Back

ⓘ គណបក្ស​ប្រជាជន​កម្ពុជា. ហេងសំរិន គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សនយោបាយដែលកំពុងកាន់អំណាចក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៧៩មកម្លេះ។ គណបក្សនេះត្រូវបានបង្កើតឡើងក ..




                                               

ហង្ស ធុនហាក់

លោក ​ហង្ស ធុនហាក់ កើតនៅថ្ងៃទី២១ ខែសីហា ឆ្នាំ១៩២៦ នៅ​ភូមិ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខែត្រ​​កំពង់ចាម ។ កាល​​នៅ​​យុវវ័យ​​ គាត់​បាន​​ទៅ​សិក្សា​វិជ្ជា​ល្ខោន​នៅ​ សាលា​នាដកម្ម Sarah Bernard នៅ​ទី​ក្រុង​ប៉ារីស ។ នៅ​ទីនោះ​គាត់​បាន​ចូល​ជា​មួយ​ក្រុម​និស្សិត​មួយ​ក្រុម​ដែល​​គាំ​ទ្រ​ លោក​ កេង​ វ៉ាន់​សាក់ ។ ​គាត់​ត្រឡប់​​មក​ប្រទេស​កម្ពុជា​វិញ​​នៅ​ឆ្នាំ ១៩៥១ ដោយ​ចូល​រួម​ជា​មួយ​ លោក សឹង ង៉ុកថាញ់ ដើម្បី​ប្រឆាំង​នឹង​រដ្ឋបាល​អាណានិគម ។ នៅ​ឆ្នាំ ១៩៥៣ គាត់​​បាន​ផ្ដាច់​ខ្លួន​មក​រស់​នៅ​ក្នុង​សង្គម​វិញ ។ គាត់​បាន​និពន្ធ​រឿង​ល្ខោន​ជា​ច្រើន​ដូច​ រឿង​ថ្ម​រាំ និង​​រឿង​កញ្ញា​ចរិយា កំឡុង​ឆ្នាំ ៥០ ដែល​វាយ​ប្រហារ​​យ៉ាង​ខ្ ...

                                               

ម៉ុង ឫទ្ធី

ម៉ុង ឫទ្ធី(蒙乐提) សមាជិក​ព្រឹទ្ធ​សភា​របស់​គណបក្សប្រជាជនកម្ពុជា និងជា​ស្ថាបនិក​នៃក្រុម​ហ៊ុន Mong Rithy Group Ltd ដែល​ដើម​ឡើយ​បាន​នាំ​ចេញ​កៅស៊ូ​មុន​ពេល​ពង្រីក​ខ្លួន​ទៅ​នាំ​ចេញ​ប្រេង​ដូង និង​ចិញ្ចឹម​សត្វ​។ គាត់​ក៏​ពាក់​ព័ន្ធ​នឹង​ការ​សាង​សង់ ហើយ​ត្រូវ​បាន​ពិពណ៌នា​​ក្នុង​ឯកសារ​នោះ​ថា​ "ទំនង​ជា​មហា​សេដ្ឋី​ជំនួញ​ និង​សម្ព័ន្ធ​មិត្ត​ដ៏​ស្និទ្ធ​ជាង​គេ​បំផុត​ជា​មួយ​លោក​នាយក​រដ្ឋ ហ៊ុន សែន" ។លោក ម៉ុង ឫទ្ធី ធ្លាប់បាន​ថា៖ "​ខ្ញុំ​ផ្តល់​អំណោយ​ឲ្យ​រដ្ឋា​ភិបាល​ ដើម្បី​ជួយ​ប្រជា​ជន និង​ជួយ​ជាតិ​។ វា​ជា​រឿង​ធម្មតា​ទេ​ចំពោះ​អ្នក​ជំនួញ" ៕

                                               

ទស្សនាវដ្ដីមនោរម្យ

ទស្សនាវដ្ដី មនោរម្យ ឬទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ ជាទស្សនាវដ្ដី ដែលផ្សាយ​ជាខេមរភាសា បង្កើតនៅឆ្នាំ២០០៥ មានទីស្នាក់ការធំ នៅរដ្ឋធានីប៉ារីស ប្រទេសបារាំង និងផ្ដល់ព័ត៌មាន ពីប្រទេសកម្ពុជា និងជាអន្តរជាតិ ជាប្រចាំ និងជារៀងរាល់ម៉ោង នៅលើបណ្ដាញអ៊ិនធើណែត។ ក្រៅពីសេវាផ្ដល់ព័ត៌មាន ទស្សនាវដ្ដីមួយនេះមានផ្ដល់នូវអត្ថបទ សម្រាប់ជាចំណេះដឹងជាច្រើន ដូចជាឯកសារស្រាវជ្រាវ អត្ថបទវិភាគ បទយកការណ៍ អត្ថបទស្ដីពីជីវិត កីឡា សុខភាព វប្បធម៌ សិល្បៈ វីរជនល្បីៗ ប្រលោមលោក កំប្លែងខ្លីៗ និងវីដេអូប្លែកៗជាដើម។

                                               

ជឿន សុខណា

❤ ខ្ញុំបាទឈ្មោះ ជឿន សុខណា ភេទប្រុស សញ្ជាតិខ្មែរ ប្រជាជន កម្ពុជា ❤ កើតនៅ ថ្ងៃច័ន្ទ ទី០១ ខែមេសា ឆ្នាំ​១៩៩១ ❤ ទីកន្លែងកំណើតភូមិព្រែកតាព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល

គណបក្ស​ប្រជាជន​កម្ពុជា
                                     

ⓘ គណបក្ស​ប្រជាជន​កម្ពុជា

ហេងសំរិន គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សនយោបាយដែលកំពុងកាន់អំណាចក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៧៩មកម្លេះ។ គណបក្សនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥១, ដែលនាពេលនោះមានឈ្មោះថា"គណបក្សប្រជាជនបដិវត្តន៍កម្ពុជា, KPRP)។ ក្រោយពីបានផ្តួលរលំរបបខ្មែរក្រហមដោយមានជំនួយពីពួកយួន, គណបក្សនេះត្រូវបានយួនតាងជាបក្សកាន់អំណាចនៃសាធារណរដ្ឋប្រជាមានិតកម្ពុជានិងរដ្ឋកម្ពុជា។ ឈ្មោះថា"គណបក្សប្រជាជនកម្ពុជា"ត្រូវចាប់យកមកប្រើប្រាស់នៅឆ្នាំចុងក្រោយនៃរដ្ឋកម្ពុជា, បន្ទាប់ពីគណបក្សនេះបានបោះបង់ប្រព័ន្ធឯកបក្សក៏ដូចជាមនោគមវិជ្ជាលទ្ធិម៉ាក្ស-លេនីនចោល។ ដោយដើមឡើយបានប្រកាន់យកលិទ្ធិកុម្មុយនិស្តនិងម៉ាក្ស-លេនីននិយមជាមនោគមវិជ្ជារបស់ខ្លួនមែន, តែគណបក្សនេះបានចាប់ធ្វើកំណែទម្រង់ដ៏ធំមួយនៅពាក់កណ្តាលសតវត្សឆ្នាំ១៩៨០នៅក្រោមការគ្រប់គ្រងរបស់លោកហេង សំរិន។ នៅឆ្នាំ១៩៩១, CPP បានផ្តាច់លះបង់នូវគំនិតសង្គមនិយមចោលហើយមកចាប់យកសេដ្ឋកិច្ចទីផ្សារសេរីវិញ។

