Back

ⓘ វៀតណាមខាងជើង, មានឈ្មោះជាផ្លូវការថា សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម គឺជារដ្ឋប្រទេសមួយដែលស្ថិតនៅភូមិភាគអាស៊ីអាគ្នេយ៍ពីឆ្នាំ១៩៤៥ រហូតដល់ឆ្នាំ១៩៧៦។ ក្រោយពីបដិវត្តន៍ខែ ..




                                               

សញ្ញាជាតិវៀតណាម

សញ្ញាជាតិរបស់សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បច្ចុប្បន្នត្រូវបានប្រើដំបូង​ដោយសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម នៅថ្ងៃទី៣០ វិច្ឆិកា ១៩៥៥។ ក្រោយពីពេលបង្រួបបង្រួមជាមួយសាធារណរដ្ឋវៀតណាម នៅថ្ងៃទី២ មិថុនា​១៩៧៦ រួចមក ការរចនាត្រូវបានកែប្រែបន្តិចបន្តួច។ ការរចនាសញ្ញាជាតិនេះ ស្រដៀងគ្នានឹង​សាធាណរដ្ឋប្រជាមានិតចិនដែរ។

                                               

ឃុំស្វាយុទង់ខាងជើង

ឃុំសា្វយទង់ខាងជើង ជាស្រុកល្បីល្បាញក្នុង ខេត្តកំពត។ ប្រជាជនក្នុងស្រុកប្រមាណ៧០% ជាកសិករ ១០%ជាអាជីវករ និង២០%ជានាក់បំរើការរដ្ឋ។សេដ្ឋកិច្ចក្នុងស្រុកនេះពឹងផ្អែកទៅលើ វិស័យកសិកម្មរបស់ប្រជាជន ប៉ុន្តែពានិជ្ជកម្មវិញ មានភាពក្លាំក្លាដោយសារ មានព្រំប្រទល់ជាប់ប្រទេសវៀតណាម។រហូតមកដល់ឥលូវ វិសយ័ពានិជ្ជកម្មនេះមានភាពក្លាំងក្លាដោយសារមាន ការស្ថាបនានូវផ្លូវថ្មីមួយ ព្រមទាំងមាន កាស៊ីណូរ ដែលនៅជាប់និងច្រកព្រំដែនប្រទេសទាំងពីរ។ ការអភិវឌ្ឍន័ ផ្លូវអន្ដរជាតិ ប្រវែងប្រមាណ ១២គីឡូម៉ែត្រ កំពុងចាប់កសាងឡើង នាចុងឆ្នាំ២០១១នេះ ចាប់ពីព្រំប្រទល់ប្រទេសវៀតណាម រហូតមកដល់ ស្រុកកំពង់ត្រាច។ ការចាប់កសាងផ្លួវនេះ មានផលប៉ៈពាល់ចំពោះ​ផ្ទះរបស់ប្រជ ...

                                               

ឃុំស្វយទង់ខាងជើង

ឃុំសា្វយទង់ខាងជើង ជាស្រុកល្បីល្បាញក្នុង ខេត្តកំពត។ ប្រជាជនក្នុងស្រុកប្រមាណ៧០% ជាកសិករ ១០%ជាអាជីវករ និង២០%ជានាក់បំរើការរដ្ឋ។សេដ្ឋកិច្ចក្នុងស្រុកនេះពឹងផ្អែកទៅលើ វិស័យកសិកម្មរបស់ប្រជាជន ប៉ុន្តែពានិជ្ជកម្មវិញ មានភាពក្លាំក្លាដោយសារ មានព្រំប្រទល់ជាប់ប្រទេសវៀតណាម។រហូតមកដល់ឥលូវ វិសយ័ពានិជ្ជកម្មនេះមានភាពក្លាំងក្លាដោយសារមាន ការស្ថាបនានូវផ្លូវថ្មីមួយ ព្រមទាំងមាន កាស៊ីណូរ ដែលនៅជាប់និងច្រកព្រំដែនប្រទេសទាំងពីរ។ ការអភិវឌ្ឍន័ ផ្លូវអន្ដរជាតិ ប្រវែងប្រមាណ ១២គីឡូម៉ែត្រ កំពុងចាប់កសាងឡើង នាចុងឆ្នាំ២០១១នេះ ចាប់ពីព្រំប្រទល់ប្រទេសវៀតណាម រហូតមកដល់ ស្រុកកំពង់ត្រាច។ ការចាប់កសាងផ្លួវនេះ មានផលប៉ៈពាល់ចំពោះ​ផ្ទះរបស់ប្រជ ...

                                               

ហូ ជីមិញ

ហូ ជីមិញកើតនៅថ្ងៃទី ១៩ ឧសភា​ ១៨៩០ ។ គាត់ជា​អ្នកបដិវត្ត៍វៀតណាមដែលទទួលឥទ្ធិពលម៉ាក្ស លេនីន ។ គាត់បានឡើងកាន់ដំនែងជានាយករដ្ឋមន្រ្តីពីឆ្នាំ ១៩៤៥ ដល់ ១៩៥៥ និង ជាប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមពីឆ្នាំ ១៩៤៥​ ដល់ ១៩៦៩។ គាត់គឺជាស្ថាបនិកវៀតណាម​ប្រជាធិបតេយ្យ​ ជាស្ថាបនិកនៃកងទ័ពប្រជាជនវៀតណាម និងជាស្ថាបនិកនៃពួកយៀកកុងក្នុងសង្រ្កាមវៀតណាមរហូតដល់គាត់ទទួលមរណភាពនៅឆ្នាំ ១៩៦៩។ ក្នុងឆ្នាំ ១៩៤១ ហូជីមិញត្រលប់មកវៀតណាមដើម្បីបង្កើតចលនាទាមទារឯករាជ្យវៀតមិញ។ នៅថ្ងៃទី ២ កញ្ញា ១៩៤៥ បន្ទាប់ពីរដ្ឋប្រហារស្តេចប៉ាដាវ ហូជីមិញបានអានសេចក្តីប្រកាសឯករាជ្យរបស់វៀតណាម ដោយប្តូរឈ្មោះប្រទេសវៀតណាមមកជា​ សាធារណរដ្ឋសង្គមនិយមវៀតណាម។

                                               

ឃុំសា្វយទង់ខាងជើង

ឃុំសា្វយទង់ខាងជើង គឺជាឃុំមួយដែលក្នុង ស្រុកកំពង់ត្រច។ ប្រជាជនក្នុងស្រុកប្រមាណ៧០% ជាកសិករ ១០%ជាអាជីវករ និង២០%ជានាក់បំរើការរដ្ឋ។ សេដ្ឋកិច្ចក្នុងស្រុកនេះពឹងផ្អែកទៅលើ វិស័យកសិកម្មរបស់ប្រជាជន ប៉ុន្តែពានិជ្ជកម្មវិញ មានភាពក្លាំក្លាដោយសារ មានព្រំប្រទល់ជាប់ប្រទេសវៀតណាម។ រហូតមកដល់ឥលូវ វិសយ័ពានិជ្ជកម្មនេះមានភាពក្លាំងក្លាដោយសារមាន ការស្ថាបនានូវផ្លូវថ្មីមួយ ព្រមទាំងមាន កាស៊ីណូរ ដែលនៅជាប់និងច្រកព្រំដែនប្រទេសទាំងពីរ។ ការអភិវឌ្ឍន័ ផ្លូវអន្ដរជាតិ ប្រវែងប្រមាណ ១២គីឡូម៉ែត្រ កំពុងចាប់កសាងឡើង នាចុងឆ្នាំ២០១១នេះ ចាប់ពីព្រំប្រទល់ប្រទេសវៀតណាម រហូតមកដល់ ស្រុកកំពង់ត្រាច។​ ការចាប់កសាងផ្លួវនេះ មានផលប៉ៈពាល់ចំពោះ​ផ្ទះរបស ...

