Back

ⓘ ខ្មែរ. ជាតិសាសន៍ខ្មែរមានឈ្មោះសម្រាប់ហៅមនុស្សផង និងមានឈ្មោះសម្រាប់ហៅប្រទេសជាតិរបស់ខ្លួនផងគឺ៖ ប្រទេស ឬទឹកដីហៅថា កម្ពុជា ឬខ្មែរផងដែរ។ ឧទាហរណ៍ ប្រទេសកម្ពុជា ឬស្រុកខ ..




                                               

សិល្បៈខ្មែរ

រាយព្រះនាមម្ចាស់ក្សត្រីនៃអធិរាជចិន ប្រាសាទខ្មែរដែលបាត់បង់នៅប្រទេសថៃ រាយព្រះនាមព្រះមហេសីនៃព្រះមហាក្សត្រនៃមីយ៉ាន់ម៉ា រាមកេរ្តិ៍ នាគខ្មែរ និង នាគសាសនា របាំ​ព្រះ​រាជ​ទ្រព្យ​ ព្រះថោង រាយព្រះនាមទេវតានំនៃសាសនាព្រាហ្មណ៍ ឬ ហិណ្ឌូ តួអង្គនៅក្នុងរឿងរាមកេរ្តិ៍ខ្មែរ នាគ នាងអគ្គីនាគ រាយព្រះនាមព្រះមហេសីនៃព្រះមហាក្សត្រនៃថៃ ក្រុងរាពណ៍ ព្រះម៉ែម៉ាណាសា ម៉ូណាសា វត្តព្រះកែវមរកត រាយព្រះនាមទេវតាចិន ប្រាសាទខ្មែរនៅលើទឹកដីថៃ នាង​មណ្ឌោលគីរី រឿងរាមកេរ្តិ៍ ហិណ្ឌូសាសនា ព្រះបាទវិរូបក្ខ នាគក្បាលប្រាំបួន ព្រះនាងហ្គ៉ាយ៉ាទ្រី រាយព្រះនាមព្រះមហេសីនៃព្រះមហាក្សត្រនៃខ្មែរ ព្រហ្មញ្ញ សាសនា របាំព្រះរាជទ្រព្យ ព្រះម៉ែនីវ៉ាន់ រាយព្រះនាម ...

                                               

នាគខ្មែរ និង នាគសាសនា

នាគខ្មែរ និង នាគសាសនា ; ហេតុអ្វីបានសត្វយក្ស និង សត្វគ្រុឌតាមធ្វើបាបសត្វនាគ មានវត្តមាននៅស្ទើរតែគ្រប់ប្រាសាទខ្មែរ គ្រប់សម័យកាលបែបនេះ? មិនថាប្រាសាទនោះសង់ឡើងដើម្បីឧទ្ទិសដល់ព្រះ ណា ឬ ញាតិវង្សណា តែងតែមានរូប យក្ស គ្រុឌ នាគជានិច្ច។

                                               

បក្សីចាំក្រុង

ព្រះបាទ បក្សីចាំក្រុង រជ្ជកាល ព្រះបាទសិន្ធពអមរិន្ទ​ ​ឬ​ពញាក្រែក​ ​ឬ​ព្រហ្មកិល​ ​ព្រះមហាក្សត្រ​ខ្មែរ​ទី​១៨​ ​បាន​ចូល​ទិវង្គត​ក្នុង​ឆ្នាំមមែ​ ​ក្នុង​ព្រះ​ជន្ម​ ៣១​ វស្សា​ ​ក្រោយ​ដែល​បាន​សោយរាជ​សម្បត្ដិ​ ​អស់​ចំនួន​ ២០​ ឆ្នាំ នេះ​បើ​តាម​ពង្សាវតារ​របស់​សម្ដេច​វាំង​ជួន។​ ពិធី​អភិសេក​បក្សីចាំក្រុង​ជា​ព្រះមហាក្សត្រ​នៃ​ប្រទេស​កម្ពុជា​បាន​រៀបចំ​ ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ជា​ពេលា​ល្អ​ ​ដែល​ត្រូវជា​ថ្ងៃ ​១១​កើត ខែ​ពិសាខ​ ​ឆ្នាំរោង​ ​ព.ស​ ១៥៧២ ម.ស​ ៩៥០​ ​ច.ស​៣៩០ គ.ស​ ១០២៨ កាលនោះ​ព្រះ​បាទ​បក្សីចាំក្រុង​មាន​ព្រះ​ជន្ម​២៨​វស្សា ព្រះ​អង្គជា​ព្រះមហាក្សត្រ​ខ្មែរ​ទី​១៩។​ ​ព្រះ​អង្គ​បាន​ទទួល​ព្រះ​បរម​នាម ​ ព្រ ...