                                     

1.1. ប្រវត្តិសាស្រ្ត អង្គការនាំមុខ

ប្រភពកំណើតនៃគណបក្សប្រជាជនគឺត្រូវបានបង្កើតឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយអ្នកជាតិនិយមកម្ពុជាដើម្បីរំដោះជាតិកម្ពុជាពីការគ្រប់គ្រងរបស់ពួកអាណានិគមបារាំង។ អ្នកជាតិនិយមនៅកម្ពុជា, វៀតណាម, និងឡាវមានគំនិតដូចៗគ្នាថាបើចង់រំដោះខ្លួនចេញពីការត្រួតត្រារបស់ពួកអាណានិគមបារាំង, ពួកគេត្រូវតែរួបរួមសាមគ្នីគ្នាប្រឆាំងនឹងបារាំង។ ដូច្នេះហើយបានជាបក្សកុម្មុយនិស្តឥណ្ឌូចិនត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៣០។ នៅក្នុងសង្គ្រាមលោកលើកទី២, ការកាន់កាប់របស់បារាំងនៅលើទឹកដីឥណ្ឌូចិនកាន់តែមានភាពលំបាកឡើងៗ នៅពេលដែលជប៉ុនបានវាយលុកចូលដើម្បីដណ្តើមទឹកដីឥណ្ឌូចិនពីបារាំង។ ការវាយលុករបស់ជប៉ុន បានផ្តល់ផលប្រយោជន៍ជាច្រើនដល់ចលនាជាតិនិយមនៅក្នុងប្រទេសទាំងបីនៃឥណ្ឌូចិន។ ដូច្នេះហើយ, គំនិតក្នុងការបង្កើតគណបក្សឥណ្ឌូចិនរួមបានលិចឡើងចូលទៅក្នុងវោហាសាស្រ្តនៃភាពជាតិនិយមដ៏កាចសាហាវ។ នៅក្នុងប្រទេសកម្ពុជា, ការកើនឡើងនៃស្មារតីជាតិនិយមនិងមោទនភាពជាតិខ្លួនបញ្ចូលជាមួយការមិនទុកចិត្តនឹងប្រទេសជិតខាងជាប្រវត្តិសាស្រ្ត បានក្លាយជាឧបសគ្គមួយសម្រាប់បក្សកុម្មុយនិស្តឥណ្ឌូចិន។

នៅឆ្នាំ១៩៥៥, គណបក្សសម្ព័ន្ធមួយដែលមានឈ្មោះថាគណបក្សប្រជាជនត្រូវបានបង្កើតឡើងដើម្បីចូលរួមក្នុងការបោះឆ្នោតជាតិនាឆ្នាំដដែលនោះ។ ឈ្មោះរបស់គណបក្សនេះត្រូវបានប្តូរមកគណបក្សកម្មករជាតិកម្ពុជានៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ១៩៦០ ហើយបានប្តូរម្តងទៀតមកជាបក្សកុម្មុយនិស្តកម្ពុជាក្នុងខែកញ្ញា ឆ្នាំ១៩៦៦ ដោយមានទីស្នាក់ការនៅខេត្តរតនគិរី។ ដោយក្រុមរបស់ប៉ុល-ពតបានឡើងទៅកាន់តំណែងជាឋានៈមេដឹកនាំបក្សក្នុងឆ្នាំ១៩៦៣, គណបក្សនេះក៏បានបែងចែកទៅជាពីរផ្នែកគឺផ្នែកក្រុមឆ្វេងនិយមពិតនិងផ្នែកក្រុមឧក្រិដ្ឋជនប្រល័យពូជសាសន៍ដែលបានសម្លាប់ជាតិសាស្រ្តខ្លួនឯងរវាងឆ្នាំ១៩៧៥និងឆ្នាំ១៩៧៩។

                                     

1.2. ប្រវត្តិសាស្រ្ត រដ្ឋធម្មនុញ្ញនិងសម័យកាលដឹកនាំរបស់លោកប៉ែន សុវណ្ណ ១៩៧៩–១៩៨១

នៅដើមឆ្នាំ១៩៧៩, សមាជិក KPRP ដែលបានផ្តួលរលំរបបកម្ពុជាប្រជាធិបតេយ្យដើម្បីបញ្ឍប់អំពើប្រលាយពូជសាសន៍ខ្មែរគ្នាឯង បាននាំគ្នាបើកការប្រជុំសមាជមួយ។ នៅក្នុងការជួបប្រជុំនេះ, ពួកគេបានប្រកាសខ្លួនគេថាជាអ្នកស្នងពិតប្រាកដនៃបក្ស KPRP ដែលបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៥១ ហើយបានដាក់សមាជនេះជាសមាជប្រជុំបក្សលើកទី៣ ដោយពួកគេមិនបានទទួលស្គាល់កិច្ចប្រជុំសមាជឆ្នាំ១៩៦៣, ១៩៧៥ និង ១៩៧៨ ដែលនៅក្រោមការដឹកនាំរបស់ប៉ុល-ពតនោះទេ។ គណបក្សនេះបានចាត់ទុកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ជាកាលបរិច្ឆេកបង្កើតពិតប្រាកដ។ គណៈកម្មាធិការជាតិដែលដឹកនាំដោយលោកប៉ែន សុវណ្ណ និងលោករ៉ូ សាម៉ាយ ត្រូវបានតែងតាងដោយសភា។ ស្លាបនារីរបស់គណបក្សគឺ"សមាគមស្រ្តីដើម្បីសង្គ្រាះជាតិកម្ពុជា"ដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៧៩ដោយមានសមាជិកនារីទូទាំងប្រទេស។

