Back

ⓘ ប្រវត្តិសាស្ត្រខ្មែរដំបូង. បុរេប្រវត្តិខ្មែរ យើងមិនសូវបានដឹងច្រើនទេ។ ស្ថានីយ៍ដែលគេស្គាល់ដំបូងបង្អស់នៅកម្ពុជាគឺគុហាល្អាងស្ពាន ដែលស្ថិតនៅតំបន់ពាយព្យប្រទេសនេះ។ គុហ ..




                                               

ឝ្រីមារញ

កុរុង ឝ្រីមារញ រជ្ជកាល ព្រះអង្គ ឝ្រីមារញ គឺជាព្រះរាជាខ្មែរដំបូងបំផុតដែលទ្រង់យកព្រះនាម "វម៌្ម" ប្រើដំបូងគេបង្អស់ ហើយព្រះនាម វម៌្ម នេះ បានត្រូវព្រះមហាក្សត្រខ្មែរទ្រង់ប្រើប្រាស់ជារៀងរហូត។ ការ​បាន​ទទួល​រាជ​សម្បត្តិ​របស់​កុរុងឝ្រីមារញ បើ​និយាយ​តាម​ច្បាប់​រាជ​សន្តតិវង្ស​ឈ្មោះ​ថា ទម្លាយ​សិទ្ធិ​របស់​ព្រះ​រាជ​កុមារ​រជ្ជទាយាទ​បង់ តែ​នេះ​ប្រហែល​ជា​ដោយ​ហេតុ​ព្រះ​រជ្ជទាយាទ​នៅ​កុមារ​តូច​ពេក ទាំង​ដោយ​ហេតុ​ព្រះ​ឝ្រីមារញសេនាបតី​មាន​សមត្ថភាព ធ្លាប់​បាន​ទទួល​អំណាច​សម្រេច​ការ​ផែនដី​តាំង​ពី​ដំបូង​មក​ជា​ទី​និយម​របស់​ប្រជាជន​ទូទៅ គណៈកម្មការ​រាជ​សន្តតិវង្ស ទើប​ព្រមព្រៀង​អញ្ជើញឝ្រីមារញសេនាបតី​ឲ្យ​ឡើង​សោយរាជ្យ។ ព្រ ...

                                               

វិជ័យ

រាជធានីវិជ័យ អង់គ្លេស ៖ Vijiya) ជារាជធានីនៃសម័យមហានគរ ដែលនៅភាគខាងកើតនៃប្រទេស កកើតចាប់ពីឆ្នាំ ។ ​ព្រះបាទ​សូរ្យវរ្ម័នទី២ ជាក្សត្រខ្មែរ​ដែលខ្លាំងក្លាទ្រង់ជាក្សត្រខ្មែរ​ដែលបានកសាងអង្គរឡើងមុនគេបង្អស់ និងបង្រួបបង្រួមជាតិខ្មែរឱ្យរួមតែមួយ ព្រះបាទសូរ្យវរ្ម័នទី២ Suryavarman II ព្រះមហាក្សត្រខ្មែរដ៏ខ្លាំងក្លាមួយព្រះអង្គនាសម័យអង្គរ ដែលជាតួអង្គសំខាន់ក្នុងការផ្ដួចផ្ដើមសាងសង់សំណង់ស្ថាបត្យកម្មដែលមានភាពល្បីល្បាញបំផុត និងមានភាពអាថ៌កំបាំងបំផុត ក្នុងចំណោមប្រាសាទបុរាណនានានៅក្នុងលោកគឺ" ប្រាសាទអង្គរវត្ត” ។ ព្រះបាទសូរ្យវរ្ម័នទី២ គឺជាព្រះមហាក្សត្រខ្មែរសម័យអង្គរដ៏ល្បីល្បាញមួយព្រះអង្គ។ ស្នាមព្រះហស្ដដ៏សំខាន់ជាងគេក្នុង ...

                                               

ធរណីន្ទ្រវម៌្មទី២

វ្រះបាទ ធរណីន្ទ្រវម៌្មទី២ រជ្ជកាល ព្រះអង្គជាបុត្រព្រះអង្គម្ចាស់ មហិធរាទិត្យ ជាចៅវ្រះបាទធរណីន្ទ្រវម៌្មទី១ និងជាភាតាអយ្យកាមួយវ្រះបាទសូយ៌្យវម៌្មទី២ដែលជាបច្ឆាជនវ្រះបាទភវវម៌្មទី១ មានន័យថាក្សិតេន្ទ្រាទិត្យ និងមហិធរាទិត្យជាព្រះភាតានឹងគ្នា។ វ្រះបាទធរណីន្ទ្រវម៌្ម​ទី​២ ដែល​ជា​ភាតាអយ្យកា​មួយ​បង្កើត​នឹង​វ្រះបាទ​សូយ៌្យវម៌្មទី២ ត្រូវ​បាន​តែង​តាំង​ជា​ព្រះមហាក្សត្រ​ខ្មែរ​ក្នុង​គ.ស ​១១៥០។ ព្រះអង្គមានបច្ឆាមរណនាមថា វ្រះបាទមហាបរមនិវ៌្វានបទ ។ ព្រះអង្គអនុវត្ត​នយោបាយ​បន្ត​សង្គ្រាម​នឹង​នគរ​ចាម្ប៉ា​ដដែល។ កងទ័ព​ទាហាន​ខ្មែរ​ដែល​ចេញ​ទៅ​ប្រយុទ្ធ​នឹង​ចាម​ត្រូវ​ស្ថិត​នៅ​ក្រោម​ បទបញ្ជា​របស់​ព្រះរាជ​បុត្រ​ព្រះអង្គ ដែល​ថ្ង ...

                                               

ព្រះនាងសិង្ខរមហាទេវី

ព្រះនាងសិង្ខរមហាទេវី ឬសិង្ខរទេវី, សុខរទេវ, សិខរទេវី ជាព្រះអគ្គមហេសីរបស់ ឃុនផាមឿង ដែលបានចារឹកទុកក្នុងប្រវត្តិសាស្ត្រមានឈ្មោះក្នុងចារឹកវត្តស្រីឈុម គោលទី 2 ហើយចាត់ទុកថាជាបុគ្គលសំខាន់ក្នុងប្រវត្តិសាស្ត្រតាមភ័ស្តុតាងដំបូង ព្រះនាងសិង្ខរមហាទេវីជាព្រះរាជធិតារបស់ព្រះបាទជ័យវរ្ម័នទី៧ នៃអាណាចក្រខ្មែរសម័យបាយ័ន។ ព្រះនាងបានប្រតិព័ទ្ធស្នេហាចំពោះឃុនផាមឿង នាពេលបន្ទាប់មកទៀតទើបព្រះបាទជ័យវរ្ម័នទី៧ ទ្រង់ព្រះរាជទានព្រះនាងសិង្ខរទេវីព្រមទាំងព្រះខន្ធជ័យស្រី ។ ព្រះពុទ្ធបដិមាព្រះមហាធម្មរាជា តំណែងកម្មរតែងអញ្ញស្រីឥន្ទ្របដិន្រ្ទាទិព្វ ជូនដល់ឃុនផាមឿងដោយគុណូបក្ការៈដ៏ធំលើសលុបរបស់ព្រះនាងរាជធិតានៃព្រះចៅក្នុងស្រីសយោធរបុរៈ ធ្វ ...