                                               

កំណាព្យខ្មែរ

កំណាព្យខ្មែរ ១ សិល្បៈខ្មែរមានច្រើនអនេក ទំរង់ប្លែកៗល្អអស្ចារ្យ ពេលនេះសូមតែងជាអក្ខរា កំណាព្យថ្លៃថ្លាស្នាដៃខ្មែរ។ ២ រៀននៅសាលាគ្រូបង្ហាត់ ពន្យល់កាត់ៗបទខ្លះដែរ ប៉ុន្តែកវីខ្មែរពូកែ គួរយើងខំថែស្គាល់អោយច្បាស់។ ៣ កំណាព្យជាកាព្យតែងអោយចួន អាចមានពាក្យផ្ទួននៅក្នុងល្បះ ជួនកាលប្រើព្យាង្គរណ្ដំខ្លះ ក្បួនច្បាប់ចំនាស់ពីបុរាណ។ ៤ ចង់តែងកំណាព្យអោយបានល្អ ព្យាយាមបន្តប្រឹងកុំខាន សិក្សាមេកាព្យខំសូត្រអាន ស្វះស្វែងតាមដានសិល្ប៍វិធី។ ៥ កុំចេះតែតែងខុសក្បួនច្បាប់ វោហាសាសព្ទគ្មានដៅទី ចំនាប់ចុងចួនតួនាទី រិះគិតសំភីទំនុកបទ។ ៦ តាមការស្រាវជ្រាវពីឯកសារ ដែលបានរក្សាមកប្រាកដ គេរកឃើញហាសិបបីបទ មិនទាន់ផ្ទៀងផ្ទាត់បទផ្សេងទៀត។ ៧ ក្រុមគណ ...

                                               

សទ្ទានុក្រមកុំព្យូទ័រអង់គ្លេស-ខ្មែរ

3-D adj = 3-D AAL n. ធ្នើរកែសម្រួលទិន្នន័យអេធីអឹម,អេអេអេល Accrued Interest = កំនើនការប្រាក់ Abbreviation n = អក្សរកាត់, អក្សរបំព្រួញ, អក្សរសង្ខេប arbitration committee n.គណៈកម្មការមជ្ឈត្តកម្ម Advisor n. = ទីប្រឹក្សា Access v.ចូលដល់ n.​ការចូលដល់ សិទ្ធិចូលដល់ Absolute Path n = ផ្លូវពេញលេញ Agent n. = ភ្នាក់ងារ Abstract Data Type ADT n. ប្រភេទទិន្នន័យអរូបី byte =អដ្ឋលេខ គឺ 8 លេខ ដូចជា 00000000 និង 00000001​ ជាដើម AC Alternating Current n. អាសេ,ចរន្តឆ្លាស់ Absolute Link n = តំណភ្ជាប់ពេញលេញ Access Code n.លេខកូដចូលដល់ Accelerator Card n = បន្ទះបង្កើនល្បឿន bit n.លេខទ្វេភាគ លេខគូ គឺ លេខ 0 និង 1 មកព ...