អត្ថិភាពនៃគណបក្សនេះត្រូវបានរក្សាជាការសម្ងាត់រហូតដល់កិច្ចប្រជុំសមាជបក្សក្នុងខែឧសភា ឆ្នាំ១៩៨១ ដែលជាពេលដែលគណបក្សប្រជាជនបដិវត្តន៍កម្ពុជាKPRPបានប្រកាស់ជាសាធារណៈឱ្យប្រជាជនដឹង។ ការផ្លាស់ប្តូរឈ្មោះបក្សត្រូវបានអនុម័តឡើង"ដើម្បីបែងចែកបក្សខ្លួនឱ្យឆ្ងាយពីបក្សកុម្មុយនិស្តកម្ពុជារបស់ប៉ុល-ពត និងដើម្បីបន្តនូវប្រពៃណីទំនាមទម្លាប់ដ៏ល្អរបស់គណបក្សប្រជាជនបដិវត្តន៍កម្ពុជា"។ សមាជប្រជុំគណបក្សលើកទី៣ ត្រូវបានគេដឹងតិចតួចណាស់, អ្វីដែលគេដឹងគឺថាសមាជប្រជុំនេះគឺជាកិច្ចប្រជុំអំពីការកសាងបក្សឡើងវិញលើកលែងតែលោកប៉ែន សុវណ្ណ ដែលត្រូវបានគេបោះឆ្នោតជ្រើសរើសជាលេខាទីមួយនៃគណៈកម្មាធិការកណ្តាលដដែលហើយគណបក្សនេះមានសមាជិកសរុបពី៦២ទៅ៦៦នាក់។ កិច្ចប្រជុំសមាជនេះបានធ្វើការបោះឆ្នោតជ្រើសរើសគណៈកម្មាធិការចំនួន៧រូបមាន: លោកប៉ែន សុវណ្ណជាអង្គលេខាធិការបក្ស, និងសមាជិកអចិន្រ្តៃយ៍មាន: លោកហេង សំរិន និងជា ស៊ីម, ហើសមាជិកកណ្តាលមានដូចជា: នាយករដ្ឋមន្រ្តីកម្ពុជាបច្ចុប្បន្នគឺ លោកហ៊ុន ស៊ែន, លោកប៊ូ ថង, លោកវ៉ាន់ ស៊ុន និងលោកចាន់ ស៊ី។ លោកចាន់ គីរី គឺជាប្រធានអង្គលេខាធិការបក្សខាងអធិការកិច្ច។ ក្នុងខែមីនា ឆ្នាំ១៩៧៩, លោកវ៉ាន់ ស៊ុន និងចាន់ គីរីត្រូវបានបណ្តេញចេញហើយលោកប៉ែន សុវណ្ណ, ជា ស៊ីម និងសាយ ភូថងក៏បានធ្វើនិមិត្តកម្មគណៈកម្មាធិការកណ្តាលបក្សអចិន្ត្រៃយ៍។

                                     

1.3. ប្រវត្តិសាស្រ្ត សមាជប្រជុំបក្សលើកទី៤: ការផ្លាស់ប្តូរយុទ្ធសាស្រ្ត ១៩៨១

នៅក្នុងរបាយការណ៍នយោបាយរបស់លោកប៉ែន សុវណ្ណទៅកាន់កិច្ចប្រជុំសមាជបក្សលើកទី៤ ដែលបានធ្វើឡើងនៅថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ១៩៨១, លោកបានសរសេរថ្លែងថានឹងចែកគណបក្សលោកKPRPឱ្យកាន់តែឆ្ងាយពីគណបក្សកុម្មុយនិស្តរបស់ប៉ុល-ពតហើយបានបរិហារទៀតថាសមាជិកទាំងអស់របស់បក្សកុម្មុយនិស្តកម្ពុជាគឺជាជនក្បត់នឹងបក្សនិងប្រទេសជាតិទាំងមូល។ គណបក្សបដិវត្តន៍ប្រជាជនបានសម្រេចចិត្តធ្វើឱ្យសមាជប្រជុំបក្សនេះជាការប្រជុំសេរី។ ការធ្វើបែបនេះបានឆ្លុះបញ្ចាំងពីភាពជឿជាក់កាន់តែខ្លាំងឡើងលើសមត្ថភាពរបស់ថ្នាក់ដឹកនាំក្នុងការកាន់អំណាចទោះបីជាកំពុងមានសង្គ្រាមឧទ្ទាមជាមួយខ្មែរក្រហមក៏ដោយ។ ការផ្លាស់ប្តូរទាំងនេះអាចមានវិមាត្រជាក់ស្តែងផងដែរពីព្រោះវាបានពាក់ព័ន្ធជាមួយប្រជាជនយ៉ាងសកម្មនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់របបថ្មីដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធនយោបាយនិងរដ្ឋបាលរបស់ប្រទេសបន្ទាប់ពីរបបប្រល័យពូជសាសន៍របស់ប៉ុល-ពតពីឆ្នាំ១៩៧៥–១៩៧៩។ កិច្ចប្រជុំសមាជបក្សលើកទី៤នេះបានពិនិត្យមើលរបាយការណ៍នយោបាយរបស់លោកប៉ែន សុវណ្ណយ៉ាងម៉ត់ចត់និងបានកំណត់យុទ្ធសាស្រ្តរបស់បក្សសម្រាប់ពេលពីរបីឆ្នាំខាងមុខទៀត។ កិច្ចប្រជុំសមាជមួយនេះបានអនុម័ត"គោលការណ៍គ្រឹះចំនួន៥នៃជួរគណបក្ស", ដែលត្រូវផ្តោតទៅលើការលើកបដានៃភាពស្នេហាជាតិនិងសាមគ្គីភាពអន្តរជាតិ។ គោលការណ៍គ្រឹះចំនួន៥នោះមានដូចជា: ត្រូវការពារជាតិមាតុភូមិភារកិច្ចចម្បងនិងពិសិដ្ឋរបស់ប្រជាជនទាំងអស់, ត្រូវស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចរួមទាំងវប្បធម៌បន្តិចម្តងៗឆ្ពោះទៅជារដ្ឋសង្គមនិយម, ពង្រឹងសាមគ្គីភាពយោធាជាមួយវៀតណាម, ឡាវ, សហភាពសូវៀត និងប្រទេសសង្គមនិយមផ្សេងៗទៀតនិងត្រូវអភិវឌ្ឍបក្សខ្លួនឱ្យក្លាយជា"គណបក្សប្រកាន់លទ្ធិម៉ាក្ស‐លេនីនដ៏រឹងមាំមួយ"។