                                               

ព្រះបាទនារាយណ៍រាជាទី២អង្តតន់

ក្នុងដំណាក់កាលដំបូងនេះ ឥទ្ធិពលរបស់យួនមានសភាពខ្លាំងក្លាជាងឥទ្ធិពលរបស់សៀម ព្រោះថាព្រះឧទ័យរាជាអង្គតន់ កាលដែរបានកំចាត់គូរសត្រូវរបស់ព្រះអង្គអស់ហើយ ត្រូវបានស្តេចយួនទទួលស្គាល់ឱ្យឡើងគ្រងរាជ្យ នៅរាជធានី ឧដុង្គ និងបានលើកដីឱ្យយួនពីរខេត្តជាហេតុបណ្តាលឱ្យកម្ពុជាក្រោមទាំងមូលត្រូវធ្លាក់ទៅក្នុងការគ្រប់គ្រងរបស់រាជការយួន។ នៅគ.ស១៧១៦ ក្រោយពីបានប្រគល់កិច្ចការរដ្ឋឱ្យមន្ត្រីធំៗកាន់ហើយ ព្រះអង្គចេញសាងផ្នួសបានបីខែ លុះចាកសិក្ខាបទមកទ្រង់ត្រឡប់មកសោយរាជ្យវិញ។ ព្រះឧបរាជឧទ័យរាជាបានឡើងសោយរាជ្យនៅ ឧដុង្គដោយមាននាមសម្រាប់រាជ្យថា ព្រះបាទសម្តេចស្តេចព្រះរាជាឱង្ការព្រះនរាយណ៍រាជាធិរាជ រាមាធិបតី ព្រះស្រីសុរិយោពណ៌។ លុះបានសោយរាជ្យនៅគ. ...

                                               

ព្រះបាទជ័យវរ្ម័នទី៧

ព្រះបាទជ័យវរ្ម័នទី៧មានព្រះនាមដើមថា ជ័យវធ៌ន។ ព្រះអង្គជាបុត្ររបស់ព្រះបាទធរណីន្ទ្រវរ្ម័នទី២។ រាជធានីអង្គរលើកទី៤ ត្រង់ប្រាសាទបាយ័ន។ ព្រះអង្គជាស្តេចខ្លាំងពូកែបានវាយចាមរំដោះរាជធានីអង្គរ និងវាយត្រួតត្រាប្រទេសចម្ប៉ា។ ព្រះអង្គបានកសាងប្រាសាទបាយ័ន ប្រាសាទបន្ទាយឆ្មារ សាលាដំណាក់ចំនួន ១២១តាមផ្លូវពីរាជធានីអង្គរទៅភីម៉ៃ និងពីអង្គរទៅវត្តភូ និងកន្លែងផ្សេងៗទៀត មន្ទីរពេទ្យចំនួន១០២ ស្ពាន់ ថ្នល់ ប្រាសាទបន្ទាយក្តី ប្រាសាទតាព្រហ្ម ប្រាសាទនាគព័ន្ធ ប្រាសាទព្រះខ័ន ប្រាសាទតាសោម ប្រាសាទក្រោលគោ ប្រាសាទគុហនគរ បង្កើតសាកលវិទ្យាល័យជាច្រើន អភិវឌ្ឃប្រទេសជាតិ ពង្រីកទឹកដី និងផ្សព្វផ្សាយព្រហ្មវិហារធម៌ដល់ប្រជារាស្រ្ត។ ព្រះអង្គមាន ...

                                               

រុទ្រវម៌្ម (ភ្វូណាន)

សាវ៌ភៅម រឺ ចក្រវរ្តិន រុទ្រវម៌្ម រជ្ជកាល ព្រះអង្គគឺជាបុត្ររបស់ព្រះកៅណ្ឌិន្យជយវម៌្ម និង ស្រីស្នំម្នាក់ តែ​ម្ដាយ​ព្រះអង្គ​គ្មាន​ជាប់​ឈាមជ័រ​ជា​ក្សត្រ​ទេ ដែល​តាម​ប្រពៃណី ព្រះអង្គ​គ្មាន​សិទ្ធិ​នឹង​ឡើង​សោយរាជ្យ​ឡើយ។ ព្រះអង្គ​បាន​ធ្វើឃាត​ព្រះអង្គម្ចាស់​ គុណវម៌្ម ព្រះរជ្ជទាយាទ​ពេញ​ច្បាប់ ដែល​ត្រូវ​ជា​បងប្អូន​បង្កើត​នឹង​ព្រះអង្គ តែ​មាន​ម្ដាយ​ខុស​គ្នា។ មាតា​ព្រះគុណវម៌្ម ជា​ព្រះអគ្គមហេសី មាន​ព្រះនាម​ព្រះនាង​កុលប្រភាវតី។ បន្ទាប់​ពី​កើតមាន​ព្រឹត្តិការណ៍​សោកនាដកម្ម​នេះ​មក ព្រះនាង​បាន​ចូល​ទៅ​សាងសីល។ នៅក្នុងឆ្នាំ៥១៤ ដើម្បីដណ្ដើមរាជសម្បត្តិដូច ដែលពង្សាវតាររបស់រាជវង្សលាងបានកត់ទុក។ រុទ្រវម៌្មជាស្ដេចចុងក្រោយ ...

                                               

សូយ៌្យវម៌្មទី១

វ្រះបាទ សូយ៌្យវម៌្មទី១ រជ្ជកាល ព្រះនាមពេលសោយរាជ្យ ធូលីវ្រះបាទកម្រតេងកំត្វន អញឝ្រីសូយ្យ៌វម្ម៌ទេវ ។ ព្រះអង្គតំរូវឲ្យមន្ត្រីទាំងអស់ធ្វើសច្ចាប្រណិធាន ដូចមានចារឹកនៅលើសសរ ក្លោងទ្វារចូលប្រាសាទភិមានអាកាស និងប្រាសាទឃ្លាំងជើង-ត្បូង។ ព្រះអង្គជាក្សត្រកាន់ព្រហ្មញ្ញសាសនា និកាយព្រះសិវ ព្រះអគ្គមហេសីព្រះនាម វីរលក្ឝ្មី ជាប់ខ្សែជាមួយវ្រះបាទហឝ៌វម៌្មទី១ និង ឦឝានវម៌្មទី២។ ព្រះអង្គកសាងប្រាសាទឃ្លាំងជើង-ត្បូង ភ្នំជីសូយ៌ ភ្នំព្រះវិហារ ស្ថាបនាបង្ហើយប្រាសាទភិមានអាកាស និងប្រាសាទវត្តឯកភ្នំជាដើម។ រាជបុរោហិត គឺឆូលីជេងវ្រះកម្រតេង អញឝ្រីជយេន្ទ្របណ្ឌិត ដែលត្រូវជាប្អូនថ្លៃ របស់ព្រះអង្គ។ សូយ៌្យវម៌្មទី១បានជ្រែករាជ្យវ្រះបាទឧទយា ...

