Back

ⓘ សម័យមហានគរ. ប្រជាជនសម័យមហានគរចែកជាបី៖ ក្រុមសាសនា មាន ព្រាហ្មណ៍ និង បព្វជិត ក្រុមអ្នកធ្វើចំបាំង មានក្សត្រ និង នាម៉ឺន ក្រុមអ្នកធ្វើពលកម្ម មានកសិករ ជាងទង វិចិត្រករ ..




                                               

ធម្មាសោករាជ

​ ព្រះបាទ ធម្មាសោករាជ សំស្ក្រឹត: ធម៌ាឝោករាជន៑ គ.ស ១៣៤៤-១៤០០ រឺ?-១៣៨៣ រជ្ជកាល គ.ស ១៣៧៣-១៣៨៣ រឺ ១៣៧២-១៤០០ ព្រះធម្មាសោករាជ ជាព្រះរាជបុត្រសម្ដេច ព្រះមហាឧបរាជ សុរិយោទ័យដែល សុគតក្នុងបន្ទាយមហានគរ ក្នុងគ្រាធ្វើសង្គ្រាមនឹងសៀម។ ព្រះអង្គត្រូវជា ព្រះអនុជជីដូនមួយនឹងព្រះបរមរាមា។ ព្រះអង្គឡើងសោយរាជសម្បត្តិ ក្នុងឆ្នាំឆ្លូវ បញ្ចស័ក គ.ស. ១៩១៧-គ.ស. ១៣៧៣-ម.ស.១២៩៥ - ច.ស. ៧៣៥ ទ្រង់ព្រះនាមជា ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះធម្មាសោករាជ រាជា ។ ទ្រង់ធ្វើបុណ្យព្រះបរមសពរួចហើយ ព្រះអង្គគង់ជាសុខរៀងមកបាន៣វស្សា។ បើតាមពង្សាវតារផ្សេងទៀត ព្រះធម្មសោករាជ​បាន​ទទួល​ព្រះរាជា​ភិសេក​ ​នៅ​ថ្ងៃ​ ១១​កើត​ ​ខែបុស្ស​ ​ឆ្នាំជូត​ ​ព.ស​ ១៩១៦ ...

                                               

ស្រីសុរិយោពណ៌ទី២

ព្រះបាទ ស្រីសុរិយោពណ៌ទី២ រឺ បរមរាជាទី១ រឺ ពញាយ៉ាត រជ្ជកាល បើតាមឯកសារផ្សេងៗព្រះ​អង្គ​បាន​ទទួល​ព្រះ​រាជាភិសេក​យ៉ាង​ឱឡារិក​ ​គគ្រឹកគគ្រេង​អស្ចារ្យ​ ​នៅ​ថ្ងៃ​ ១១​កើត​ ​ខែ​ពិសាខ​ ​ឆ្នាំរកា​ ​ព.ស​ ១៩៦១, ម.ស​ ១៣៣៩, ច.ស​ ៧៧៩​, ​គ.ស​ ១៤១៧។ កាលនោះ​ព្រះ​អង្គ​ ​ព្រះ​ជន្ម​បាន​ ​២១ ​វស្សា។ ព្រះ​អង្គជា​ព្រះមហាក្សត្រ​ខ្មែរ​ទី​៣៤​ ​ដែល​ឡើង​សោយរាជ​សម្បត្តិ​ ​ដោយ​មានគុណ​បំណាច់​ ​បាន​វាយ​យកជ័យ​ជំនះ​ ​កម្ទេច​កម្ចាត់​សត្រូវ​ ​និង​រំដោះជាតិ។​ ​ព្រះបាទ​ពញាយ៉ាត​បាន​ទទួល​ព្រះ​បរម​នាម​ ​ជា​ព្រះមហាក្សត្រ​ថា​ ​ព្រះបាទ​សម្ដេច​ស្ដេចព្រះរាជឱង្ការ​ព្រះបរមរាជាធិរាជ​ ​រាមាធិបតី​ ​ព្រះ​ស្រីសុរិយោពណ៌​ ​ធម្មិក​ ​មហារាជាធិរាជ​ប ...

