ក្របី​ថ្វាយ​អ្នក​តា​របស់​បង​ប្អូន​ជនជាតិ ព្នង គ្រឹង និង ទំ​ពួន ដែល​កសាង​ក្នុង​រជ្ជកាល​ព្រះ​បាទ ជ័យវរ្ម័នទី៧ ​ ដែលបង្ហាញអំពីបងប្អូន​ខ្មែរជនជាតិដើមភាគតិចមាន​ទម្លាប់​រាំ​ជា​វង់ជុំវិញភ្នក់ភ្លើង ឫ​ រាំជា​រង្វង់​មូល​ជុំវិញឧទិនស្រាបិទអង្ករ ដោយមានឈ្មោះពេញនិយមថា ស្រាបុឺត ដែលពលរដ្ឋខ្មែរបច្ចុប្បន្ន សំគាល់ទីតាំងនោះថា ភូមជនជាតិ ដែលស្ថិតក្នុងភូមិកាចូនក្រោម មានទីតាំងស្ថិតនៅក្បែរដងទន្លេសេសានក្នុងទឹកដីឃុំ វ៉ឺនស ...

ខេត្តរតនគិរី
                                     

ⓘ ខេត្តរតនគិរី

ខេត្តរតនគិរី ជាខេត្តនៅភាគឦសាននៃប្រទេសកម្ពុជា ។ ទីរួមខេត្តបានលុងស្ថិតនៅកណ្តាលខ្ពង់រាបនៃខេត្ត ចម្ងាយ ៥៨៦ គ.ម ពីទីក្រុងភ្នំពេញ ។ ខេត្តរតនគិរីមានព្រំប្រទល់ខាងជាប់ប្រទេសឡាវ ខាងកើតជាប់ប្រទេសវៀតណាម ខាងជើងជាប់ខេត្តមណ្ឌលគិរី និងខាងលិចជាប់ខេត្តស្ទឹងត្រែង។ ខេត្តមានទីតាំងស្ថិតនៅលើខ្ពង់រាបនៃភូមិភាគឦសានប្រទេសកម្ពុជា។ ខ្ពងរាបនេះជាគែមខាងលិចនៃប្រជុំភ្នំកន្តំនៃប្រទេសវៀតណាម។ លំផាត់ដែលជាទីប្រជុំជននៅភាគខាងត្បូងខេត្ត ជាទីរួមខេត្តកាលពីមុន ។ ខេត្តរតនគិរីជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយ ទាក់ទាញភ្ញៀវទេសចរណ៍រាប់ពាន់នាក់ជារៀងរាល់ឆ្នាំ ។ភាគច្រើននៃប្រជាជនរតនៈគិរីជាជនជាតិភាគតិច ចំនែកជនជាតិខ្មែរមានប្រមាណតែ ១០ ទៅ ២០ % ប៉ុណ្ណោះ ។ ខេត្តរតនគិរីរួមមាន ៩ ស្រុក ៖

                                     

1. សេដ្ឋកិច្ច

ភាគច្រើនលើសលប់នៃជនជាតិភាគតិចប្រកបរបរកសិកម្មចំការព្រៃដុត។ ពួកគេដាំដុះស្រូវ ពោត ល្ពៅ សណ្តែកដី និងស្វាយចន្ទីជាដើម។ ជនជាតិខ្មែរនិងវៀតណាម១ចំនួនដែលមានលុយ កាន់កាប់ចំការធំៗនៅជុំវិញទីរួមខេត្តបានលុង។ ពួកគេដាំដុះ សណ្តែកដី កាហ្វេ គ្រប់ស្វាយចន្ទី និង កៅស៊ូ។រ៉ែត្បួងនៅភាគខាងត្បូងនិងខាងលិចខេត្ត គឺជាប្រភពចំនូលដ៏សំខាន់ និងជា គោលដៅរបស់ទេសចរណ៍និងអ្នករកត្បូង១ចំនួន។ ខេត្តរតនគិរីល្បីថាជាកន្លែងសំបូរត្បូងកន្តឹមនិងកណ្ដៀងប្រណិតៗ។ ពាណិជ្ជកម្មភាគច្រើនធ្វើឡើងជាមួយវៀតណាម តាមរយៈផ្លួវជាតិលេខ ១៩ ដែលឆ្លងកាត់ទីរួមខេត្តបានលុង។ ទោះជាយ៉ាងណាក៏ដោយ វិស័យទេសចរណ៍បានក្លាយជាប្រភពចំនូលនាំមុខគេ ចូលរួមចំនែកក្នុងកំនើនសេដ្ឋកិច្ច។ បានលុងមានសណ្ឋាគារច្រើនជាង៤ និង ផ្ទះសំណាក់រាប់មិនអស់។ ភោជនីយដ្ឋាននិងហាងទំនិញត្រួវបានរីកដុះដាលដួចផ្សិតដើម្បីឆ្លើយតបនិងកំនើនអ្នកទេសចរណ៍នាពេលថ្មីៗនេះ។