                                               

កម្វុ

កម្វុស្វយម្ភុវ រឺ កម្វុ ជាឥសីមួយអង្គក្នុងចំណោមឥសីមួយចំនួនក្នុងព្រហ្មញ្ញសាសនាដែលគេវែកញែកជាមួយអគស្ត្យ កៅណ្ឌិន្យ រាជេន្ទ្រចោឡៈទី១ អឝោក និង បុឞ្យមិត្រឝុង្គា ស្លោក២២ នៃ ឯកមតស្តោត្រ ។ ឫសីអង្គនេះជាក្សត្រទីមួយនៃសន្តតិវង្សចេនឡាដំបូងគេ។

                                               

វិន័យបិដក

ព្រះ​វិន័យ​បិដក ​គឺ​​ជា​ ផ្នែក​មួយ​នៃ​គម្ពីរ​ពុទ្ធ​សាសនា ដែល​បាន​​ប្រមូល​ផ្តុំ​​​​ព្រះ​ពុទ្ធ​វចនៈ ផ្នែក​ខាង​ព្រះ​វិន័យ គឺ​ព្រះ​ពុទ្ធ​ប្បញ្ញត្តិ​ ដែល​ជា​ការ​ហាម, ការ​អនុញ្ញាត និង​ ​អភិសមាចារ គឺ ​ការ​ប្រព្រឹត្ត​រៀប​រយ ​គួរ​​ឲ្យ​​ពេញ​ចិត្ត, គួរ​ឲ្យ​​ជ្រះ​ថ្លាសំរាប់​ភិក្ខុ និង​ ភិក្ខុនី ។ ជា​ទម្លាប់ មនុស្ស​ខ្លះ​បន្ត​​ហៅ វិន័យបិដក ​​ថា ​ព្រះ​វិន័យ ឬ​ សីល ។ ម្យ៉ាង​ទៀត ព្រះ​វិន័យ​ប្រៀប​ដូច​ជា​ធម្មនុញ្ញ ឬ ​ច្បាប់ ​របស់​​ភិក្ខុ​សង្ឃ ព្រោះ​វា​ជា​​ច្បាប់​​សំរាប់​គ្រប់​គ្រង​គណៈ​សង្ឃ ឲ្យ​​មាន​​របៀប​រៀប​រយ​ដោយ​ឯកន្តៈ ។ តាម​រយៈ​វិន័យ ព្រះ​ពុទ្ធសាសនា​អាច​បន្ត​មាន​វត្តមាន​ តាំង​ពី​អតីតកាល រហូត​មក​ដល់​​បច្ច ...

                                               

លីវយី

លាវយ៉េក ព្រះនាងគឺជាស្ដេចស្រីដែលគ្រងរាជ្យនៅនគរភ្វូណានទីមួយក្នុងប្រវត្តិសាស្ត្រខ្មែរកំឡុងដើមសតវត្សទី១ នៃគ.ស ៥២។ ក្រោយពីច្បាំងចាញ់កុរុងហ៊ុនធៀនដែលធ្វើដំណើរពីខាងត្បូងកោះជ្វា នោះទ្រង់ក៏ថ្វាយរាជសម្បត្តិអោយទ្រង់វិញ។

ប្រវត្តិសាស្ត្រខ្មែរដំបូង
                                     

ⓘ ប្រវត្តិសាស្ត្រខ្មែរដំបូង

បុរេប្រវត្តិខ្មែរ យើងមិនសូវបានដឹងច្រើនទេ។ ស្ថានីយ៍ដែលគេស្គាល់ដំបូងបង្អស់នៅកម្ពុជាគឺគុហាល្អាងស្ពាន ដែលស្ថិតនៅតំបន់ពាយព្យប្រទេសនេះ។ គុហាល្អាងស្ពានត្រូវបានគេកាន់កាប់រស់នៅលើកដំបូងនៅម.គ.សឆ្នាំ ៧០០០ ក៏មានភាពសំខាន់ដែរ នោះគឺស្ថានីយ៍សំរោងសែនដែលបានតាំងនៅប្រហែល ម.គ.ស ២៣០ ដល់ ៥០០។ ពីឆ្នាំ ២០០០ ម.គ.ស និងលុះក្រោយមកទៀត ខ្មែរបានចាប់ផ្ដើមចិញ្ចឹមសត្វនិងដាំស្រូវ។ នៅឆ្នាំ ៦០០ ម.គ.ស ខ្មែរកំពុងតែបង្កើតឧបករណ៍ធ្វើពីដែក។ ជាចុងក្រោយ ឥទ្ធិពលពីឥណ្ឌាបានមកដល់នៅឆ្នាំ ១០០ ម.គ.ស។

ភស្តុតាងខាងបុរាណវត្ថុបង្ហាញថាប៉ែកទាំងនោះត្រូវបានគេហៅថាកម្ពុជាស្ថិតក្នុងកំឡុង​សហវត្សទីមួយ និង ទីពីរម.គ.ស ស្ថិតក្នុងវប្បធម៌ថ្មរំលីង ដែលប្រហែលជាបានរីកសាយភាយមកពីចិនភាគអាគ្នេយ៍មកកាន់ឧបទ្វីបឥណ្ឌូចិន។ នៅសតវត្សទីមួយនៃគ.ស ពួកអ្នកស្រុកបានអភិវឌ្ឍសង្គមឱ្យកាន់តែរឹងមាំ​ និង រៀបចំឱ្យមានទំនាក់ទំនងគ្នា ដែលចាកហួសឆ្ងាយពីដំណាក់កាលបុព្វកាលទាំងខាងវប្បធម៌ និង ជំនាញបច្ចេកទេស។ ពួកក្រុមដែលរីកចំរើនជឿនលឿនបំផុតបានរស់នៅតាមបណ្ដោយឆ្នេរ និង នៅតាមជ្រលងដងទន្លេមេគង្គក្រោម និងតំបន់ដីសណ្ដដែលជាកន្លែងដែលពួកគេបានធ្វើការដាំដុះស្រូវ និង ចិញ្ចឹមសត្វ។ ពួកអ្នកប្រវត្តិវិទូខ្លះគិតថាពួកមនុស្សទាំងនេះបានមកដល់មុនពួកអ្នកជិតខាង យួន សៀម និង លាវ ទៅទៀត។ ពួកមនុស្សទាំងនេះទំនងជាជនជាតិអាស៊ីខាងត្បូងពីកំណើត និងមានទំនាក់ទំនងទៅនឹងបុព្វបុរសនៃពួកក្រុមមួយចំនួន ដែលបច្ចុប្បន្នបានតាំងទីលំនៅ នៅអាស៊ីអាគ្នេយ៍នៅតាមកោះនិងប្រជុំកោះជាច្រើននៃមហាសមុទ្រប៉ាស៊ីហ៊្វិក។ ពួកគេបានស្លលោហៈរួមមាន ដែក និង សំរឹទ្ធ និងចេះជំនាញនាវាចរណ៍ច្បាស់លាស់ទៀតផង។ ការស្រាវជ្រាវថ្មីៗបានស្រាយបំភ្លឺនូវរបកគំហើញនៃបន្ទាយគូសិប្បនិមិត្តរាងមូល ដែលកំណត់កាលបរិច្ឆេទសម័យថ្មរំលីងរបស់កម្ពុជា។

                                     

1. ទេវកថា

តាមរយៈរឿងព្រេងនិទាន កម្ពុជាត្រូវបានបង្កើតឡើងដោយអាពាហ៍ពិពាហ៍នៃព្រាហ្មណ៍ឥណ្ឌាម្នាក់កៅណ្ឌិន្យនិងព្រះនាងសោមា ដែលបិតារបស់ទ្រង់នៅដែនដីលិចទឹកកម្ពុជា។ ថ្ងៃមួយព្រះនាងបានឃើញព្រាហ្មណ៍នៅលើសំពៅមួយ ហើយបានទៅនិយាយគ្នា ប៉ុន្តែសំពៅត្រូវបានបាញ់ដោយព្រាហ្មណ៍នោះជាមួយព្រួញទិព្វ។ ក្រោយមកទ្រង់ក៏រៀបអភិសេករួចបង្កើតនគរវ្នំ ប្រហែលនៅគ.ស ៥២។

                                     