                                               

អង្គជ័យ

​ ព្រះបាទ អង្គជ័យ រឺ ត្រសក់ផ្អែម គ.ស ១២២១-១៣៤១ រជ្ជកាល គ.ស ១២៩០-១៣៤១ ព្រះបាទ​សីហនុរាជ​ ​ព្រះមហាក្សត្រ​ខ្មែរ​ទី​២៤​ ​បាន​សុគត​នៅ​ឆ្នាំខាល​ក្នុង​ព្រះ​ជន្ម ​៧១ ​វស្សា។​ ​ព្រះ​អង្គ​សោយរាជ​សម្បត្តិ​ប្រទេស​កម្ពុជា​បាន​ចំនួន​ ​៥៣ ​ឆ្នាំ។ ថ្ងៃ​ ១១ ​កើត​ ​ខែ​ផល្គុន​ ​ឆ្នាំខាល​ ​ព.ស ​១៨៣៤ ត្រូវជា​ ​ម.ស​ ​១២១២ ច.ស​៦៥២ និង​ត្រូវជា​ ​គ.ស​ ១២៩០ តា​ត្រសក់ផ្អែម​បាន​ទទួល​រាជាភិសេក សោយរាជសម្បត្តិ​ប្រទេស​កម្ពុជា។​ ​នាកាល​នោះ​ព្រះ​អង្គ​បាន​ព្រះ​ជន្ម​ ៧០ ​វស្សា។​ ​ព្រះ​អង្គ​ជា​ព្រះមហាក្សត្រ​ទី ​២៥​ ​ហើយ​ព្រះ​អង្គ​ក៏​ជា​ព្រះមហាក្សត្រ​ដែល​បើក​យុគ្គ​សន្ដតិវង្ស​ជាន់​ថ្មី​ មួយទៀត​ ​ដាច់​ស្រឡះ​ពី​ព្រះមហាក្សត្រ​សម័យ​ ...

                                     

ⓘ ខ្មែរ

ជាតិសាសន៍ខ្មែរមានឈ្មោះសម្រាប់ហៅមនុស្សផង និងមានឈ្មោះសម្រាប់ហៅប្រទេសជាតិរបស់ខ្លួនផងគឺ៖

  • ប្រទេស ឬទឹកដីហៅថា កម្ពុជា ឬខ្មែរផងដែរ។ ឧទាហរណ៍ ប្រទេសកម្ពុជា ឬស្រុកខ្មែរ នគរខ្មែរ ទឹកដីខ្មែរ។ល។
  • មនុស្ស ភាសា ជាតិ ហៅថា ខ្មែរ។ ឧទាហរណ៍ មនុស្សខ្មែរ ប្រជាជនខ្មែរ ភាសាខ្មែរ ជាតិខ្មែរ។ល។
                                     