  • ផ្សារ៖ ផ្សារកូនមុំ បរកែវ បានលុង អូរយ៉ាដាវ
                                     

2. តំបន់ទាក់ទាញ

ប្រភពទាក់ទាញទេសចរណ៍សំខាន់របស់ខេត្តរតនគិរីគឺ ក្រុមជនជាតិភាគតិចនិងសត្វព្រៃ ។ ជនជាតិភាគតិច ៥ ក្រុមរស់នៅខេត្តរតនៈគីរី​ មាន ជនជាតិទំពួន ជនជាតិគ្រឹង ជនជាតិចារ៉ាយ ជនជាតិកាចុក និង ជនជាតិព្រៅ ឬ ក្រវិត ។ ទិដ្ឋភាពរស់នៅនិងវប្បធម៌នៃភូមិជនជាតិទាំងនេះ បានទាក់ទាញទេសចរណ៍ពីអឺរ៉ុប និងអាមេរិកយ៉ាងច្រើន។

  • បឹងយក្សឡោម ៖បឹងយក្សឡោមជារមណីយដ្ឋានដ៏មានប្រជាប្រិយភាពនៅក្នុងខេត្តរតនៈគីរី។ បឹងដែលជាស្លាកស្នាមនៃមាត់ភ្នំភ្លើងប្រមាណ ៤០០០ ឆ្នាំមុន ស្ថិតនៅប៉ែកខាងត្បូងឆៀងខាងកើតពីរួមខេត្តប្រហែល ៤,៨ គ.ម ។ ដោយបឹងនេះមានជំរៅជ្រៅរហូតដល់ ៤៨ម៉ែត្រ ទឹកបឹងមានសភាពថ្លាឆ្វង់ហើយស្អាត។ មាត់បឹងមានរាងស្ទើរជារង្វង់ដែលមានអង្កត់ផ្ចិតប្រមាណ ៧៥០ម។ នៅជុំវិញបឹង សំបូរដោយដើមឈើធំៗ ដែលជាជំរកនៃសត្វសេក និងសត្វកំរៗនានាជាច្រើន។
                                     