2. វ្នំ

នៅពេលប្រហែលគ្នានោះដែរ អឺរ៉ុបខាងលិចក៏កំពុងស្រូបជញ្ជក់យកវប្បធម៌និងស្ថាប័កាលពីបុរាណនានារបស់ពួកមេឌីទែរ៉ានេ ហើយពួកមនុស្សនៃអាស៊ីគ្នេយ៍ដីគោកនិងដីកោះក៏កំពុងផុសឡើងនូវអរិយធម៌មួយ ដែលបានរះឡើងនៅឥណ្ឌាកំឡុងពេលមួយសហវត្សមុន។ ឥណ្ឌូបនីយកម្មនៃអាស៊ីអាគ្នេយ៍បានកើតឡើង ដោយសារលទ្ធផលនៃការដោះដូរពាណិជ្ជកម្មកើនឡើងនៅមហាសមុទ្រឥណ្ឌា។ សាសនាវេទ និង ហិណ្ឌូ ទស្សនៈនយោបាយ អក្សរសាស្ត្រ ទេវកថា និងរចនាបថសិល្បៈបានប្រែក្លាយបន្តិចម្ដងៗក្លាយជាធាតុសំខាន់ទាំងមូលនៃវប្បធម៌អាស៊ីអាគ្នេយ៍ក្នុងតំបន់។ ប្រព័ន្ធវណ្ណៈមិនបានគេបញ្ចូលម្ដងណាឡើយ ក៏ប៉ុន្តែឥណ្ឌូបនីយកម្មបានជំរុញឲ្យមានការកើតឡើងនូវបណ្ដារដ្ឋមជ្ឈការដែលរៀបចំជាអង្គការកំពូលៗ។

នគរវ្នំជារដ្ឋដើមដំបូងបង្អស់ក្នុងចំណោមរដ្ឋឥណ្ឌូបនីយកម្ម ដែលត្រូវបានចាត់ទុកថាជារាជាណាចក្រដំបូងគេបង្អស់នៅក្នុងតំបន់នេះ។ ដោយបានស្ថាបនានៅក្នុងសតវត្សទី១ វ្នំស្ថិតនៅលាតសន្ធឹងលើតំបន់ដីសណ្ដទន្លេមេគង្គក្រោម ដែលសព្វថ្ងៃនេះស្ថិតនៅភាគអាគ្នេយ៍កម្ពុជា និងហួសទៅភាគខាងត្បូងនៃវៀតណាម។ រាជធានីរបស់វ្នំគឺ វ្យាធបុរ ដែលប្រហែលស្ថិតនៅទីប្រជុំជនបាណាមនៅខេត្តព្រៃវែង។ ឯកសារយោងប្រវត្តិសាស្ត្រដំបូងបង្អស់របស់វ្នំគឺជាការពិពណ៌នាអំពីបេសកកម្មនៃជនជាតិចិន ដែលមកទស្សនកិច្ចប្រទេសនេះក្នុងសតវត្សទី៣។ ឈ្មោះភ្វូណានត្រូវបានគេយល់ថាបានមកពីពាក្យខ្មែរបុរាណថា វ្នំ មានន័យថា ភ្នំ ។ ពួកអ្នកនគរវ្នំទំនងជាមានដើមកំណើតនៅអាស៊ីខាងត្បូង។ ឈ្មោះដែលអ្នកស្រុកវ្នំហៅខ្លួនឯង យ៉ាងណានោះ គេនៅតែមិនទាន់ដឹងនៅឡើយ។

កំឡុងពេលសម័យប្រវត្តិសាស្ត្រដើមដំបូងនៃនគរវ្នំ ប្រជាជននៃនគរនេះប្រហែលជារស់នៅប្រមូលផ្ដុំគ្នាជាភូមិតាមបណ្ដោយទន្លេមេគង្គ និងតាមដងទន្លេសាបខាងក្រោមបឹងទន្លេសាប។ ចរាចរណ៍និងគមនាគមន៍ ហើយនិងការដឹកជញ្ជូនត្រូវធ្វើឡើងតាមផ្លូវទឹកនៅតាមដងទន្លេដែលហូរចាក់ទៅតំបន់ដីសណ្ដនៃទន្លេនេះ។ តំបន់នេះគឺជាតំបន់ធម្មជាតិសំរាប់ការអភិវឌ្ឍសេដ្ឋកិច្ចដែលពឹងផ្អែកលើការនេសាទត្រី និង ការដាំស្រូវ។ មានភស្តុតាងដ៏សន្ធឹកសន្ធាប់ដែលថាសេដ្ឋកិច្ចនគរវ្នំពឹងផ្អែក លើបរិមាណស្រូវដ៏ច្រើនលើសលប់ដែលបានផលិតដោយប្រព័ន្ធបញ្ចេញបញ្ចូលទឹកក្នុងដីគោកដែលលាត​សន្ធឹង​យ៉ាទូលំទូលាយ។ ពាណិជ្ជកម្មតាមសមុទ្របានដើរតួនាទីយ៉ាងសំខាន់ណាស់ក្នុងការអភិវឌ្ឍឱ្យរីកចំរើននៃនគរវ្នំ ហើយស្លាកស្នាមសេសសល់នៃទីកន្លែងមួយដែលគេគិតថាជាកំពង់ផែដ៏សំខាន់នៃនគរវ្នំនោះគឺអូរកែវ ឥឡូវគឺជាប៉ែកនៃប្រទេសវៀតណាម ក្នុងនោះមានវត្ថុបុរាណរ៉ូមដូចគ្នានឹងវត្ថុបុរាណពែរ្ស ឥណ្ឌា និង ក្រិកដែរ។

នៅសតវត្សទី៥ រដ្ឋនេះបានកាន់កាប់អំណាចលើតំបន់ទន្លេមេគង្គក្រោម និងទឹកដីនៅក្បែរបឹងទន្លេសាប។ រដ្ឋនេះក៏បានបញ្ជាឲ្យនាំសួយសារអាករមកពីរដ្ឋតូចៗនៅក្នុងតំបន់ ដែលសព្វថ្ងៃរួមមាន កម្ពុជាខាងជើង លាវខាងត្បូង ប្រទេសថៃខាងត្បូង និងផ្នែកភាគខាងជើងនៃឧបទ្វីបម៉ាឡេ។ ឥណ្ឌូបនីយកម្មត្រូវបានលើកតំកើងដោយការបង្កើនទំនាក់ទំនងជាមួយឧបទ្វីបនេះតាមរយៈការធ្វើដំណើរនៃពួកឈ្មួញ អង្គទូត និង ការរៀនសូត្រពីពួកព្រាហ្មណ៍។ នៅចុងសតវត្សទី៥ វប្បធម៌របស់ពួកវរជនត្រូវបានធ្វើឥណ្ឌូបនីយកម្មទាំងស្រុង។ ពិធីការក្នុងសវនាការ និង រចនាសម្ព័ន្ធស្ថាប័ននយោបាយគឺត្រូវគេយកគំរូតាមឥណ្ឌា។ ភាសាសំស្ក្រឹតត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ច្បាប់មនុ ជាក្បួនច្បាប់នីត្យានុកូលរបស់ឥណ្ឌាត្រូវបានដាក់ឲ្យប្រើតាម និងអក្ខរក្រមផ្អែកលើប្រព័ន្ធសំណេរបស់ឥណ្ឌាត្រូវបានដាក់បញ្ចូលឱ្យប្រើប្រាស់។