កិច្ចប្រជុំសមាជបក្សនេះ, ត្រូវបានគេសម្រេចចិត្តថាចាប់ពីពេលនេះតទៅគណបក្សនេះត្រូវបានគេស្គាល់ជាគណបក្សបដិវត្តន៍ប្រជាជនកម្ពុជាKPRPដើម្បីបែងចែកបក្សឱ្យនៅដាច់ឆ្ងាយពីគណបក្សប្រឆាំងរបស់ប៉ុល-ពត និងដើម្បីបន្តនូវប្រពៃណីទំនាមទម្លាប់ដ៏ល្អរបស់បក្ស។ នៅក្នុងសមាជនេះផងដែរ, គណបក្សបានប្តេជ្ញាចិត្តថានឹងលុបបំបាត់ចោលនូវ"លទ្ធិជាតិនិយមហួសហេតុរបស់ប៉ុល-ពត" គឺការសង្កត់សម្លេងទៅលើរដ្ឋាភិបាលកណ្តាលនិងភាពជាអ្នកដឹកនាំសមូហភាពនិងមិនព្រមទទួលស្គាល់លើជំនឿសាសនារបស់បុគ្គលណាម្នាក់។ បញ្ហា"លទ្ធិជាតិនិយមហួសហេតុ"នេះគឺចង់សម្តៅទៅលើការប្រកាន់ជាតិសាសន៍និយមរបស់ប៉ុល-ពត គឹប្រឆាំងនឹងវៀតណាម។ សមាជនេះមានការចូលរួមពីប្រតិភូចំនួន១៦២រូប, ដែលបានបោះឆ្នោតជ្រើសរើសគណៈកម្មាធិការមជ្ឈឹមបក្សចំនួន២១រូប, ហើយបន្តបោះឆ្នោតជ្រើសរើសលោកប៉ែន សុវណ្ណជាអង្គលេខាធិការបក្ស និងសមាជិក៨រូបនៃគណៈកម្មាធិការផ្ទៃក្នុងបក្សទៅការិយាល័យនយោបាយ សមាជិកលេខាធិការដ្ឋានចំនួន៧រូបព្រមទាំងសម្តេចហ៊ុន សែនផងដែរ។ សមាជប្រជុំនេះបានអនុម័តលក្ខន្តិកៈថ្មីសម្រាប់គណបក្ស, ប៉ន្តែមិនបានបង្ហាញចេញខ្លឹមសារអ្វីនោះទេ។ យោងទៅតាមលោក Michael Vickery បានថា សមាជិកគណៈកម្មាធិការកណ្តាលរបស់បក្សគឺជាអតីតយុវជននៃចលនាតស៊ូឯករាជ្យកម្ពុជាពីឆ្នាំ១៩៤៦ដល់១៩៥៤។ សមាជិកគណៈកម្មាធិការបក្សភាគច្រើនបានចំណាយពេលរបស់ពួកគេរវាងឆ្នាំ១៩៥៤ដល់ឆ្នាំ១៩៧០ នៅក្នុងប្រទេសវៀតណាមឫនៅបំពេញ"កិច្ចការខាងក្រៅប្រទេស"។



                                     

1.4. ប្រវត្តិសាស្រ្ត ការដឹកនាំរបស់ហេង សំរិន ១៩៨១–១៩៩១

ការគាំទ្រវៀតណាមរបស់បក្ស KPRP ក៏មិនប្លាស់ប្តូរអ្វីដែរនៅពេលដែលលោកហេង សំរិនបានមកជំនួសលោកប៉ែន សុវណ្ណ ជាមេដឹកនាំបក្សនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ១៩៨១។ លោកហេង សំរិន និងជា ស៊ីមគឺជាអ្នកកាន់តំណែងទី១ និងទី២នៅក្នុងការិយាល័យនយោបាយ។ ចំណែកឯលោកប៉ែន សុវណ្ណវិញត្រូវបានគេរាយការណ៍ថាបានធ្វើដំណើរហោះហើរទៅប្រទេសវៀតណាមដោយមានការអមយ៉ាងតឹងពីឆ្មាំយួន, ហើយលោកត្រូវគេអនុញ្ញាតឱ្យសម្រាកពីការងារនយោបាយក្នុងពេលមួយរយៈសិន។ នៅក្នុងករណីណាក៏ដោយ, អង្គលេខាធិការបក្សថ្មីត្រូវបានវៀតណាមទទួលស្គាល់ក្នុងនាមលោកជាដៃគូស្មើភាពគ្នានៅក្នុងទំនាក់ទំនងកម្ពុជា-វៀតណាម។

នៅពាក់កណ្តាលឆ្នាំ១៩៨១, គណបក្សបដិវត្តន៍ប្រជាជនកម្ពុជាបានបែងចែកសាខានៅទូទាំងប្រទេសកម្ពុជាមានដូចជានៅទីក្រុងភ្នំពេញ, កំពង់សោម និងខេត្តក្រុងទាំង១៨ផ្សេងទៀតនៃប្រទេសកម្ពុជានាពេលនោះ។ ឯសមាជិកគណបក្សមានការកើនឡើងគួរឱ្យកត់សម្គាល់ចាប់តាំងពីឆ្នាំ១៩៧៩មកម្លេះ គណបក្សនេះមានសមាជិកពី៦០០ទៅ១,០០០នាក់ ក៏ប៉ុន្តែចំនួនកម្មាភិបាលបក្សនិងរដ្ឋាភិបាលគឺមានតិចតួចណាស់។ យោងទៅតាមអ្នកជំនាញខាងប្រវត្តិសាស្រ្តកម្ពុជាគឺលោក Ben Kiernan បានឱ្យដឹងថា នៅឆ្នាំដដែលនេះ, ខេត្តចំនួនពីរទៅបីក្នុងចំណោមខេត្តទាំង១៨មានសមាជិកបក្សតែមួយអ្នកគត់ប៉ុណ្ណោះ ហើយខេត្តកំពង់ចាមដែលមានប្រជាជន១លាន់នាក់ជាង មានតែសមាជិកប្រចាំតែ៣០នាក់នោះទេ។

តាំងពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ១៩៨៣, លោកសាយ ភូថង ជាលេខាធិការនិងប្រធានគណៈកម្មាធិការបក្សខាងអធិការកិច្ច, លោកចាន់ ស៊ី និងលោកប៊ូ ថងបានកាន់កាប់តំណែងទី៣, ទី៤ និងទី៥ ក្នុងការិយាល័យនយោបាយ។ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ១៩៨៥, លោកហ៊ុន សែនត្រូវគេតាងឱ្យកាន់តំណែងទី៤, ដែលនៅពីក្រោយលោកហេង សំរិន, ជា ស៊ីម, និងសាយ ភូថង។