1. ភស្តុតាងអំពីពាក្យថា ខ្មែរ

យើងពិនិត្យភស្តុតាងខ្លះៗ តាមលំដាប់កាលប្រវត្តិដូចតទៅ មនុស្សខ្មែរតាងពីសតវត្សរ៍ទី៧មក ឃើញមានឈ្មោះ ក្មេរ រហូតដល់សតវត្សរ៍ទី១១ គេសរសេរថា ខ្មេរ ហើយនៅចុងសតវត្សរ៍ទី១២ មានពាក្យ អ្នកខ្មេរ និងដើមសតវត្សរ៍ទី១២ មានពាក្យខ្មែរ។ ចំណែកឯ ទឹកដីខ្មែរ នៅសតវត្សរ៍ទី១១ ឃើញមានពាក្យស្រុកខ្មេរ និងសតវត្សរ៍ទី១៧ មានសរសេរ នគរខ្មែរ។ ឧទាហរណ៍ សិលាចារឹកK.១១ សតវត្សរ៍ទី៧ មកពីវត្តពោធិវង្ស ខេត្តតាកែវ ឃើញមានពាក្យថា ក្មេរ។ សិលាចារឹកលេខ K.១២៤៧ សតវត្សរ៍ទី៧ មកទួលប្រាសាទ ភូមិមេលប់ ឃុំស្នាយពល ស្រុកពារាំង ខេត្តព្រៃវែង មានពាក្យថាក្មេរ។ សិលាចារឹកលេខ K.១៨ មុនសម័យអង្គរមកពីភូមិព្រៃមាន ក្បែររាជធានីភ្នំពេញមានពាក្យក្មែរ។ សិលាចារឹកលេខ K.១១៥៨ សតវត្សរ៍ទី១១ នៅខេត្តនគរាជមានពាក្យថា ស្រុកខ្មេរ។ សិលាចារឹកវត្តភូ K.៣៦៦ ដើមសតវត្សរ៍ទី១២ ឆ្នាំ១១០៣ មានពាក្យថា តៃសៅខ្មេរ។ សិលាចារឹកប្រាសាទបន្ទាយឆ្មារ លេខK.២២៧ ចុងសតវត្សរ៍ទី១២ មានពាក្យថា អ្នកខ្មេរ។ ព្យញ្ជនៈ ក ក្លាយទៅជាព្យញ្ជនៈ ខ ជាការធម្មតា ដ្បិតបើនិយាយតាមភាសាសាស្រ្ត ខ គ្រាន់តែជាក ដែលមានខ្យល់ប៉ុណ្ណោះ។ ឧទាហរណ៍ គេសរសេរពាក្យ ក្លោងទ្វារ ឬ ខ្លោងទ្វារក៏បាន។ ដូច្នេះ ក្មេរ ខ្មេរ និងខ្មែរដូចតែគ្នា។ នៅសម័យមុនអង្គរគេប្រើព្យញ្ជនៈក មកដល់សម័យអង្គរគេប្រើព្យញ្ជនៈខ។ ល្បើកនគវត្ត សតវត្សរ៍ទី១៧ ឆ្នាំ១៦២០ មានពាក្យថា ខ្មែរ។ សិលាចារឹកថ្មី នៅអង្គរវត្ត ចុងសតវត្សរ៍ទី១៩ ឆ្នាំ១៨៨២ មានពាក្យនគរខ្មែរ។ គំនូរ និងឯកសារចុងសតវត្សរ៍ទី១៩ ក្នុងរាជ្យព្រះបាទនរោត្តម មានពាក្យថាស្រុកខ្មែរ។ ដូច្នេះពាក្យថាខ្មែរនេះ ឃើញមានយ៉ាងហោចណាស់តាំងពីសតវត្សរ៍៧ គ្រាន់តែគេសរសេរ ក្មេរ ទៅជា ខ្មេរ ទៅជាខ្មែរ។

                                     