                                               

ទីក្រុងហានូយ

ហានូយ​ គឺជារាជធានីមួយនៃប្រទេសវៀតណាម។ ប្រជាជនដែលរស់នៅក្នុងទីក្រុង មានចំនួន 3.083.800នាក់ នៅក្នុងឆ្នាំ ។ រាជធានីវៀតណាមបានមានសាធារណះរដ្ឋ ប្រជាធិបតេយ្យ វៀតណាម ចាប់ពីរឆ្នាំ 1945 រហូតមកដល់សព្វថ្ងៃនេះ។ ក្រោយមក វាគឺជារាធានី មួយនៃប្រទេសវៀតណាម ត្រូវបានគេហៅថា ទីក្រុងហានូយ អស់រយះជាច្រើន សតវត្សមកហើយចាប់តាំងពីរ សតវត្សទី១១ រហូតដល់ឆ្នាំ ១៨០២ ។ ទីក្រុងនេះគឺនូវ ខាងស្តាំនៃ រិនរីវឹ​. អ្វីៗ ដែលបានរាប់បញ្ជូលនិងបន្ថៃមនូវប្រទេសវៀតណាម មានដូចជា ឧបករណ៍ម៉ាស៊ីន មានដូចជា ម៉ាស៊ីនក្តារបន្ទះ ម៉ាស៊ីនសំរាប់ត្បាញ់, នៃគីមី និង សិល្បកម្ម រឺ វត្ថុធ្វើដោយដៃ ។ លោក ហានូយ បានរកឃើញ នូវ ២១ ២ ​ ខាងជើង, ១០៥ ៥១ និង ទិសខាងកើត, 1.760 km ខ ...

                                               

ប្រទេសទ្បាវ

ទ្បាវជាប្រទេសតែមូយគត់ក្នុងតំបន់អាសុីអាគ្នេយ៏ដែលគ្មានឆ្នេរសមុទ្រ​។សម្បូរភ្នំនឺងខ្ពង់រាបខ្សត់ទំនាបហើយបានទទួលចំណាត់ថា្នក់លេខ៧ខាងផៃ្ទដីនឺងលេខ៨ខាងចំនូនប្រជាជន។ ប្រទេសនេះមានរាងទ្រវែងលាតសនឺ្ធងតាមដងទនេ្លមេគង្គពីជើងទៅត្បូងប្រវែង១០០០គីទ្បូម៉ែតនឺងមានផៃ្ទដី២៣៦៨០០គីទ្បូម៉ែតការេ។ប្រទេសទ្បាវមានព្រំប្រទល់ជាប់វៀតណាមខាងជើងជាប់ចិននឺងមីយ៉ានម៉ាខាងលិចជាប់ថៃនឺងខាងត្បូងជាប់ប្រទេសកម្ពុជា។

                                               

ឃុំស្វាយទងខាងត្បូង

ឃុំស្វាយទងខាងត្បូង អង់គ្លេស ៖ $ Commune ជាដែនរដ្ឋបាលស្ថិតនៅក្នុង ស្រុកកំពង់ត្រាច ខេត្តកំពត មាន ភូមិ ៖ ព្រំប្រទល់នៃឃុំស្វាយទងខាងត្បូង 1 07061601 កោះត្រាច Kaoh Trach ប្រកាសលេខ ៤៩៣ ​ប្រ.ក របស់ក្រសួងមហាផ្ទៃ 2 07061602 កោះឈ្វាំង Kaoh Chhveang ប្រកាសលេខ ៤៩៣ ​ប្រ.ក របស់ក្រសួងមហាផ្ទៃ 3 07061603 តាខ្វាយ Ta Khvay ប្រកាសលេខ ៤៩៣ ​ប្រ.ក របស់ក្រសួងមហាផ្ទៃ 4 07061604 ស្លាបតាអោន Slab Ta Aon ប្រកាសលេខ ៤៩៣ ​ប្រ.ក របស់ក្រសួងមហាផ្ទៃ 5 07061605 ស្វាយទង Svay Tong Boundary East ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច West ខេត្តកែប South ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច​ និងខេត្តកែប North ឃុំស្វាយទងខាងជើង ស្រុកកំព ...

វៀតណាមខាងជើង
                                     

ⓘ វៀតណាមខាងជើង

វៀតណាមខាងជើង, មានឈ្មោះជាផ្លូវការថា សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម គឺជារដ្ឋប្រទេសមួយដែលស្ថិតនៅភូមិភាគអាស៊ីអាគ្នេយ៍ពីឆ្នាំ១៩៤៥ រហូតដល់ឆ្នាំ១៩៧៦។

ក្រោយពីបដិវត្តន៍ខែសីហាបានបញ្ចប់ អ្នកបដិវត្តន៍កុម្មុយនិស្តយួនម្នាក់និងជាមេដឹកនាំក្រុមវៀតមិញឈ្មោះហូ ជីមិញបានប្រកាសពីឯករាជ្យភាពរបស់វៀតណាមចេញពីសហភាពឥណ្ឌូចិនរបស់អាណានិគមបារាំងនៅថ្ងៃទី២ ខែសីហា ឆ្នាំ១៩៤៥ ដោយបង្កើតបានចេញជាសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម។ ក្រុមវៀតមិញ សម្ព័ន្ធដើម្បីឯករាជ្យវៀតណាម គឺជាក្រុមបក្សពួកជាតិនិយមវៀតណាមពីរបីបូកបញ្ចូលគ្នា ហើយវាត្រូវបានដឹកនាំដោយអ្នកកុម្មុយនិស្តយួនភាគច្រើនក្រោយពីបក្សកុម្មុយនិស្តវៀតណាមត្រូវបានបង្កើតឡើងសារជាថ្មីនៅអំឡុងឆ្នាំ១៩៥១។

ក្រោយពីជប៉ុនបានសុំទទួលចុះចាញ់ហើយបានដកទ័ពចេញពីតំបន់ឥណ្ឌូចិននៅឆ្នាំ១៩៤៥ ពួកបារាំងក៏បានចុះមកត្រួតត្រាលើអតីតទឹកដីអាណានិគមរបស់ខ្លួនវិញដែលជាហេតុនាំឱ្យផ្ទុះចេញនូវសង្គ្រាមឥណ្ឌូចិនលើកទី១ នៅអំឡុងខែធ្នូ ឆ្នាំ១៩៤៦។ ក្រុមវៀតមិញបានដណ្តើមកាន់កាប់រាល់ទឹកដីទីជនបទនៅប្រទេសវៀតណាមដែលបណ្តាលឱ្យបារាំងសុំទទួលចុះចាញ់នៅឆ្នាំ១៩៥៤។ កិច្ចចរចាដែលប្រព្រឹត្តិធ្វើឡើងនៅក្នុងសន្និសីទក្រុងហ្សឺណែវនាឆ្នាំដដែលនោះបានបញ្ចប់រាល់ជម្លោះសង្គ្រាមនៅឥណ្ឌូចិន និងព្រមទទួលស្គាល់នូវឯករាជ្យភាពរបស់វៀតណាម។ កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវនោះផងដែរបានធ្វើការបែងចែកប្រទេសយួនដោយបណ្តោះអាសន្នទៅជាតំបន់ភាគខាងជើងនិងខាងត្បូងនៅតាមបណ្តោយខ្សែស្របទី១៧ ដោយបានគ្រោងទុកនូវការបោះឆ្នោតបង្រួបបង្រួមជាតិមួយនៅខែកក្កដា ឆ្នាំ១៩៥៦។ តំបន់ភាគខាងជើងត្រូវបានត្រួតត្រាដោយសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមដែលត្រូវបានគេហៅជាទូទៅថាវៀតណាមខាងជើង រីឯតំបន់ភាគខាងត្បូងវិញត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋវៀតណាមដែលបានបង្កើតឡើងដោយប្រទេសបារាំងនិងត្រូវបានគេហៅជាទូទៅថាវៀតណាមខាងត្បូង។