កិច្ចប្រជុំសមាជបក្សលើកទី៥ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៨៥ ដើម្បីវិភាគពីសកម្មភាពរបស់ពួកគេក្នុងរយៈពេល៥ឆ្នាំមុន និងរៀបចំផែនការថ្មីសម្រាប់ថ្ងៃអនាគត។ សមាជិកចំបងរបស់គណបក្សត្រូវបានកើនឡើងដល់៧,៥០០នាក់ មានសមាជិកថ្មីចំនួន៤,០០០នាក់បានចូលរួមក្នុងឆ្នាំ១៩៨៥។ នៅពាក់កណ្តាលឆ្នាំ១៩៨១, គណបក្សនេះមានស្នូលសមាជិកតែ៤,០០០នាក់ប៉ុណ្ណោះ ប៉ុន្តែដល់ឆ្នាំ១៩៨៥ ស្នូលសមាជិករបស់បក្សមានចំនួនរហូតដល់ទៅ៣៧,០០០នាក់ឯណោះដែលអាចជ្រើសរើសតាងជាសមាជិកចំបងបាន។ យោងទៅតាមរបាយការណ៍នយោបាយរបស់លោកហេង សំរិនបានបញ្ជាក់ថា បក្ស KPRP មានគណៈកម្មាធិការតំបន់ចំនួន២២នាក់ និងក្រុមតូចៗនៃទីភ្ញាក់ងាររដ្ឋាភិបាលដែលមិនមានចំនួនច្បាស់លាស់, អង្គភាពកងកម្លាំងប្រដាប់អាវុធ, អង្គការសន្តិសុខផ្ទៃក្នុង, អង្គការមហាជន, សហគ្រាស, រោងចក្រ និងកសិដ្ឋាន។ របាយការណ៍របស់លោកបានសម្តែងនូវការពេញចិត្តចំពោះការកសាងគណបក្សសារឡើងវិញតាំងពីឆ្នាំ១៩៨១, ជាពិសេសគឺការលះបង់នូវ"អំណាចផ្តាច់ការ"ចោលហើយមកស្តារឡើងវិញនូវគោលការណ៍លទ្ធិប្រជាធិបតេយ្យកណ្តាលនិងការដឹកនាំជារួម។ តែរបាយការណ៍របស់លោកក៏បានចង្អុលបង្ហាញនូវចំណុចទន់ខ្សោយមួយចំនួនដែលត្រូវតែយកឆ្នះលើផងដែរ។ ឧទាហរណ៍ គណបក្សនេះនូវតែមានភាពទ្រត់ទ្រោមនៅតាមស្រុកជនបទនិងថ្នាក់មូលដ្ឋាន។ ការងារមនោគមវិជ្ជាមានភាពយឺតយ៉ាវ, ខ្វះជម្រៅនិងអស្ថេរភាព; គោលនយោបាយរបស់បក្សត្រូវបានអនុវត្តយឺតៗបន្តិចម្តងៗហើយត្រូវបោះជំហានមួយៗឆ្ពោះទៅដំណោះស្រាយនៃភាពបរាជ័យ និងកម្មាភិបាលគណបក្ស, ដោយសារតែមានភាពចង្អត់ចង្អល់និងភាពក្រអឺតក្រទមរបស់ពួកគេបានបណ្តាកឱ្យការិយាធិបតេយ្យមិនអាចទទួលការជឿទុកចិត្តពីប្រជាជនបានទេ។ មានបញ្ហាមួយដែលគណបក្សត្រូវតែដោះស្រាយគឺកង្វះប្រវត្តិឯកសារគណបក្ស KPRP។

របាយការណ៍ដែលបញ្ជូនទៅកិច្ចប្រជុំសមាជលើកទី៥នេះបានសម្គាល់ថា រដ្ឋបាលរបស់ហេង សំរិនដោយមានការសម្របសម្រួលជាមួយ"ទាហានស្មាកចិត្តវៀតណាម"បានបំផ្លាញរាល់ជំរុំមូលដ្ឋានក្រុមប្រឆាំងទាំងអស់។ របាយការណ៍នេះក៏បានបញ្ជាក់ដែលថាសេដ្ឋកិច្ចនូវតែដើរថយក្រោយនិងគ្មានតុល្យភាពដដែរ, មូលដ្ឋានគ្រឹះសម្ភារៈនិងបច្ចេកវិទ្យាមានកម្រិតខ្សោយជាងសម័យមុនសង្គ្រាមទៅទៀត ចំណែកឯវិស័យឧស្សាហកម្មវិញកំពង់តែធ្លាក់ចុះដោយសារកង្វះប្រេងឥន្ធនៈ, គ្រឿងបន្លាស់ និងវត្ថុធាតុដើម។ របាយការណ៍នេះថែមទាំងប្រមានប្រាប់ថាការផ្លាស់ប្តូរឆ្ពោះទៅកាន់សង្គមនិយមអាចនឹងត្រូវចំណាយពេល"រាប់សិបឆ្នាំ"។

ដើម្បីពន្លឿនឆ្ពោះទៅកាន់រដ្ឋសង្គមនិយមដ៏រឹងមាំមួយ, សមាជលើកទី៥នេះបានបង្ហាញពីផែនការដំបូងរបស់បក្សដែលបានចាប់ផ្តើមអនុវត្តឡើងពីឆ្នាំ១៩៨៦ដល់ឆ្នាំ១៩៩០។ ក្នុងផែនការនោះមានការផ្តោតបន្ថែមទៅលើ"សេដ្ឋកិច្ចឯកជន"ចូលទៅវិស័យសេដ្ឋកិច្ចទាំងបីដែលបានចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញ ។ សេដ្ឋកិច្ចឯកជននេះគឺមានការចាំបាច់ខ្លាំងណាស់ដោយសារតែ"កិច្ចការធ្ងន់ៗនិងស្មុកស្មាញ"គឺជាស្នូលដែលអាចប្រែក្លាយ"ធាតុផ្សំមិនសង្គមនិយម"នៃសេដ្ឋកិច្ចឱ្យទៅជាដំណាក់កាលរីកចម្រើនជឿនលឿនបាន។ យោងទៅតាមរបាយការណ៍ដែលបានដាក់ជូនទៅកិច្ចប្រជុំសមាជ បានឱ្យដឹងផងដែរថាការទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋច្រើនគឺមានសារសំខាន់ណាស់ចំពោះផែនការទីមួយពួកគេ។ របាយការណ៍នឹងក៏បានបញ្ជាក់ដែលថាដើម្បីទទួលបានជោកជ័យក្នុងការកសាងប្រទេសជាតិខ្លួន ពួកគេត្រូវតែបណ្តុះអប់រំ"បុរសៗសង្គមនិយមថ្មី"។ មនុស្សទាំងនេះត្រូវមានភាពស្មោះត្រង់ចំពោះជាតិមាតុភូមិនិងសង្គមនិយម; ត្រូវចេះគោរពការងារពលកម្ម, ផលិតកម្ម, ទ្រព្យសម្បត្តិសាធារណៈនិងវិន័យ; ហើយនិងត្រូវមាន"ចំណេះដឹងផ្នែកវិទ្យាសាស្រ្ត"។ របាយការណ៍នយោបាយក៏បានផ្តោតលើកិច្ចការបរទេសផងដែរ។ លោកហេង សំរិនបានផ្តល់អនុសាសន៍ថាទីក្រុងភ្នំពេញគួរតែពង្រឹងគោលនយោបាយសម្ព័ន្ធភាពរបស់ខ្លួនជាមួយប្រទេសវៀតណាម, លាវ, សហភាពសូវៀត និងប្រទេសសង្គមនិយមផ្សេងៗទៀត។ លោកបានជំរុញឱ្យសមាជនិងរួមទាំងប្រជាជនកម្ពុជាឱ្យច្រានចេញនូវ"សាទរភាពជាតិដ៏តូចចង្អៀត, និងរាល់ទង្វើនិងកាប្បកិរិយាណាដែលរំលោភលើមិត្តភាព"រវាងកម្ពុជានឹងប្រទេសជិតខាង។