2.1. តំបន់ទាក់ទាញ ភ្នំឥសីប៉ាតាម៉ាក់

  • ទឹកធ្លាក់កាចាង ៖ទឹកធ្លាក់កាចាងស្ថិតនៅ ៦ គីឡូម៉ែត្រខាងជើងឈៀងខាងលិចបានលុង ។ ទឹកធ្លាក់នេះហូរចុះទៅទន្លេស្រែពក ។ ទឹកធ្លាក់កម្ពស់ ១២ ម៉ែត្រនេះមានគ្រប់រដូវកាលពេញមួយឆ្នាំៗ ។
  • ទឹកធ្លាក់អូរសែនស្រណោះ: ស្ថិតនៅ ៩ គីឡូម៉ែត្រពីបានលុង ហើយមានកម្ពស់ ១៨ ម៉ែត្រ ដោយមានទឹកធ្លាក់ គ្រប់រដូវកាល។ភ្ញៀវទេសចរអាចសម្រាកលម្ហែកាយក្នុងធម្មជាតិដ៏ប្រណីត, ស្រូបយកខ្យល់អាកាសបរិសុទ្ធ និង ស្តាប់សូរទឹកធ្លាក់និងបក្សាបក្សីយំ ។
  • ឧទ្យានជាតិវីរៈជ័យ ៖ ឧទ្យានជាតិវីរជ័យស្ថិតនៅ ៤៥ គីឡូម៉ែត្រខាងជើងបានលុងដោយលាតសន្ធឹងលើផ្ទៃដី ៣៣២.៥០០ ហិកតា ។ ឧទ្យាននេះមានរុក្ខជាតិ និង ដើមឈើគ្រប់ប្រភេទ ព្រមទាំងសត្វព្រៃគ្រប់ប្រភេទទៀតផង ។
  • ទឹកធ្លាក់ចាអ៊ុង: ស្ថិតនៅខាងលិចបានលុង ៨ គីឡូម៉ែត្រ ហើយធ្លាក់ជាប់ជាប្រចាំ ។ ប្រភពទឹកមានតំបន់ភ្នំស្វាយ ហើយនៅក្រោមទឹកធ្លាក់នេះគឺជារន្ធដ៏ធំមួយដែលអាចឱ្យភ្ញៀវទេសចរចូលទៅឈរ ឬ អង្គុយពីក្រោមទឹកធ្លាក់បាន ។
  • ជម្រកសត្វព្រៃលំផាត់ ៖ជម្រកសត្វព្រៃលំផាត់ស្ថិតនៅ ៣៧ គីឡូម៉ែត្រខាងត្បូងបានលុងដោយស្ថិតនៅលើផ្ទៃដី ២៥០.០០០ ហិកតា ។ វាជាជម្រកសត្វព្រៃជាច្រើន ជាពិសេសខ្លា, ដំរី ជាដើម ។
  • ទឹកធ្លាក់កាទៀង ៖ ទឹកធ្លាក់កាទៀងទឹកធ្លាក់កាទៀងស្ថិតនៅខាងជើងឆៀងខាងលិចបានលុងចម្ងាយ ៧ គីឡូម៉ែត្រ ទឹកធ្លាក់នេះកម្ពស់ ១០ ម៉ែត្រ ហើយមានជាប់រហូតគ្រប់រដូវកាល ។
  • ទឹកធ្លាក់អូរស៊ីនឡែ: ស្ថិតនៅ ២៦ គីឡូម៉ែត្រខាងត្បូងបានលុង ។ ទឹកធ្លាក់នេះមាន ៤ ជាន់ ហើយមួយជាន់ៗ មានកម្ពស់៤ម៉ែត្រ ។ ទឹកធ្លាក់នេះមានគ្រប់រដូវ ទិដ្ឋភាពនៅជុំវិញទឹកធ្លាក់មានទិដ្ឋភាពស្រស់ស្អាតយ៉ាងខ្លាំង ។
  • ព្រៃនងកាបាត: ស្ថិតនៅ ២៥ គីឡូម៉ែត្រខាងជើងបានលុង ។ នៅទីនោះមានបឹងមួយដែលគេអាចឃើញសត្វព្រៃ និងបក្សីជាច្រើនប្រភេទមករកបឹងនេះ ។ ក្រៅពីនេះ ភ្ញៀវទេសចរអាចទស្សនាភូមិជនជាតិ, វប្បធម៌របស់ជនជាតិដូចជា ជំនឿ, ពិធីបុណ្យ, ការរាំ និង ការប្រគំភ្លេង ជាដើម។
  • អូចាឡយ: ស្ថិតនៅនឹងទន្លេស្រែពក នៅប៉ែកខាងត្បូងឆៀងខាងលិចបានលុងចម្ងាយ ៣៤ គីឡូម៉ែត្រ ។ កន្លែង នេះអាចបង្កើតជាតំបន់ទេសចរណ៍តែនៅរដូវប្រាំងប៉ុណ្ណោះ ។


                                     

3. ទីក្រុង

  • វើនសៃ ៖ ស្ថិតនៅតាមបណ្តោយទន្លេសេសាននៅភាគខាងជើង។ វាមានប្រជាជនតិចជាង ១០០០នាក់។ ឆ្នេរខ្សាច់តាមដងទន្លេសេសាននារដូវប្រាំងជារមណីយដ្ឋានទេសចរណ៍ដ៏សំខាន់។​ប្រជាជនភាគច្រើនជាជនជាតិគ្រឹង ជនជាតិឡាវ និង ជនជាតិចិន។
  • លំផាត់ ៖ ជាទីរួមខេត្តចាស់ ស្ថិតនៅតាមដងទន្លេសេកុងនៅភាគខាងត្បួង។ វាមានប្រជាជនតិចជាង ៨០០នាក់។
                                     