2. ភស្តុតាងអំពីពាក្យថា កម្ពុជា

សិលាចារឹកចុងសតវត្យរ៍ទី៩ ឃើញមានពាក្យថា កម្វុជាក្សរ មកពីពាក្យ កម្វុជ បូកពាក្យ អក្សរ ដែលមានន័យដើមថា អក្សរអ្នកកម្ពុជា។ សិលាចារឹកនៅប្រាសាទបក្សីចាំក្រុង ជាភាសាសំស្រ្កឹត សិលាចារឹកលេខK.២៨៦ ក្នុងសតវត្សរ៍ទី១០ អ្នកនិពន្ធប្រឌិតរឿងជាតិខ្មែររបៀបជាទេវកថាសុទ្ធថា ដើមឡើយមានតាបសមួយអង្គកើតឯង ហើយមាននាមថា ស្រីកម្វុ ទៅភប់ប្រសព្វនឹងធីតាសួគ៌ឈ្មោះ មេរា ទើបកើតជាកូនចៅផៅសន្តានតរៀងមក។ កូនចៅនេះហៅថា កម្វុជ ដែលមានន័យថា ដែលកើតមកពីកម្វុ ឬពូជពង្សកម្វុ។ សិលាចារឹកលេខ K.៩១ សតវត្សរ៍ទី១១ មានពាក្យថា ស្រីកម្វុក្សេត្រ ជាស្រុកមួយប្រែមកថា ទេពនៃអ្នកកម្ពុជ។ សិលាចារឹកស្តុក់កកធំលេខK.២៣៥ សតវត្សរ៍ទី១១ មានពាក្យថា កម្វុជទេស ដែលមានន័យថា ប្រទេសកម្ពុជ។ សិលាចារឹកប្រាសាទព្រះធាតុខ្វាវលេខK.១៧៧ មានពាក្យថា កម្វុជរាស្រ្ត ដែលាមានន័យថា ប្រទេសកម្ពុជ។ សិលាចារឹកអង្គរវត្ត លេខIMA ៣ សតវត្សរ៍ទី១៦ មានពាក្យថា កម្ពុជេសូរ មកពីពក្យ កម្ពុជ បូក ឥសូរ មានន័យថា ម្ចាស់លើកម្ពុជគឺព្រះបាទសត្ថា។ នៅសម័យកណ្តាលព្យញ្ជនៈវ ឬជើងវ ក្លាយជាព្យញ្ជនៈព ឬជើងព។ នៅសតវត្សរ៍ទី២០ គេប្រើពាក្យកម្ពុជរដ្ឋ គឺដូចគ្នានឹងពាក្យកម្ពុជទេស និងពាក្យកម្ពុជរាស្រ្តដែរ ដែលមានន័យថា ប្រទេសកម្ពុជ។ ចាប់ពីសតវត្សរ៍ទី២០រៀងមក ឃើញមានពាក្យថា កម្ពុជរដ្ឋ កម្ពុជបុត្រ កម្ពុជសូរិយា ។ល។ ព្រះរាជក្រិត្យប្រាប្តាពិសេក ដើមសតវត្សរ៍ទី១៧ ឆ្នាំ១៦១៣ ក្នុងរាជ្យព្រះបាទស្រីសុយោពណ៌ មានពាក្យកម្ពុជា។ ប្រាក់កាក់នៅសតវត្សរ៍ទី១៩ ឆ្នាំ១៨៤៧ ក្នុងរាជ្យ ព្រះបាទអង្គឌួងមានពាក្យថាក្រុងកម្ពុជា។ ដូច្នេះប្រវត្តិកម្ពុជមានតាំងពីបុរាណកាលមក គ្រាន់តែសព្វថ្ងៃក្លាយជាកម្ពុជា។ ដូច្នេះពាក្យថាកម្ពុជានេះ ឃើញមានយ៉ាងហោចណាស់ក៏តាំងពីសតវត្សរ៍ទី៩មកម្ល៉េះ គ្រាន់តែសរសេរ កម្វុជ ទៅជាកម្ពុជ ទៅជាកម្ពុជា។

                                     

3. បញ្ជីរសំណេរខ្លះៗ ទាកទងនឹងពាក្យកម្ពុជា

  • កម្វុជេស្វរ មានក្នុងសិលាចារឹកលេខ K.២៩៣ សតវត្សរ៍ទី១៣។
  • កំម្ពុជ្ជទេស មានក្នុងសិលាចារឹកលេខ IMA ៣ សតវត្សរ៍ទី១៦។
  • កម្ពុជា ឬកម្ពូជា មានក្នុងសតវត្សរ៍ទី១៧។ ល។
  • កម្ពុជាធិបតី មានក្នុងសាស្រ្តាដើមសតវត្សរ៍ទី១៧។
  • កម្ពុវង្ស មានក្នុងសិលាចារឹកK.៣៨០W សតវត្សរ៍ទី១១។
  • កម្វុជរាស្រ្ត មានក្នុងសិលាចារឹកលេខ K.១៧៧ សតវត្សរ៍ទី១៥។
  • កំម្ពុជទេស មានក្នុងសិលាចារឹកលេខ IMA ៦ សតវត្សរ៍ទី១៦។
  • កម្វុជក្សេត្រ មានក្នុងសិលាចារឹក K.៩១ សតវត្សរ៍ទី១១។
  • កម្ពុជទេស មានក្នុងសិលាចារឹកលេខK.៩៥៦សតវត្សរ៍ទី១០។ សិលាចារឹកលេខ K.២៣៥ សតវត្សរ៍ទី១១។ សិលាចារឹកលេខ K.២៣៧ សតវត្សរ៍ទី១២។
  • កម្វុជក្សរ មានក្នុងសិលាចារឹកលេខ K.១១០ K.៣០៩ សតវត្សរ៍ទី៩។
  • កម្ពូជទេស មានក្នុងសិលាចារឹកលេខ K.៤៦៥ សតវត្សរ៍ទី១៦។