ការអនុវត្តតាមកិច្ចព្រមព្រៀងក្រុងហ្សឺណែវត្រូវបានឃ្លាំមើលនិងត្រួតពិនិត្យដោយគណៈកម្មាធិការអន្តរជាតិមួយដែលមានអ្នកតំណាងមកពីប្រទេសឥណ្ឌា កាណាដា និងប៉ូឡូញ។ ឥណ្ឌាគឺតំណាងឱ្យក្រុមអព្យាក្រឹត កាណាដាតំណាងឱ្យក្រុមសេរី ចំណែកឯប៉ូឡូញគឺតំណាងឱ្យក្រុមកុម្មុយនិស្ត។ ងាកមកសហរដ្ឋអាមេរិកវិញគឺគេមិនបានចុះហត្ថលេខាលើសន្ធិសញ្ញាទីក្រុងហ្សឺណែវនោះទេហើយបានបញ្ជាក់ថាខ្លួននឹងបន្តស្វែងរកការឯកភាពតាមរយៈការបោះឆ្នោតសេរីដែលនឹងមានការឃ្លាំមើលពីអង្គការសហប្រជាជាតិដើម្បីធានាថាការបោះឆ្នោតនឹងប្រព្រឹត្តិទៅដោយភាពស្មើគ្នានិងយុត្តិធម៌។ នៅខែកក្កដា ឆ្នាំ១៩៥៥ នាយករដ្ឋមន្ត្រីនៃរដ្ឋវៀតណាមគឺលោកង៉ូ ឌិនយៀមបានប្រកាសថាវៀតណាមខាងត្បូងនឹងមិនចូលរួមក្នុងការបោះឆ្នោតដើម្បីបង្រួបបង្រួមជាតិឡើយ។ លោកបានបន្តថា រដ្ឋវៀតណាមមិនបានចុះហត្ថលេខាលើសន្ធិសញ្ញាក្រុងហ្សឺណែវទេ ដូច្នេះលោកនិងប្រទេសលោកនឹងមិនអនុវត្តតាមកិច្ចព្រមព្រៀងក្រុងហ្សឺណែវនោះឡើយ។

ដោយមិនអាចបង្រួបបង្រួមជាតិខ្លួនតាមរយៈការបោះឆ្នោតបាន វៀតណាមខាងជើងក៏ចាប់ផ្តើមបង្រួបបង្រួមប្រទេសដោយប្រើកម្លាំងយោធាវិញម្តងដែលជាហេតុនាំឱ្យផ្ទុះចេញនូវសង្គ្រាមវៀតណាម។ កងទ័ពប្រជាជនវៀតណាមហើយនិងវៀតកុងបានចូលប្រយុទ្ធប្រឆាំងនឹងកងកម្លាំងយោធាវៀតណាមខាងត្បូងដោយមានការគាំទ្រនិងផ្តល់ជំនួយពីចិននិងសហភាពសូវៀត។ ដើម្បីរារាំងកុំឱ្យប្រជាជាតិអាស៊ីអាគ្នេយ៍ធ្លាក់ក្រោមការដឹកនាំដោយរបបកុម្មុយនិស្ត សហរដ្ឋអាមេរិកក៏សម្រេចចិត្តចូលធ្វើអន្តរាគមន៍នៅក្នុងជម្លោះនោះជាមួយនឹងប្រទេសប្រឆាំងកុម្មុយនិស្តដទៃទៀតដូចជា កូរ៉េខាងត្បូង ថៃ និងអូស្ត្រាលីជាដើម។ មិនយូរប៉ុន្មាន ជម្លោះនៅវៀតណាមក៏បានរីករាលដាលចូលទៅក្នុងប្រទេសជិតខាង វៀតណាមខាងជើងបានគាំទ្រនូវចលនាកុម្មុយនិស្តក្នុងប្រទេសកម្ពុជា និងឡាវ ពោលគឺក្រុមខ្មែរក្រហម និងប៉ៈថេតឡាវ។ ត្រឹមឆ្នាំ១៩៧៣ សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនក៏ត្រូវបង្ខំដកខ្លួនចេញពីសង្គ្រាមដែលបន្សល់ទុកឱ្យវៀតណាមខាងត្បូងប្រយុទ្ធតតាំងនឹងកម្លាំងខាងជើងតែម្នាក់ឯង។

សង្គ្រាមវៀតណាមបានបញ្ចប់នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ ហើយវៀតណាមខាងត្បូងត្រូវធ្លាក់ក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលបដិវត្តន៍បណ្តោះអាសន្នមួយរយៈ។ ប្រទេសវៀតណាមត្រូវបានបង្រួបបង្រួមជាប្រទេសតែមួយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ១៩៧៦ ដោយមានឈ្មោះថាសាធារណរដ្ឋសង្គមនិយមវៀតណាមរហូតមកដល់សព្វថ្ងៃ។

                                     

1.1. សម័យហូជីមិញ ១៩៤៥–៦៩ ប្រកាសបង្កើតនៃសាធារណរដ្ឋ

រាជវង្សង្វៀនបានធ្លាក់ក្រោមអាណាព្យាបាលបារាំងនៅក្នុងឆ្នាំ១៨៨៣ ហើយនៅក្រោមការកាន់កាប់របស់ជប៉ុននៅឆ្នាំ១៩៤០ នាអំឡុងសង្គ្រាមលោកលើកទី២។ ក្រោយពីជប៉ុនបានទទួលចុះចាញ់នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ ក្រុមវៀតមិញក៏បានងើបបះបោរឡើងក្នុងគោលបំណងចង់ឱ្យវៀតណាមទទួលបានឯករាជ្យ។ ព្រឹត្តិការណ៍នោះត្រូវបានគេស្គាល់ជាទូទៅថាបដិវត្តន៍ខែសីហា ហើយជាលទ្ធផល វៀតមិញបានចូលកាន់កាប់ទីក្រុងហាណូយ និងប្រកាសបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមឡើងនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ ដោយបានអះអាងថាខ្លួនជារដ្ឋាភិបាលនៃប្រទេសវៀតណាមជំនួសឱ្យអតីតរាជវង្សង្វៀន។ ក្រោយពីការប្រកាស លោកហូ ជីមិញក៏បានក្លាយជាមេដឹកនាំនៃសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមថ្មី។ នាពេលនោះដែរ ប្រធានាធិបតីអាមេរិក លោកហ្រ្វែងគ្លីន រ៉ូសឺវេលត៍បាននិយាយប្រឆាំងនឹងការគ្រប់គ្រងរបស់បារាំងនៅឥណ្ឌូចិន ហើយបានចូលគាំទ្ររដ្ឋាភិបាលលោកហូ ជីមិញ។

                                     