                                               

យមរាជសួស

ឧកញ៉ាយមរាជសួស រឺ សួស្តិ៍ ជាមេទ័ព និង សេនាបតីសម័យលង្វែកក្នុងរាជព្រះបាទចន្ទរាជា ចូលរួមក្នុងសង្គ្រាមបង្ក្រាបសៀមឈ្លានពាននៅសៀមរាបមហានគរក្នុងឆ្នាំគស.១៥៣០។

                                               

ស្រីសុរិយោទ័យទី១

​ ព្រះបាទ ​ស្រីសុរិយោទ័យទី១ សំស្ក្រឹត: ឝ្រីសូយ៌្យោទយគ.ស ១៣២៩-១៣៦២ រជ្ជកាល គ.ស ១៣៤៩-១៣៦២​ ​បាន​ទទួល​ព្រះរាជា​ពិធី​អភិសេក​នៅ​ថ្ងៃ​៥​កើត​ ​ខែចេត្រ​ ​ឆ្នាំឆ្លូវ​ ​ព.ស​១៨៩៣ ម.ស​១២៧១ ច.ស​៧១១ និង​ត្រូវជា​គ.ស​១៣៤៩ ដែល​បាន​ប្រារព្ធ​រៀបចំ​ធ្វើ​យ៉ាង​អឹកធឹក​នៅ​ក្នុង​ព្រះរាជ​ធានី​ មហានគរ ។​ ​ព្រះ​អង្គ​បាន​ឡើង​សោយរាជ្យ​សម្បត្តិ​ប្រទេស​កម្ពុជា​ ​ជា​ព្រះមហាក្សត្រ​ខ្មែរ​ទី​២៩​ ​ក្នុង​ព្រះ​ជន្ម​២០​វស្សា។ ចូល​មក​ដល់​មហានគរ​វិញ​ ​នៅ​ថ្ងៃ​១៣​កើត​ ​ខែ​ផល្គុន​ ​ឆ្នាំមមី​ ​ព.ស​១៨៩៨ ម.ស​១២២៦ ច.ស​៧១៦​ ​គ.ស​១៣៥៤​ ​ព្រះ​ស្រីសុរិយោទ័យ​ ​ព្រះមហាក្សត្រ​ខ្មែរ​ទី​២៩​ ​បាន​ទទួល​រាជាភិសេក​ម្ដងទៀត​នៅ​មហានគរ ។​ ​កាលនោះ​ព្រះ​អ ...

                                               

ឝ្រីជយរាជចូឌាមណី

ព្រះនាង ឝ្រីជយរាជចូឌាមណី រជ្ជកាល តាមការស្រាវជ្រាវរបស់សិលាចារឹកអំពី ប្រាសាទព្រះខ័នមានទីតាំងស្ថិតនៅក្នុងក្រុម ប្រាសាទវង់ធំក្នុងទឹកដីនៃខេត្ដសៀមរាប មានចំងាយ ៣ គ.ម ពីប្រាសាទបាយ័ន និង១,៥ គ.ម ពីទ្វារដីឆ្នាំង ។ ឈ្មោះនៃប្រាសាទនេះមានន័យថា" ដាវ” ។ តាមការស្រាវជ្រាវនៅសម័យបច្ចុប្បន្នគេយល់ថា កាលពីអតីតកាលសំណង់នៃប្រាសាទព្រះខ័ន គឺជាកន្លែងដាក់គ្រឿងសឹកសង្គ្រាម។ ដូច្នេះព្រះខ័នជាឈ្មោះសម័យទំនើបនៅរក្សាឈ្មោះទីក្រុងពីបុរាណ ដែលមានឈ្មោះថា" ជ័យស្រី” មានន័យថា" ព្រះខ័ន” និងមានន័យម្យ៉ាងទៀតថា" ម្លូ” ។ ប្រាសាទព្រះខ័នកសាងឡើងដោយព្រះបាទជយវម៌្មទី៨ នៅចុងសតវត្សរ៍ទី១២ក្នុង គ.ស ១១៩១ ដើម្បីឧទ្ទិសចំពោះលទ្ធិព្រះពុទ្ធសាសនាពុទ្ធសាសនាវិ ...