ចំណាប់ផ្ដើមនៃដើមសតវត្សទី៦ សង្គ្រាមក្នុងស្រុកនិងជំលោះរាជវង្សបានបង្កឲ្យមានអន្តរាយដល់ស្ថេរភាពរបស់នគរវ្នំ។ អតីតសាមន្តរដ្ឋមួយនៅភាគខាងជើងបានប្រែជារាជាណាចក្រឯករាជ្យគឺកម្វុជ បានចាប់ផ្ដើមកើនឡើងអំណាច និង សភាពការណ៍បានធូរស្រាលតាមរយៈអាពាហ៍ពិពាហ៍រាជវង្សតែមួយគត់ប៉ុណ្ណោះ។ ក៏ប៉ុន្តែនៅទីបំផុតអាណាចក្រវ្នំនៅតែត្រូវបានលេបត្របាក់ដោយនគរកម្វុជ ហើយក៏បានប្រែក្លាយជាសាមន្តរដ្ឋរបស់នគរនេះ។ នគរវ្នំបានរលាយបាត់ពីប្រវត្តិសាស្ត្រក្នុងសតវត្សទី៧។

                                     

3. កម្វុជ

ប្រជារាស្ត្រកម្វុជសរសេរអក្សរជាភាសាខ្មែរ ផ្ទុយពីរបៀបរបបសំណេររបស់នគរវ្នំដែលចូលចិត្តសរសេរជាភាសាសំស្ក្រឹត។ កម្វុជត្រូវបានវែកញែកនៅក្នុងពង្សាវតាររាជវង្សសួយចិនថា ជាសាមន្តរដ្ឋមួយរបស់នគរវ្នំ។ ស្ថាបនិកនៃនគរនេះ ជាអ្នកដែលបានរំដោះខ្លួនពីអំណាចរបស់នគរវ្នំ គឺព្រះបាទឝ្រុតវម៌្ម។ ស្ដេចក្រោយមួយអង្គទៀត គឺព្រះបាទភវវម៌្ម បានលុកលុយនគរវ្នំ ហើយបញ្ចូលនគរនេះក្រោមការត្រួតត្រារបស់កម្វុជ។ ភ្លាមនោះ ពួកខ្លួនក៏បានបង្កើតការគ្រប់គ្រងលើនគរវ្នំ ហើយពួកគេបានចាប់ផ្ដើមចេញប្រតិបត្តិការ នៃការសញ្ជ័យដែលបានបន្តរហូតអស់រយៈកាលបីសតវត្ស។ កម្វុជបានពង្រាបលាវកណ្ដាល និង ភាគខាងលើ ហើយក៏បានបញ្ចូលប៉ែកនៃដីសណ្ដទន្លេមេគង្គ និងយកទឹកដីដែលបច្ចុប្បន្ន កម្ពុជាភាគខាងលិច និងថៃភាគខាងត្បូងមកដាក់ក្រោមការត្រួតត្រារបស់ខ្លួនដោយផ្ទាល់។

នៅក្នុងពេលដូចគ្នានេះដែរ ព្រះបាទមហេន្ទ្រវម៌្មបានបង្កើតសន្តិភាពជាមួយនិងនគរជិតខាងចាម្ប៉ាតាមរយៈការរៀបអភិសេក ហើយព្រះបាទឦឝានវម៌្ម ដែលជាអ្នកស្នងរាជ្យបន្តពីព្រះអង្គនៅឆ្នាំ ៦១៦ ទ្រង់ក៏បានផ្លាស់រាជធានីថ្មី បើតាមអ្នកនិពន្ធចិនថាមានគ្រួសារ ២ ម៉ឺនគ្រួនៅក្នុងរាជធានីនោះ។ តាមរយៈវប្បធម៌ រាជ្សត្រកូលកម្វុជបានរក្សាទុកស្ថាប័នសាសនា សង្គម និងនយោបាយនៃនគរវ្នំឱ្យនៅដដែល មិនត្រឹមតែប៉ុណ្ណឹងនោះទេក៏បានរក្សាទុកធាតុសំខាន់ៗដែលបានហូរចូលមកពីឥណ្ឌាទៀតផង។ កម្វុជបង្ហាញថាមានការនិយមជឿលើសាសនាព្រហ្មញ្ញជាងសាសនាដទៃទៀត ដែលនាំយកមកពីឥណ្ឌា ដូចជាសាសនាព្រះពុទ្ធដែរ។

នៅសតវត្សទី៨ យ៉ាងណាក៏ដោយជំលោះបែងចែកបក្សពួកគ្នាក្នុងរាជវាំងកម្វុជជាលទ្ធផល ធ្វើឱ្យមានការបែកបាក់នគរ ហើយក្លាយជានគរគូសត្រូវនឹងគ្នាដែលពាក់កណ្ដាលនៅខាងជើង និងពាក់កណ្ដាលទៀតនៅខាងត្បូង។ តារយៈពង្សាវតារចិន នគរទាំងពីរត្រូវបានគេហៅថា កម្វុជគោក ប៉ែកខាងលើ និង កម្វុជទឹក ប៉ែកខាងក្រោម។ កម្វុជដីគោកមានស្ថេរភាពនឹងនរ បើប្រៀបធៀបទៅ ខុសពីកម្វុជទឹកលិចដែលទទួលរងភាពចលាចលមិនស្រាកស្រាន្ត ដោយសារការវាយប្រហារជាបន្តបន្ទាប់ពីសមុទ្រដោយពួកជ្វា និងក្រុមដទៃផ្សេងទៀត។ រាជវង្សសៃលេន្ទ្រនៅឯកោះជ្វាបានប៉ុនប៉ងមិនស្រាកស្រាន្តដើម្បីបង្កើនអំណាចលើទឹកដី​របស់កម្វុជទឹកលិច និងជាចុងក្រោយបង្ខំឲ្យនគរនេះធ្លាក់ចូលក្នុងស្ថានភាពជានគរចំណុះ។ ក្រុមស្ដេចកម្វុជទឹកលិចចុងក្រោយត្រូវបានសំលាប់ ដោយឥតបន្សល់ភស្តុតាងនៅប្រហែលឆ្នាំ ៧៩០ ដោយព្រះមហាក្សត្រជ្វាដែលស្ដេចកម្វុជបានប្រមាថព្រះជេស្ដារបស់ព្រះអង្គ។ អ្នកឈ្នះចុងក្រោយនៅក្នុងជំលោះនេះ ដែលបន្តបន្ទាប់ក្រោយមកគឺជាព្រះរាជានៃរដ្ឋខ្មែរតូចមួយ ដែលស្ថិតនៅភាគខាងជើងនៃដីសណ្ដទន្លេមេគង្គ។ តាមការសន្មតនៃក្សត្រអង្គនោះគឺព្រះបាទជយវម៌្មទី៣ ជ័យវរ្ម័នទី២ រ.៨០២-៨៥០ បានសំគាល់ឃើញដោយការរំដោះប្រជាជាតិខ្មែរចេញពីអធិរាជ្យរបស់ជ្វា ហើយក៏ជាការចាប់ផ្ដើមនៃអធិរាជាណាចក្រខ្មែរផងដែរ។



                                     