1.2. សម័យហូជីមិញ ១៩៤៥–៦៩ សម័យដើមសាធារណរដ្ឋ

សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមរបស់ហូជីមិញបានអះអាងត្រួតត្រាទឹកដីប្រទេសវៀតណាមទាំងអស់ហើយខណៈពេលនោះតំបន់វៀតណាមខាងត្បូងកំពុងតែជួបនូវភាពវឹកវរផ្នែកនយោបាយជាខ្លាំង។ ក្រោយពីការដួលរលំរបស់បារាំងនិងជប៉ុន បក្សពួកនយោបាយនៅទីក្រុងសៃហ្គនក៏បែកបាក់ប្រឆាំងគ្នាទៅវិញទៅមកហើយក្រោយមកជម្លោះក៏រាលដាលទៅតាមតំបន់ជនបទ។ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ១៩៤៥ ហូជីមិញបានរៀបចំកិច្ចប្រជុំសមាជជាតិមួយឡើងនៅឯតានត្រាវ។ កិច្ចប្រជុំសមាជនោះបានអនុម័តគោលនយោបាយសំខាន់ៗចំនួន ១០ របស់វៀតមិញ អនុម័តបទបញ្ជាបះបោរទូទៅ ជ្រើសរើសទង់ជាតិខ្លួន ជ្រើសយកបទភ្លេងជាតិ និងជ្រើសរើសគណៈកម្មាធិការជាតិដើម្បីរំដោះប្រទេសវៀតណាមដែលក្រោយមកត្រូវមានឈ្មោះថា រដ្ឋាភិបាលបណ្តោះអាសន្នបដិវត្តន៍ ដែលដឹកនាំដោយហូជីមិញផ្ទាល់។ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ១៩៤៥ កងទ័ពអង់គ្លេសមួយក្រុមដំបូងបានមកដល់ទីក្រុងសៃហ្គនដើម្បីបើកផ្លូវឱ្យបារាំងចូលមកគ្រប់គ្រងវៀតណាមនិងដែនដីឥណ្ឌូចិនម្តងទៀត។ នៅថ្ងៃទី២៨ ខែកញ្ញា ទាហានបារាំងក៏បានកាន់កាប់ប៉ុស្តិ៍ប៉ូលីស និងអគារសាធារណៈសំខាន់ៗដទៃទៀតនៅសៃហ្គន។ ចំណែកឯនៅវៀតណាមខាងជើងវិញ អំណាចនយោបាយត្រូវធ្លាក់មកនៅដៃកងទ័ពជាតិនិយមចិនហើយដោយសារតែមានវត្តមានចិននេះ រដ្ឋាភិបាលហូជីមិញក៏ត្រូវបង្ខំចិត្តប្រគល់អំណាចទៅឱ្យក្រុមជាតិនិយមវៀតណាមដែលមានចិនជាតិនិយមនៅពីក្រោយ។ នៅខែមិថុនា ឆ្នាំ១៩៤៦ ទ័ពជាតិនិយមចិនក៏បានចាកចេញពីក្រុងហាណូយហើយនៅថ្ងៃទី១៥ មិថុនា ក៏បានមកដល់ក្រុងហៃហ្វុង។ ក្រោយពីទ័ពអង់គ្លេសបានចាកចេញទៅវិញនៅឆ្នាំ១៩៤៦ បារាំងបានដណ្តើមកាន់កាប់មកវិញនូវតំបន់មួយផ្នែកនៃកូសាំងស៊ីន ឆ្នេរបស្ចឹមទក្សិណ និងតំបន់ខ្ពង់រាបកណ្តាល។ នៅខែមករា ឆ្នាំ១៩៤៦ វៀតមិញបានរៀបចំការបោះឆ្នោតនៅគ្រប់ខេត្តទាំងអស់ដើម្បីបង្កើតរដ្ឋសភាជាតិមួយ។ នាពេលនោះ វៀតមិញបានទទួលនូវប្រជាប្រិយភាពយ៉ាងខ្លាំងទោះបីជាមានការកំណត់បក្សពួកផ្សេងៗនៅក្នុងរដ្ឋសភាមុនការបោះឆ្នោតក៏ដោយ។ ទោះមិនបានចូលរួមក្នុងការបោះឆ្នោតក្តី ក្រុមវៀតកាច និងវៀតកុកបានទទួលនូវអសនៈចំនួន ៧០ ក្នុងរដ្ឋសភាសម្រាប់បង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិមួយ។

នៅថ្ងៃទី១៨ និងទី១៩ ខែកញ្ញា ឆ្នាំ១៩៤៥ វៀតមិញបានបើកកិច្ចប្រជុំសម្ងាត់ជាមួយវៀតកាច ១៨ កញ្ញា ១៩៤៥ និងវៀតកុក ១៩ កញ្ញា ១៩៤៥។ ក្នុងកិច្ចប្រជុំនេះ ហូជីមិញបានឯកភាពយល់ព្រមបង្រួបបង្រួមចលនាវៀតមិញរបស់លោកជាមួយនឹងវៀតកាចនិងវៀតកុកដែលនឹងអនុញ្ញាត្តិឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមដែលដឹកនាំដោយវៀតមិញទទួលបានការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុនិងនយោបាយពីសាធារណរដ្ឋចិន។ សមាជិកមន្ត្រីវៀតមិញជាច្រើនបានបញ្ចេញមតិខុសគ្នាៗមកលើសំណើនេះ។ លោកវ៉ូ ង្វៀនវ៉ាបបាននិយាយថា សំណើនោះគឺមិនមានសុពលភាពនិងមិនគួរឱ្យទុកចិត្តទេព្រោះវាប្រៀបបានដូចជារត់គេចពីបារាំងរួចមកនៅជ្រកកោនជាមួយចិនអញ្ជឹង។ ប៉ុន្តែ លោកហ័ង មិញជាមមានគំនិតផ្ទុយទៅវិញដោយបាននិយាយថា ការបង្រួបបង្រួមវៀតមិញជាមួយបក្សពួកជាតិនិយមវៀតណាមនឹងអាចកាត់បន្ថយគូប្រជែងនិងអ្នកប្រឆាំង ហើយម៉្យាងទៀតវានឹងជួយឱ្យវៀតមិញមានអំណាចកាន់តែខ្លាំងជាងមុនទៅទៀត។ ក្រោយពីពិភាក្សាគ្នាអំពីសំណើមួយនោះអស់ចប់សព្វគ្រប់ហើយ ហូជីមិញក៏ដកចិត្តមិនចូលបក្សសម្ព័ន្ធជាមួយក្រុងជាតិនិយមវៀតណាមវិញ។

នៅថ្ងៃទី៦ ខែមករា ឆ្នាំ១៩៤៦ ប្រធានាធិបតីហូជីមិញបានរៀបចំការបោះឆ្នោតជាលើកដំបូងនៅទូទាំងប្រទេសហើយព្រមទាំងអនុម័តរដ្ឋធម្មនុញ្ញផងដែរ។ បក្សនយោបាយជាច្រើនពុំមានសិទ្ធិចូលរួមក្នុងការបោះឆ្នោតឡើយដោយវៀតមិញខ្លាចបក្សទាំងនោះមានគម្រោងបំផ្លិចបំផ្លាញការបោះឆ្នោត។ បក្សប្រឆាំងទាំងពីរនៅក្នុងរដ្ឋាភិបាលគឺ គណបក្សជាតិនិយមវៀតណាម វៀតកាច ហើយនិងវៀតកុកពុំបានឈរឈ្មោះបោះឆ្នោតឡើយ។ យោងទៅតាមអតីតនាយករដ្ឋមន្ត្រីវៀមណាមបានឱ្យដឹងថា ប្រជាជនជាច្រើនត្រូវបានគេបង្ខំឱ្យបោះឆ្នោតជូនក្រុមវៀតមិញ។ ប៉ុន្តែ បើយោងតាមវៀតមិញវិញ គេថាការបោះឆ្នោតនោះគឺប្រព្រឹត្តិទៅដោយអព្យាក្រឹតភាពទាំងស្រុង។ បក្សជាច្រើនបានធ្វើយុទ្ធនាការឃោសនាឱ្យប្រជាពលរដ្ឋវៀតណាមចូលធ្វើពហិការនិងរារាំងដំណើរនៃការបោះឆ្នោតនៅតាមតំបន់មួយចំនួន។ ទីបំផុត លទ្ធផលក៏ត្រូវបានប្រកាសប៉ុន្តែវាមិនដូចអ្វីដែលបានឃោសនាដោយបក្សប្រឆាំងនោះទេ។ ប្រតិភូដែលមានកិត្យានុភាពជាច្រើនមកពីគ្រប់ថ្នាក់វណ្ណៈ សាសនា និងក្រុមជនជាតិ ត្រូវបានគេបោះឆ្នោតជ្រើសរើសនៅក្នុងរដ្ឋសភាជាតិដំបូងហើយពួកគេភាគច្រើនមិនមែនជាសមាជិកវៀតមិញនោះឡើយ។