សម័យមហានគរ
                                     

ⓘ សម័យមហានគរ

ប្រជាជនសម័យមហានគរចែកជាបី៖

  • ក្រុមសាសនា មាន ព្រាហ្មណ៍ និង បព្វជិត
  • ក្រុមអ្នកធ្វើចំបាំង មានក្សត្រ និង នាម៉ឺន
  • ក្រុមអ្នកធ្វើពលកម្ម មានកសិករ ជាងទង វិចិត្រករ សិប្បករ។

ប្រាសាទត្រូវបានគេកសាងឡើងនៅគ្រប់ទីកន្លែងក្នុងប្រទេស។ ប្រាសាទនីមួយៗមានអ្នកបំរើ អ្នកការពារ និងអ្នកធ្វើពិធីផ្សេងៗទៀតរាប់ពាន់នាក់។ មន្ត្រីរដ្ឋបាលទទួលអំណាចពីព្រះមហាក្សត្រមកគ្រប់គ្រងកសាង និងការពារប្រជារាស្ត្រក្នុងដែនដីរបស់ខ្លួន។

                                     

1. របៀបគ្រប់គ្រងប្រទេស

លក្ខណៈនៃការគ្រប់គ្រង

ការគ្រប់គ្រងនាសម័យមហានគរ ធ្វើទៅតាមទស្សនៈសាសនាព្រាហ្មណ៍។ ព្រះមហាក្សត្រជាអាទិទេព បែងភាគចុះមកគ្រប់គ្រងមនុស្សលោក។ ព្រះអង្គជាអ្នកធ្វើច្បាប់ ជាអ្នកអនុវត្ត និងជាចៅក្រមកាត់ក្ដីទៀត។ មិនតែប៉ុណ្ណោះ ព្រះមហាក្សត្រជាមេទ័ពដ៏ខ្លាំងក្លាផងដែរ។

ការរៀបចំរដ្ឋបាល

សម័យមហានគរ កម្ពុជាជាប្រទេសសក្ដិភូមិមួយមានមន្ត្រីច្រើន។ អំណាចគ្រប់គ្រងត្រូវបែងចែកជាពីរគឺ អំណាចមជ្ឈិម និងអំណាចភូមិភាគ។ ព្រះរាជាជាម្ចាស់ផែនដី ឆ្លងតាមលទ្ធិទេវរាជ អំណាចព្រះរាជាមានប្រភពចេញពីព្រះអាទិទេព ព្រះអង្គមានសិទ្ធិលើដីធ្លីទាំងអស់ ព្រះអង្គជាអ្នកធ្វើច្បាប់ និងអនុវត្តច្បាប់ អាចជ្រើសតាំង និងដកហូតមន្ត្រីធំៗតាមព្រះទ័យ។ ទ្រង់ជាមេបញ្ជាការទ័ពផ្ទាល់ ជាអ្នកដឹកនាំនយោបាយ និងជាមេសាសនាទៀតផង។

                                     

2. អន្តោប្រវេសន៍

ជនជាតិចាម

ចាម ជាជនជាតិមួយរស់នៅតាមបណ្ដោយឆ្នេរខាងកើតជ្រោយឥណ្ឌូចិន។ នៅសតវត្សទី២នៃគ្រិស្តសករាជ ជនជាតិចាមបានបង្កើតរដ្ឋមួយឈ្មោះថា ចាម្ប៉ា ។ បច្ចុប្បន្ន រដ្ឋនេះបានបាត់បង់ព្រោះយួនរាតត្បាតយកបានទាំងស្រុង។

                                     