គោលបំណង៣របស់ KPRP ក្នុងអំឡុងឆ្នាំ១៩៨៦ដល់ឆ្នាំ១៩៩០ គឺបង្ហាញនូវឧត្តមភាពយោធា នៅតាមព្រំដែននិងនៅក្នុងប្រទេស ដើម្បីបង្ក្រាបចលនាប្រឆាំង, អភិវឌ្ឍនយោបាយ, យោធា, និងអំណាចសេដ្ឋកិច្ច; ហើយនិងពង្រឹងទំនាក់ទំនងពិសេសជាមួយវៀតណាមក៏ដូចជាប្រទេសផ្សេងៗទៀតផងដែរ។ មុនពេលបិទសេចក្តីថ្លែងសុន្ទរកថារបស់លោកហេង សំរិននៅថ្ងៃទី១៦ ខែតុលា, សមាជបានបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការកណ្តាលថ្មីដែលមានចំនួន៤៥រូប មានសមាជិកពេញសិទ្ធិ ៣៦រូប និងសមាជិកជំនួស១៤រូប។ គណៈកម្មាធិការកណ្តាលបានជ្រើសយកហេង សំរិនជាអង្គលេខាធិការបក្ស, និងសមាជិកការិយាល័យនយោបាយថ្មី, សមាជិកលេខាធិការដ្ឋាន៥រូប ហើយនិងសមាជិក៧រូបនៃគណៈកម្មការត្រួតពិនិត្យគណៈកម្មាធិការកណ្តាល។

បន្ទាប់ពីកិច្ចប្រជុំសមាជលើកទី៥បានចប់, ការងារចាត់តាំងរបស់គណបក្សត្រូវបានពង្រឹងកាន់តែខ្លាំង។ បក្សនេះបានអះអាងថានៅចុងឆ្នាំ១៩៨៦ វាមានសមាជិកទៀងទាត់ជាង១០,០០០នាក់ និងសមាជិកឈរឈ្មោះចំនួន៤០,០០០នាក់ ដែលត្រូវគេកំពុងសំអិតសំអាងសម្រាប់ចូលក្នុងឋានៈសាមញ្ញៗ។ ដល់ឆ្នាំ១៩៩០, សមាជិកការិយាល័យនយោបាយរួមមានដូចជាលោកហេង សំរិន អង្គលេខាធិការ, ជា ស៊ីម, ហ៊ុន សែន, ជា សុទ្ធ, ម៉ាត លី, ទៀ បាញ់, ម៉ែន សំអន, ងួន ញ៉ិល, ស ខេង, ប៊ូ ថាង, នៃ ប៉េណា, សាយ ឈុំ, និងសមាជិកជំនួសមាន ស៊ីង ស៊ុង, ស៊ីម កា, ប៉ុល សារឿន។ សមាជិកលេខាធិការដ្ឋានមាន ហេង សំរិន, សាយ ភូថង, ប៊ូ ថាង, ម៉ែន សំអន, និងស ខេង។

                                     

1.5. ប្រវត្តិសាស្រ្ត ការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន ១៩៩១–បច្ចុប្បន្ន

នៅឆ្នាំ១៩៩១, គណបក្សនេះបានប្តូរឈ្មោះមក គណបក្សប្រជាជនកម្ពុជា CPP នៅក្នុងអំឡុងដំណើរការសន្តិភាពនិងការផ្សះផ្សាដែលឧបត្ថមដោយអង្គការសហប្រជាជាតិ។ សមាជិកការិយាល័យនយោបាយនិងលេខាធិការដ្ឋានបានក្លាយជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ថ្មីដោយលោកជាស៊ីមជាប្រធាន និងសម្តេចហ៊ុនសែនជាអនុប្រធាន។ ទោះបីចាក់ឫសចូលក្នុងសង្គមនិយមមែន, ប៉ុន្តែគណបក្សប្រជាជនកម្ពុជាមិនមែនខ្វាក់ខាងមនោគមវិជ្ជាទេ។ តាមពិត, គណបក្សប្រជាជនតែងតែរកវិធីសាស្រ្តជាក់ស្តែងដើម្បីការពារនិងលើកស្ទួយផលប្រយោជន៍ជាតិនិងបក្ស។ ឧទាហរណ៍, គណបក្សប្រជាជនបានដើរតួយ៉ាងសំខាន់នៅក្នុងការចរចារកិច្ចសន្តិភាពប្រទេសកម្ពុជា, ដែលជាហេតុនាំឱ្យមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ និងការបង្កើតព្រះរាជាណាចក្រកម្ពុជាទី២។ អ្នកធ្វើកំណែទម្រង់សេដ្ឋកិច្ចជាតិភាគច្រើនគឺក្រុមមេដឹកនាំគណបក្សប្រជាជន ដើម្បីជំរុញប្រទេសកម្ពុជាឱ្យឆ្ពោះទៅរកសេដ្ឋកិច្ចទីផ្សារសេរីនិងសមាហរណកម្មតំបន់។

ក្រោមការដឹកនាំរបស់គណបក្សប្រជាជន ប្រទេសកម្ពុជាបានប្រែក្លាយពីប្រទេសដែលហែកហួរដោយសង្គ្រាមទៅជាប្រទេសសេដ្ឋកិច្ចដែលមានប្រាក់ចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ២០១៦។ គោលបំណងរបស់បក្សគឺចង់ប្រែក្លាយប្រទេសកម្ពុជាឱ្យក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។ តាមមនោគមវិជ្ចា, មេដឹកនាំគណបក្សប្រជាជនបានអះអាងថាបក្សខ្លួនបានប្រកាន់យកលទ្ធិប្រជាធិបតេយ្យកណ្តាល។ ពួកគេទាំងនោះជឿថាវាជាចំណុចកណ្តាលរវាងអច្ចន្តិកមូលធននិយមនិងអច្ចន្តិកសង្គមនិយមហួស ដោយសង្កត់ធ្ងន់ទៅលើគុណតម្លៃនិងគោលការណ៍នៃសេដ្ឋកិច្ចទីផ្សារសង្គមដែលដើរទន្ទឹមនឹងសេដ្ឋកិច្ចទីផ្សារសេរី និងការការពារសង្គមនិងបរិស្ថាន ហើយនិងការលើកតម្កើនមនុស្សធម៌តាមបែបព្រះពុទ្ធសាសនា។