ពេលដែលកងទ័ពជាតិនិយមចិនបានដកខ្លួនចេញពីទឹកដីវៀតណាមនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៤៦ លោកវ៉ូ ង្វៀនវ៉ាបក៏សម្រេចថាវៀតមិញនឹងត្រូវតែឡើងគ្រប់គ្រងរដ្ឋាភិបាលទាំងស្រុងវិញ។ ក្រុមអ្នកជាតិនិយមជប៉ុន អ្នកទ្រុតស្គីនិយម ពួកជាតិនិយមប្រឆាំងបារាំង ក្រុមអ្នកកាតូលិកដែលហៅថា"ទាហានកាតូលិក" សុទ្ធតែមានឈ្មោះនៅក្នុងបញ្ជីរបស់វ៉ូ-ង្វៀនវ៉ាបទាំងអស់។ មិនយូរប៉ុន្មាន វ៉ូ ង្វៀនវ៉ាបក៏ចាប់ផ្តើមយុទ្ធនាការស្វែងរកបំបែកបក្សទាំងនោះចោលតាមរយៈកម្លាំងប៉ូលីសនិងកងកម្លាំងយោធារបស់វៀតមិញដោយមានជំនួយពីអាជ្ញាធរបារាំង។ ដើម្បីបំបែកឬរំលាយបក្សទាំងនោះបាន លោកវ៉ូ-ង្វៀនវ៉ាបបានប្រើប្រាស់កម្លាំងទាហាន និងនាយទាហានស្ម័គ្រចិត្តរបស់ជប៉ុនដោយមានការផ្គត់ផ្គង់គ្រឿងសព្វាវុធពីបារាំង។

អ្នកជាតិនិយមយួនបានខឹងយ៉ាងខ្លាំងនៅពេលដឹងឮថាដែនដីរដ្ឋភាគខាងត្បូងត្រូវធ្លាក់ក្នុងដៃរបស់ពួកបារាំងនៅអំឡុងខែមិថុនា ឆ្នាំ១៩៤៦។ នៅខែវិច្ឆិកា រដ្ឋសភាជាតិវៀតណាមបានអនុម័តរដ្ឋធម្មនុញ្ញដំបូងបង្អស់នៃសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម។

                                     

1.3. សម័យហូជីមិញ ១៩៤៥–៦៩ សង្គ្រាមឥណ្ឌូចិនលើកទី១

ក្រោយសង្គ្រាមលោកលើកទី២ បានបញ្ចប់ បារាំងក៏បានចុះមកកាន់កាប់ទឹកដីឥណ្ឌូចិនសារជាថ្មីដែលជាហេតុនាំឱ្យកើតមានសង្គ្រាមឥណ្ឌូចិនលើកទី១។ ក្រោយពីបដិវត្តន៍ចិនបានបញ្ចប់ ១៩៤៦–១៩៥០ ចិនកុម្មុយនិស្តក៏ចាប់ផ្តើមបង្វែរក្បាលមកឥណ្ឌូចិនក្នុងគោលបំណងចង់ជួយវៀតមិញប្រឆាំងនឹងអាណានិគមបារាំង។ កងកម្លាំងកុម្មុយនិស្តចិនបានមកដល់ព្រំដែនវៀតណាមនៅឆ្នាំ១៩៤៩ ហើយក៏ចាប់ផ្តើមហ្វឹងហ្វាត់ទ័ពវៀតមិញឱ្យក្លាយជាទ័ពដ៏ពូកែខ្លាំងក្លា ឈ្លាសវៃបំផុត។ នៅពេលសង្គ្រាមកូរ៉េបានផ្ទុះឡើងនៅអំឡុងឆ្នាំ១៩៥០ ប្រទេសលោកខាងលិចជាច្រើនបានសម្តៅទៅលើជម្លោះទាំងអស់នេះថាជា"សង្គ្រាមត្រជាក់" ជំនួសឱ្យ"ចលនាប្រឆាំងអាណានិគមនិយម"។

                                     

1.4. សម័យហូជីមិញ ១៩៤៥–៦៩ ព្រំដែនបែងចែកប្រទេសវៀតណាម

ក្រោយពីកិច្ចព្រមព្រៀងហ្សឺណែវបានបែងចែកវៀតណាមទៅជាពីររដ្ឋផ្សេងៗគ្នា ប្រជាជនវៀតណាមខាងជើងជាង ១ លាននាក់ បានរត់ភៀសខ្លួនចុះមកវៀតណាមខាងត្បូងក្រោមយុទ្ធនាការជម្លៀសប្រជាជនរបស់សហរដ្ឋអាមេរិកដែលមានឈ្មោះថា ប្រតិបត្តិការមាគ៌ាឆ្ពោះទៅរកសេរីភាព។ គេបានប៉ាន់ស្មានថា ប្រហែល ៦០% ក្នុងចំណោមមនុស្សចំនួនមួយលាននាក់នោះគឺជាអ្នកកាន់សាសនាកាតូលិក។ លោកប្រធានាធិបតីវៀងណាមខាងត្បូងឈ្មោះង៉ូ ឌិនយៀមបានប្រកាសជាសាធារណៈថា រដ្ឋាភិបាលវៀតណាមខាងជើងនឹងធ្វើទុកបុកម្នេញ្ញអ្នកប្រកាន់សាសនាកាតូលិកជាមិនខានហើយបានជំរុញឱ្យអ្នកកាតូលិកវៀតណាមខាងជើងទាំងប៉ុន្មានចូលនាំក្រុមគ្រួសារ សាច់ញាត្តិបងប្អូនដែលខ្លួនមានហើយនាំគេចុះចូលជាមួយវៀតណាមខាងត្បូងមក។ ប៉ុន្តែលោកវរសេនីយ៍ឯកឈ្មោះអែដវើដ លែនស៍ឌេលបានប្រាប់ថាប្រតិបត្តិការរបស់លោកមិនសូវមានឥទ្ធិពលប៉ុន្មានទេដល់ប្រជាជាតិវៀតណាម។ មិនយូរប៉ុន្មាន ពួកវៀតមិញក៏ចាប់ផ្តើមរារាំងមិនឱ្យជនភៀសខ្លួនបន្តរត់ទៅភាគខាងត្បូងដោយប្រើមធ្យោបាយដូចជា៖ បញ្ជូនកងកម្លាំងយោធាទៅព្រំដែន បិទសេវាសាឡាងនិងផ្លូវទឹក និងហាមឃាត់ការប្រមូលផ្តុំគ្នាច្រើនជាដើម។ ជាលទ្ធផល ជនស៊ីវិលប្រមាណពី ១៤,០០០ ទៅ ៤៥,០០០ នាក់ជាមួយនឹងទាហានវៀតមិញចំនួន ១០០,០០០ នាក់បានលួចរត់គេចទៅខាងត្បូង។



                                     

2. កំណែទម្រង់ដីធ្លី

ការធ្វើកំណែទម្រង់ដីធ្លីគឺជាផ្នែកមួយដ៏សំខាន់សម្រាប់វៀតមិញនិងវៀតណាមកុម្មុយនិស្តជារួម។ ច្បាប់កំណែទម្រង់ដីធ្លីរបស់វៀតមិញនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ១៩៥៣ បានអំពាវនាវឱ្យ៖

  • ៣. បើចង់ទិញដីគឺត្រូវតែមានប័ណ្ណរដ្ឋាភិបាល ប្រាក់កាសគឺមិនទទួលឡើយ។
  • ១. រឹបអូសយកដីពីម្ចាស់ដីធ្លីដែលត្រូវជាខ្មាំងសត្រូវនឹងរបប។
  • ២. ឈ្លៀស ទាមទារ ដីពីបុគ្គលណាដែលរបបមិនគិតថាជាសត្រូវ។