ភស្តុតាងទាំងអម្បាលម៉ាននេះ ផ្អែកលើសិលាចារឹកជាភាសាខ្មែរខ្លះៗ និងឯកសារមួយចំនួនប៉ុណ្ណោះ។ ចាប់ពីសតវត្សរ៍ទី៧មក ឃើញមានឈ្មោះខ្មែរហើយ និងចាបពីសតវត្សរ៍ទី៩ មកឃើញមានឈ្មោះកម្ពុជាដែរ។ ចំពោះកំណើតទាំងនេះអាចចាបតាំងពីមុនៗនោះទៅទៀតផង ព្រោះពាក្យតែងតែកើតមិនអក្សរ ដែលគេចារទៅទៀត។



                                     

4. ជនជាតិ

  • ខ្មែរអាមេរិក ជនជាតិខ្មែររស់នៅអាមេរិក ដែលទទួលបានសញ្ជាតិអាមេរិក
  • ខ្មែរសុរិន្ទ ជាជនជាតិខ្មែរដែលតាំងពីដើមរស់នៅម្ដុំ សុរិន្ទ ស្រីសៈកេត ត្រាច នគររាជ ជាដើម។
  • ខ្មែរ​ឥស្លាម សំដៅលើជនជាតិចាម រឺ ខ្មែរកាន់សាសនាឥស្លាម
  • ខ្មែរកាត់ចិន ខ្មែរដែលជាកូនកាត់ចិន
  • ខ្មែរកាត់យួន ខ្មែរដែលមានឈាមជ័រយួន
  • ខ្មែរ​លើ សំដៅលើជនជាតិខ្មែរដើមរស់នៅតំបន់មួយចំនួននៅភូមិភាគឦសាន។
  • ខ្មែរកាត់ព័រទុយហ្កាល់ ខ្មែរដែលមានឈាមជ័រព័រទុយហ្កាល់
  • ខ្មែរកាត់បារាំង ខ្មែរកាត់បារាំង
  • ខ្មែរកាត់សៀម ខ្មែរដែលមានឈាមជ័រសៀម
  • ពួកខ្មែរ ជាជនខ្មែរទាំងមូលទោះនៅទីណាក៏ដោយ
  • ខ្មែរក្រោម ជនជាតិខ្មែរដែលរស់នៅតំបន់ទឹកដីកម្ពុជាក្រោមសព្វថ្ងៃនេះ
                                     

5. ទឹកដី

  • ខ្មែរ​ក្រោម សំដៅលើទឹកដីដែលស្ថិតនៅកម្ពុជាក្រោមសព្វថ្ងៃនេះ
  • ប្រទេសខ្មែរ សំដៅលើ ខ្មែរព្រះរាជាណាចក្រកម្ពុជាសព្វថ្ងៃ រឺ សំដៅលើទឹកដីជាប្រវត្តិសាស្ត្ររបស់ខ្មែរ
                                     

6. នយោយបាយ ភូមិសាស្ត្រ និង ប្រវត្តិសាស្ត្រ

  • ខ្មែរកណ្ដាល សំដៅលើភូមិសាស្ត្រប្រទេសកម្ពុជាបច្ចុប្បន្ន រឺ ខ្មែរដែលរស់នៅព្រះរាជាណាចក្រកម្ពុជាសព្វថ្ងៃនេះ
  • ខ្មែរស ជាក្រុមមនុស្សដែលកាន់របបរាជានិយម
  • ខ្មែរខៀវ ជាក្រុមខ្មែរស្ដាំនិយមសាធារណរដ្ឋ ខ្មែរសេរី
  • ខ្មែរវៀតមិញ ចលនាខ្មែរបង្កើតឡើងដោយពួកកុម្មុយនិស្តយួន
  • បុរេប្រវត្តិខ្មែរ
  • ប្រវត្តិសាស្ត្រខ្មែរ
  • ចក្រភពខ្មែរ
  • សាធារណរដ្ឋខ្មែរ
  • ខ្មែរក្រោក កាសែតខ្មែរសម័យបារាំងបង្កើតដោយ សឺន ង៉ុកថាញ់
  • ព្រៃខ្មែរ
  • ខ្មែរឥស្សរៈ ចលនាខ្មែរតស៊ូរំដោះទឹកដីពីបារាំងវិញ
  • ខ្មែរក្រហម ជាក្រុមខ្មែរឆ្វេងនិយមរបបកុម្មុយនិស្ត
                                     