លោកបណ្ឌិត John Ciorciari បានមានប្រសាសថាគណបក្សប្រជាជននូវតែរក្សារចនាសម្ព័ន្ធកុម្មុយនិស្តខ្លួនដដែរហើយបានបន្ថែមទៀតថា មេដឹកនាំនិងសមាជិកពិសេសៗរបស់បក្សប្រជាជនភាគច្រើនគឺសុទ្ធតែបានមកពី KPRP ទាំងអស់។ ជាមួយគ្នានេះដែរ, សម្តេចហ៊ុន សែនគឺជាអ្នកដឹកនាំនិងគ្រប់គ្រងបក្ស ទោះបីសម្តេចគ្រាន់តែជាអនុប្រធានបក្សរហូតដល់ឆ្នាំ២០១៥ក៏ដោយ។ នាយករដ្ឋមន្រ្តីហ៊ុន សែនបានដឹកនាំគណបក្សប្រជាជននេះឆ្ពោះទៅរកការឈ្នះឆ្នោតស្ទើរគ្រប់អាណត្តិបន្ទាប់ពីប្រទេសកម្ពុជាបានផ្លាស់ប្តូរមកជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យមក។ បក្សនេះបានដណ្តើមកៅអីបានចំនួន៦៤អាសនៈនៃកៅអីសរុបចំនួន១២៣អាសនៈក្នុងរដ្ឋសភាជាតិនាការបោះឆ្នោតឆ្នាំ១៩៩៨, ឆ្នាំ២០០៣ បានឈ្នះកៅអីចំនួន៧៣អាសនៈ និងឈ្នះបានកៅអីចំនួន៩០អាសនៈក្នុងការបោះឆ្នោតឆ្នាំ២០០៨ ដោយទទួលបានសំឡេងគាំទ្រយ៉ាងច្រើនពីចំនួនដ៏ធំបំផុតដែលមិនធ្លាប់មានសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដែលមានសំឡេងគាំទ្រ ៥៨%។ គណបក្សប្រជាជនកម្ពុជាក៏បានឈ្នះការបោះឆ្នោតក្នុងព្រឹទ្ធសភានាឆ្នាំ២០០៦ផងដែរ។ បក្សប្រជាជនបានបាត់បង់សម្លេងឆ្នោតចំនួន២២អាសានៈទៅបក្សប្រឆាំងក្នុងការបោះឆ្នោតឆ្នាំ២០១៣។ នៅឆ្នាំ២០១៨, បក្សប្រជាជនបានដណ្តើមកៅអីបានទាំង១២៥អាសនៈនៅក្នុងរដ្ឋសភា និងដណ្តើមកៅអីបាន៥៨អាសនៈនៃកៅអីសរុបចំនួន៦២អាសនៈនៅក្នុងព្រឹទ្ធសភា។ សម្តេចតេជោ ហ៊ុន សែន, ដែលជារដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា, បានកាន់តំណែងជាប្រធានបក្សចាប់តាំងពីឆ្នាំ២០១៥មក។

                                     

2. បុគ្គលសំខាន់ៗក្នុងសាធារណរដ្ឋប្រជាមានិតកម្ពុជា ១៩៧៩–១៩៩២

លោកហេង សំរិន ត្រូវជាអង្គលេខាធិការបក្ស ពីឆ្នាំ១៩៨១–១៩៩១ និងជាប្រធានក្រុមប្រឹក្សាបដិវត្តន៍ ក្រោយមកគឺក្រុមប្រឹក្សារដ្ឋ ១៩៧៩–១៩៩២ លោកជា ស៊ីម ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ១៩៧៩–១៩៨១; ប្រធានរដ្ឋសភា ១៩៨១–៩២ និងជាប្រធានក្រុមប្រឹក្សារដ្ឋ ១៩៩២–១៩៩៤ ប៉ែន សុវណ្ណ ជារដ្ឋមន្ត្រីការពារជាតិ ១៩៧៩-១៩៨១; អគ្គលេខាធិការបក្ស KPRP ១៩៧៩-៨១; និងជានាយករដ្ឋមន្ត្រី ១៩៨១ ហ៊ុន សែន ជារដ្ឋមន្រ្តីក្រសួងការបរទេស ១៩៧៩–១៩៨៦; ១៩៨៧–១៩៩០; ឧបនាយករដ្ឋមន្រ្តី ១៩៨១–៨៥, និងជានាយករដ្ឋមន្រ្តីផ្ទាល់ ១៩៨៥–១៩៩៣ ចាន់ ស៊ី ជារដ្ឋមន្រ្តីក្រសួងការពារជាតិ ១៩៨១–៨២ និងជានាយករដ្ឋមន្រ្តី ១៩៨១–១៩៨៤ សាយ ភូថង ជាអនុប្រធានក្រុមប្រឹក្សារដ្ឋ ១៩៧៩–១៩៩៣ ជា សុទ្ធ ជារដ្ឋមន្រ្តីក្រសួងផែនការ ១៩៨២–១៩៨៦ និងឧបនាយករដ្ឋមន្ត្រី ១៩៨២–១៩៩២ ប៊ូ ថង ជាឧបនាយករដ្ឋមន្ត្រី ១៩៨២–១៩៩២ និងរដ្ឋមន្ត្រីក្រសួងការពារជាតិ ១៩៨២–១៩៨៦ ម៉ាត លី ជាអនុប្រធានរដ្ឋសភា គង់ គាំ ជារដ្ឋមន្រ្តីក្រសួងការបរទេស ១៩៨៦–១៩៨៧ ហោ ណាំហុង ជារដ្ឋមន្រ្តីក្រសួងការបរទេស ១៩៩០–១៩៩៣។

                                     

3. អង្គការ

គណបក្សនេះត្រូវបានដឹកនាំដោយគណៈកម្មាធិការអចិន្រ្តៃយ៍ដែលមានសមាជិកទាំងអស់ ៣៤ នាក់ដែលជាទូទៅត្រូវបានគេហៅថាការិយាល័យនយោបាយ។ សមាជិកបច្ចុប្បន្ន ជាមួយនឹងមុខតំណែងពួកគេ រួមមានដូចជា:

  • សាយ ឈុំ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍
  • សុខ អាន
  • គង់ សំអុល
  • ហោ ណាំហុង
  • ទេព ងន
  • ឆាយ ថន
  • គន់ គីម
  • ប៉ុល សារឿន
  • ប៊ូ ថង
  • ប៉ែន បញ្ញា
  • គាត ឈន់
  • អូន ព័ន្ធមុនីរ័ត្ន
  • មាស សុភា
  • ឌិត មន្ទី
  • ជា សុផារ៉ា
  • ទៀ បាញ់
  • ហេង សំរិន ប្រធានកិត្តិយស
  • ប្រាក់ សុខុន
  • ហ៊ុន សែន ប្រធាន
  • ឯក សំអុល
  • សោម គឹមសូគ៌
  • ជាម យៀប
  • ស ខេង អនុប្រធាន
  • នៃ ប៉េណា
  • ម៉ែន សំអន
  • អ៊ុក រ៉ាប៊ុន
  • កែ គីមយ៉ាន
  • សាយ ភូថង
  • អ៊ីម ឈុនលឹម
  • យីម ឆៃលី
  • ឃួន សុដារី
  • ជា ចាន់តូ
  • ប៊ិន ឈិន
  • ហ៊ុន ម៉ាណែត
  • ងួន ញ៉ិល
  • ស៊ីម កា
  • នេត សាវឿន
  • វង្ស ពិសេន