3.1. ទំនាក់ទំនងនឹងប្រទេសជិតខាង ទំនាក់ទំនងជាមួយសៀម

ពួកកុលសម្ព័ន្ធសៀមបានជ្រៀតចូលមករស់​នៅលើទឹកដីរបស់ខ្មែរតាំងពីសតវត្សទី៩មកម្ល៉េះ។ នៅចុងសតវត្សទី១៣ ពួកកុលសម្ព័ន្ធសៀមពីរក្រុម បានបង្កើតរដ្ឋឯករាជ្យពីរ មួយនៅតាមដងទន្លេមេទឹកឈ្មោះ សុខោទ័យ និងរាជធានីជើងសែន នៅទន្លេមេគង្គ។ ការកកើតរដ្ឋសៀមទាំងពីរនេះ បានបញ្ចប់អំណាចត្រួតត្រារបស់ខ្មែរនៅលើទឹកដីនៃដងទន្លេមេទឹក និងខ្ពង់គោរាជ។ នៅឆ្នាំ ១២៨៣ ពួកសៀមចាប់ផ្ដើមឈ្លានពានខ្មែរ​។ នៅពាក់កណ្ដាលសតវត្សទី១៤ រដ្ឋសៀមទាំងពីរ បានបង្រួបបង្រួមគ្នាជារដ្ឋឯកភាពមួយ ដោយមានរាជធានីឈ្មោះអយុធ្យា។ ចាប់ពីឆ្នាំ ១៣៥១ ស្ដេចក្រុងអយុធ្យាបានលើកទ័ពមកវាយក្រុងអង្គរជាញឹកញាប់ ព្រមទាំងបានកាន់កាប់ក្រុងនេះផង។ ដោយសៀមចេះតែលើកទ័ពមកគំរាមកំហែងខ្លាំងពេក ហើយពេលយកជ័យជំនះលើកងទ័ពសៀមរួចមក ព្រះបាទពញាយ៉ាតជាព្រះមហាក្សត្រខ្មែរ ទ្រង់បានលើករាជធានីទៅតាំងនៅទួលបាសាន្តក្នុងខែត្រស្រីសឈរ ស្រីសន្ធរ នៅឆ្នាំ ១៤៣១។

                                     

3.2. ទំនាក់ទំនងនឹងប្រទេសជិតខាង ទំនាក់ទំនងជាមួយចាម

នៅដើមសម័យអង្គរ ប្រទេសចាម្ប៉ាបានលើកទ័ពចូលមកលុកលុយប្រទេសកម្ពុជាញឹកញាប់តាមជើងគោកផង តាមជើងទឹកផង។ ពេលចូលមកលុកលុយកម្វុជទេឝម្ដងៗ ពួកចាមបានឆក់ប្លន់ទ្រព្យសម្បត្តិ និងដុតផ្ទះសំបែងរបស់ប្រជារាស្ត្រខ្មែរជារៀងរាល់លើក។ ពេលនោះកងទ័ពខ្មែរបានដេញកំចាត់ចាមឲ្យរត់ខ្ចាត់ខ្ចាយអស់​ទៅវិញជាបន្តបន្ទាប់​។ ព្រះមហាក្សត្រខ្មែរ ទ្រង់បានច្បាំងនឹងចាមជាច្រើនដង ដោយវាយយកនគរចាមដាក់ជាចំណុះ និងឲ្យចាមនាំសួយសារអាករមកថ្វាយព្រះអង្គ។ ចាប់ពីរជ្ជកាលព្រះបាទសូរ្យវម៌្មទី២ ១១១៣ - ១១៦២ រហូតដល់ព្រះបាទជយវម៌្មទី៨ ១១៨១ - ១២១៨ ខ្មែរនិងចាមបានធ្វើសង្គ្រាមសងសឹកគ្នាជាញឹកញាប់។ នៅឆ្នាំ ១១៤៥ ព្រះបាទសូរ្យវម៌្មទី២បានលើកទ័ពទៅវាយយកប្រទេសចាមដាក់ជានគរចំណុះ។ ឆ្នាំ ១១៧៧ ឆ្លៀតពេលដែលប្រទេសកម្ពុជាមានភាពវឹកវរ ចាមបានលើកទ័ពចូលមកកំទេចទីក្រុងអង្គរ ធ្វើគុតព្រះមហាក្សត្រខ្មែរ ហើយដាក់ប្រទេសកម្ពុជាជាចំណុះវិញ។ ព្រះបាទជយវម៌្មទី៨រំដោះទីក្រុងអង្គរបានពីចាមមកវិញនៅឆ្នាំ ១១៨១។ ក្រោយមក កងទ័ពខ្មែរបានវាយយកប្រទេសចាមដាក់ជាអាណាខែត្ររបស់ខ្មែរអស់ពេលដ៏យូរ។