កំណែទម្រង់ដីធ្លីរបស់វៀតមិញត្រូវបានអនុវត្តពីឆ្នាំ១៩៥៣ រហូតដល់ឆ្នាំ១៩៥៦។ តំបន់កសិកម្មមួយចំនួនមិនបានឆ្លងកាត់ការធ្វើកំណែទម្រង់ដីធ្លីនោះទេ មានតែការកាត់បន្ថយថ្លៃឈ្នួលប៉ុណ្ណោះ ហើយចំណែកឯនៅតំបន់ខ្ពង់រាបដែលមានជនជាតិភាគតិចរស់នៅគឺមិនត្រូវបានទទួលឥទ្ធិពលអ្វីពីកំណែទម្រង់នេះដែរ។ ដីខ្លះត្រូវបានរដ្ឋាភិបាលកាន់កាប់ទាំងស្រុងប៉ុន្តែត្រូវបានចែកចាយទៅវិញដោយភាគច្រើនទៅឱ្យយុទ្ធជនវៀតមិញនិងក្រុមគ្រួសាររបស់គេ។ ចំនួនប្រជាជននៅតាមជនបទដែលឆ្លងកាត់បទពិសោធន៍នៃកំណែទម្រង់ដីធ្លីថ្មីរបស់រដ្ឋាភិបាលមានប្រមាណជាង ៤ លាននាក់។ ប្រជាជនជាង ៨ លាននាក់បានទទួលឥទ្ធិពលពីការកាត់បន្ថយថ្លៃឈ្នួល។

                                     

2.1. កំណែទម្រង់ដីធ្លី លទ្ធផល

កម្មវិធីកំណែទម្រង់ដីធ្លីនេះបានទទួលនូវលទ្ធផលយ៉ាងជោគជ័យដោយវាបានបែងចែកនិងផ្តល់ដីធ្លីទៅឱ្យប្រជាកសិករក្រីក្រនិងអ្នកដែលគ្មានដីស្រែធ្វើចម្ការ ហើយវាថែមទាំងបានកាត់បន្ថយភាគរយនៃអ្នកកាន់កាប់ដីធ្លីថែមទៀតផង។ លទ្ធផលបានទទួលជោគជ័យមែន ប៉ុន្តែកំណែទម្រង់មួយនេះបានអនុវត្តទៅដោយប្រើប្រាស់អំពើហិង្សានិងការគាបសង្កត់ជាចម្បងទៅលើម្ចាស់ដីធ្លីធំៗ។ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៥៦ មេដឹកនាំវៀតណាមខាងជើងលោកហូ ជីមិញបានទទួលស្គាល់នូវកំហុសដ៏ធ្ងន់ធ្ងរមួយដែលរដ្ឋាភិបាលរបស់លោកបានប្រព្រឹត្តិនៅក្នុងកម្មវិធីកំណែទម្រង់ដីធ្លីនេះ។ លោកបានមានប្រសាសន៍ថាកសិករជាច្រើនត្រូវបានយល់ច្រឡំថាជា"ម្ចាស់ដីធ្លី" ហើយត្រូវបានទាហានលោកចាប់ប្រហារជីវិតឬយកទៅដាក់គុក ហើយកំហុសជាច្រើនត្រូវបានប្រព្រឹត្តិធ្វើឡើងនៅក្នុងការបែងចែកដីធ្លី។ កុបកម្មប្រឆាំងនឹងកំណែទម្រង់ដីធ្លីដ៏ធំមួយបានផ្ទុះឡើងនៅអំឡុងខែវិច្ឆិកា ឆ្នាំ១៩៥៦ នៅក្នុងតំបន់ស្រុកមួយដែលមានប្រជាជនភាគច្រើនជាអ្នកកាន់សាសនាកាតូលិក។ មនុស្សប្រហែល ១,០០០ នាក់ត្រូវបានស្លាប់ឬទទួលរងរបួសនិងរាប់ពាន់នាក់ទៀតត្រូវជាប់ពន្ធនាគារ។ សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមបានផ្តួចផ្តើមយុទ្ធនាការកែតម្រូវមួយនៅឆ្នាំ១៩៥៨ ហើយជាលទ្ធផល វាបានប្រគល់ដីធ្លីទាំងប៉ុន្មានទៅឱ្យអ្នកដែលរងគ្រោះដោយកំណែទម្រង់ដីធ្លីនោះវិញ។ អ្នកទោសនយោបាយចំនួន ២៣,៧៤៨ នាក់ត្រូវបានដោះលែងវិញដោយរដ្ឋាភិបាលនៅខែកញ្ញា ឆ្នាំ១៩៥៧។



                                     

2.2. កំណែទម្រង់ដីធ្លី ការសម្លាប់

ម្ចាស់ដីធ្លីដែលជា"សត្រូវរបស់រដ្ឋ"ត្រូវបានគេចាប់យកទៅសម្លាប់ឬដាក់ពន្ធនាគារ គម្រោងនេះត្រូវបានគិតគូរតាំងពីដើមនៃការបង្កើតកម្មវិធីកំណែទម្រង់ដីធ្លីមកម្លេះ។ ចំនួនមនុស្សដែលបានសម្លាប់ដោយកម្មាភិបាលកុម្មុយនិស្តយួនក្នុងកម្មវិធីកំណែទម្រង់ដីធ្លីត្រូវបានគេធ្វើការប៉ាន់ស្មានចំនួនខុសៗគ្នា។ ខ្លះបានប៉ាន់ស្មានថា អ្នកដែលស្លាប់អំឡុងកម្មវិធីកំណែទម្រង់ដីធ្លីអាចមានចំនួនជាង ២០០,០០០ នាក់។ វិជ្ជាករខ្លះបានសនិដ្ឋានថា ប្រភពដែលអះអាងថាមានចំនួនអ្នកស្លាប់ខ្ពស់នៅអំឡុងកំណែទម្រង់ដីធ្លីគឺភាគច្រើនតែងជឿលើពាក្យសម្តីរបស់វៀតណាមខាងត្បូងដែលជាពាក្យឃោសនានយោបាយចង់បំបាក់វៀតណាមខាងជើងដោយតាមការពិត ចំនួនអ្នកស្លាប់អាចមានតិចជាងឆ្ងាយ។ លោកអែដវីដ មាស់បានប៉ាន់ស្មានថា អ្នកស្លាប់ក្នុងកម្មវិធីកំណែទម្រង់ដីធ្លីគឺមានប្រមាណពី ៣,០០០ ទៅ ១៥,០០០ នាក់ ប៉ុន្តែក្រោយមក លោកបានប៉ាន់ស្មានម្តងទៀតថាមានចំនួន ១៣,៥០០ នាក់។ ការសន្និដ្ឋានរបស់លោកមាស់ត្រូវបានគាំទ្រដោយឯកសាររបស់អ្នកការទូតម្នាក់មកពីប្រទេសហុងគ្រីដែលលោកកាលនុះកំពុងរស់នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមនិងបានឃើញព្រឹត្តិការណ៍និងទិដ្ឋភាពពិតនៃកម្មវិធីកំណែទម្រង់ដីធ្លីវៀតណាខាងជើងផ្ទាល់។ អ្នកនិពន្ធឈ្មោះម៉ៃឃើល លីនបានធ្វើការប៉ាន់ស្មាននៅក្នុងសៀវភៅ ២០១៣ របស់លោកថា "មនុស្សដែលស្លាប់អំឡុងកំណែទម្រង់ដីធ្លីវៀតណាមមានយ៉ាងហោចណាស់ពីដប់ទៅដប់ប្រាំម៉ឺននាក់"។

                                     