  • សង ក ត ឡ ប នស ក អង គ ល ស Labansiek Sangkeat ដ នរដ ឋប លស ថ តន ក ន ង ក រ ងប នល ង ខ ត តរតនគ រ ម ន ភ ម យ ងត ម ប រក សល ខ ប រ.ក ព រ ប រទល ន សង ក ត ឡ ប នស ក Boundary
  • ឃ ត វ ងល អង គ ល ស Commune ស ថ តន ក ន ង ស រ កត វ ង ខ ត តរតនគ រ ម ន ភ ម យ ងត ម ប រក សល ខ ប រ.ក ព រ ប រទល ន ឃ ត វ ងល បឋមស ក ស ហ ន ស ន
  • ឃ ទ ងច ក អង គ ល ស Commune ស ថ តន ក ន ង ស រ កបរក វ ខ ត តរតនគ រ ម ន ភ ម យ ងត ម ប រក សល ខ ប រ.ក ព រ ប រទល ន ឃ ទ ងច ក Boundary East ឃ ក ច ង ស រ កបរក វ
  • សង ក ត ក ច ញ អង គ ល ស Kachanh Sangkeat ដ នរដ ឋប លស ថ តន ក ន ង ក រ ងប នល ង ខ ត តរតនគ រ ម ន ភ ម យ ងត ម អន ក រ ត យល ខ អនក រ.បក ព រ ប រទល ន សង ក ត ក ច ញ
  • ឃ ឯកភ ព អង គ ល ស Commune ស ថ តន ក ន ង ស រ កអ រជ ខ ត តរតនគ រ ម ន ភ ម យ ងត ម ប រក សល ខ ប រ.ក ព រ ប រទល ន ឃ ឯកភ ព Boundary East ឃ ទ ងច ក
  • ឃ ច អ ង អង គ ល ស Commune ស ថ តន ក ន ង ស រ កអ រជ ខ ត តរតនគ រ ម ន ភ ម យ ងត ម ប រក សល ខ ប រ.ក ព រ ប រទល ន ឃ ច អ ង Boundary East ឃ អ រជ
  • ឃ ល អក អង គ ល ស Commune ស ថ តន ក ន ង ស រ កអ រជ ខ ត តរតនគ រ ម ន ភ ម យ ងត ម ប រក សល ខ ប រ.ក ព រ ប រទល ន ឃ ល អក Boundary East ឃ ស មគ គ
  • ឃ ស ង អង គ ល ស Saeung Commune ស ថ តន ក ន ង ស រ កបរក វ ខ ត តរតនគ រ ម ន ភ ម យ ងត ម ប រក សល ខ ប រ.ក ព រ ប រទល ន ឃ ស ង Boundary East ឃ បរខ ស រ កអ រយ ដ វ
                                               

ភូមិក្រូច

សំដៅទៅដល់÷ ភូមិក្រូច ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី ភូមិក្រូច ឃុំក្តឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ភូមិក្រូច ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ ភូមិក្រូច ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ភូមិក្រូច ឃុំស្វាយភ្លើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ត្រូវបានកាត់ចូលបង្កើតជា ស្រុកតាំងគោក ភូមិក្រូច ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

                                               

ឃុំតាអង

ឃុំតាអង ស្ថិតនៅក្នុង ស្រុកកូនមុំ ខេត្តរតនគិរី មាន ៥ភូមិ÷ យោងតាម ប្រកាសលេខ ៤៩៣ ប្រ.ក ព្រំប្រទល់នៃឃុំតាអង ៉ Boundary East ឃុំកាចាញ​ស្រុកបានលុង​ឃុំល្បាំង១​ស្រុកលំផាត់​និង​ឃុំចាអ៊ុង​ស្រុកអូរជុំ West ឃុំតឺន​ស្រុកកូនមុំ South ឃុំតឺន​ស្រុកកូនមុំ​និង​ឃុំល្បាំង១​ស្រុកលំផាត់ North ឃុំហាត់ម៉ក់​ឃុំភ្នុំកុក​ស្រុកវើនសៃ​និង​ឃុំចាអ៊ុង​ស្រុកអូរជុំ

                                               

សង្កាត់យក្ខឡោម

សង្កាត់យក្ខឡោម ដែនរដ្ឋបាលស្ថិតនៅក្នុង ក្រុងបានលុង ខេត្តរតនគិរី មាន ៥ភូមិ÷ យោងតាម អនុក្រឹត្យលេខ ២២៧ អនក្រ.បក Boundary East ឃុំទីងចាក់ ស្រុកបរកែវ West ឃុំឡាបានសៀក South ឃុំកាចាញ North ឃុំឯកភាព

ឃុំសាមគ្គី(ស្រុកអូរជុំ)
                                               

ឃុំសាមគ្គី(ស្រុកអូរជុំ)

ឃុំសាមគ្គី ស្ថិតនៅក្នុង ស្រុកអូរជុំ ខេត្តរតនគិរី មាន ៤ភូមិ÷ យោងតាម ប្រកាសលេខ ៤៩៣ ប្រ.ក ព្រំប្រទល់នៃឃុំសាមគ្គីស្រុកអូរជុំ Boundary East ឃុំតាឡាវ ស្រុកអណ្ដូងមាស និងឃុំទីងចាក់ ស្រុកបកែវ West ឃុំល្អក់ និងអូរជុំ South ឃុំឯកភាព North ឃុំល្អក់

Users also searched:

ខេត្តកោះកុង, ខេត្តមណ្ឌលគីរី, ខេត្តស្ទឹងត្រែង, និមិត្ត សញ្ញា ខេត្ត រតនគិរី, អាកាសធាតុ ខេត្ត រតនគិរី,

...
...
...