                                     

4. ការរៀបចំក្រុងអង្គរ

ក្រោយពីរំដោះប្រទេសរួចពីជ្វា ព្រះបាទជយវម៌្មទី២ ៨០២ បានជ្រើសរើសតំបន់ខាងជើងបឹងទន្លេសាប​ដែលមានលក្ខណៈអំណោយផលល្អខាងកសិកម្ម និងជាតំបន់ចំកណ្ដាលព្រះរាជាណាចក្រ​ដែលមានគមនាគមន៍តាមផ្លូវទៅតំបន់នគររាជ និងគមនាគមន៍តាមផ្លូវទឹកទៅកំពង់ផែអូរកែវដើម្បីកសាងរាជធានី។ ចាប់ពីពេលនោះមក ព្រះរាជារបស់ខ្មែរបានកំណត់យកតំបន់នោះធ្វើជាទីតាំងរាជធានីរហូតដល់ស.វ.ទី១៥។

ដោយការប្រារព្ធពិធីទេវរាជ ព្រះរាជាត្រូវមានឋានៈស្មើអាទិទេព។ រាជធានីរបស់ព្រះអង្គជាតំណាងនៃចក្រវាឡទាំងមូល៖ ប្រាសាទភ្នំនៅកណ្ដាលក្រុងជានិមិត្តរូបភ្នំព្រះសុមេរុដែលគេចាត់ទុកថាជាស្នូលនៃចក្រវាឡ កំពែងនិងគូទឹកជានិមិត្តរូបនៃជួរភ្នំ និងសមុទ្រដែលព័ទ្ធជុំវិញភ្នំព្រះសុមេរុ ហើយប្រាសាទភ្នំសំរាប់តំកល់លិង្គទេវរាជ។ ប្រាសាទភ្នំមួយសំរាប់តែព្រះរាជាមួយព្រះអង្គ លុះទ្រង់ចូលទិវង្គតប្រាសាទនោះនឹងក្លាយជាផ្នូររបស់ព្រះអង្គ។ ព្រះបាទយសោវម៌្មទី១ ៨៨៩ - ៩០០ បានលើករាជធានីទៅតាំងនៅខាងជើងតំបន់រលួសដោយយកភ្នំបាខែងធ្វើជាស្នូលនៃ​រាជធានីយសោធរបុរ។ ព្រះអង្គឲ្យគេសង់ប្រាសាទភ្នំបាខែង​សំរាប់ធ្វើពិធីទេវរាជ​។

                                     

4.1. ការរៀបចំក្រុងអង្គរ ការរីកលូតលាស់នៃទីក្រុង

គេចែកការរីកចំរើនសម័យអង្គរជាបីដំណាក់៖

  • ដំណាក់ទី១ ពីឆ្នាំ ៨០២ ដល់ ៩៤៤
  • ដំណាក់ទី៣ ពីឆ្នាំ ១១៨១ ដល់ ១២១៨។
  • ដំណាក់ទី២ ពីឆ្នាំ ៩៤៤ ដល់ ១១៧៧

អង្គរចាប់ផ្ដើមរីកលូតលាស់ក្នុងរាជ្យព្រះបាទយសោវម៌្មទី១ រហូតដល់ចុងរាជ្យព្រះបាទជយវម៌្មទី៨។ រវាងឆ្នាំ ៩៤៤ - ៩៦៨ ព្រះបាទរាជេន្ទ្រវម៌្មទី២ បានបង្រួបបង្រួម និងអភិវឌ្ឍកម្វុជទេឝ។ ក្នុងរាជ្យព្រះបាទសូរ្យវម៌្មទី២ ១១១៣ - ១១៦២ ក្រៅពីធ្វើសង្គ្រាមពង្រីកទឹកដី ទ្រង់បានកសាងប្រាសាទអង្គរវត្តដ៏ល្បីល្បាញ។ បន្ទាប់មក ក្រោយពីកំចាត់ចាមឈ្លានពានរួចនៅឆ្នាំ ១១៨១ ព្រះបាទជយវម៌្មទី៧ទ្រង់បានកសាងប្រាសាទបាយ័នមានកំពែងថ្មបាយក្រៀមព័ទ្ធជុំវិញកំពស់ ៨ មាត្រ មានប្រវែង ៣ សហាតិមាត្រ ក្នុងមួយជ្រុងៗ។