4. កម្វុជទេឝ

សម័យអង្គរបានបន្តចាប់ពីដើមសតវត្សទី៩រហូតដល់សតវត្សទី១៥។ រយៈកាលនៃការសំរេចបានខាងវប្បធម៌ និង អំណាចនយោបាយ រយៈកាលនេះគឺជាយុគសម័យមាសនៃអរិយធម៌ខ្មែរ។ ទីក្រុងដែលសំបូរដោយប្រាសាទនៅតំបន់អង្គរ ស្ថិតនៅក្បែរទីរួមខេត្តសៀមរាបនាសម័យទំនើបនេះគឺជាបូជនីយដ្ឋានដែលបន្តនូវកិត្យានុភាពនៃព្រះមហាក្សត្របន្តបន្ទាប់ ពីព្រះបាទជយវម៌្មទី៣។ ទោះបីជាពួកខ្មែរក្រហម បានមើលឃើញថាប្រវត្តិសាស្ត្រ និងប្រពៃណីកាលពីអតីតរបស់ប្រទេសខ្លួនដោយមានអរិភាពក៏ដោយ ក៏ពួកខ្លួននៅតែយករូបប្រាសាទអង្គរវត្តមករចនា លើទង់ជាតិកម្ពុជាប្រជាធិបតេយ្យដដែល។ ក្បូរក្បាច់ស្រដៀងគ្នានេះដែរ ក៏ឃើញមាននៅលើទង់នៃសាធារណរដ្ឋប្រជាមានិតកម្ពុជាផងដែរ សបក។ នគរនេះបានស្ថាបនាដោយព្រះបាទជយវម៌្មទី៣ ដែលបានដាក់នាមរបស់ កម្ពុជា នាសម័យទំនើបនេះ ជានាមរបស់នគរព្រះអង្គ។ អំឡុងដើមសតវត្សទីប្រាំបួនមកទល់នឹងពាក់កណ្ដាលសតវត្សទី១៥ គេបានស្គាល់ថាជាកម្ពុជៈ ដើមឡើយជាឈ្មោះនៃរដ្ឋ/កុលសម្ព័ន្ធមួយនៃឥណ្ឌាខាងជើងដំបូងគេ ចាប់ពីពេលនោះមក ទំរង់ឈ្មោះថ្មីបានប្រែក្លាយមកដូចសព្វថ្ងៃនេះ។

ប្រហែលជានៅឃ្លាតពីគ្នារវាងព្រះអង្គនិងពួកជ្វានៅតាមសមុទ្រ ព្រះបាទជយវម៌្មទី៣ គង់នៅខាងជើងនៃបឹងទន្លេសាប។ ព្រះអង្គបានកសាងរាជធានីជាច្រើនមុនពេលបង្កើតរាជធានីមួយ នៅហរិហរាល័យ ក្បែររមណីយដ្ឋានមួយដែលសំណង់ប្រាសាទសម័យអង្គរត្រូវបានសាងសង់ឡើងនៅទីនោះ។ ឥន្ទ្រវម៌្មទី១ ៨៧៧-៨៨៩ បានពង្រីកអំណាចខ្មែរឆ្ងាយមកភាគខាងលិចនៃខ្ពង់រាបគោរាជ គោរាជ នៅក្នុងប្រទេសថៃ ហើយព្រះអង្គបានចេញរាជបញ្ជាឲ្យមានការកសាងជលដ្ឋានដ៏ធំ នៅខាងជើងនៃរាជធានីដើម្បីផ្ដល់នូវការបង្ហូរទឹកសំរាប់ការដាំស្រូវលិចទឹក។ ព្រះរាជបុត្ររបស់ព្រះអង្គយឝោវម៌្មទី១ ៨៨៩-៩០០ បានសាងបារាយណ៍ខាងកើត ជលដ្ឋាន រឺ អាងទឹក ជាភស្តុតាងបន្សល់មកដល់សម័យបច្ចុប្បន្ននេះ។ ទំនប់របស់បារាយណ៍នេះ គេអាចមើលឃើញសព្វថ្ងៃនេះ គឺមានប្រវែង វែងជាង ៦ សហាតិមាត្រ និង ទទឹង ១,៦ សហាតិមាត្រ។ ប្រព័ន្ធប្រឡាយទឹកខ្វាត់ខ្វែង និងជលដ្ឋានបានសាងឡើងក្រោមស្នាព្រះហស្ថរបស់ព្រះបាទឥន្ទ្រវម៌្មទី១ និងព្រះមហាក្សត្របន្តបន្ទាប់ពីព្រះអង្គ ជាគន្លឹះឈានទៅដល់ភាពរុងរឿងអស់រយៈកាលកន្លះសហសវត្ស។ អ្នកស្រែចំការលែងពឹងផ្អែកលើខ្យល់មូសុងរដូវ ពួកគាត់បានធ្វើឲ្យមាន បដិវត្តន៍បៃតង នៅពេលដំបូងបានផ្ដល់ឲ្យប្រទេសនេះមានស្រូវដ៏ច្រើនលើសលប់។ កាធ្លាក់ចុះនៃកម្ពោជអំឡុងសតវត្សទី១៣ និង១៤ ប្រហែលជាត្រូវបានជំរុញយ៉ាងលឿនដោយការខូចខាតនៃប្រព័ន្ធបង្ហូរទឹក។ ការវាយលុកពីសៀម និងប្រជាជាតិបរទេសដទៃ និងជំលោះផ្ទៃក្នុងបង្កដោយសត្រូវនៃរាជវង្សបានបង្វែរឲ្យធនធានមនុស្សជាច្រើនលែងមានក្នុងការថែរក្សាប្រព័ន្ធបញ្ចេញបញ្ចូលទឹកនេះ និងធ្វើឲ្យប្រព័ន្ធនេះចុះទ្រុឌទ្រោមបន្តិចម្ដងៗ។

ព្រះបាទសូយ៌្យវម៌្មទី២ ១១១៣-១១៥០ ជាស្ដេចមួយអង្គក្នុងចំណោមព្រះមហាវីរក្សត្រអង្គរ បានពង្រីកទឹកដីនគររបស់ព្រះអង្គ នៅក្នុងសង្គ្រាមជ័យជាបន្តបន្ទាប់ប្រឆាំងនឹងនគរចាម្ប៉ានៅភាគកណ្ដាលវៀតណាម និងរដ្ឋបុរីមនតូចៗមកភាគខាងលិចឆ្ងាយមក ដល់ទន្លេឥរាវតីនៃភូមា។ ព្រះអង្គបានបន្ធូរបន្ថយដល់ចំណុះភាពប្រជាជាតិសៀម ដែលបានធ្វើអន្តោប្រវេសន៍មកកាន់អាស៊ីអាគ្នេយ៍ពីតំបន់យូណាននៃភាគខាងត្បូងប្រទេសចិន និងបង្កើតឥទ្ធិពលរបស់ទ្រង់លើផ្នែកខាងជើងនៃឧបទ្វីបម៉ាឡេទៀត។ ការសំរេចដ៏មហិមាបំផុតរបស់ព្រះអង្គគឺសំណង់ នៃអាគារទីក្រុងចាក់ស្រេះស្មុគស្មាញរបស់ប្រាសាទអង្គរវត្ត។ មហាគ្រឹះសាសនាដ៏ធំមហិមានៅក្នុងលោក គឺអង្គរវត្តត្រូវបានចាត់ទុកថាជាស្នាដៃ នៃស្ថាបត្យកម្មដ៏អស្ចារ្យបំផុតតែមួយគត់នៅអាស៊ីអាគ្នេយ៍។ យ៉ាងណាក៏ដោយ ការពង្រីកទឹកដីបានបញ្ឈប់នៅពេល ដែលព្រះបាទសូរ្យវម៌្មទី២ត្រូវសុគតក្នុងសមរភូមិដោយកិច្ចខិតខំដើម្បីលុកចូលដាយវៀត។ ជាមួយនិងការឧបត្ថម្ភរបស់ដាយវៀត ពួកចាម ក៏បានរុញច្រានខ្មែរយ៉ាងលឿនចេញពីទឹកដីចាម្ប៉ា។ រជ្ជកាលរបស់ព្រះបាទសូរ្យវម៌្មទី២ គឺមិនបានគាប់ល្អសោះ ក្រោយមកទៀតបន្តដោយភាពចលាចលរាជវង្សសាមសិបឆ្នាំ និងការលុកលុយសងសឹកដោយចាមជិតខាង ដែលបំផ្លិចបំផ្លាញទីក្រុងអង្គរនៅក្នុងឆ្នាំ១១៧៧នៃគ.ស។