                                     
  • គណបក សប រជ ជន កម ព ជ គណបក ស នរ ត តម រណឬទ ធ គណបក ស ហង សដ រ ចលន ប រជ ធ បត យ យ គណបក សហ វ នស នប ច គណបក ស ស ទ ធ មន ស ស គណបក ស សម រង ស គណបក ស សម ព ន ធដ ម ប ប រជ ធ បត យ យ
  • គណបក ស កម ព ជ ប រជ ធ បត យ យ គកប ម នប នច លរ ម ហ យ កងកម ល ងរបស ខ ល នម នប នទម ល ក អ វ ធច រ ក រ ស យកងទ ពឡ យ ល សព ន ព កគ ក ថ មទ ងប នរ រ ង ប រជ ជន
  • ប រធ នរដ ឋសភ ជ ត ន ព រ រ ជ ណ ចក រ កម ព ជ ព ឆ ន ដល សព វថ ង សម ត ចក ជ ត ណ ងរ ស រ តមណ ឌលក ពង ច ម គណបក សប រជ ជន កម ព ជ សម ត ចម នគ រ ស រ ន ងក នច ន ន ន ក
  • អ សន ន ក ន ងសភ ត ណ ងរ ស ត រដ លភ គច រ នប នឈ ន ដ យ គណបក ស សង គ រ ជ ត ប ន អ សន អ សន ស សសល ត រ វប នទ ល គណបក សប រជ ជន កម ព ជ ច ន ន រ ប ល.រ ឈ ម ភ ទ ត ន ទ
  • ម ល ងខ ម រក រហមប រឆ ងន ងរ ជរដ ឋ ភ ប ល កម ព ជ ម នឆ ន ន ងស ធ រណរដ ឋខ ម រ ក រ យឆ ន កងទ ព ប រជ ជន វ តណ មត រ វប នបង ក តឡ ងដ ម ប ក រព រត បន
  • គណបក ស កម ព ជ ប រជ ធ បត យ យ គ ជ គណបក ស នយ ប យម យន ក ន ងប រទ ស កម ព ជ បង ក តឡ ងជ គណបក ស ស នងឱ យបក សក ម ម យន ស ត កម ព ជ ន ខ ធ ន ឆ ន ន ព ក កណ ត លសតវត សឆ ន
  • ធ ល ប ប ន ស រស រ ថ ន ក ន ង ព រ ត ត ក រណ ន ក រដណ ដ ម អ ណ ច គ ន រវ ង គណបក ស ប រជ ជន កម ព ជ ន ង គណបក ស ហ វ នស នប ច ន ឆ ន ល ក ហ ក ឡងឌ
                                               

កុក អាន

កុក អាន (符国安)ជា​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រជា​ជន​កម្ពុជា បាន​ចាប់​ផ្តើម​មុខ​ជំនួញ​ដោយ​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា និង​វៀត​ណាម​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ ដោយ​ក្រោយ​មក​បន្ថែម​មុខ​ជំនួញ​ខាង​ការ​នេសាទ​ ថ្នាំ​ជក់ និង​កាស៊ីណូ។ ឯកសារ​នេះ​បាន​ឲ្យ​ដឹង​ថា​ កុក អាន បាន​ជួយ​បង់​ប្រាក់​សង​ជំងឺ​ចិត្ត​ចំនួន​៥០​លាន​ដុល្លារ​ទៅ​ឲ្យ​ប្រទេស​ថៃ​ ចំពោះ​ការ​ខូច​ខាត​ស្ថាន​ទូត​ថៃ​កាល​ពី​ឆ្នាំ​២០០៣។​||

                                               

យាយ ភូ

វីគីលីគ​បាន​ដាក់​ឈ្មោះ​ក្រៅ​ឲ្យ​យាយ ភូ (杨丹葡)និង ឡាវ ម៉េងឃីន(刘明勤) ថា​ "ប្តីប្រ​ពន្ធ​អំណាច" ។ ដោយ​ត្រូវ​បាន​ចាត់​ទុក​ថា ​ជា​ប្តី​ប្រពន្ធ​ដែល​មាន​ទំនាក់​ទំនង​ខាង​សេដ្ឋ​កិច្ច​និង​នយោបាយ​បំផុត​​ ក្នុង ​ប្រទេស​កម្ពុជា យាយ ភូ និង​ ឡាវ ម៉េងឃីន សមាជិក​ព្រឹទ្ធ​សភា​របស់​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា ​គឺ​ជា​សហ​ម្ចាស់​កម្ម​សិទ្ធិ​ក្រុម​ហ៊ុន ​Pheapimex ។ លោក​ឡាវ ម៉េងឃីន ក៏​បាន​គ្រប់​គ្រង​ Shukaku Inc និង​មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​លោក ហ៊ុន​សែន និង​លោក ជំទាវ ប៊ុន រ៉ានី ៕||

លី យ៉ុង​ផាត់
                                               

លី យ៉ុង​ផាត់

ឈ្មោះ​ហៅ​ក្រៅ​របស់​សមាជិក​ព្រឹទ្ធ​សភា​របស់គណបក្សប្រជាជនកម្ពុជា លី យ៉ុង​ផាត់(李永法)" ស្តេច​កោះកុង(国公藩王)” គឺ​បាន​មក​ពី​ភាព​លេច​ធ្លោ​របស់​លោក​នៅ​ក្នុង​ខេត្ត​កំណើត​។ យោង​តាម​ឯក​សារ​នេះ លី យ៉ុងផាត់​​ ចូល​រក​ស៊ី​ខាង ថ្នាំ​ជក់ អគ្គិសនី កាស៊ីណូ និង​កន្លែង​កម្សាន្ត ហើយ​ លី យ៉ុង​ ផាត់ មាន​ទំនាក់​ទំនង​ជាមួយ​អ្នក​ជំនួញ និង​មន្រ្តី​ជា​ច្រើន​ក្នុង​ប្រទេស​ថៃ ដែល​នៅ​ទី​នោះ​គាត់​គឺ​ជា​ប្រជា​ជន​ដែល​មាន​សញ្ជាតិ​ពីរ។ លី យ៉ុង​ផាត់ ក៏​ជា​ទីប្រឹក្សា​របស់​លោក ហ៊ុន_សែន ផង​ដែរ៕

                                               

ភាង សុខជាង

ទីកន្លែងកំណើត ភូមិវត្តកណ្ដាល ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល កើតនៅ ថ្ងៃ 1990-03-01 1 មីនា 1990 ខ្ញុំបាទឈ្មោះ ភាង សុខជាង ភេទប្រុស សញ្ជាតិខ្មែរ ប្រជាជន កម្ពុជា

                                               

ឌឹម ភារៈ

ខ្ញុំបាទឈ្មោះ ឌឹម ភារៈ ភេទប្រុស សញ្ជាតិខ្មែរ ប្រជាជន កម្ពុជា ទីកន្លែងកំណើត ភូមិសិត្បូ ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល កើតនៅ ថ្ងៃ 1989-01-07 7 មករា 1989

Users also searched:

...
...
...