                                     

4.2. ការរៀបចំក្រុងអង្គរ មូលហេតុនៃការរីកលូតលាស់

ប្រាសាទភ្នំត្រូវបានកសាងឡើង សំរាប់តែព្រះរាជាមួយព្រះអង្គប៉ុណ្ណោះ។ ពេលទ្រង់កំពុងសោយរាជ្យ ព្រះរាជាយាងទៅធ្វើពិធីទេវរាជ។ ពេលទ្រង់ចូលទិវង្គតប្រាសាទនោះ ក៏ក្លាយជាផ្នូរផ្ទាល់ព្រះអង្គតែម្ដង។ ចំពោះព្រះរាជាដែលសោយរាជ្យបន្ទាប់មកទៀត ត្រូវខិតខំកសាងប្រាសាទភ្នំថ្មីមួយទៀត។ គេសង្កេតឃើញប្រាសាទភ្នំដែលសង់នៅពេលក្រោយៗ ភាគច្រើនធំៗជាមុន។ ការណ៍នេះបង្ហាញថា៖ ព្រះរាជាសោយរាជ្យបន្ត រមែងចង់បង្ហាញមហិទ្ធិឫទ្ធិរបស់ខ្លួនថា​ជាព្រះរាជាអាទិទេពខ្លាំងពូកែជាងព្រះរាជាមុនៗ។ ចាប់ពីចុងសតវត្សទី៩ ដល់ចុងសម័យអង្គរ បុព្វបុរសខ្មែរយើងបានកសាងប្រាសាទជិត ២០០០ ប្រាសាទ។ តែដោយឡែកលើទឹកដីកម្ពុជាបច្ចុប្បន្ន តាមស្ថិតិសារមន្ទីរជាតិភ្នំពេញ គេរាប់ឃើញតែ ១០៧០ ប្រាសាទប៉ុណ្ណោះ ហើយក្រៅពីនេះគេឃើញមាននៅប្រទេសសៀម ប្រទេសលាវ និងប្រទេសវៀតណាមទៀតផង។

                                     

4.3. ការរៀបចំក្រុងអង្គរ ការតំរង់ទិសការអភិវឌ្ឍ

តំបន់ខាងជើងបឹងទន្លេសាបជាតំបន់អំណោយផលដល់កសិកម្ម ដែលធ្វើឲ្យព្រះរាជាខ្មែរយកព្រះទ័យទុកដាក់ដល់ប្រព័ន្ធធារាសាស្ត្រជានិច្ច ព្រោះសម័យនោះការកសាងបារាយណ៍ជាគូនឹងការកសាងប្រាសាទ។ ព្រះបាទឥន្ទ្រវម៌្មទី១ ៨៧៧ - ៨៨៩ ទ្រង់បានបញ្ជាឲ្យជីកបារាយណ៍មួយខាងជើងរាជធានីគឺបារាយណ៍ឥន្ទ្រតដាក មានបណ្ដោយ ៣០០០ មាត្រ និង ទទឹង ៨០០ មាត្រ។ ព្រះបាទយសោវម៌្មទី១ ៨៨៩ - ៩០០ ក្រោយពីកសាងរាជធានីហើយ ព្រះអង្គបានបញ្ជាឲ្យជីកបារាយណ៍មួយមានឈ្មោះថា បារាយណ៍យសោធរតដាក។ ផ្សេងពីនេះគេឃើញមាន បារាយណ៍ទឹកថ្លា ឬ បារាយណ៍ខាងលិចដែលមានបណ្ដោយ ៨ សហាតិមាត្រ និង ទទឹង ២,២ មាត្រ។ ការកសាងសំណង់ធារាសាស្ត្រដោះស្រាយបញ្ហាទឹក នាំឲ្យមានការអភិវឌ្ឍសង្គមខាង កសិកម្ម គមនាគមន៍ សុខាភិបាល និង សិក្សាធិការ. ៕