ពួកចាមនៅទីបំផុតត្រូវបានរុញច្រានចេញពីទឹកដីខ្មែរដោយព្រះបាទជយវម៌្មទី៨ ដែលក្នុងរជ្ជកាលរបស់ទ្រង់ ១១៨១-រ.១២១៨ បានកត់សំគាល់ឃើញនូវចំនុចកំពូលនៃអំណាចរបស់កម្ពុជា។ មិនដូចរាជ្យស្ដេចពីមុនទ្រង់ទេ ដែលជាអ្នកគោរពលើលទ្ធិទេវរាជបែបព្រហ្មញ្ញ ព្រះបាទជយវម៌្មទី៨គឺជាអ្នកទំនុកបំរុងយ៉ាងក្លៀវក្លា លើព្រះពុទ្ធសាសនាមហាយាន។ ដោយឆ្លាក់ខ្លួនព្រះអង្គជាពោធិសត្វ ព្រះអង្គបានដាក់រាជបញ្ជា ឱ្យសកម្មភាពសំណង់មានភាពមមាញឹក ដែលរួមបញ្ចូលសំណង់ដ៏ស្មុគស្មាញនៃអង្គរធំ និងបាយ័នជាប្រាសាទមួយដែលគួរឲ្យកត់សំគាល់នូវប្រាង្គថ្មជាច្រើន របស់ប្រាសាទបានពិពណ៌នាអំពីព្រះភក្ត្រនៃព្រះពុទ្ធ ទេវ និងព្រះរាជា។ ទ្រង់ក៏បានសាងដែរនូវសាលាសំណាក់ ២០០ និងមន្ទីរពេទ្យទូទាំងព្រះរាជាណាចក្ររបស់ព្រះអង្គ។ ដូចព្រះចៅអធិរាជរ៉ូមដែរ ព្រះអង្គបានថែរក្សាទុកនូវប្រព័ន្ធផ្លូវរវាងរាជធានី និងទីរួមខេត្តនានារបស់ព្រះអង្គ ។ តាមរយៈប្រវត្តិវិទូហ្សក-សឺដេស គ្មានស្ដេចខ្មែងអង្គផ្សេងណា បានអះអាងអំពីការរំកិលថ្មដ៏ច្រើនដូច្នេះទេ។ ជារឿយៗ គុណភាពនៃទំហំ និងសំណង់យ៉ាងលឿននៅពេលនោះបានធ្វើឱ្យមានការព្រួយបារម្ភ ដោយហេតុនោះទើបប្រាសាទបាយ័នសាងសង់មិនសូវបានស្អាតល្អ។

ចំលាក់បង្ហាញថាសំណង់នៃអង្គរ និងសំណង់ឈើមិនប្លែកគ្នាច្រើន ពីសំណង់ដែលបានរកឃើញនៅកម្ពុជាបច្ចុប្បន្ននេះទេ។ សំណង់ថ្មដែលគួរឲ្យចាប់អារម្មណ៍គឺមិនត្រូវបានប្រើជាដំណាក់របស់សមាជិក នៃគ្រួសាររាជវង្សឡើយ។ ផ្ទុយមកវិញ សំណង់ទាំងនេះគឺផ្ដោតទៅលើលទ្ធិព្រហ្មញ្ញ និងពុទ្ធសាសនាដែលប្រារព្ធឡើងជាលក្ខណៈអាទិទេព រឺ ព្រះពុទ្ធិភាព នៃមហាក្សត្រនិងព្រះញាតិវង្ស។ លោកសឺដេសបានឲ្យយោបល់ថាប្រាសាទទាំងនេះមានមុខងារពីរទាំងជាទីសក្ការៈបូជា និងជាព្រះសុសានផង។ តួយ៉ាង ទ្រង់ទ្រាយរបស់ប្រាសាទទាំងនោះ គឺឆ្លុះបញ្ចាំងអំពីរចនាសម្ព័ន្ធចក្រវាឡតាមបែបទេវកថាហិណ្ឌូ រឺ ព្រហ្មញ្ញ។ ជាឧទាហរណ៍ ប្រាង្គទាំងប្រាំនៅចំកណ្ដាលនៃគ្រឹះអង្គរវត្តតំណាងឲ្យកំពូលភ្នំព្រះសុមេរុ ជាមណ្ឌលនៃចក្រវាឡ កំពែងខាងក្រៅតំណាងឲ្យជួរភ្នំព័ទ្ធជុំវិញចុងបំផុតនៃពិភពលោក និងគោបុរៈពិពណ៌នាពីមហាសមុទ្រលោកធាតុ។ ដូចនឹងមហាគ្រឹះបុរាណដទៃផ្សេងទៀតដែរ វិមានជាច្រើននៅតំបន់អង្គរបានស្រូបទាញការរក្សាថែទាំ ទំនុកបំរុងដ៏ធំធេងនៃធនធាន និងការងារនិងប្រយោជន៍របស់ប្រាសាទនៅតែលាក់បំពួនក្នុងអាថ៌កំបាំងដដែល។

សង្គមអង្គរគឺប្រកបដោយឋានានុក្រមតឹងរឹង។ ស្ដេចត្រូវបានចាត់ទុកថាជាអាទិទេព ដែលមានសិទ្ធិទាំងលើដីធ្លីនិងប្រជានុរាស្ត្រព្រះអង្គ។ បន្តបន្ទាប់ចុះមកពីព្រះមហាក្សត្រ និងព្រះញាតិវង្សគឺព្រាហ្មណ៍ និងវណ្ណៈមន្ត្រីតូចតាច ដែលពួកគេមានចំនួនប្រហែល ៤០០០ នាក់នៅសតវត្សទី១០។ បន្ទាប់មកទៀតគឺជនសាមញ្ញជាអ្នកដែលត្រូវទទួលបន្ទុកកិច្ចការកំណែនយ៉ាងធ្ងន់ធ្ងរ ការងារពលកម្ម។ ក៏មានវណ្ណៈទាសករដ៏ច្រើនដែរ ដែលជាអ្នកបានកសាងវិមានប្រាសាទនានាជារៀងរហូតមក។

បន្ទាប់ពីការចូលទិវង្គតរបស់ព្រះបាទជយវម៌្មទី៨មក កម្ពុជាបានឈានចូលដល់សម័យនៃការធ្លាក់ចុះដ៏យូរអង្វែង ដែលបាននាំទៅដល់ការបែកបាក់គ្នានៅទីបំផុត។ ពួកសៀមគឺជាការគំរាមកំហែងមួយកំពុងតែរីកធំឡើងនៅតាមព្រំដែនខាងលិចនៃអាណាចក្រ។ ការរីករាលដាលនៃពុទ្ធសាសនាថេរវាទ ដែលបានមកដល់កម្ពុជាផ្ដើមចេញពីប្រទេសស្រីលង្កាតាមផ្លូវមកកាន់ព្រះនគរ ហើយក៏បានប្រជែងគ្នានឹងព្រហ្មញ្ញសាសនាដែលជាសាសនារបស់ស្ដេច ហិណ្ឌូ និងលទ្ធិពុទ្ធសាសនាមហាយាន។ ដោយផ្សព្វផ្សាយនូវការបដិបត្តិតឹងរឹង និងការជួយខ្លួនឯងតាមរយៈការខិតខំព្យាយាមដោយខ្លួនឯង ពុទ្ធសាសនាថេរវាទមិនបានផ្ដល់នូវការគាំទ្រដល់លទ្ធិសង្គមមួយគ្រប់គ្រង ដោយការបង្កើនភាពស្ដុកស្ដម្ភទៅដល់ព្រះរាជា ដែលបានទ្រទ្រង់ដោយរបបទាសភាពដ៏ច្រើនសន្ធឹកសន្ធាប់។