2.3. កំណែទម្រង់ដីធ្លី សហករណ៍កសិកម្ម

គោលបំណងចុងក្រោយនៃកម្មវិធីកំណែទម្រង់ដីធ្លីរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមគឺមិនមែនទទួលបានការបែងចែកដីស្រែប្រកបដោយសមធម៌ទេប៉ុន្តែជាការរៀបចំឱ្យកសិករទាំងអស់ទៅជាសហករណ៍ដែលដែនដីនិងកត្តាផ្សេងៗទៀតនៃផលិតកម្មកសិកម្មនឹងត្រូវបានកាន់កាប់និងប្រើប្រាស់ជារួម។. ជំហានដំបូងបន្ទាប់ពីកំណែទម្រង់ដីធ្លីឆ្នាំ១៩៥៣–១៩៥៦ គឺជាការលើកទឹកចិត្តពីរដ្ឋាភិបាលនៃការផ្លាស់ប្តូរកម្លាំងពលកម្មដែលកសិករនឹងត្រូវរួបរួមគ្នាដើម្បីផ្លាស់ប្តូរកម្លាំងពលកម្ម ផ្លាស់វេនគ្នាធ្វើការ។ ជំហានទីពីរពីឆ្នាំ១៩៥៨ ដល់ឆ្នាំ១៩៥៩ គឺជាការបង្កើត"សហករណ៍កម្រិតទាប"ដែលកសិករនឹងតម្រូវឱ្យសហការគ្នាក្នុងការធ្វើផលិតកម្ម។ នៅឆ្នាំ១៩៦១ កសិករប្រមាណ ៨៦ ភាគរយបានក្លាយជាសមាជិកនៃសហករណ៍កម្រិតទាប។ ជំហានទីបីដែលចាប់ផ្តើមនៅឆ្នាំ១៩៦១ គឺរៀបចំបង្កើត"សហករណ៍កម្រិតខ្ពស់" ដែលជាការធ្វើកសិកម្មសមូហភាពពិតដែលដីនិងធនធានត្រូវបានប្រើប្រាស់ជារួមដោយគ្មានកម្មសិទ្ធិឯកជនលើដីឡើយ។ នៅឆ្នាំ១៩៧១ កសិករភាគច្រើននៅវៀតណាមខាងជើងត្រូវបានរៀបចំឡើងជាសហករណ៍កម្រិតខ្ពស់។ បន្ទាប់ពីការបង្រួបបង្រួមប្រទេសវៀតណាមឡើងវិញ ប្រព័ន្ធសហករណ៍កសិកម្មត្រូវបានគេបោះបង់ចោលជាបណ្តើរៗ នៅទសវត្សឆ្នាំ១៩៨០ និងឆ្នាំ១៩៩០។

                                     

3. សម័យប្រធានាធិបតីតុនដឹកថាំង ១៩៦៩–៧៦

ការបង្រួបបង្រួមប្រទេសវៀតណាម

ក្រោយពីទីក្រុងសៃហ្គនបានដួលរលំនៅថ្ងៃ៣០ ខែមេសា ឆ្នាំ១៩៧៥ វៀតណាមខាងត្បូងក៏ត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលបដិវត្តន៍បណ្តោះអាសន្ននៃសាធារណរដ្ឋវៀតណាមខាងត្បូងរហូតដល់ថ្ងៃបង្រួបបង្រួម។ អ្នកខ្លះបានចាត់ទុកថារដ្ឋាភិបាលវៀតណាមខាងត្បូងថ្មីជារដ្ឋាភិបាលចំណុះរបស់វៀតណាមខាងជើងច្រើនជាជាងរដ្ឋាភិបាលបណ្តោះអាសន្ន។ ទីបំផុត នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ១៩៧៦ វៀតណាមខាងជើងនិងត្បូងក៏ត្រូវបានបង្រួបបង្រួមចូលជាគ្នាជារដ្ឋតែមួយដោយមានឈ្មោះថាសាធារណរដ្ឋសង្គមនិយមវៀតណាម។

                                     

4.1. ទំនាក់ទំនងបរទេស វៀតណាមខាងត្បូង

ពីឆ្នាំ១៩៦០ រដ្ឋាភិបាលវៀតណាមខាងជើងបានធ្វើសង្គ្រាមប្រឆាំងនឹងសាធារណរដ្ឋវៀតណាមក្នុងគោលបំណងចង់គ្រប់គ្រងវៀតណាមខាងត្បូងនិងបង្រួបបង្រួមប្រទេសវៀតណាមឡើងវិញក្រោមការដឹកនាំរបស់គណបក្សកុម្មុយនិស្ត។ កងកម្លាំងនិងការផ្គត់ផ្គង់គ្រឿងសព្វាវុធនិងស្បៀងអាហាររបស់វៀតណាមខាងជើងនិងវៀតកុងត្រូវបានបញ្ជូនតាមផ្លូវលំហូជីមិញ។ នៅឆ្នាំ ១៩៦៤ សហរដ្ឋអាមេរិកបានបញ្ជូនកងទ័ពប្រយុទ្ធរបស់ខ្លួនមកតំបន់អាស៊ីអាគ្នេយ៍ដើម្បីគាំទ្ររដ្ឋាភិបាលវៀតណាមខាងត្បូង។ ប្រទេសជាច្រើនទៀតមានដូចជា៖ អូស្ត្រាលី សាធារណរដ្ឋកូរ៉េ ថៃ និងនូវែលសេឡង់ ក៏បានចូលរួមចំណែកនៅក្នុងសង្គ្រាមនេះផងដែរ។ ចំណែកឯប្រទេសចិននិងសហភាពសូវៀតវិញបានផ្តល់ជំនួយជាលក្ខណៈគ្រឿងសព្វាវុធនិងកងទ័ពមកឱ្យវៀតណាមខាងជើង។ ជម្លោះសង្គ្រាមនេះត្រូវបានគេស្គាល់ជាទូទៅថាសង្គ្រាមវៀតណាមប៉ុន្តែនៅប្រទេសវៀតណាមវិញ គេបានហៅសង្គ្រាមនេះថា សង្គ្រាមអាមេរិក ។ ក្រៅពីពួកវៀតកុងនៅវៀងណាមខាងត្បូង ចលនាកុម្មុយនិស្តនៅប្រទេសជិតខាងក៏ចាប់ផ្តើមបញ្ចេញសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលរបស់គេផងដែរ ពោលគឺខ្មែរក្រហមនៅប្រទេសកម្ពុជានិងសាធារណរដ្ឋខ្មែរ ហើយនិងចលនាប៉ៈថេតឡាវនៅព្រះរាជាណាចក្រឡាវ។ ចលនាកុម្មុយនិស្តទាំងអស់នេះគឺសុទ្ធតែគាំទ្រដោយរដ្ឋាភិបាលវៀតណាមខាងជើង។



                                     