                                     
  • រ ជធ ន ក ក រ ដ ជ រ ជធ ន សម យ មហ នគរ ដ លម នទ ត ងន ត រង ប រ ស ទក ក រ ត ព រ ប ទជ យវរ ម នទ គ រងរ ជ យច ប ព ឆ ន ដល ឆ ន ទ រង ប នប ដ ររ ជធ ន ព
  • ដ យប នទ ន ម នយ ងគ រប គ ន ឲ យយល ដ ងព ស វត រ ន ងវប បធម ដ រ ងរ ងរបស យ ងក លព សម យ មហ នគរ ដ លប នផ សព វផ ស យរហ តដល ច ងប ព បទន ក បង កប មន សញ ច តន ស ន ហ ជ ត បណ ត គ ន តជ ត ន យម
  • ន ខ ង ក ត ទ រ ម ខ ត រ ស មរ ប សព វ ថ ង ន ប រហ ល ជ ក ល ព ក ន ង សម យ មហ នគរ ស រ ក ន ជ ភ ម ល ន របស ព ក ស ទ រ ទ ដ ង ? ស រ កន ម ន ឃ ន ង
  • ជយរ ជច ឌ មណ ជ ទ វរ ជត ណ ងព រ ន ងប រ ជ ញ ប រម ត ព រ ន ងជ ព រ ញ ត វង សច មកព ព រ មហ ក សត រខ ម រ ជ ន ន ម ន មហ នគរ ឬ ម នអង គរ ឬ ក ន ង សម យ នគរវ ន កម វ ជទ ឝ
  • ន ខ ង ក ត ទ រ ម ខ ត រ ស មរ ប សព វ ថ ង ន ប រហ ល ជ ក ល ព ក ន ង សម យ មហ នគរ ស រ ក ន ជ ភ ម ល ន របស ព ក ស ទ រ ទ ដ ង ? ស រ កន ម ន ឃ ន ង
  • ព រ ប ទ សម ដ ច ព រ ល ពង សរ ជ រ ម ធ បត ព រ បរមរ ជវ ង ស ថ ត ន មហ នគរ ដដ ល ព រ អង គ ប ន ត ងត ង ព រ ស រ ស រ យ ទ យ ជ ព រ មហ ឧបរ ជ ម ន ន ង ឡ ង ធ វ
  • សម យ ស រ សន ធរ - វ ជ សម យក លម យច ប ផ ដ មព ក រប កបន ទ យលង វ ក ព លន ប រទ សខ ម រប នធ ល ក ក ន ងចល ចល ព កស មប នច ប រ ជវង ស ន វង សខ ម រទ ឃ ទ កន ស រ កវ អស
  • រ ជធ ន ចម ប ស ក ជ រ ជធ ន ន សម យ មហ នគរ ដ លគ ម នរ ប ច លជ ម យ រ ជធ ន វ ងចន ទន គ គ តត រ មភ គខ ងត ប ងន ទ ក រ ងវ ងចន ទន សព វថ ង ដ លឡ វដ រឈ ម ខ ត តទ ងន ទ ជ
  • ចន ទប រ ច ងក ល ដ នណ ទ រ ង បន ទ យម ស ប ត ដ បង ប ភ ន ប រ ព ធ ស ត ព រ នគរ មហ នគរ រ ដ ល លង ហ រ ស រ ងទង ស វ យទ ប ក ពង ល ង ក លព ក ន ងរ ជ យព រ ប ទស ស វត ថ - ម ន វង សម នខ ត ត
                                               

រាជធានីនៅសម័យមហានគរ

ខេត្តនៅសម័យមហានគរមាន÷ រាជធានីនៅសម័យចេនឡា ភីម៉ៃ ខេត្តនៅសម័យស្រីសន្ធរ លពបុរី ខេត្តខ្មែរនៅសម័យចតុមុខ ហ្លួងព្រះបាង ហរិបុញ្ជ័យ ។ កោះកេរ្តិ៍ ភ្នំគូលែន រាជធានីនៅសម័យនគរភ្នំ សុខោទ័យ សម្ភុបុរៈ បាណ្ឌរង្គ ទ្វារវតី សាយហ្លួង វិជ័យ ស្រីវិជ័យ វត្តភូ ចន្ទបុរី យសោធរបុរៈ ខេត្តនៅសម័យលង្វែក