នៅឆ្នាំ១៣៥៣កងទ័ពសៀមបានកាន់កាប់ក្រុងអង្គរ។ អង្គរត្រូវបានកាន់កាប់ឡើងវិញដោយខ្មែរ ក៏ប៉ុន្តែសង្គ្រាមនៅតែបន្ត និងរាជធានីត្រូវបានលួចប្លន់ឆក់ជាច្រើនលើកច្រើនសា។ កំឡុងពេលដូចគ្នានោះ ទឹកដីខ្មែរភាគខាងជើងនៃព្រំដែនលាវបច្ចុប្បន្ននេះ គឺត្រូវបានបាត់បង់ទៅនគរលាវលានជាង។ ក្នុងឆ្នាំ១៤៣១ ពួកសៀមបានកាន់កាប់អង្គរធំ។ តាំងពីពេលនោះមក តំបន់អង្គរក៏មិនត្រូវបានគេដាក់ជារាជធានីម្ដងទៀតនោះទេ។

                                     

5. ឯកសារយោង

  • ប្រវត្ដិសាស្រ្ដខ្មែរ និពន្ធ​ដោយត្រឹង ងា សាស្រ្ដាចារ្យបរិញ្ញាផ្នែកវប្បធម៌ និងអរិយធម៌អាស៊ី
  • មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
  • ៨ = បែបរៀនសង្គមសិក្សា វិជ្ជាប្រវត្ដិសាស្រ្ដថ្នាក់មធ្យមសិក្សាឆ្នាំទី១ របស់ក្រុមវិជ្ជាការក្រសួងសិក្សាធិការ ភាសា

ថៃ បឹងកកព.ស. ២៥១២ គ.ស. ១៩៦៨។

  • Adhémard leclère, ke Sdach Kân, Imprimerie coloniale, Saigon 1911
  • Adhémard Leclère, le Sdach Kân, Imprimerie coloniale, Saigon,1911
  • ១៦ = ពង្សាវតារប្រទេសលាវ គឺក្រុងហ្លួងព្រះបាង ក្រុងវៀងចន្ទ ក្រុងជូន និងក្រុងចំប៉ាសាក់ ជាភាសាលាវ វៀង
  • Lê Thanh Khôi,Histoire del lAsie du Sud - est PUF. Que sais-je? Paris, 1959
  • Henri Russier, Histoire sommaire du royaume du Cambodge des origines à nos jours (broch-ure ronéotypé 1929?

ចន្ទ គ.ស. ១៩៦៧។ Annales de Laos-Luang Prabang- vein tiane Tranninh et Bassac, Publiées la 22e année du régne de S.M. Sisavang Vong du Luang Prabang.1926

                                     
  • រព ព រ ឈ ម របស ខ ត តន ធ ល ប ម នឃ ញក ន ង ប រវត ត ស ស ត រ ខ ម រ ន ព លប កបន ទ យលង វ ក ដ លព លន ស ត ច ខ ម រ គ ស ត ច ជ យជ ដ ឋ ឧបរ ជច ពញ ញ តន ន ង ព រ ប ត គ ព រ សត ថ
  • រ ជវង សព រ រ ង ដ លរ ជវង សន ខ ល នឯងត រ វប នច ត ទ កថ ជ រ ជវង សឝ យ ម ដ ប ង គ ក ន ង ប រវត ត ស ស ត រ ហ យក ម នក រអ អ ងល សព ឋ ន ន ថ ជ អណ ដ ងអរ យធម ច ប ស ល ស ម យ
  • ស ធ រណរដ ឋ ខ ម រ គ ជ រដ ឋ ភ ប លស ធ រណរដ ឋកម ព ជ ដ លត រ វប នប រក សឡ ងជ ផ ល វក រន ថ ង ត ល ឆ ន ស ធ រណរដ ឋ ខ ម រ ត រ វផ ដ លរ ល ន ឆ ន
  • ប រវត ត ស ស ត រ ថ ជ រ បស ណ ក ដ លកស ងត មរចន បថ ម យ ស ង My Son ត ត មឯកស រ ប រវត ត ស ស ត ត រ ន ដ នដ ខ ម រសម យអង គរប នបញ ជ ក ថ រ ជធ ន វ ជ យ កក ត ដ ប ង ជ របស ចម ប
  • រដ ឋរ ជស ម មហ នគរ ដ ប ង ឡ យភ ន ព ញម នឈ ម ថ ខ ត រក ឫស ស ក វ ដ លមន ត រ ត រ តខ ត រន ម នង រថ ច ពញ រ ជ ម ត រ ក ន ងរ ជពង ស វត រខ ល ប នន ទ ន ព ប រវត ត ស ស រ ត ន ក រ ងភ ន ព ញ
  • 061 ខ ម រ ដ លប នបង ក តអក ខរក រម ខ ម រ អក ខរក រម ដ ប ង ន ត ម នក ន ងក រប រ ប រ ស ន ត បន អ ស អ គ ន យ ដ លន ក ន ងវ នប នផ ដល ក ណ តដល ក រ យមកអក សរថ ន ងឡ វ ខ ម រ
  • ន ឆ ន ព កគ ត រ វប នវ យអ យដកថយវ ញដ យព រ មហ ក សត រ ខ ម រ ព រ ប ទជ យវរ ម នទ ស សន ដ ប ង របស ច ប គ ស សន ហ ណ ឌ ដ លទទ លឥទ ឋ ពលព ឥណ ឌ ត ក រ យមកដ យស រ
  • ច នប នឲ យដ ងថ ទ ក រ ង ដ ប ង ប ផ ត ន ខ ត តស មរ បម នឈ ម ថ នគរគម ព រ ដ លស ថតន រវ ងប រ យណ ខ ងល ច ន ងប រ យណ ខ ងក តន ត បន ស មរ បអង គរ ស តច ខ មរ ដ លស យរ ជ យសម បត ត ន
                                               

ក្រុងនគរបឋម

ខេត្តនគរបឋម ជាខេត្តខ្មែរនៅភាគនារតីនៃអាណាចក្រអង្គរ ដែលឯកសារថៃបានកាឡៃប្រវត្តិសាស្ត្រថា ជាខេត្តដែលស្ថិតនៅសម័យ Dvaravati ដែលជនជាតិសៀមចាត់ទុកថាកកើតតាំងពីសតវត្សទី៦ ដល់ ១១។ តើសៀមដំបូងកកើតនៅសតវស្សណា? ឆ្នាំណា?

Users also searched:

ដើមកំណើតខ្មែរ, ប្រវត្តិសាស្រ្តខ្មែរ, រឿងប្រវត្តិសាស្រ្តខ្មែរ, សៀវភៅ ប្រវត្តិសាស្ត្រ ខ្មែរ pdf,

...
...
...