4.2. ទំនាក់ទំនងបរទេស រដ្ឋកុម្មុយនិស្តនិងរដ្ឋមូលធន

សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមត្រូវបានរដ្ឋមូលធននិងរដ្ឋប្រឆាំងកុម្មុយនិស្តស្ទើរទាំងអស់ជុំវិញពិភពលោកផ្តាច់ទំនាក់ទំនងការទូតជាមួយដោយរដ្ឋទាំងនោះបានបង្វែរទៅគាំទ្រវៀតណាមខាងត្បូង។ ទោះជាយ៉ាងណាក៏ដោយ សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមត្រូវបានទទួលស្គាល់ដោយរដ្ឋកុម្មុយនិស្តស្ទើរទាំងអស់ដែលមានដូចជា៖ សហភាពសូវៀត ប្រទេសសង្គមនិយមនៅអឺរ៉ុបខាងកើតនិងអាស៊ីកណ្តាល ប្រទេសចិន កូរ៉េខាងជើង និងគុយបាជាដើម មិនតែប៉ុណ្ណោះ ប្រទេសទាំងនេះថែមទាំងផ្តល់ជំនួយជាថវិកានិងយោធាឱ្យវៀតណាមខាងជើងទៀតផង។ វៀតណាមខាងជើងបានបដិសេដមិនបង្កើតទំនាក់ទំនងជាមួយយូហ្គោស្លាវីឡើយពីឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥៧ ព្រោះថាវៀតណាមខាងជើងតែងគោរពនិងដើរតាមមនោគមវិជ្ជារបស់សូវៀតនិងពេលនុះដែរសូវៀតនិងយូហ្គោស្លាវីបានកំពុងមានជម្លោះនយោបាយនឹងគ្នា។ ទោះជាបានបង្កើតទំនាក់ទំនងជាមួយយូហ្គោស្លាវីនៅឆ្នាំ១៩៥៧ មែនក្តីតែមន្រ្តីវៀតណាមខាងជើងគឺនូវតែបន្តរិះគុណរដ្ឋាភិបាលយូហ្គោស្លាវីដដែរ។ ប្រទេសមិនចូលបក្សសម្ព័ន្ធមួយចំនួនក៏បានទទួលស្គាល់ប្រទេសវៀតណាមខាងជើងដែរ ឧទាហរណ៍៖ ឥណ្ឌា មិនជាផ្លូវការ។

នៅឆ្នាំ១៩៦៩ ស៊ុយអែតបានក្លាយជាប្រទេសលោកខាងលិចដំបូងគេដែលបានទទួលស្គាល់នូវទំនាក់ទំនងខ្លួនយ៉ាងពេញលេញជាមួយវៀតណាមខាងជើង។ ក្រោយមកៗ បណ្តាប្រទេសលោកខាងលិចជាច្រើនបានធ្វើត្រាប់តាមស៊ុយអែតដោយចាប់បង្កើតទំនាក់ទំនងការទូតជាមួយវៀតណាមខាងជើងនៅអំឡុងទសវត្សឆ្នាំ១៩៧០។

                                     
  • ខ ត តម ស Tiền Giang前江 ព ទ ក រ ង ព រ នគរ ទ ទ ក រ ង ហ ណ យ ភ គ ខ ងជ ង ន ប រទ ស វ តណ ម ម ន ចម ង យ ប រម ណ គ ឡ ម ត រ ន ង ចម ង យ គ ឡ ម ត រ ទ សម ទ រ ច ន ខ ងត ប ង
  • ន ងស រ កក ធ ខ ងក តជ ប ស រ កព មជរ ន ខ ត តព រ វ ង ខ ងជ ង ជ ប ស រ កក នស វ យ ន ងខ ងត ប ងជ ប ខ ត តអ នយ ង ន ប រទ ស វ តណ ម ដ លជ ច រកទ វ រព រ ដ នអន តរជ ត ក អមស ណរ ត បន រដ ឋប ល
  • វ តណ ម ខ ងជ ង ក ន ងក រប រឆ ងន ងកម ល ងរ ជរដ ឋ ភ ប ល ប រទ សឡ វប នធ ល ក ច លទ ក ន ងសង គ រ ម វ តណ ម ត ងព ព លដ លផ ន កខ ល ន ទ កដ របស ខ ល នត រ វប នព ក វ តណ ម
  • បង ក តជ ប រទ ស វ តណ ម ក រ យ ក រច កច ញ ព ឥណ ឌ ច ន របស ព ក អ ណ ន គម ប រ ង ម ន ទ ហ គ ម ក រឡ ត ងក ង គ ជ ផ ន ក ខ ងជ ង ន វ តណ ម ន ព ល ឥឡ វន
  • ន ទ សខ ងត ប ងឆ ងខ ងក តន ម នអ ងទ កដ ធ គ ជ អ ងទ កទ ឈ ម ថ ម គង គ ហ យវ ប រទ ប រទ ស វ តណ ម ខ ងជ ង ជ សម ទ រច ន អ ងទ កន ម នរ ងត រ ក ណ ក ណកទ ក ថ មទ ងម នជ រភ ន ន ទ សខ ងត ប ងឆ ងខ ងល ច
  • រ ជ ណ ចក រ ច ប ដ នដ ស ថ ត ន វ តណ ម ខ ងជ ង គ ជ ឧទ ហរណ ជ ប រវត ដ ស ស ដ រ ន ក រ រ ប អ ស ន ង វ តទ យក ដ នដ ដ ជ គជ យ របស វ តណ ម ល ក ប ល ក ង Pol
  • វ តណ ម ជ ជ ត ម យត ងន ត មបណ ដ យឆ ន រខ ងក តន ដ ដ ធ អ ស អ គ ន យ ម នប រវត ត ស ស ត រយ រលង ន ងច រប កច របល ឆ ន កន លងទ ហ យ វ តណ ម ខ ងជ ង
  • ស ហន បន ទ ប ព ចលន វ តម ញប នរត ដកថយទ ក ន ងប រទ ស វ តណ ម ខ ងជ ង ន ឆ ន ប លពតក ប នវ លត រឡប មកទ ក រ ងភ ន ព ញវ ញដ យប នប រកបម ខរបរជ
  • វ តណ ម ខ ត តន ម ន ព រ ប រទល ខ ងជ ង ជ ប ន ងខ ត ត ដ នណ ខ ងល ចជ ប ន ងខ ត ត ព រ នគរ ខ ងត ប ងជ ប ន ងសម ទ រច នខ ងត ប ង ខ ត តន ត រ វប នរដ ឋ ភ ប ល វ តណ ម
វត្តហ្វាងភ្វូក
                                               

វត្តហ្វាងភ្វូក

វត្តហ្វាងភ្វូក គឺជាវត្តមួយស្ថិតនៅក្នុងភូមិធួនត្រាច ឃុំមីស៊្វី ស្រុកឡេធុយ ខេត្តគ័ងប៊ិញ តំបន់ឆ្នេរកណ្ដាលខាងជើងនៃវៀតណាម។ វត្តនេះមានប្រវត្តិ ៧០០ ឆ្នាំជាងហើយ ក្នុងចំណោមវត្តចំណាស់បំផុតនៅវៀតណាមកណ្ដាល។

                                               

ភ្នំអណ្ណាម

ភ្នំអណ្ណាម ស្ថិតនៅ បែកខាងលិចជាប់ ខេត្តក្រមួនដែនដីចម្ប៉ាស័ក្ត និង ខេត្តនគរភ្នំដែនដីសុរិន្ទ បែកខាងកើតជាប់ ខេត្ត Hà Tĩnhប្រទេសវៀតណាមបច្ចុប្បន្ន និង សមុទ្រ បែកខាងត្បូងជាប់ ប្រទេសចម្ប៉ា។ បែកខាងជើងជាប់ តុងកឹង

                                               

ភូមិសាទុំ

Satum village or ភូមិសាទុំ គឺជាភូមិមួយដែលស្ថិតនៅ ភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ព្រះរាជាណាចក្រកម្ពុជា ។ ភូមិភាគខាងកើតនៃប្រទេសកម្ពុជា។ មានព្រំប្រទល់ជាប់ប្រទេសវៀតណាម ផ្នែកខាងកើត ខាងលិចជាប់ភូមិមួង និង ខាងជើងជាប់ភូមិដង្ហឹតនៃស្រុកមេមត់។ ចំនួនប្រជាជនសរុបជិត ៥០០គ្រូសារ។ ដែលប្រកបរបរធ្វើចំការ ៩៥%។ មានដំឡូងមី កៅស៊ូ ស្វាយចន្ទី ម្រេច ពោត -ល- ។

Users also searched:

កម្ពុជា ក្នុង សង្គ្រាម វៀតណាម pdf, វៀតកុង, សង្គ្រាម អាមេរិក, សង្គ្រាម ត្រជាក់ នៅ ឥណ្ឌូចិន,

...
...
...