                                               

ខែត្រ-ក្រុងខ្មែរនៅសម័យអង្គរ

ខែត្រ-ក្រុងខ្មែរ នៅសម័យអង្គរ វិជ័យ ស្ទឹងត្រែង កៅធរៈ រាជបុរី ពិមាឃ រាជធានីនៅសម័យមហានគរ ពេជ្របុរី វាំងចន្ទន៍ ជ័យ អង្គរ វត្តនគរ លវបុរៈ បន្ទាយស្រី អង្គរបុរី មណ្ឌរង្គ។ ហរិបុញ្ជ័យ សម្បូរព្រៃគុហ៍ អូរកែវ ឧទង នគរបឋម ព្រះវិហារ ចម្ប៉ាស័ក នគរស្រីធម្មរាជ ឥន្ទ្របុរៈ

                                               

ខេត្តនៅសម័យស្រីសន្ធរ

ខែត្រខ្មែរនៅសម័យស្រីសន្ធរ÷ ខេត្តសិង្គារ ខេត្តកំពង់សៀម ខេត្តក្រគរ ខេត្តគោកសេះ ខេត្តរយ៉ង ខេត្តរលួស ខេត្តមង្គលបុរី ខេត្តជាំខ្សាន្ដ ខេត្តជីក្រែង ខេត្តឫស្សីសាញ ខេត្តបាសាន ខេត្តមហានគរ ខេត្តទឹកជោរ ខេត្តស្ទឹងត្រែង ខេត្តអន្លង់រាជ ខេត្តម្លូព្រៃ ខេត្តពោធិសាត់ ខេត្តជើងព្រៃ ខេត្តព្រហ្មទេព ខេត្តស្ទោង ខេត្តបាត់ដំបង ខេត្តត្នោត ខេត្តអាសន្ទុក ខេត្តសុរិន្ទ ខេត្តតាមសីមា ខេត្តអម្រាគគិរីបូរណ៍ ខេត្តក្រង ខេត្តព្រែកក្ដី ខេត្តរលាប្អៀរ

                                               

សម្ភុបុរៈ

រាជធានីសម្ភុបុរៈ ជារាជធានីរបស់ខ្មែរនៅសម័យចេនឡាទឹកលិច និង សម័យមហានគរ។ ដែលបង្កើតរាជធានីនេះឡើងដោយព្រះបាទមហីបតិវរ្ម័ន រឺ បុស្លរាក្ស គ្រងរាជ្យចាប់ពីឆ្នាំ៧២៣ ដល់ឆ្នាំ៧៧៣។ ស្ដេចគ្រងរាជ្យនៅរាជធានីនេះគឺ មហីបតិវរ្ម័ន ព្រះបាទសូរ្យវរ្ម័នទី១ ១០០៦-១០៥០។

                                               

កោះកេរ្តិ៍

ព្រះបាទហ៌សវរ្ម័នទី២ គ្រងរាជ្យចាប់ពីឆ្នាំ៩៤១ ដល់ឆ្នាំ៩៤៥ ទ្រង់ជាបុត្ររបស់ ព្រះបាទជ័យវរ្ម័នទី៤ ។ ព្រះបាទជ័យវរ្ម័នទី៤ គ្រងរាជ្យចាប់ពីឆ្នាំ៩២៨ ដល់ឆ្នាំ៩៤១ ទ្រង់បានប្ដូររាជធានីពី យសោធរបុរៈ មក កោះកេរ្តិ៍ ទ្រង់ជាបុត្ររបស់ ព្រះបាទជ័យវរ្ម័នទី៣ ។

Users also searched:

ការរីកចម្រើនសម័យអង្គរ, តើនៅសម័យអង្គរមានវណ្ណៈអ្វីខ្លះ, ប្រវត្តិសាស្រ្តខ្មែរសម័យអង្គរ, វប្បធម៌សម័យអង្គរ, សម័យអង្គរឆ្នាំ,

...
...
...