  • ម ហ ប ខ ម រ ប ន up date ហ យ
  • ប នប រក ន ដ យព រ រ ជ ខ ម រ ជ បន តបន ទ ប អ ចប រ បធ បប នទ ន ងស នង រ ងជ ព រ ម តដ យព រ ច ផ រ អ ងក ន ង ប រទ សអ ហ ស ប ព រ រ ជ ខ ម រ ប នស ងសង ប រ ស ទទ ងន
  • ក ន ង ទ ព រ ន ប ន ដក ស រង ទ ង ស រ ង ច ញ ព វចន ន ក រម ខ ម រ អ ឡ ចត រ ន ក ក ណ ទ ន វ ទ យ ស ថ ន ព ទ ធស សន បណ ឌ ត យ អត ថបទ វ យ យ ករណ ន ត
  • រ យព រ ន មព រ មហ ស ន ព រ មហ ក សត រន ខ ម រ
  • គ ប នរកឃ ញថ ម នមន ស សរស ន ក ន ងរ ងភ ន ម យទ តន ជ ត សម ទ រ ក ន ងដ ណ ក ក លន ប រជ ជន ខ ម រ ទ នងជ ប នរស ន ក ន ងភ ម ដ លម ន ក ព ងព ទ ធជ វ ញ ជ ភ ម ដ លម នរ ងម លដ ចភ ម
  • ប រវត ត ស ស ត រ ខ ម រ ត រ ង ង រ ទ - ត រ ង ង រ ប រវត ត ស ស ត រ ខ ម រ ទ - យ គអន ធក លន កម ព ជ កម ព ជ សម យលង វ ក អរ យធម ខ ម រ ន សម យក រ យអង គរ
                                               

កាសែតស្រឡាញ់ខ្មែរ

ប្លក់ គឺជាវ៉ែបសាយមួយដែលបង្កើតអាស័យដ្ឋានសេរី មានលក្ខណះងាយស្រួលបំផុតក្នុងការប្រើប្រាស់ ជាវ៉ែបសាយសម្រាប់អោយសិស្សានុសិស្សអនុវត្តន៏ប្រើប្រាស់និង ជាវ៉ែបសាយផ្ទាល់ខ្លួននិងអាចអាន សរសេរ កែប្រែ សម្រាប់ធ្វើជាសារព័ត៍ប្រចាំថ្ងៃ។ កាសែតស្រលាញ់ខ្មែរ ឆ្នាំ ២០០៨ កាសែតស្រលាញ់ខ្មែរ ឆ្នាំមុនៗ

                                               

Von Dara

១. ព្រះត្រៃបិដកខ្មែរ ២. ព្រះត្រៃបិដកបាលី ៣. ព្រះត្រៃបិដកអង់គ្លេស ៤. ព្រះសូត្រ ខ្មែរ-អង់គ្លេស ៥. ​ទស្សនៈវិទូខ្មែរ-អង់គ្លេស ៦. គម្គីរព្រះបរិសុទ្ធ Holy Bible ៧.​​រៀនដោះលែងជីវិតអ្នកចេញពីទុក្ខ

                                               

Phumikhmer

គេហទំព័រកំសាន្ត Phumi Khmer ចែករំលែកចំណេះដឹង ការកំសាន្ត បទពិសោធន៍ល្អ និងគំនិតថ្មីៗ សម្រាប់មនុស្សគ្រប់ស្រទាប់។ ភូមិខ្មែរ មានអ្នកចូលអានជាមធ្យម ៣ម៉ឺននាក់ក្នុងមួយថ្ងៃមកពីជុំវិញពិភពលោក នេះបើតាមរបាយការណ៍ស្ថិតិពី Google Analytics។

Users also searched:

ការវិវត្តនៃភាសាខ្មែរ, ខ្មែរ2021, ទស្សនវិជ្ជា ខ្មែរ, អក្សរ ខ្មែរ, ក្រុមប្រឹក្សាជាតិភាសាខ្មែរ,

...
...
...